ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ កំណត់ពន្ធគយសងសឹកលើប្រទេសចំនួន ១០០ ដើម្បីបង្កើនសមត្ថភាពផលិតកម្មក្នុងស្រុកអាម៉េរិក ប៉ុន្តែអាចផ្លាស់ប្ដូរប្រព័ន្ធស្នូលសកល

អាម៉េរិក៖ នៅក្នុងវីដេអូកាលពីថ្ងៃពុធនេះ បានបង្ហាញពីតារាងពន្ធគយដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) កំពុងអនុវត្ត ដើម្បីផ្គូផ្គងកាតព្វកិច្ចពន្ធដែលប្រទេសផ្សេងៗបានកំណត់លើទំនិញរបស់អាម៉េរិក។ ថ្លែងនៅឯសួនផ្កាកុលាបក្នុងសេតវិមាន លោកត្រាំ (Trump) បានប្រកាសថា លោកនឹងកំណត់ពន្ធជាមូលដ្ឋាន ១០% លើផលិតផលនាំចូលទាំងអស់ អត្ថបទពេញ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចឧបត្ថម្ភថវិកា ចំនួន ១០ម៉ឺនដុល្លារអាមេរិក ដល់កាកបាទក្រហមមីយ៉ាន់ម៉ា

នៅរសៀលថ្ងៃទី៣១​ ខែមីនា​ ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា ចំនួន ១០ម៉ឺនដុល្លារអាមេរិក ដល់ កាកបាទក្រហមមីយ៉ាន់ម៉ា សម្រាប់ប្រតិបត្តិការជួយសង្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយការរញ្ជួយដី ៧.៧រ៉ិចទ័រ កាលពីថ្ងៃទី២៨ អត្ថបទពេញ

បច្ចុប្បន្នភាពដំណឹងខ្លីៗ ជុំវិញគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា កំរិតញ័ររង្គើ ៧.៧ តាមរង្វាស់រិចទ័រ គិតត្រឹមម៉ោង ៣ រសៀលថ្ងៃសុក្រនេះ

ហេតុការណ៍គ្រោះរញ្ជូយដីនេះបានកើតមានឡើងនៅភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា។ញ័ររង្គើរហូតដល់ក្រុងបាងកក និងខេត្តឈៀងម៉ៃ ភាគខាងជើងប្រទេសថៃ និងបន្តហួសដល់ខេត្ត យូណាន និងខេត្តក្វំាងស៊ី ប្រទេសចិន។ យោងតាមភូព្ភសាស្រ្តរបស់អាម៉េរិកបានគូសបញ្ជាក់បន្ថែមទៀតនៅរសៀលថ្ងៃសុក្រនេះថា ដំបូងឡើយការញ័ររង្គើនេះមានកំរិតត្រឹមតែ៦.៤តាមរង្វាស់រិចទ័រ សិ្ថតនៅចម្ងាយប្រមាណជា ១២ម៉ៃល៍ ពីទីតំាងញ័ររង្គើទ្រង់ទ្រាយធំកំរិត៧.៧តាមរង្វាស់រិចទ័រ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ គិតត្រឹមម៉ោង៣ រសៀលថ្ងៃសុក្រនេះ ពុំទាន់ឃើញមានរបាយការណ៍ស្តីពីតុល្យភាពនៃការខូចខាត និងតួលេខជនរងគ្រោះនៅឡើយទេ អត្ថបទពេញ

គណបក្សជំទាស់របស់ថៃ រិះគន់នាយករដ្ឋមន្ត្រីថាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការកាន់តំណែងនេះទេ

ថៃ៖ គណបក្សជំទាស់របស់ប្រទេសថៃ កាលពីដើមសប្ដាហ៍នេះ បានរិះគន់នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថុងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ក្នុងអំឡុងថ្ងៃដំបូងនៃការជជែកដេញដោលរបស់សភា លើញ្ញត្តិសម្តែងការមិនទុកចិត្ត ដោយបក្សជំទាស់ បានចោទប្រកាន់លោកស្រី ថាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីកាន់តំណែងនេះ ហើយលោកស្រីព្រមទាំងអនុញ្ញាតឱ្យលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អត្ថបទពេញ

រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ១៧៥នាក់ទៅវិញទៅមក ក្រោយលោកពុទីន និយាយទូរសព្ទជាមួយលោកត្រាំ

កាលពីថ្ងៃពុធ ទាំងរុស្ស៊ី និងអ៊ុយក្រែន បានធ្វើការដោះដូរអ្នកទោសសង្គ្រាមចំនួន ១៧៥នាក់រៀងៗខ្លួន។ ចំណាត់ការផ្លាស់ប្ដូរគ្នានេះ ធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានសន្ទនាគ្នាតាមទូរសព្ទជាមួយសមភាគីរុស្ស៊ី លោក វ្លាឌីមៀរ ពុទីន អត្ថបទពេញ

ឥណ្ឌូណេស៊ី បានរំដោះពលរដ្ឋរបស់ខ្លួនចំនួន៥០០នាក់ ចេញពីមជ្ឈមណ្ឌលឆបោកតាមអនឡាញ នៅក្នុងប្រទេសមីយ៉ាន់ម៉ា

ឥណ្ឌូណេស៊ី៖ ប្រទេសឥណ្ឌូណេស៊ីបាននិយាយនៅថ្ងៃនេះថា ខ្លួនចាប់ផ្តើមធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួនប្រមាណជា ៥០០នាក់ដែលរំដោះចេញពីតាមមជ្ឈមណ្ឌលឆបោកតាមអនឡាញនានានៅក្នុងប្រទេសមីយ៉ាន់ម៉ា នេះបើតាមការលើកឡើងរបស់ក្រុមមន្រ្តីជាតិឥណ្ឌូណេស៊ីប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានអាអេហ្វប៉េ(AFP)។ ក្រុមមន្រ្តីដដែលបានរៀបរាប់បន្តថា ជនជាតិឥណ្ឌូណេស៊ីដែលចាញ់បោកតាមអនឡាញទំាងអស់នោះ ភាគច្រើនត្រូវរងទុក្ខចេញពីអំពើហិង្សា និងការគំរាមកំហែងនៅពេលដែលពួកគេបានមកដល់មជ្ឈមណ្ឌលឆបោកតាមអនឡាញនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ទីភ្នាក់ងារសារព័ត៌មានបារំាងអាអេហ្វប៉េ (AFP) ដដែលបានគូសបញ្ជាក់ទៀតថា ប្រតិបត្តិការឆបោកតាអនឡាញបានរីកស្គុះស្គាយនៅតាមតំបន់ខ្សែបន្ទាត់ដែលគ្មានច្បាប់របស់ប្រទេសមីយ៉ាន់ម៉ាអស់រយៈពេលជាច្រើនឆ្នំាមកហើយ ព្រោះថា ក្រុមនេះបានអន្ទង ទាក់ទាញបុគ្គលិកជនបរទេសតាមរយៈកលោបាយមានដូចជា សន្យាថាមានចំណូលខ្ពស់ អត្ថបទពេញ

លោកដូណាល់​ ត្រាំ​ចុះហត្ថលេខាលើ​បទបញ្ជា​ផ្អាកជំនួយរបស់​ទីភ្នាក់ងារដើម្បីការផ្សព្វផ្សាយ​សកល​ដែលជា​ក្រុមហ៊ុនមេ

ក្រៅពីវិទ្យុអាស៊ីសេរី និង​វិទ្យុអឺរ៉ុប​សេរី​ដែល​ទទួល​ជំនួយ​មួយផ្នែក​ពី​ទីភ្នាក់ងារ​ផ្តល់ជំនួយអាមេរិកដើម្បីប្រព័ន្ធផ្សព្វផ្សាយ​សកល ហៅកាត់ថា USAGM វិទ្យុសំឡេងសហរដ្ឋ អាមេរិក VOA រងប៉ះពាល់​ខ្លាំងជាងគេដោយសារ​បទបញ្ជា បង្កកជំនួយ​របស់​លោកដូណាល់ ត្រាំ។ នៅថ្ងៃ​សៅរ៍ទី​១៥មីនា បុគ្គលិក​ប្រមាណ ១៣០០នាក់រួមទាំង​ប្រធាន​របស់​វិទ្យុ VOA​បានទទួល​សារអេឡិចត្រូនិក​ដែលជូនដំណឹងថា ពួកគេ​ត្រូវផ្អាក​ពីការងារ​ មិនអាច​ចូលទៅក្នុង​ការិយាល័យធ្វើការ​នៅរដ្ឋធានីវ៉ាស៊ីនតោន និងត្រូវ​ប្រគល់​កាតអ្នកកាសែត អត្ថបទពេញ

ជំនួបប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ជាមួយលោក Donald Trump បានបញ្ចប់ក្នុងន័យមិនដល់គោលដៅ

វ៉ាស៊ីនតោន៖ កិច្ចប្រជុំជំនួបប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ជាមួយលោក Donald Trump បានបញ្ចប់ក្នុងន័យមិនដល់គោលដៅ កាលពីថ្ងៃសុក្រ បន្ទាប់ពីមេដឹកនាំទាំងពីរបានប៉ះទង្គិចគ្នាក្នុងការផ្លាស់ប្តូរវិសាមញ្ញមួយ នៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយពិភពលោកក្នុងសេតវិមានជុំវិញសង្រ្គាមជាមួយអ៊ុយក្រែន-រុស្ស៊ី។ Zelenskiy បានមើលឃើញថាកិច្ចប្រជុំនៅក្នុងការិយាល័យ Oval ជាឱកាសមួយដើម្បីបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកមិនឱ្យចូលខាងប្រធានាធិបតីរុស្ស៊ីលោក Vladimir អត្ថបទពេញ

ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ភ្លើង​ឈ្មោះ​ផាលីសាត ហ្វាយ​អឺ (Palisades Fire)​ ​ឆេះ​ព្រៃ​នៅ​ទី​ក្រុង​ឡូស​អេន​ជើ​ឡេស​ រដ្ឋ​កា​លី​ហ្វ័រ​ញ៉ា បាន​កើន​​​ឡើង​ដល់​៦​នាក់​

រដ្ឋ​កា​លី​ហ្វ័រ​ញ៉ា៖ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ភ្លើង​ឆេះ​ព្រៃ​នៅ​ទី​ក្រុង​ឡូស​អេន​ជើ​ឡេស​ រដ្ឋ​កា​លី​ហ្វ័រ​ញ៉ា បាន​កើន​​​ឡើង​ដល់​៦​នាក់​ហើយ​បន្ទាប់​ពី​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ប្រទះ​ឃើញ​សាក​សព​ជន​រង​គ្រោះ​នៅ​ក្នុង​ផ្ទះ​មួយ​នៃ​តំបន់​ម៉ាលីប៊ូ (Malibu) ដែល​ត្រូវ​ដុត​កម្ទេច​ដោយ​ភ្លើង​ឈ្មោះ​ផាលីសាត ហ្វាយ​អឺ (Palisades Fire)​។ ក្រៅ​ពី​នេះ សាក​សព​ជន​រង​គ្រោះ​៥​នាក់​ទៀត​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​តំបន់​អាល់​តា​ដេណា (Altadena) ដែល​ដុត​កម្ទេច​ដោយ​ភ្លើង​​ឆេះ​ព្រៃ​ឈ្មោះ​អ៊ីតុន ហ្វាយ​អឺ (Eaton Fire)​។​ មន្ត្រី​ថ្នាក់​មូល​ដ្ឋាន​ជឿ​ជាក់​ថា​ចំនួន​អ្នក​ស្លាប់​នឹង​កើន​ឡើង​បន្ថែម​ទៀត​ព្រោះ​ភ្លើង​ឆេះ​ព្រៃ​លើក​នេះ​មាន​សភាព​ខ្លាំង​ក្លា​​​​ឆេះ​យ៉ាង​តិច​៦​កន្លែង​ព្រម​ៗ​គ្នា​ និង​បំផ្លាញ​អគារ​រាប់​ពាន់​ខ្នង​។ អត្ថបទពេញ