កម្ពុជា បង្ហាញកាយវិការសុច្ឆន្ទៈ និងម៉ឺងម៉ាត់ឥតងាករេក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ

រាជរដ្ឋាភិបាលកម្ពុជា បង្ហាញកាយវិការសុច្ឆន្ទៈ និងម៉ឺងម៉ាត់ឥតងាករេក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយបានធ្វើការដកសព្វាវុធ (រថពាសដែក) បានត្រឡប់មកកាន់បន្ទាយ ដែលស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបវិញ ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែតុលា អត្ថបទពេញ

កម្លាំងចម្រុះគណ:បញ្ជាការសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កម្លាំងចម្រុះនៃគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចុះពិនិត្យ និងបង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅចំណុចផ្ទះវីឡាជួល ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយបានឃាត់ខ្លួនជនសង្ស័យជាបុរសជនជាតិចិនចំនួន០៣នាក់ ១-ឈ្មោះ XIAO SONG ២-ឈ្មោះ HAN JIAJIA ៣-ឈ្មោះ QIN CILONG និងស្រ្តីជនជាតិវៀតណាមចំនួន០១ អត្ថបទពេញ

សមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យចំនួន១៩នាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដោយមានការ សម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នេះ បានចុះត្រួតពិនិត្យ ទីតាំងបន្ទប់ D2702 , D1003 សង្ស័យមានលបលួចប្រព្រឹត្តអំពើល្មើសច្បាប់ ពាក់ព័ន្ធនឹងការឆបោកអនឡាញ ដែលស្ថិតនៅអគារខុនដូរវិមានកុលាប អគារD ជាន់ទី១០ និងទី២៧ អត្ថបទពេញ

កម្លាំងនគរបាលខេត្តប៉ៃលិន ឃាត់ខ្លួនជនជាតិថៃ ៥នាក់ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនជិត ៦គីឡូក្រាម

លោកឧត្តមសេនីយ៍ត្រី សោម ប៉ិម ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំង សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានធ្វើការបង្ក្រាបជាក់ស្តែងនូវករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅទីតាំង ចំនួន ២ ក្នុងនោះ ទីតាំងទី១ នៅចំណុចផ្ទះជួលផ្លូវទៅវត្តសារវណ្ណ ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឃាត់ខ្លួនបានជនសង្ស័យចំនួន អត្ថបទពេញ

ក្រុមតំណាងរាស្ត្រកូរ៉េបានយល់ច្បាស់ថា មិនមានការបង្ខាំង ឬបង្ខិតបង្ខំជនជាតិកូរ៉េនៅកម្ពុជាទេ គឺពួកគេបាន ធ្វើសកម្មភាពល្មើសខ្លួនឯងផ្ទាល់

គណៈប្រតិភូពីសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ ឯកឧត្តម KIM, SEOK-KI តំណាងរាស្ត្រខាងបក្សប្រឆាំង រួមនឹងតំណាងរាស្ត្រគណបក្សដឹកនាំ រដ្ឋាភិបាល នៅថ្ងៃទី២២ខែតុលា ឆ្នាំ២០២៥ បានរួមដំណើរជាមួយ កម្លាំងសមត្ថកិច្ចកម្ពុជា ដើម្បីចុះត្រួតពិនិត្យទីតាំងសង្ស័យមានលបលួច ប្រព្រឹត្តបទល្មើស online scam ស្ថិតនៅអគារសេះស ផ្លូវបេតុង ភូមិព្រៃពពេល សង្កាត់សំរោងក្រោម អត្ថបទពេញ

ស្នងការខេត្តព្រះសីហនុ ស្នើពលរដ្ឋកុំចូលរួមបម្រើសេវាកម្មបើករថយន្តបំពាក់ឧបករណ៍ផ្ញើសារបោកប្រាស់

ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានអំពាវនាវឲ្យប្រជាពលរដ្ឋកុំចូលរួមបម្រើសេវាកម្ម បើករថយន្តបំពាក់ឧបករណ៍ផ្ញើសារបោកប្រាស់ (ការផ្តល់សេវាកម្មជួល ឬបើកបរយានយន្តបំពាក់ឧបករណ៍ FAKE BTS ដែលជាវិធីសាស្រ្តកាត់ផ្តាច់សេវាក្រុមហ៊ុនទូរស័ព្ទ) ។  យោងតាមស្នងការខេត្តនាថ្ងៃទី២២ ខែតុលានេះ បានឲ្យដឹងថា ឧត្តមសេនីយ៍ឯក ស រដ្ឋា បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវប្រយ័ត្ន អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវស្ថាប័នរដ្ឋ ឯកជន និងអ្នកល្បីក្នុងបណ្ដាញសង្គម ចូលរួមចលនាផ្សព្វផ្សាយវីដេអូ ស្ដីពីការបញ្ចៀសកុមារពីគ្រោះថ្នាក់ចរាចរណ៍ និងការលង់ទឹក

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ ចូលរួមចលនាផ្សព្វផ្សាយវីដេអូបញ្ចៀសកុមារ ពីគ្រោះថ្នាក់ចរាចរណ៍ និងការលង់ទឹក ដើម្បីចូលរួមចំណែកទប់ស្កាត់ការស្លាប់ របួស ពិការរបស់កុមារ ពីកត្ដាទាំងនេះ។ ការរៀបចំពិធីផ្សព្វផ្សាយវីដេអូអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវីដេ អូណែនាំស្តីពីការបង្ការការលង់ទឹក នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស អត្ថបទពេញ

កម្ពុជាបញ្ជូនជនជាតិកូរ៉េចំនួនជាង៦០នាក់ ជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យត្រឡប់ទៅប្រទេសដើមវិញ

មន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃប្រទេស កម្ពុជានៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានបញ្ជូនជនជាតិកូរ៉េសរុបចំនួន ៦៤នាក់ ក្នុងនោះមានស្ត្រីចំនួន៥នាក់ ដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ឱ្យត្រឡប់ទៅប្រទេសដើមរបស់ពួកគេវិញ ដើម្បីឱ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ចាត់វិធានការ និងអនុវត្តនីតិវិធីបន្ត។ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហៅកាត់ថា គ.ប.ឆ.ប. បានបញ្ជាក់ថា ការបញ្ជូនជនជាតិ បរទេសឱ្យត្រឡប់ទៅប្រទេសខ្លួនវិញបន្ទាប់ពីសមត្ថកិច្ចរកឃើញថាមានការជាប់ពាក់ព័ន្ធនឹងការឆបោកអនឡាញ គឺជាផ្នែកនៃការអនុវត្តនីតិវិធីច្បាប់ អត្ថបទពេញ

ទាហានថៃ រួមនឹងពួកជ្រុលនិយម បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត ក្រោយស្ងប់ស្ងាត់៣យប់

ទាហានថៃ រួមនឹងពួកជ្រុលនិយម បានបន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីស្ងប់ស្ងាត់​៣យប់ ក្រោយមានការថ្កោលទោសអ្នកធ្វើការងារពាក់ព័ន្ធនឹងសិទ្ទិមន្ស្សជាតិ និងអន្តរជាតិ។​ សូមបញ្ជាក់ថា កាលពីថ្ងៃ១០ ដល់ ១៣ ខែតុលា ឆ្នាំ២០២៥ ទាហានថៃ រួមនឹងពួកជ្រុលនិយម និងអាជ្ញាធរខេត្តស្រះកែវ បានចាក់សំឡេងរំខានពលរដ្ឋភូមិជោគជ័យ អត្ថបទពេញ

ឃាត់ខ្លួនជនសង្ស័យ​២​នាក់​ ពាក់ព័ន្ធ​ករណីបាញ់ប្រហារបុរសវ័យ៧៥ឆ្នាំនៅខណ្ឌ​ច្បារអំពៅ​

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំស្រាវជ្រាវ និង​បង្ក្រាបបាន​លើករណីបាញ់ប្រហារមួយ​​នៅខណ្ឌច្បារអំពៅ ។ នេះបើយោងតាមផេកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ។ សូមបញ្ជាក់ថា ​កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០៤ និង៥០នាទី មានករណីប៉ុនប៉ងឃាត​កម្ម​កើតឡើងនៅចំណុចមុខស្ថានីយប្រេងឥន្ធនៈ LPG ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បង្កដោយជនសង្ស័យ២នាក់ អត្ថបទពេញ