ពលរដ្ឋកម្ពុជាជាង ៣ម៉ឺននាក់ ត្រូវបានភៀសខ្លួនទៅទីតាំងសុវត្ថិភាព ខណៈ៨នាក់បានស្លាប់ ក្នុងសង្គ្រាមកម្ពុជា-ថៃ

ប្រជាពលរដ្ឋកម្ពុជាចំនួន ៣៥ ៨២៩នាក់ នៅខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ត្រូវបានភៀសខ្លួនទៅទីតាំងសុវត្ថិភាព ចាប់តាំងពីចោរសៀមបើកការឈ្លានពានមកលើអធិបតេយ្យភាពកម្ពុជា។ នេះបើយោងតាមការឱ្យដឹងពៅ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៥។ លោកស្រី ម៉ាលី សុជាតា បានបញ្ជាក់ថា ការវាយប្រហាររបស់ទាហានឈ្លានពានថៃ បានបង្កការលំបាកដល់ពលរដ្ឋរស់នៅខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ក្នុងនោះមាន ខេត្តឧត្តរមានជ័យ មានពលរដ្ឋ ៦ ៥៧៧គ្រួសារ ស្មើនឹង ២៣ ៣២៨នាក់ ខេត្តព្រះវិហារ មានពលរដ្ឋ ៣ ១១២គ្រួសារ ស្មើនឹង ១០ ៤២០នាក់ ខេត្តបន្ទាយមានជ័យ មានពលរដ្ឋ ៥២៤គ្រួសារ ស្មើនឹង ១ ៨៨០នាក់ និងខេត្តពោធិ៍សាត់ ៩៤គ្រួសារ ស្មើនឹង ២០១នាក់ ត្រូវបានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាព។ សូមបញ្ជាក់ថា ចាប់តាំងពីការផ្ទុះអាវុធមកទាហានកម្ពុជាចំនួន ៥នាក់ ត្រូវបានពលីជីវិត និង២០នាក់ បានរបួស ខណៈពលរដ្ឋ ៨នាក់ស្លាប់ និង៥០នាក់របួស នៅក្នុងខេត្តឧត្តរមានជ័យ៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រមុខទ័ពអាវស ក្នុងស្មារតីចូលរួមប្រយុទ្ធការឈ្លានពាន !

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រមុខទ័ពអាវស (ក្រុមគ្រូពេទ្យ ) ក្នុងបុព្វហេតុមនុស្សធម៌ និង ទឹកចិត្តស្នេហាជាតិមាតុភូមិ រួមទាំងការគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដីចំពោះសត្រូវ ឈ្លានពាន, តាមរយៈទំព័រហ្វេសប៊ុកផ្លូវការបានថ្លែងយ៉ាងម៉ើងម៉ាត់បំផុត ដូចភាសាកងទ័ព៖ ” ក្រុមកងទ័ពអាវសពួកយើងនៅជួរក្រោយត្រៀមខ្លួនជានិច្ច” ក្នុងន័យដ៏មានអត្ថន័យនេះ លោកជំទាវអំពាវដល់ បងប្អូនចូលរួមអោយបានច្រើន៖ “ ក្នុងបុព្វហេតុមនុស្សធម៌ និង ទឹកចិត្តស្នេហាជាតិមាតុភូមិ រួមទាំងការគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដី, សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមបរិច្ចាគឈាមឱ្យបានច្រើនគ្នាដើម្បីត្រៀមនៅពេលបន្ទាន់ណាមួយ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ០៩.០០ ព្រឹក រហូតដល់ម៉ោង ១៧.០០ ល្ងាច នៅកោះពេជ្រ អគារ JKL សូមអរគុណ “ ។ ហាក់ដូចអ្វីដែលរៀបចំមុន បងប្អូនយុវជន យុវនារី ប្រជាពលរដ្ឋ ចូលរួមបរិច្ចាគឈាម យ៉ាងច្រើកុះករ ដែលនេះ សបញ្ជាក់ ពីស្មារតី ខ្មែរតែមួយ ខ្មែរស្រឡាញ់ ទឹកចិត្តអង់អាចទោះមិនស្ថិតនៅជួរមុខ ស្នេហាជាតិមាតុភូមិ រួមទាំងការគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដីចំពោះសត្រូវ ឈ្លានពាន ។ ស្ត្រីទីមួយនៃកម្ពុជា មិនមែនបណ្តុះស្មាតី លើកទីមួយឡើយ Read more

ACU សម្រេចឃាត់ខ្លួនលោក គ្រី សីហា ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ក្រោយរកឃើញថា បានទទួលប្រាក់ពីមេការ Online Scam ដើម្បីដោះជនជាតិចិន និងវៀតណាម៥នាក់ នៅឃុំថ្មដា ស្រុកវាលវែង

នៅវេលាម៉ោង ៩៖៤៥នាទី ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចធ្វើការឃាត់ខ្លួនព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ គ្រី សីហា បន្ទាប់ពីការរកឃើញភស្តុតាង និងការស្ដាប់ចម្លើយដែលមានលក្ខណៈស៊ីចង្វាក់គ្រប់គ្រាន់ ដែលលោកព្រះរាជអាជ្ញារងរូបនេះបានទទួលប្រាក់ពីមេការ Online Scam ដើម្បីដោះមនុស្ស៥ (ប្រុសចិនម្នាក់ និងស្រីវៀតណាម៤នាក់) នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនធ្វើនីតិវិធីទៅលើជនទាំង៥នាក់ ដែលសមត្ថកិច្ចរកឃើញពីក្នុងប្រតិបត្តិការបង្ក្រាបអំពើឆបោកតាមអនឡាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។ លោក យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ នៃអង្គភាពប្រឆាំងទៅពុកលួយ ដែលដឹកនាំការស៊ើបអង្កេតនេះ បានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ បានចាត់មន្ត្រីចេញទៅខេត្តពោធិ៍សាត់ភ្លាមៗនៅពេលអាធ្រាត្រថ្ងៃទី១៦ ខែកក្តដា ហើយថ្ងៃទី១៨ ខែកក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីស៊ើបអង្កេតរបស់អង្គភាពប្រឆាំងពុកលួយ បានចុះទៅស្រាវជ្រាវប្រមូលភស្តុតាងដល់ទីកន្លែងឃុំថ្មដា។ លោក ហ៊ូ ស្ថាបនា អគ្គនាយករង នៃអគ្គនាយកដ្ឋានប្រតិបត្តិការ នៃអង្គភាពប្រឆាំងអំពើពុករលួយ ជាប្រធានក្រុមស៊ើបអង្កេតផ្ទាល់ករណីនេះ បានស្ដាប់ចម្លើយលោក គ្រី សីហា និងអ្នកពាក់ព័ន្ធមួយចំនួនទៀត រហូតដល់ឃើញ មានបន្ទុកគ្រប់គ្រាន់ទើបសុំការអនុញ្ញាតពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្វើការឃាត់ខ្លួនលោក គ្រី សីហា។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោក Read more

សមត្ថិកិច្ចឃាត់ខ្លួនបុរសម្នាក់ ដែលសកម្មក្នុងការឆបោកតាមរូបភាពផ្សព្វផ្សាយផ្តល់សេវាអ្នកបម្រើតាមផ្ទះ

យោងតាមបទបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១រូប ឈ្មោះ ឃ.ឡ អាយុ៣៨ឆ្នាំ ដែលជាម្ចាស់ផេកហ្វេសប៊ុក និង តេឡេក្រាម ឈ្មោះ «សេវាកម្មស្រ្តីមេផ្ទះ Easy-Maid»។ យោងតាមការទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ នាយកដ្ឋានបានទទួលពាក្យបណ្តឹងលើករណីនេះជាង៣០បណ្តឹង ដែលមានទំហំទឹកប្រាក់ប្រមាណជាង២ម៉ឺនដុល្លារ ប៉ុន្តែតាមរយៈការស្រាវជ្រាវ ជំនាញកំណត់បានថា ជនសង្ស័យរូបនេះបានធ្វើការឆបោកជនរងគ្រោះជាងរយនាក់ និងទំហំទឹកប្រាក់ប្រមាណជាង ១០ម៉ឺនដុល្លារតាំងពីឆ្នាំ២០២២មកម្លេះ។ តាមចម្លើយជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាអ្នកផ្តើមគំនិតបង្កើតផេកនេះដើម្បីឆបោកប្រជាពលរដ្ឋពិតប្រាកដមែន ដោយបានធ្វើការផ្សព្វផ្សាយផ្ដល់សេវាកម្មអ្នកបំរើតាមផ្ទះដល់ក្រុមគ្រួសារដែលមានតម្រូវការអ្នកបម្រើតាមផ្ទះ ដោយតម្រូវឲ្យជនរងគ្រោះបង់ប្រាក់សេវាកម្មមុន ទើបបញ្ជូនបុគ្គលិកទៅធ្វើការនៅតាមផ្ទះតាមក្រោយ ដោយម្តងៗទទួលបានប្រាក់ចន្លោះ ៣០០ ទៅ ២,០០០ដុល្លារ។ លើសពីនេះជនសង្ស័យខាងលើក៍បានឆបោក បងប្អូនប្រជាពលរដ្ឋដែលរត់ម៉ូតូកង់បី ផាស់អាប់ អោយជួយទទួលប្រាក់តាមរយៈ QR ធនាគារជំនួសរូបគេ និងបានឱ្យពួកគាត់ផ្ទេរតាមរយៈភ្នាក់ងារផ្ទេរប្រាក់មកឱ្យគេវិញ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាន កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តែងតែក្រើនរំលឹក ដល់ប្រជាពលរដ្ឋថា វិស័យបច្ចេកវិទ្យាមានការរីកចម្រើន បានសម្រួលកិច្ចការប្រចាំថ្ងៃ និងការផ្តល់សេវាកម្មមួយចំនួនមានភាពងាយស្រួល Read more

កម្ពុជាបន្តប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមបច្ចេកវិទ្យា ឃាត់ខ្លួនជនសង្ស័យជាង៣ពាន់នាក់ ១៣៨ទីតាំង និងជួយសង្គ្រោះជនរងគ្រោះជាច្រើន

លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) បានចេញសេចក្តីប្រកាសអំពីលទ្ធផលប្រតិបត្តិការចុងក្រោយ ដែលបានអនុវត្តតាំងពីថ្ងៃទី ២៧ មិថុនា ដល់ថ្ងៃទី ២២ កក្កដា ២០២៥។ ប្រតិបត្តិការទូទាំងប្រទេស ដឹកនាំដោយគណៈបញ្ជាការរាជធានីខេត្តទាំង២៥ បន្តអនុវត្តបទបញ្ជាលេខៈ០១បប របស់រាជរដ្ឋាភិបាលកម្ពុជា ចេញថ្ងៃទី ១៥ កក្កដា ២០២៥ ស្តីពីការបង្ក្រាបឆបោកតាមបច្ចេកវិទ្យា។ អាជ្ញាធរបានចុះត្រួតពិនិត្យ និងបោសសម្អាតសកម្មភាពឆបោកសរុប ១៣៨ ទីតាំង ១៧រាជធានី-ខេត្ត រួមមាន ភ្នំពេញ កណ្តាល ព្រះសីហនុ កំពង់ស្ពឺ បន្ទាយមានជ័យ ក្រចេះ ពោធិ៍សាត់ កំពត កោះកុង ឧត្តរមានជ័យ ស្ទឹងត្រែង មណ្ឌលគីរី ប៉ៃលិន តាកែវ ស្វាយរៀង សៀមរាប និងត្បូងឃ្មុំ។ ការបង្ក្រាបបានសរុប ៥៨ ករណី ក្នុងនោះមាន ១៩ ករណី ជាការឃាត់រថយន្តដឹកជនបរទេស។ សង្គ្រោះជនរងគ្រោះជា ជនជាតិវៀតណាមចំនួន ១៥៣ នាក់ (ស្រី ១៨) នៅខេត្តពោធិ៍សាត់ ។ ក្នុងចំណោមការបង្ក្រាបនេះ មានជនសង្ស័យសរុប Read more

​​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​ប្រាប់​ទៅ​ភាគី​ថៃ​ថា «បន្ទាត់​ក្រហម​នៅ​តែ​ជា​បន្ទាត់​ក្រហម មិន​មានការ​ប្រែប្រួល​ទេ​សូមកុំ​បំពាន​»

ការ​លើក​ឡើង​របស់​សម្តេច​បវរ​ធិ​បតី​បន្ទាប់​ពី​សម្តេច​ថា មួយ​រយៈ​នេះ​ សម្តេច​បានឃើញ​ថ្នាក់ដឹកនាំ​នយោបាយ កងទ័ព និង​បណ្ដាញសារព័ត៌មាន​ថៃ បាន​ធ្វើការ​ចោទប្រកាន់​ដោយ​គ្មាន​មូល​ដ្ឋាន​មក​លើ​កម្ពុជា​ ពាក់ព័ន្ធ​នឹង​បញ្ហា​មួយ​ចំនួន​ដូច​ជា​ការ​ដាក់​មីន ព្រមទាំង​បាន​ធ្វើការ​គំរាម​ដាក់​ចេញ​នូវ​វិធានការ​ជា​ឯកតោភាគី​នៅ​ក្នុង​តំបន់​ដែល​មាន​វិវាទ រួម​មាន​តំបន់​មុំ​បី និង​ប្រាសាទតាមាន់ធំ ។​ល​។ នេះ​បើ​តាម​បណ្តាញ​សង្គម​របស់​សម្តេច​បវរ​ធិ​បតី​ នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៥​។ សម្តេច​បាន​សរសេរ​ថា ក្រសួងការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួងការពារជាតិ ក្រសួង ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​របស់​កម្ពុជា បាន​ធ្វើការ​ឆ្លើយ​តប​យ៉ាង​សកម្ម​ទៅ​លើ​ការ​ចោទ​ប្រកាន់​ទាំងនោះ ដើម្បី​ការពារ​ភាព​ត្រឹមត្រូវ​របស់​កម្ពុជា​ជា​បន្តបន្ទាប់​រួច​ហើយ ក៏​ដូច​ជា​ការ​ត្រៀម​ដាក់​ចេញ​នូវ​វិធានការ​ចាំបាច់​បន្ថែម​ទៀត​ក្នុង​គោលដៅ​ការពារ​ឧត្តម​ប្រយោជន៍​ជាតិខ្មែរ​។ សម្តេច​បាន​បញ្ជាក់​ថា​៖ ខ្ញុំ​មិន​មានការ​ចាំបាច់​ធ្វើការ​អត្ថាធិប្បាយ​អ្វី​បន្ថែម​ច្រើន​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​ចង់​ផ្ញើ​សា​​ខ្លី​ប៉ុន្មាន​ចំណុច​តែ​ប៉ុណ្ណោះ​ ដើម្បី​រំលឹក​ទៅ​ភាគី​ថៃ​ថា តំបន់​ឬ​ទីកន្លែង​ដែល​មាន​វិវាទ ឬ​មិន​ទាន់​ដាច់ស្រេច​ថា​ ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​របស់​ប្រទេស​ណាមួយ គឺ​គ្មាន​ភាគី​ណា​មាន​សិទ្ធិ​ធ្វើ​សកម្មភាព​ឬ​ដាក់​ចេញ​នូវ​វិធានការ​ជា​ឯកតោភាគី​នៅ​ក្នុង​តំបន់​ឬ​ទីកន្លែង​នោះ​។ រាល់​វិធានការ​នានា​ដែល​អាច​អនុវត្ត ត្រូវ​មានការ​ឯកភាព​គ្នា​រវាង​ភាគី​ទាំង​ពីរ​ជា​មុន​សិន​។ សម្តេច​បាន​គូសបញ្ជាក់​បន្ថែម​ថា​៖«​បន្ទាត់​ក្រហម​នៅ​តែ​ជា​បន្ទាត់​ក្រហម មិន​មានការ​ប្រែប្រួល​ទេ​​សូមកុំ​បំពាន​។ កម្ពុជា​មិន​រំលោភ​បំពាន​លើ​អ្នក​ណា​ទេ ប៉ុន្តែ​កម្ពុជា​ក៏​មិន​ឱ្យ​អ្នក​ណាមួយ​រំលោភ​បំពាន​លើ​ខ្លួន​នោះ​ដែរ​។ កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់​ និង​បាន​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ការពារ​ខ្លួន​និង​ការពារ​បូរណភាព​ទឹកដី តាម​គ្រប់​មធ្យោបាយ​ទាំងអស់​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​»​។ ជាមួយ​គ្នា​នោះ​ដែរ ​សម្តេច​បាន​ប្រាប់​ទៅ​ថៃ​ថា​ វិធីសាស្ត្រ​បៀម​ឈាម​ព្រួស​ដាក់​អ្នក​ដទៃ មិនមែន​ជា​វិធីសាស្ត្រ​សុចរិត និង​ថ្លៃថ្នូរ​ទេ​។ វិធីសាស្ត្រ​បែប​នេះ​មិន​ត្រូវ​ប្រើ​ទេ បើ​យើង​ពិតជា​ចង់​កសាង​នូវ​ទំនុក​ចិត្ត​រវាង​គ្នា​និង​គ្នា​។ សម្តេច​បវរ​ធិ​បតី​បាន​អះ​អាងថា ​កម្ពុជា​នៅ​តែ​រក្សា​ជំហរ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​នេះ ដោយ​មធ្យោបាយ​អហិង្សា​ឱ្យ​បាន​ឆាប់រហ័ស ប្រកបដោយ​ភាព​ច្បាស់លាស់ ​និង​ចីរភាព ។

លោក ជឿន សារួន អធិការរង​នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ​ ត្រូវបណ្តេញចេញពីក្របខ័ណ្ឌន ដោយសារមិនទទួលខុសត្រវចំពោះតួនាទីភារកិច្ច

លោកវរសេនីយ៍ទោ ជឿន សារួន អធិការរង​ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ​ ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ​ ដោយសារមិនទទួលខុសត្រវចំពោះតួនាទីភារកិច្ចជានគរបាលជាតិ។ ក្រៅពីនេះបុគ្គលរូបនេះ​ក៏មានរឿងអាស្រូវ​ពាក់ព័ន្ធបញ្ហាពលរដ្ឋទិញដីឡូត៍ស្ថិតនៅភូមិថ្មីជង្រុក ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺក្រោយបង់លុយរួចហើយ និងកំពុងបង់លុយបន្តតែមិនទទួលបានដី និងប្លង់ដែលអធិការរងខណ្ឌព្រែកព្នៅរូបនេះបានរត់គេចខ្លួនទៅក្រៅប្រទេសបាត់​។ ពាក់ព័ន្ធករណីនេះ​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧​ ខែកក្កដា​ ឆ្នាំ២០២៥ បានស្នើសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តទណ្ឌកម្មវិន័យក្រោមរូបភាពបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ​ ពាក់ព័ន្ធនឹងមន្រ្តីរូបនេះបានល្មើសវិន័យកងកម្លាំងនគរបាលជាតិអវត្តមានបាត់មុខគ្មានមូលហេតុដោយមិនបានមកបំពេញភារកិច្ចនៅអង្គភាពជាច្រើនថ្ងៃមកហើយ មិនទទួលខុសត្រវចំពោះតួនាទីភារកិច្ចជានគរបាលជាតិ។​ ដូចនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រជុំក្រុមប្រឹក្សាវិន័យហើយបានសម្រេចសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ​អនុវត្តវិន័យកងកម្លាំងនគរបាលជាតិ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលេីកឡេីងថា​ ករណីអធិការរងខណ្ឌព្រែកព្នៅ លោកវរសេនីយ៍ទោ ជឿន សារួន ដែលបានធ្វើសកម្មភាពបង្កបញ្ហាពាក់ព័ន្ធនឹងរឿងរ៉ាវដីធ្លីជាមួយប្រជាពលរដ្ឋជារឿងបុគ្គល មិនជាប់ពាក់ព័ន្ធជាមួយនិងអង្គភាពនោះឡើយ៕

គិតត្រឹមថ្ងៃទី១៩ខែកក្កដានេះកម្លាំងសមត្ថកិច្ចរាជធានីខេត្តចាត់វិធានការបង្រ្កាបគោលដៅ៥២ទីតាំង ១៥រាជធានីខេត្ត ឃាត់ខ្លួនជនសង្ស័យសរុប២.៧៦៧នាក់ ចិន៨៤៣នាក់ ១១នាក់បញ្ជូនទៅតុលាការ

បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ដោយគិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងមានសមត្ថកិច្ចរាជធានី ខេត្ត បានចាត់វិធានការបង្រ្កាបតាមគោលដៅចំនួន ៥២ទីតាំង ក្នុង១៥ រាជធានី ខេត្ត ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២.៧៦៧ នាក់ មានជនជាតិចិនចំនួន ៨៤៣នាក់ ក្នុងនោះដែរសមត្ថកិច្ចបានចាត់វិធានការបញ្ជូនមុខសញ្ញាសង្ស័យចំនួន១១នាក់ទៅតុលាការដើម្បីចាត់វិធានការតាមនីតិវិធី។ ផ្តើមចេញពីលទ្ធផលខាងលើ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា(គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ លោក Yin Guohai ថ្នាក់អគ្គនាយករងនៃនាយកដ្ឋានស៊ើបអង្កេតព្រហ្មទណ្ឌ របស់ក្រសួងសន្តិសុខសាធារណៈចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោក Yin Guohai បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញា ចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់នៃយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាពេលថ្មីៗនេះ។ លោក Yin Guohai បានសង្កត់ធ្ងន់ថា ភាគីចិនរីករាយបន្តចាប់ដៃ គាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការចំពោះប្រតិបត្តិការរបស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបនិងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនអំពីយុទ្ធនាការរបស់រាជរដ្ឋាភិបាល រួមទាំងលទ្ធផលក្នុងការបង្ក្រាប និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងបញ្ជូនសំណុំរឿងទៅតុលាការ។ ឯកឧត្តមសន្តិបណ្ឌិតបានស្វាគមន៍កិច្ចសហប្រតិបត្តិការ ការបណ្តុះបណ្តាញជំនាញ និងជំនួយបច្ចេកទេសពីប្រទេសពាក់ព័ន្ធ ដើម្បីពង្រឹងប្រសិទ្ធភាព Read more

អាវុធហត្ថសៀមរាបធ្វើការអប់រំណែនាំ!យុវជនម្នាក់ពាក់ឯកសណ្ឋានយោធាសម្ដែងនិងរាំបង្ហោះក្នុងបណ្តាញសង្គមតិកតុកប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូរកងទ័ព

កាលពីពេលថ្មីៗនេះ មានយុវជនម្នាក់ បានថតវីដេអូពាក់អាវប៉ារ៉ា (យោធា) សម្ដែង និងរាំ បង្ហោះក្នុងបណ្តាញសង្គមតិកតុក (TikTok) ចំនួនពីរឃ្លីប ដោយបានសរសេរខ្លឹមសារ “Make up ចូលជួរបិះមិនទាន់ជីវិតជូនជាតិធាតុជូនម្តាយ រាងកាយជូនបងៗទាហាន” លើគណនីតិកតុក (TikTok) របស់ខ្លួន ក្នុងគោលបំណងទាក់ទាញចំណាប់អារម្មណ៍ឱ្យមានគេចូលមកមើលគណនីតិកតុកហាង របស់ខ្លួន។ បន្ទាប់ពីបានឃើញវីដេអូទាំងនោះរួចមក នារសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើការស្រាវជ្រាវរហូតស្វែងរកឃើញ និងអញ្ជើញ យុវជនម្នាក់នោះ ដែលមានទីលំនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប មានមុខរបរជាបុគ្គលិកផ្នែកលក់ និងថតប្រម៉ូតហាង យកមកអប់រំ និង ណែនាំ ឱ្យលប់ និងបញ្ឈប់រាល់ការបង្ហោះវីដេអូ ដែលធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បន្តទៀត ទើបឱ្យត្រឡប់ទៅលំនៅដ្ឋានវិញ។ យុវជនរូបនេះ បានទទួលស្គាល់កំហុស ដែលបានប្រព្រឹត្តនាពេលកន្លងមក ដោយខ្វះការពិចារណា ក្នុងការបង្ហោះ វីដេអូខាងលើ និងបានសន្យាថាលប់វីដេអូទាំងនោះចោលវិញ ព្រមទាំងបានធ្វើការសុំទោសជាសាធារណៈចំពោះបងៗកងទ័ពទាំងអស់ផងដែរ៕

ករណីចាប់ឃុំឃាំងលក់ដូរមនុស្ស ដែលមានអង្គការចាត់តាំងច្បាស់លាស់ដោយចាប់ខ្លួនជនល្មើស៩នាក់, ក្រុមនេះដឹកជញ្ជូនជនជាតិចិនពីកន្លែងអនឡាញខេត្តព្រះសីហនុ ទៅទីតាំងជ្រៃធំ ខេត្តកណ្តាល និងត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ

ក្រោមបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស, លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញ ដោយមានការសម្របសម្រួលពីតំណាងអយ្យការ បានបើកប្រតិបត្តិការបង្ក្រាប ករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់, អំពើលក់ដូរមនុស្ស, ប្រើប្រាស់ដោយខុសច្បាប់នូវសំលៀកបំពាក់ជាអាទិ៍សម្រាប់អាជ្ញាធរសារធារណៈ (អាវយឺតមានសញ្ញា អ.ហ) ប្រព្រឹត្ដនៅចំណុចក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ខេត្ដត្បូងឃ្មុំ និងខេត្តកណ្ដាល កាលពីអំឡុងខែមីនា រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។ យោងតាមរបាយការណ៍របស់មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ថា កម្លាំងជំនាញក៏ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាបន្ដបន្ទាប់សរុបចំនួន៩នាក់ ជាជនជាតិខ្មែរដែលក្រុមជនល្មើសទាំងនេះមានក្រុមអង្គការចាត់តាំងត្រឹមត្រូវ និងច្បាស់លាស់។ ក្រុមជនល្មើសទាំង៩នាក់ រួមមាន៖ ១-ឈ្មោះ ហេង សុជាតិ ភេទប្រុស អាយុ ៤១ឆ្នាំ២-ឈ្មោះ វ៉ាន់ ដំ ភេទប្រុស អាយុ ២៦ឆ្នាំ៣-ឈ្មោះ សំ សុខជា ភេទប្រុស អាយុ ២៥ឆ្នាំ៤-ឈ្មោះ កង ភារិន ភេទប្រុស អាយុ ៣២ឆ្នាំ៥-ឈ្មោះ សុខ ហុងលី ភេទប្រុស អាយុ Read more