ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវស្ថាប័នរដ្ឋ ឯកជន និងអ្នកល្បីក្នុងបណ្ដាញសង្គម ចូលរួមចលនាផ្សព្វផ្សាយវីដេអូ ស្ដីពីការបញ្ចៀសកុមារពីគ្រោះថ្នាក់ចរាចរណ៍ និងការលង់ទឹក

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ ចូលរួមចលនាផ្សព្វផ្សាយវីដេអូបញ្ចៀសកុមារ ពីគ្រោះថ្នាក់ចរាចរណ៍ និងការលង់ទឹក ដើម្បីចូលរួមចំណែកទប់ស្កាត់ការស្លាប់ របួស ពិការរបស់កុមារ ពីកត្ដាទាំងនេះ។ ការរៀបចំពិធីផ្សព្វផ្សាយវីដេអូអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវីដេ អូណែនាំស្តីពីការបង្ការការលង់ទឹក នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស អត្ថបទពេញ

កម្ពុជាបញ្ជូនជនជាតិកូរ៉េចំនួនជាង៦០នាក់ ជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យត្រឡប់ទៅប្រទេសដើមវិញ

មន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃប្រទេស កម្ពុជានៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានបញ្ជូនជនជាតិកូរ៉េសរុបចំនួន ៦៤នាក់ ក្នុងនោះមានស្ត្រីចំនួន៥នាក់ ដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ឱ្យត្រឡប់ទៅប្រទេសដើមរបស់ពួកគេវិញ ដើម្បីឱ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ចាត់វិធានការ និងអនុវត្តនីតិវិធីបន្ត។ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហៅកាត់ថា គ.ប.ឆ.ប. បានបញ្ជាក់ថា ការបញ្ជូនជនជាតិ បរទេសឱ្យត្រឡប់ទៅប្រទេសខ្លួនវិញបន្ទាប់ពីសមត្ថកិច្ចរកឃើញថាមានការជាប់ពាក់ព័ន្ធនឹងការឆបោកអនឡាញ គឺជាផ្នែកនៃការអនុវត្តនីតិវិធីច្បាប់ អត្ថបទពេញ

ទាហានថៃ រួមនឹងពួកជ្រុលនិយម បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត ក្រោយស្ងប់ស្ងាត់៣យប់

ទាហានថៃ រួមនឹងពួកជ្រុលនិយម បានបន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីស្ងប់ស្ងាត់​៣យប់ ក្រោយមានការថ្កោលទោសអ្នកធ្វើការងារពាក់ព័ន្ធនឹងសិទ្ទិមន្ស្សជាតិ និងអន្តរជាតិ។​ សូមបញ្ជាក់ថា កាលពីថ្ងៃ១០ ដល់ ១៣ ខែតុលា ឆ្នាំ២០២៥ ទាហានថៃ រួមនឹងពួកជ្រុលនិយម និងអាជ្ញាធរខេត្តស្រះកែវ បានចាក់សំឡេងរំខានពលរដ្ឋភូមិជោគជ័យ អត្ថបទពេញ

ឃាត់ខ្លួនជនសង្ស័យ​២​នាក់​ ពាក់ព័ន្ធ​ករណីបាញ់ប្រហារបុរសវ័យ៧៥ឆ្នាំនៅខណ្ឌ​ច្បារអំពៅ​

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំស្រាវជ្រាវ និង​បង្ក្រាបបាន​លើករណីបាញ់ប្រហារមួយ​​នៅខណ្ឌច្បារអំពៅ ។ នេះបើយោងតាមផេកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ។ សូមបញ្ជាក់ថា ​កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០៤ និង៥០នាទី មានករណីប៉ុនប៉ងឃាត​កម្ម​កើតឡើងនៅចំណុចមុខស្ថានីយប្រេងឥន្ធនៈ LPG ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បង្កដោយជនសង្ស័យ២នាក់ អត្ថបទពេញ

មន្ទីរប្រឆាំងគ្រឿងញៀន ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនក្នុងក្លឹបមួយកន្លែងនៅកោះពេជ្រ ដកហូតបានថ្នាំញៀនមួយចំនួនធំ និងឃាត់ខ្លួនជនសង្ស័យ ២៥៧នាក់ យកមកសួរនាំ !

អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម អត្ថបទពេញ

អាវុធហត្ថបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ជនជាតិថៃ ៧នាក់ ទៅសាលាដំបូងខេត្ត ឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណី លួចឆ្លងដែនដោយខុសច្បាប់

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត សហការជាមួយក្រុមល្បាតយោធា បានឃាត់ខ្លួនជនជាតិថៃចំនួន ៧នាក់ (ស្រី៣នាក់ ប្រុស៤នាក់) ពេលកំពុងលួចឆ្លងដែនចូលមកប្រទេសកម្ពុជា ដោយខុសច្បាប់ នៅតំបន់ព្រំដែនភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ការឃាត់ខ្លួននេះបានប្រព្រឹត្តឡើងនៅម៉ោង ៧:០០ ព្រឹក ថ្ងៃទី១៥ តុលា ឆ្នាំ២០២៥ បន្ទាប់ពីកម្លាំងសមត្ថកិច្ចចុះល្បាតតាមតំបន់ព្រំដែន ដើម្បីការពារសុវត្ថិភាព អត្ថបទពេញ

កងកម្លាំងចម្រុះថៃ នៅតែបន្តសកម្មភាពឈូសឆាយឈ្លានពានទឹកដីកម្ពុជាទាំងខុសច្បាប់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ កងកម្លាំងចម្រុះថៃ កងកម្លាំងចម្រុះថៃ បានបន្តសកម្មភាពឈូសឆាយឈ្លានពានទឹកដីកម្ពុជាទាំងខុសច្បាប់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយពីពួកគេចូលមកព័ទ្ធបន្លាលួស កាលពីថ្ងៃទី១៣ ខែសីហា ដែលនេះគឺជាការរំលោភលើបទឈប់បាញ់ និងកិច្ចព្រមព្រៀងនានារវាងភាគីទាំងពីរ។ សកម្មភាពនៃការរំលោភបំពានរបស់យោធាថៃមកលើអធិបតេយ្យកម្ពុជានៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ តាមរយៈការរាយបន្លាលួស និងការរឹបអូសយកផ្ទះសម្បែងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរ គឺជាការរំលោភ បំពានធ្ងន់ធ្ងរលើសិទ្ធិមនុស្សជាពិសេសរំលោភបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ អត្ថបទពេញ

បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងអគារ MORGAN កោះពេជ្រ ឃាត់ខ្លួនជនបរទេស៨០នាក់ និងដកហូតសម្ភារមួយចំនួនធំ

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៦:០០នាទី បានបើកប្រតិបត្តិការចុះត្រួតពិនិត្យទីតាំង១កន្លែង ស្ថិតនៅចំណុចអគារMORGAN ជាន់ទី៣៤ ផ្លូវកោះពេជ្រ សង្កាត់ទន្លបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយមានការស្រាវជ្រាវសង្ស័យថាមាន ការលួចលាក់ប្រព្រឹត្តការឆបោកអនឡាញ ដែលជាអំពើល្មើសច្បាប់។ ពេលបានចុះដល់ទៅតាំងខាងលើ សមត្ថកិច្ចបានពិនិត្យឃើញមានមនុស្ស កំពុងបម្រើការងារនៅទីនោះចំនួន ៨០នាក់ មានស្រ្តី អត្ថបទពេញ

ខណៈកងកម្លាំងចម្រុះរបស់ថៃជាច្រើនរយនាក់ កំពុងឈូសឆាយនិងទន្ទ្រានឈ្លានពានទឹកដីកម្ពុជាទាំងខុសច្បាប់ នៅភូមិព្រៃចាន់ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ក៏បានចុះទៅដល់ទីតាំងជាក់ស្តែងតែម្តង

នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បានចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់និងរាយការណ៍ ស្របពេលដែលកងកម្លាំងចម្រុះរបស់ថៃ ប្រដាប់ដោយឧបករណ៍រាវមីន និងប្រើគ្រឿងចក្រដើម្បីចូលមកឈូសឆាយដីរបស់ពលរដ្ឋកម្ពុជាដែលកំពុងកាន់កាប់។ បន្ទាប់ពីអ្នកសង្កេតការណ៍អន្តរកាល(IOT) ចុះដល់ទីតាំងផ្ទាល់ កងកម្លាំងចម្រុះរបស់ថៃ បានផ្អាកសកម្មភាពឈូសឆាយនិងធ្វើសកម្មភាពរំលោភបំពានលើទឹកដីកម្ពុជា។ សូមរំលឹកផងដែរថា កាលពីពេលថ្មីៗនេះ កងទ័ពថៃមានគម្រោងប្រើប្រាស់ច្បាប់អាជ្ញាសឹកដើម្បីបណ្តេញប្រជាជនកម្ពុជាចេញដោយបង្ខំពីផ្ទះសម្បែងនិងដីស្រែចម្ការដែលជាកន្លែងពួកគាត់រស់នៅនិងអាស្រ័យផលជាយូរមក ហើយតាំងពីមុន MoU អត្ថបទពេញ

កងកម្លាំងចម្រុះរបស់ថៃជាច្រើនរយនាក់ បានបន្តឈ្លានពានទឹកដីកម្ពុជាទាំងខុសច្បាប់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

ដូចការគម្រាមទុករបស់ភាគីថៃ ដែលធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា ខ្លួននឹងប្រើប្រាស់កងកម្លាំងបណ្តេញប្រជាពលរដ្ឋខ្មែរចេញពីផ្ទះសម្បែង នៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ ដោយនៅរសៀល នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ កងកម្លាំងចម្រុះរបស់ថៃជាច្រើនរយនាក់ ប្រដាប់ដោយឧបករណ៍រាវមីន និងប្រើគ្រឿងចក្រដើម្បីចូលមកឈូសឆាយដី និងបន្តធ្វើសកម្មភាពទន្ទ្រាន និងឈ្លានពានទឹកដីកម្ពុជាទាំងខុសច្បាប់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ សកម្មភាពនៃការរំលោភបំពានរបស់យោធាថៃមកលើអធិបតេយ្យកម្ពុជានៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ តាមរយៈការរាយបន្លាលួស អត្ថបទពេញ