សម្តេចតេជោ ហ៊ុន សែន៖ បន្ទាត់ក្រហម ដែលត្រូវតបត បានកំណត់រួចហើយ សូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូននាយទាហ៊ានពលទាហ៊ានយល់ដឹងគ្រប់ៗគ្នា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានគូសបញ្ជាក់តាមបណ្តាញសង្គមការងារផ្លូវការនាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះថា «​កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើងតាំងពីថ្ងៃម្សឹល យប់មិញ និងព្រឹកនេះក្នុងគោលបំណងទាញយើងឲ្យតបត ដើម្បីបំផ្លាញចោលបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍សន្តភាពកម្ពុជា ថៃ។ បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយសូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូននាយទាហ៊ានពលទាហ៊ានយល់ដឹងគ្រប់ៗគ្នា។ សូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំជួយដល់ប្រជាជនដែលភៀសសឹកចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់មាន សុវត្តិភាព។ ខ្ញុំបានលុបចោលកម្មវិធីការងារផ្សេងទៀតអស់ហើយដើម្បីមករួមជាមួយនាយករដ្ឋមន្ត្រីបញ្ជាលើកម្លាំងប្រដាប់អាវុធទប់ទល់ជាមួយការឈ្លានពាន។ សូមការយោគយល់ពីភ្ញៀវជាតិនិងអន្តរជាតិដែលមិនអាចជួបខ្ញុំបាន។ សូមកីឡាករ កីឡាការិនីដែលទៅចូលការប្រកួតស៊ីហ្រេ្គមលើកទី៣៣នៅ អត្ថបទពេញ

នៅព្រឹកថ្ងៃទី៨នេះ យោធាថៃ បើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោងប្រមាណ ០៥:០៤នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថ្តក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា អត្ថបទពេញ

យោធាថៃបានបើកការបាញ់ប្រហារមកកងកម្លាំងកម្ពុជានៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា វេលាម៉ោងប្រមាណ ១៤:១៥នាទី នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នេះ យោធាថៃបានបើកការបាញ់ប្រហារមកកងកម្លាំងកម្ពុជានៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅក្នុងហេតុការណ៍បាញ់ប្រហារនោះទាហានថៃបានប្រើប្រាស់ប្រភេទកាំភ្លើងដៃ កាំភ្លើងយន្ត B៤០ អត្ថបទពេញ

សមត្ថកិច្ចចម្រុះឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅខណ្ឌឫស្សីកែវ

ជនសង្ស័យចំនួន០៩នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ នៅផ្ទះលេខ១៤ ផ្លូវលេខ ១៣ ស្ថិតក្នុងបុរីពិភពថ្មីផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញក្រោមការសង្ស័យថាមានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ និងមន្ត្រីជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានដឹកនាំប្រតិបត្តិការនេះ នៅថ្ងៃទី០៦ខែធ្នូ ឆ្នាំ២០២៥ ដោយបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យ ហើយឈានទៅឃាត់ខ្លួនជនសង្ស័យខាងលើ ក្រោយពីពួកគេធ្វើសកម្មភាពលួចយកព័ត៌មានពីគណនីធនាគាររបស់ជនរងគ្រោះជាច្រើននាក់ អត្ថបទពេញ

នគរបាលរាជធានីភ្នំពេញ ឃាត់មនុស្ស២នាក់ និងរថយន្ត១គ្រឿង បំពាក់ឧបករណ៍ផ្តាច់សេវា ផ្ញើសារ SMS ឧបករណ៍ Fake BTS សង្ស័យប្រព្រឹត្តបទល្មើស តាមប្រព័ន្ធអនឡាញ

អនុវត្តតាមការណែនាំ ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងជំនាញដែលដឹកនាំដោយលោកឧត្តមសេនីយទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនសន្តិសុខ បានចុះចាប់រថយន្តមួយគ្រឿង ម៉ាកព្រុសពាក់ផ្លាកលេខបាត់ដំបង 2B-4571នៅតាមដងផ្លូវ ក្រោយពីចាប់បាន កម្លាំងបាននាំយកមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ។ បើតាមអ្នកចំលើយសារភាពរបស់អ្នកបើករថយន្តឈ្មោះ អត្ថបទពេញ

សមត្ថកិច្ចនគរបាល បង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សធ្វើទារុណកម្មខុសច្បាប់ នៅក្រុងបាវិត, ឃាត់ខ្លួនជនសង្ស័យ៨នាក់ និងរំដោះជនរងគ្រោះ៦នាក់

កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង០០៖៥៥នាទី មានជនសង្ស័យ១ក្រុម ជាជនជាតិចិន បានធ្វើសកម្មភាពចាប់បុរសជនជាតិចិនម្នាក់ដាក់ចូលក្នុងរថយន្ត១គ្រឿងម៉ាក RANGE ROVER ពណ៌ស ផ្លាកលេខ ភ្នំពេញ2CD-8488 ចេញពីចំណុចផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស អត្ថបទពេញ

សន្តិសុខខ្មែរម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ក្នុងករណីជនជាតិថៃ២នាក់កាន់កាំបិតវាយចាក់ នៅបុរីសាន ស៊ានហូ ប៉ោយប៉ែត

កាលពីវេលាម៉ោង ១១:០០ នាទីព្រឹក ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២៥ បានកើតមានករណីជនជាតិថៃ ២ នាក់ សង្ស័យថាជាអ្នកញៀនគ្រឿងញៀន កាន់កាំបិតវាយចាក់បុរសសន្តិសុខខ្មែរ ២ នាក់ នៅក្នុងបុរីសាន ស៊ានហូ ភូមិគីឡូម៉ែត្រលេខ ៤ សង្កាត់ផ្សារកណ្តាល អត្ថបទពេញ

រាជរដ្ឋាភិបាល បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីឱ្យភាគីថៃបញ្ជូនកងទ័ពកម្ពុជាមកវិញ

រាជរដ្ឋាភិបាល បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីឱ្យភាគីថៃបញ្ជូនកងទ័ពកម្ពុជាមកវិញឱ្យបានឆាប់ជាមួយសុវត្ថិភាព។ យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីស្ថានភាពយោធិនខ្មែរ១៨ រូបដែលប្រទេសថៃបន្តឃុំខ្លួន បានឱ្យដឹងថា អស់រយៈពេល១២៧ ថ្ងៃហើយ គិតចាប់តាំងពីពេលយោធិនទាំង១៨រូប ត្រូវបានចាប់ខ្លួន ដោយខុសច្បាប់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ដូចគ្នានេះដែរ គឺអស់រយៈពេល ១២៧ ថ្ងៃហើយ អត្ថបទពេញ

កម្ពុជារងឥទ្ធិពលសម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូង​ ដែលមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន

សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងប្រទេសកម្ពុជា។​ នេះបេីយោងតាមការឱ្យដឹងពី​ ក្រសួងធនធានទឹក និងឧតុនិយម​ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។ ក្រសួងធនធានទឹក និងឧតុនិយម​ បានបញ្ជាក់ថា​ ស្ថានភាពបែបនេះនឹងធ្វើឱ្យ​ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥​ នៅតំបន់វាលទំនាប​ មានសីតុណ្ហភាពមធ្យមអប្បបរមា២០°C អត្ថបទពេញ

អាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យ ១៤នាក់ ពាក់ព័ន្ធជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានអនុវត្តប្រតិបត្តិការបង្រ្កាបឧក្រិដ្ឋកម្មនៅម៉ោង ១៧និង០៣នាទី នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្នុងតំបន់ចំការមួយ ស្ថិតនៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ក្នុងអំឡុងប្រតិបត្តិការនេះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន ១៤ នាក់ ដែលត្រូវចោទប្រកាន់ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ កាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត អត្ថបទពេញ