មនុស្សជាង១ម៉ឺននាក់ក្នុងខេត្តតាកែវចូលរួមធម្មយាត្រាសន្តិភាពនិងទាមទាឲ្យសៀមដោះលែងទាហានកម្ពុជា ១៨ នាក់ដោយគ្មានល័ក្ខខ័ណ្ឌ

ក្រុមមន្រ្តីរាជការ ព្រះសង្ឃសិស្សានុសិស្សនិងប្រជាពលរដ្ឋជាង ១ម៉ឺននាក់នៅក្នុងខេត្តតាកែវ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានជួបជុំគ្នានៅក្នុងក្រុងដូនកែវ ដើម្បីធ្វើការដង្ហែធម្មយាត្រាសន្តិភាព និងទាមទារឱ្យដោះលែងកងទ័ព១៨នាក់ ដែលសៀមបានចាប់ខ្លួន យកទៅដោយខុសច្បាប់ក្រោយពីមានបទឈប់បាញ់។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវដែលបានដឹកនាំក្បួនដង្ហែធម្មយាត្រាបានថ្លែងឲ្យដឹងថា ការជួបជុំគ្នាធ្វើធម្មយាត្រានៅថ្ងៃនេះបានបង្ហាញឲ្យឃើញនូវស្មារតីស្នេហាជាតិ សាមគ្គី ឯកភាពជាតិរបស់ប្រជាពលរដ្ឋមហាគ្រួសារអ្នកខេត្តតាកែវទាំងអស់ជាពិសេស គឺបង្ហាញឱ្យឃើញពីស្មារតីជាតិនិយមពីសមរភូមិក្រោយ ក្នុងន័យផ្តល់កម្លាំងចិត្តនិងជំនឿជឿជាក់ឥតងាករេ លើរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមអភិបាលខេត្តតាកែវបានលើកឡើងបន្ថែមថា ក្នុងនាមមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋខេត្តតាកែវទាំងអស់សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយន្តការដោះស្រាយ បញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការលើកយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និង តំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ ។ ការដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធីបានធ្វើឡើងដើម្បីបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋកម្ពុជា ទាំងព្រះសង្ឃ ទាំងគ្រហស្ថ គឺស្រឡាញ់សន្តិភាព, ចង់ឃើញប្រទេសអភិវឌ្ឍរីកចម្រើន គឺមិនត្រូវការសង្គ្រាមឡើយ ។ នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តតាកែវ វ៉ី សំណាង ក៏បានសម្តែងនូវការកោតសរសើរដល់ វីរកងទ័ពជួរមុខទាំងអស់ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត ដើម្បីបុព្វហេតុការពារបូរណភាពទឹក ដីឲ្យ បានគង់វង្ស និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធាធិបតីអាម៉េរិក ដូ ណាល់ត្រាំ Read more

នគរបាលសេដ្ឋកិច្ចខេត្តកំពង់ធំ ស្ទាក់ចាប់រថយន្តខ្នាតយក្ស ៣គ្រឿង ដឹកអង្ករដំណើបជិត ៣០តោន នាំចូលពីប្រទេសថៃ តាមច្រកកំពង់ស្រឡៅ

រថយន្តខ្នាតយក្ស ដឹកអង្កដំណើប ៣គ្រឿង ដែលគេអះអាងថា នាំចូលពីប្រទេសថៃ តាមច្រកកំពង់ស្រឡៅ ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ឃាត់បានកាលពីយប់ថ្ងៃទី៣១ សីហា ឈានចូលថ្ងៃទី១ កញ្ញា ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។ ជុំវិញការឃាត់រថយន្តដឹកអង្ករដំណើបនេះ ពុំទាន់មានការអះអាងជាផ្លូវការពីសមត្ថកិច្ច ឬមន្ត្រីពាក់ព័ន្ធ ណាមួយនៅឡើយទេ ប៉ុន្តែប្រភពក្រៅផ្លូវការ បានឲ្យដឹងថា រថយន្តទាំងនេះ បានធ្វើសកម្មភាពដឹកអង្កដំណើបចេញពីច្រកកំពង់ស្រឡៅ តាមផ្លូវជាតិលេខ៦ លុះមកដល់ភូមិសាស្ត្រខេត្តកំពង់ធំ ក៏ត្រូវសមត្ថកិច្ចឃាត់តែម្ដង។ ប្រភពបន្តថា ក្រោយនគរបាលសេដ្ឋកិច្ចឃាត់ចាប់រថយន្តទាំង ៣នេះ ស្រាប់តែមានមន្ត្រីគយ ១រូប បានចេញមុខអន្ដរាគមន៍ តែសមត្ថកិច្ចជំនាញមិនព្រមតាមការស្នើសុំ។ ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី១ ខែកញ្ញានេះ ប្រភពក្រៅផ្លូវការដដែលបន្ថែមបានឱ្យដឹងបន្ថែមថា រថយន្តទាំង ៣គ្រឿងនេះ មានច្បាប់អនុញ្ញាតឲ្យដឹកតែ ៦០០គីឡូក្រាម ប៉ុន្តែជាក់ស្ដែង រថយន្តនេះ ដឹងអង្កររហូតដល់ទៅ ២៨តោន។ ទោះយ៉ាងណារហូតដល់ម៉ោង១២ថ្ងៃត្រង់នេះ CNC នៅមិនទាន់ទទួលបានការបញ្ជាក់អះអាងជាផ្លូវការណាមួយ ពីចំណាត់ការច្បាស់លាស់របស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ នៅឡើយទេ ។ ពាក់ព័ន្ធករណីនេះ មានការរិះគន់ ចំពោះមន្ត្រីច្រកកំពង់ស្រឡៅ ជុំវិញការអនុញ្ញាតឲ្យមានការនាំចូលទំនិញពីប្រទេសថៃ ខណ:ប្រទេសកម្ពុជា កំពុងមានជម្លោះព្រំដែនជាមួយថៃ ហើយពលរដ្ឋ កំពុងធ្វើពហិការទំនិញថៃ Read more

​ជំនន់​ទឹកភ្លៀង​បាន​និង​កំពុង​វាយប្រហារ​កំណាត់​ផ្លូវ ស្ពាន លូ និង ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ខ្លះ​ៗ នៃ​ស្រុក​សំឡូត

បើតាមបណ្តាញព័ត៌មាន គិត​ត្រិ​ម​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី ៣១ សីហា នេះ​ជំនន់​ទឹកភ្លៀង​បាន​និង​កំពុង​វាយប្រហារ​កំណាត់​ផ្លូវ ស្ពាន លូ និង ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ខ្លះ​ៗ នៃ​ស្រុក​សំឡូត ខណ​:​ដែល​កន្លង​សមត្ថកិច្ច​ក៏​កំពុង​ច​ទៅ​កាន់​តំបន់​ប្រឈម​ទង​ដែរ ដើម្បី​តាមដាន​ស្ថានភាព​ទឹក និង ជួយ​សង្គ្រោះ​។ យោង​តាម​សេចក្ដី​រាយ​ការ​ណ៏​ពី​តំបន់​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​បាន​ឲ្យ​ដឹង​ថា ពេល​នេះ​ជំនន់​ទឹកភ្លៀង​កំពុង​ចាប់ផ្ដើម​ប៉ះទង្គិច​ខ្លាំង​នៅ​ក្នុងភូមិ​សាស្ត្រ ឃាត​លោក ស្រុក​សំឡូត​។ ប្រភព​បាន​ប្រាប់​ថា ស្ពាន​ទ្រុឌ​ទ្រម​ចំនួន​០២​កន្លែង នៅ​ក្នុង​ឃុំ​តា​តោក នឹង​ប្រឈម​ខ្លាំង​ជាងគេ ជាមួយនឹង​ជំនន់​ទឹកភ្លៀង​ក្នុង​ពេក​នេះ រីឯ​កំណាត់​ផ្លូវ​នៅ​តាម​តំបន់​ខ្លះ​ទៀត​ក៏​កំពុង​ត្រូវ​ទឹក​ហូរ​ឆ្លងកាត់​ជា​បណ្ដើរ​ៗ​ដែរ​។ បើ​តាម​ការ​បញ្ជាក់​៖ ស្ពាន​ដែល​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​នេះ​ខ្លាំង​បំផុត គឺ​ស្ពាន ចង្ហូរ​ថ្ម ជា​ស្ពាន​បេ​ឡេ​ត៍ ដែល​បាក់​ខូចខាត​ដោយសារ​រថយន្ត​ដឹក​ខ្សាច់​លើស​ទម្ងន់​។ ស្ពាន​នេះ ពេល​នេះ​កំ​ពង​វាយប្រហារ​ខ្លាំង​ដោយ​ទឹកជំនន់ រហូត​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ មិន​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​ឡើយ​។ ដោយឡែក​ស្ពាន​មួយ​កន្លែង​ទៀត​គឺ​ស្ពាន អូរ​ក្រូច ដែល​ខូចខាត​ដោយសារ​រថយន្ត​ដឹក​បទល្មើស​ព្រៃឈើរ​របស់​យាយ​មាន់​។ ប៉ុន្តែ​ស្ពាន​នេះ​ត្រូវ​បាន​អាជ្ញាធរ​ជួសជុល​បាន​វិញ​ខ្លះ តែ​ពេល​នេះ​ទឹកជំនន់​កំពុង​គំរាមកំហែង​ដដែល​។ សេចក្ដី​រាយ​ការ​បាន​ឲ្យ​ដឹង​ថា ពេល​កន្លង​សមត្ថកិច្ច និង អាជ្ញាធរ​មូលដ្ឋាន​បាន​និង​កំពុង​ចុះ​ត្រូ​ត​ពិនិត្យ​ស្ថានភាព​ទឹក និង ត្រៀម​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​នេះ​ហើយ ខណ​:​មេឃ​នៅ​តែ​ភ្លៀងរលឹម​មិន​ទាន់​ថមថយ​៕

ពលរដ្ឋ និងពលករខ្មែរទើប​ត្រឡប់ពី​ថៃជា​ង ១៩ម៉ឺន​នាក់ទទួល​បាន​ឱកាស​ការ​ងារធ្វើ

គិតត្រឹម​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥នេះ ប្រជា​ពល​រដ្ឋ និង​ពលករ​ខ្មែរ​ដែល​ទើ​ប​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃប្រ​មា​ណជាង ១៩ម៉ឺន​នាក់​ទទួល​បាន​ឱកាស​ការ​ងារ​តាម​រយៈ​ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ និង​វិស័យ​ឯក​ជន បន្ទាប់​ពីក្រ​សួង និង​ភាគី​ពាក់​ព័ន្ធ​បាន​ផ្សព្វ​ផ្សា​យ និង​នាំយក​ឱកាស​ការ​ងារ​ទៅដល់​មូល​ដ្ឋាន។ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជា​ជីវៈបាន​ថ្លែងថា គិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃចំនួន ១៩ម៉ឺននាក់ទទួលបានឱកាស​ការ​ងារ​តាម​រយៈក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ និងវិស័យ​ឯ​ក​ជន។ ឯកឧត្តមបាន​បន្ត​ថា ចាប់តាំ​ង​ពីពេលមាន​បញ្ហាទំនាស់​នៅតាម​ព្រំដែន​កម្ពុជា និងថៃ​នាពេល​កន្លង​មកនេះ បានធ្វើ​ឱ្យបង​ប្អូន​ពលករខ្មែរដែលធ្វើការ​ងារនៅ​ប្រទេស​ថៃ មាន​ការ​ភ័យ​ខ្លាច​ពីសុខ​សុវត្ថិ​ភា​ព ហើយពួ​ក​គាត់​បានស​ម្រុកចាក​ចេញពី​ប្រទេស​ថៃ​ជាបន្ត​បន្ទាប់​រហូត​មក​ដល់​ពេល​នេះ។ ទន្ទឹម​គ្នានេះ​ ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ បាន​ចាប់​ផ្ដើម​យុទ្ធនា​ការ​ផ្សព្វ​ផ្សាយ​គ្រប់​ច្រក​ល្ហក ដើម្បី​ដោះស្រាយ​បញ្ហាជីវ​ភាព និង​ផ្ដល់ឱកាស​ការងារ​ថ្មីជូន​ពួក​គាត់​ដល់​ភូមិ​ស្រុក​។ អ្នកនាំពាក្យរូប​នេះបាន​បន្ត​ថា រាជរដ្ឋា​ភិបា​ល ដែលមាន​ក្រសួង​ការ​ងារ និងបណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ជាសេនា​ធិការ បានយកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ចំពោះប្រជា​ពលរដ្ឋ​ក្នុង​ស្រុក និង​ពលករ​ខ្មែរដែល​ទើបវិល​ត្រឡប់មក​ពីប្រទេស​ថៃ គឺធ្វើយ៉ាង​ណានាំឱកាស​ការងារ​ជូនពួក​គាត់​ភ្លាមៗ ដើម្បីគាំពារ​ជីវភាព​ឱ្យបាន​ទាន់ពេល​វេលា។ ក្រសួង​ការ​ងារ បានណែនាំដល់​មន្រ្តីជំនាញ​ក្រោមឱវាទ​ដែលមាន​ទីភ្នាក់​ងារជាតិ​មុខ​របរ និង​ការ​ងារ​(NEA) និងមន្រ្តី​ជំនាញ​ពាក់ព័ន្ធ​ បានចុះ​ប្រមូល​ទិន្នន័យ​តម្រូវ​ការកម្លាំង​ពល​កម្ម និង​តម្រូវ​ការ​ការ​ងារពី​គ្រប់​ក្រុម​ហ៊ុន និងគ្រឹះស្ថា​ន​ទាំង​តូចទាំងធំ​នៅទូទាំង​ប្រទេស ដើម្បី​យក​មក​ផ្សព្វ​ផ្សាយ និ​ង​នាំឱ​កាសកា​រងារទៅ​ដល់មូល​ដ្ឋាន ក៏ដូច​ជា​ដាក់​ប្រចាំ​ការ​នៅតាម​ច្រក​ព្រំដែន​កម្ពុជា-ថៃផង​ដែរ។ នេះបើ​តាម​អ្នក​នាំពាក្យក្រសួង​ការ​ងារ។ បើតាម​ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ សម្រាប់ទី​ផ្សារកា​រ​ងារនៅ​កម្ពុ​ជានៅ​ឆ្នាំ​២០២៥ កំពុងមាន​ភាព​ល្អប្រ​សើ និង​មានត​ម្រូវ​ការខ្ពស់​ដូច​ជា Read more

គ្រប់ទិដ្ឋភាពពិតនៃវិនាសកម្មបង្កលើកម្ពុជាក្នុងជម្លោះព្រំដែនកម្ពុជាថៃ ត្រូវបានលាតត្រដាងដល់ពិភពលោកបានឃើញ ខណៈដំណើរទស្សនកិច្ចអ្នកសារព័ត៌មានតំបន់អាស៊ីឈានដល់ទីបញ្ចប់

(ព្រះវិហារ-ឧត្តរមានជ័យ-បន្ទាយមានជ័យ)៖ សម្រាប់រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ អ្នកសារព័ត៌មានមកពីប្រទេសចិន ប្រទេសសមាជិកអាស៊ាន និងអ្នកសារព័ត៌មានកម្ពុជា ប្រមាណ៤០នាក់ បានធ្វើដំណើរទៅកាន់ខេត្តចំនួន៣ គឺ៖ ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង ព្យសនកម្ម និងផលវិបាក ដែលបានកើតចេញពីជម្លោះព្រំដែនកម្ពុជាថៃ។ ក្នុងដំណើរទស្សនកិច្ចនេះ ពិសេសនៅពេលបានអញ្ជើញដល់ទីតាំងផ្សេងៗដែលបានទទួលរងការវាយប្រហាររពីសំណាក់កងទ័ពថៃ ក្រុមអ្នកសារព័ត៌មានបានធ្វើកិច្ចសម្ភាសន៍ជាមួយ ព្រះសង្ឃ នាយកសាលា ប្រធានមណ្ឌលសុខភាព អាជ្ញាធរខេត្ត/ស្រុក អ្នកជំនាញ ព្រមទាំងប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់បណ្តោះអាសន្ន តាមតំបន់ ដែលជាទីទួលសុវត្ថិភាពរៀបចំសម្រាប់ការពារពួកគេពីគ្រាប់កាំភ្លើង និងការវាយប្រហារណាមួយដែលអាចកើតឡើងទៀតពីសំណាក់កងទ័ពថៃ តាមបណ្តោយព្រំដែន។ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងព័ត៌មាន ដែលបានដឹកនាំក្រុមការងារសម្របសម្រួលដំណើរទស្សនកិច្ចនេះ បានបញ្ជាក់ប្រាប់ថា ក្រុមអ្នកសារព័ត៌មានបានទៅដល់គោលដៅនីមួយៗ ក្នុងនោះមានតំបន់ជនភៀសសឹក ទីតាំងវត្តអារាម មណ្ឌលសុខភាព សាលារៀន ព្រមទាំងភូមិឋានប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះថ្នាក់ដោយសារការវាយប្រហារដោយគ្រាប់ផ្លោងធុនធ្ងន់របស់កងទ័ពថៃ ហើយបានផ្តិតយករូបភាពពិតនៃសោកនាដកម្ម ការបំផ្លិចបំផ្លាញ និងផលវិបាកដែលកើតចេញពីទង្វើអមនុស្សធម៌ទាំងនេះ។ ក្រុមអ្នកសារព័ត៌មានបានមើលឃើញដោយផ្ទាល់ភ្នែក នូវការវាយប្រហារ ដោយគ្រាប់ផ្លោង និងអាវុធធុនធ្ងន់របស់កងទ័ពថៃ ទាំងផ្លូវអាកាសដោយប្រើប្រាស់យន្តហោះចម្បាំង F-16 និងយន្តហោះ Gripen សម្រាប់ទម្លាក់គ្រាប់បែកMK84 ក៏ដូចជាការប្រើប្រាស់កាំភ្លើងធំ គ្រឿងសព្វាវុធធុនធ្ងន់ Read more

បំបែកសំណុំរឿងករណីឃាតកម្មស្ដ្រីម្នាក់ ក្នុងបន្ទប់ទឹកក្នុងសណ្ឋាគារណាហ្គា១ កាលពីឆ្នាំ២០២៣

លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥​ បានដឹកនាំកម្លាំងជំនាញ សហការជាមួយស្ន​ងការដ្ឋាននគរបាលខេត្តកណ្ដាល ចាប់ខ្លួនជនដៃដល់ម្នាក់ពាក់ព័ន្ធករណីឃាតកម្មសម្លាប់ស្ដ្រីម្នាក់ នៅបន្ទប់ទឹកសណ្ឋាគារណាហ្គា១ កាលពីឆ្នាំ២០២៣។ ការចាប់ខ្លួននេះ ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន​ លេខ១២០២ (ឆ.១)ដ.ច.ន/២៤​ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ របស់លោក​ ហម​ ម៉េងសែ ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លើឈ្មោះ សេង​ ពៅ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋានបន្ទប់​ជួល​ ផ្លូវលេខ១៩៧៤​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ​ ពីបទ «ឃាតកម្ម​ និងលួចមាន​ស្ថានទម្ងន់ទោសដោយសារ​ការ​ប្រព្រឹត្តិ​អំពេី​ហិង្សា»។ ជនដៃដល់ត្រូវបានចាប់ខ្លួននៅចំណុចភូមិព្រែកស៉ឹង សង្កាត់សំពៅពួន ក្រុងសំពៅពូន ខេត្តកណ្ដាល។ បច្ចុប្បន្នបានបញ្ជូនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់៕

មេបញ្ជាការភូមិភាគ៤កម្ពុជា និងមេបញ្ជាការភូមិភាគ២ថៃ ជួបប្រជុំជាមួយគ្នានៅច្រកទ្វារព្រំដែនអន្ដរជាតិជាំ ខេត្តឧត្តរមានជ័យ

ដូចអ្វីដែលបានគ្រោងទុក នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលធ្វើឡើងរវាងមេបញ្ជាការយោធភូមិភាគទី៤ កម្ពុជា ជាមួយមេបញ្ជាការយោធភូមិភាគទី២ របស់ថៃ បានធ្វើឡើងនៅច្រកទ្វារព្រំដែនអន្ដរជាតិជាំ ខេត្តឧត្តរមានជ័យ។ ក្រសួងការពារជាតិ ប្រកាសពី លទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ដោយភាគីថៃធ្វើជាម្ចាស់ផ្ទះ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈ ប្រតិភូថៃដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការ ព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានចាប់ផ្តើមនៅម៉ោង១១៖០០នាទីព្រឹក និងបានបញ្ចប់ដោយជោគជ័យ នៅវេលាម៉ោង១១៖៥៣នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥។ នៅក្នុងកិច្ចប្រជុំវិសាមញ្ញនេះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំរវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាព នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា។ ភាគីទាំងពីរក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងបន្ថែមទៀតនៅគ្រប់កម្រិត ដើម្បីកសាងជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ។ តាមរយៈការប្រាស្រ័យទាក់ទងគ្នានេះ Read more

ក្រុមអ្នកសង្កេតការណ៍អន្ដរកាល IOT ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៉ី ចុះពិនិត្យជាក់ស្ដែងនៅភូមិជោគជ័យ ទីដែលទាហានថៃរាយបន្លាលួសយកដី និងផ្ទះពលរដ្ឋកម្ពុជា

ក្រុមអ្នកសង្កេតការណ៍អន្ដរកាល (IOT) ចំនួន៥ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៉ីប្រចាំប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ បានចុះទៅពិនិត្យជាក់ស្ដែងនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទីដែលកម្លាំងទាហានថៃ បានចូលមកឡោមព័ទ្ធ និងរាយលួសបន្លាយកដី ព្រមទាំងផ្ទះប្រជាពលរដ្ឋកម្ពុជាជាច្រើនគ្រួសារ។ ក្នុងពេលចុះពិនិត្យជាក់ស្ដែង នៅទីតាំងដែលទាហានថៃឈ្លានពានព័ទ្ធលួសបន្លាយកដី និងផ្ទះប្រជាពលរដ្ឋកម្ពុជានោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងយោធភូមិភាគទី៥ បានធ្វើការពន្យល់ និងរៀបរាប់បញ្ជាក់លម្អិតអំពីបញ្ហាដែលបានកើតឡើង ដែលបង្កដោយក្រុមទាហានថៃ មកលើប្រជាពលរដ្ឋកម្ពុជា រហូតធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាខឹងសម្បា និងផ្ទុះការតវ៉ាទៅកាន់ក្រុមទាហានថៃ។ កងកម្លាំងយោធាថៃ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅវេលាម៉ោង១៤៖២០នាទី បានចូលមករាយលួសបន្លា នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានភូមិសាស្ដ្រទល់មុខភូមិណងចាន់ ឃុំខកសុខ ខេត្តស្រះកែវ ប្រទេសថៃ។ បន្ទាប់មកនៅវេលាម៉ោង១៥៖១៤នាទីរសៀល កងកម្លាំងថៃ បានធ្វើសកម្មភាពជាថ្មីបម្រុងយកបន្លាលួសមករាយម្ដងទៀត ហើយក៏ត្រូវបានប្រជាពលរដ្ឋដែលជាម្ចាស់ដី និងប្រជាពលរដ្ឋផ្សេងៗទៀត ធ្វើការទប់ស្កាត់យ៉ាងខ្លាំងក្លា រហូតដល់កងកម្លាំងថៃ យកបន្លាលួសរបស់ខ្លួនចូលត្រឡប់ទៅវិញ។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៦ ខែសីហា Read more

រដ្ឋបាលខេត្តបន្ទាយមានជ័យកម្ពុជា បារម្ភពី​ដែនអធិបតេយ្យខ្លួន ក្រោយអាជ្ញាធរ​ខេត្តស្រះកែវថៃ ចង់ចេញប័ណ្ណកម្មសិទ្ធិដី​​​​ នៅ​ជាប់នឹង​ភូមិជោគជ័យ

បន្ទាប់ពីអាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ បានសន្យាចេញប័ណ្ណកម្មសិទ្ធិដីធ្លី​ដល់ពលរដ្ឋរបស់ពួកគេ​ដែលរស់នៅជាប់នឹងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា។​ ជុំ​វិញ​រឿងនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបង្ហាញការព្រួយបារម្ភថា ភាគីថៃ អាចចេញ​ប័ណ្ណ​កម្មសិទ្ធិមិនត្រឹមត្រូវ ធ្វើឱ្យប៉ះពាល់ដែនអធិបតេយ្យកម្ពុជា។ កាលពីថ្ងៃទី២៤ ខែសីហា កាសែតក្នុងស្រុកថៃ The Nation Thailand បានចុះផ្សាយថា​ អាជ្ញាធរ​ខេត្តស្រះកែវ សន្យាចេញប័ណ្ណកម្មសិទ្ធិ ជូនពលរដ្ឋថៃ ដែលមានសិទ្ធិ នៅភូមិ Nong Chan ស្រុក Khok Sung ដែលមានភូមិសាស្ត្រជាប់នឹងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុ​ក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ។  ក្នុងករណីការចេញប័ណ្ណនេះធ្វើឱ្យប៉ះពាល់ដល់តំបន់ទាំងនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹង​ជំទាស់ភ្លាម ព្រោះថាសកម្មភាពនេះ គឺរំលោភលើស្មារតី MOU ឆ្នាំ២០០០ រវាងរដ្ឋាភិ​បាល​នៃប្រទេសទាំងពីរ ជាពិសេសប៉ះពាល់ទៅដល់ ដំណើរការការងារចរចា និងខណ្ឌ​សីមា​របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ។  ជាមួយគ្នានេះ ឯកឧត្តម អ៊ុំ រាត្រី បន្តស្នើឱ្យភាគីថៃចូលរួមសហការក្នុងស្មារតីមិត្តភាព និងភាព​ជាអ្នកជិតខាងល្អ ជៀសវាងបង្កើតភាពតានតឹង និងផលប៉ះពាល់ជាអវិជ្ជមាន​រវាងភាគី​ទាំង​ពីរ៕  ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ

កិច្ចប្រជុំថ្នាក់ភូមិភាគកម្ពុជា-ថៃសម្រេចពង្រឹងទំនាក់ទំនងបន្ថែមទៀត និងខិតខំដោះស្រាយបញ្ហាដោយសន្តិវិធី ជៀសវាងប៉ះទង្គិចគ្នា

អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា  លទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិ ភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាតរបស់ថៃ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានសម្រេចពង្រឹងទំនាក់ទំនងគ្នាបន្ថែមទៀតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិចគ្នា ។ យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការពារជាតិបានឲ្យដឹងថា កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)នេះ ភាគីកម្ពុជាដឹកនាំគណៈប្រតិភូដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈប្រតិភូថៃដឹកនាំដោយឧត្តមនាវីឯក អភិឆាត សាប់ប្រះសើត មេបញ្ជាការ បញ្ជាការដ្ឋានការពារ ព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាត និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការ ព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)  បានចាប់ផ្តើមនៅម៉ោង១០ និង៣០នាទីព្រឹក និងបានបញ្ចប់ដោយជោគជ័យ នៅវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។នៅក្នុងកិច្ចប្រជុំវិសាមញ្ញនេះ ភាគីកម្ពុជា និងថៃ បានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំ រវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាព នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិចគ្នា។ក្នុងនោះដែរ ភាគីទាំងពីរក៏បានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងបន្ថែមទៀតនៅគ្រប់កម្រិត ដើម្បីកសាង ជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ។ តាមរយៈការប្រាស្រ័យទាក់ទងគ្នានេះ ភាគីទាំងពីរ បានសង្កត់ធ្ងន់ពីការវិវឌ្ឍជាវិជ្ជមាន និងវឌ្ឍនភាពដែលសម្រេចបានកន្លងមក Read more