ក្រសួងវប្បធម៌ ៖ ប្រកាសពីស្ថានភាពខូចខាតនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ដោយសារការបាញ់ប្រហាររបស់យោធាថៃ កំឡុងពេលឈ្លានពានកម្ពុជា

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៦ បង្ហាញអំពីស្ថានភាពខូចខាតយ៉ាងធ្ងន់ធ្ងរ នៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងតំបន់ជុំវិញ បណ្តាលមកពីការបាញ់ប្រហាររបស់យោធាថៃ ក្នុងអំឡុងពីរដំណាក់កាលធំៗ គឺចន្លោះថ្ងៃទី ២៤–២៨ ខែកក្កដា ឆ្នាំ ២០២៥ និងថ្ងៃទី ៧–២៧ អត្ថបទពេញ

សមត្ថកិច្ចបង្ក្រាបទីតាំងចែកចាយឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមីជាង ២០០០ និងចាប់ខ្លួនជនសង្ស័យ ២នាក់

កម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌទួលគោក និងមានការសម្របសម្រួលនីតិវិធីពី លោក ស៊ីន រក្សា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងលក់ ចែកចាយបារីអេឡិចត្រូនិក (Vape) មួយកន្លែងនៅចំណុចផ្ទះគ្មានលេខ ភូមិ១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែមករា អត្ថបទពេញ

នគរបាលព្រហ្មទណ្ឌបង្ក្រាបករណីចាប់ឃុំឃាំង និងជំរិតទារប្រាក់ ជួយសង្គ្រោះជនរងគ្រោះ ៩នាក់ ឃាត់ខ្លួនជនសង្ស័យ ៥នាក់ នៅខេត្តត្បូងឃ្មុំ

ដោយអនុវត្តតាមបទបញ្ជាម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបង្ក្រាបករណីចាប់ឃុំឃាំង បង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានទទួលពាក្យបណ្តឹងរបស់ឈ្មោះ TANG QUNHUI ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិចិន ដោយកូនប្រុសរបស់ខ្លួនឈ្មោះ YIN XING អត្ថបទពេញ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យផលប៉ះពាល់ដែលយោធាថៃឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា​ ជាលេីកទី២​ ក្នុងភូមិសាស្ត្រតំបន់បឹងត្រកួន

ឯកឧត្ដម អ៊ុំ​ រាត្រី​ អភិបាល​ នៃ​គណៈអភិបាលខេត្តបន្ទាយមានជ័យ​ អញ្ជើញសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីពិនិត្យផលប៉ះពាល់ដែលយោធាថៃឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា​ ជាលេីកទី២​ ប្រើប្រាស់អាវុធធុនធ្ងន់ផ្លោងចូលមកក្នុងភូមិសាស្ត្រតំបន់បឹងត្រកួន​កាលពីប៉ះទង្គិចគ្នារយៈពេល២១ថ្ងៃកន្លងទៅ បណ្តាលឱ្យរងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងដំណំ​ និងបានដាក់ទូកុងតឺន័​រ ព្រមទាំងរាយបន្លាលួស​។  ជាមួយគ្នានោះដែរឯកឧត្តម​ ក៏បានបន្តសម្របសម្រួលដល់ក្រុមការងារក្រសួងការពារជាតិ និងក្រុមអ្នកអង្កេតការណ៍អាស៊ាន​ ចុះពិនិត្យមើលដោយផ្ទាល់នៅទីតាំងបងប្អូនជនភៀសសឹកក្នុងភូមិសាស្រ្តស្រុកថ្មពួក អត្ថបទពេញ

ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំភៀសសឹកជាង១៧ម៉ឺននាក់ទៀត មិនទាន់ត្រឡប់ទៅលំនៅឋានវិញ

ក្រសួងមហាផ្ទៃ បានប្រកាសថា គិតពីម៉ោង៦ព្រឹកថ្ងៃទី៨ ដល់ម៉ោង ៦ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹក ៥.៧៨៧នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន ១៧៣.១០៧នាក់ទៀត ។  យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង ៦ព្រឹក ថ្ងៃទី៨ ដល់ម៉ោង អត្ថបទពេញ

ប្រធានក្រុមការងារចំពោះកិច្ច ចុះវាយតម្លៃការខូចខាតដោយការឈ្លានពានរបស់ថៃ នៅភូមិសាស្ត្រនានា ក្នុងខេត្តបន្ទាយមានជ័យ

ប្រធានក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ លោក ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្តដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់ពលរដ្ឋកំពុងស្នាក់នៅបណ្តោះអាសន្នតាមមណ្ឌលជំរំភៀសសឹក ផ្លូវថ្នល់ សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតមួយចំនួន ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ជាពិសេសតំបន់សមរភូមិភូមិព្រៃចាន់ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។ ការចុះពិនិត្យស្ថានភាពជាបន្តបន្ទាប់នេះ អត្ថបទពេញ

ឯកឧត្តម នេត្រ ភក្ត្រា ៖ ម៉ាស៊ីនថត និងស្លាបប៉ាកកា ជាអាវុធដ៏មុតស្រួចក្នុងសមរភូមិព័ត៌មាន

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ម៉ាស៊ីនថត និងស្លាបប៉ាកកាគឺជាអាវុធដ៏មុតស្រួចក្នុងសមរភូមិព័ត៌មាន ក្នុងពេលមានការផ្ទុះសង្គ្រាមរវាងកម្ពុជា-ថៃដែលបង្កឡើងដោយក្រុមយោធាថៃ ។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក  ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងថា ការពិតតាមរយៈកញ្ចក់ម៉ាស៊ីនថត និងស្លាបប៉ាកកាបានធ្វើឱ្យអ្នកសារព័ត៌មានចុះទៅដោយផ្ទាល់នៅក្នុងខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ជាទីតាំងនៃការរងគ្រោះពីគ្រាប់ផ្លោងធុនធ្ងន់និងការទម្លាក់គ្រាប់បែករបស់យោធាថៃក្នុងអំឡុងពេល២១ថ្ងៃនៃសង្គ្រាមឈ្លានពានទឹកដីកម្ពុជា។  ឯកឧត្តមបន្តថា ម៉ាស៊ីនថត និងស្លាបប៉ាកកា អត្ថបទពេញ

ធនាគារជាតិដាក់ធនាគារព្រីនស៍ ឱ្យជម្រះបញ្ជី ផ្អាកសេវាថ្មី ទាំងការទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាន

ធនាគារជាតិនៃកម្ពុជា បានប្រកាសដាក់ ធនាគារព្រីនស៍ ម.ក ឱ្យស្ថិតក្រោមនីតិវិធី ជម្រះបញ្ជីស្របតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ហើយបានតែងតាំង ក្រុមហ៊ុន Morisonkak MKA Audit-Accounting Co., Ltd ជា អ្នកជម្រះបញ្ជី ដើម្បីគ្រប់គ្រង និងចាត់ចែងប្រតិបត្តិការ និងទ្រព្យសម្បត្តិរបស់ធនាគារនេះ។ យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី៨មករា២០២៥ អត្ថបទពេញ

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មាន ករណីចាប់ជនជាតិចិន៣នាក់ បញ្ជូនទៅសាធារណរដ្ឋប្រជាមានិតចិន

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃ៧មករា២០២៦ បានចេញសេចក្តីជូនដំណឹងជាសាធារណៈ អំពីលទ្ធផលនៃប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនដ៏សំខាន់មួយ ដែលឈានដល់ការចាប់ខ្លួន និងបញ្ជូនខ្លួនអតីតមហាសេដ្ឋីម្នាក់ទៅកាន់ប្រទេសចិន។ យោងតាមក្រសួងមហាផ្ទៃ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងផ្អែកតាមសំណើផ្លូវការរបស់អាជ្ញាធរមានសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន កម្លាំងសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចឃាត់ខ្លួនពលរដ្ឋចិនចំនួន ៣ នាក់ រួមមាន៖១. ឈ្មោះ Chen Zhi (ចេន ហ្ស៊ី)២. ឈ្មោះ អត្ថបទពេញ

ក្រសួងមហាផ្ទៃ ប្រឆាំងដាច់ខាតចំពោះការវាយកម្ទេចសំណង់ស៊ីវិល និងយកទ្រព្យសម្បត្តិពលរដ្ឋខ្មែរ ដោយទាហានថៃ

ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់ខាតចំពោះការវាយកម្ទេចសំណង់ស៊ីវិលរបស់ប្រជាពលរដ្ឋខ្មែរនៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ ។ លោកទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងថា ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់ខាតចំពោះការវាយកម្ទេចសំណង់ស៊ីវិល ដោយកងកម្លាំងប្រដាប់អាវុធថៃ ផ្ទុយស្រឡះពីវឌ្ឍនភាពដែលសម្រេចបាន ដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន ជាពិសេសនៅកំណាត់ខ្សែព្រំដែន ត្រង់បង្គោលព្រំដែនលេខ៥២-៥៩ និងលេខ៤២-៤៧ ។ អ្នកនាំពាក្យរងបន្តថា សំឡេង “ការណ៍នេះបង្កការព្រួយបារម្ភជាខ្លាំងថា អត្ថបទពេញ