ស្នងការ​ខេត្តកណ្តាល បញ្ជា​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​ករណី​កម្លាំង​នគរបាល​ចរាចរណ៍ រើ​បា​រ៉ា​ស​ពេល​មាន​បញ្ហា​ស្ទាក់​ឃាត់​រថយន្ត​អ្នកដំណើរនៅផ្លូវជាតិលេខ៣

កណ្តាល ៖ ក្រោយ​ពី​មានការ​ចែកចាយ​ពាសពេញ​បណ្តាញ​សង្គម នា​ព្រឹក​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០២៥​នេះ ករណី​ផ្សាយ​ថា មាន​ក្រុម​នគរបាល​ចរាចរណ៍ បាន​ប្តូរ​ទីតាំង​រើ​បា​រ៉ា​ស ដោយ​មិន​ទាន់​ចប់​ម៉ោង ដោយសារ​មាន​បញ្ហា​ពេល​កំពុង​អនុវត្ត​ច្បាប់​ចរាចរណ៍ លោកស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ចេញ​បទបញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ស្រាវជ្រាវ​ករណី​នេះ​ភ្លាម​ៗ​ផង​ដែរ ។ បើ​តាម​សេចក្តី​បំភ្លឺ​ព័ត៌មាន​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បានអោយ​ដឹង​ថា លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​បញ្ជា​កម្លាំង​ជំនាញ​ចុះ​ស្រាវជ្រាវ ស៊ើបអង្កេត អំពី​តួនាទី ភារកិច្ច ទៅ​លើ​កម្លាំង​នគរបាល​ចរាចរណ៍​ពាក់ព័ន្ធ​ក្នុង​ការ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​គោលដៅ​នេះ​ដែល​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២៥ ចំណុច​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ​២៨-២៩ ឋិត​ក្នុងភូមិ​ព្រៃ​ទទឹង ឃុំ​ត្រពាំង​វែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។ ការ​ចុះ​ឲ្យ​ស្រាវជ្រាវ​ករណី​នេះ បន្ទាប់​ពី​ឃើញ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Lay Kongkea បាន​បង្ហោះ​វី​ដេ​អូ សកម្មភាព​មន្ត្រី​នគរបាល​ចរាចរណ៍​ដាក់​គោលដៅ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​បាន​និយាយ​ថា “​នៅ​ពេល​ស្ទាក់​រថយន្ត​គាត់​មាន​បញ្ហា​ចាប់ផ្តើម​រើ​បា​រ៉ា​ស​ដោយ​មិន​ទាន់​ចប់​ម៉ោង​” ។ សូម​ជម្រាប​ថា មាន​រថយន្ត ០២​គ្រឿង​បុក​គ្នា​ពីក្រោយ ដោយសារ​មាន នគរបាល​ចរាចរណ៍ ដាក់​គោលដៅ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចេញ​មក​ស្ទាក់ បណ្តាល​អោយ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​តែ​ម្តង ខណៈ​ដែល​កើត​មានរឿង​ភ្លាម​ៗ កម្លាំង​នគរបាល​ចាប់ផ្តើម​រើ​បា​រ៉ា​ស់ ដោយ​មិន​ទាន់​ចប់​ម៉ោង​ការងារ​ចេញ​ទៅ​បាត់​តែ​ម្តង ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០២៥ Read more

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា សម្រេចឱ្យបង្កើតក្រុមប្រឹក្សាវិន័យ ពិនិត្យ និងវាយតម្លៃទង្វើរបស់ឧត្តមសេនីយ៍ត្រី ឈាវ មុន្នីន ដើម្បីដាក់ទណ្ឌកម្មឱ្យស្របទៅនឹងច្បាប់យោធិន

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានសម្រេចចាត់តាំងឱ្យអង្គភាពជំនាញរៀបចំបង្កើតក្រុមប្រឹក្សាវិន័យ ពិនិត្យ និងវាយតម្លៃនូវរាល់ទង្វើរបស់ឧត្តមសេនីយ៍ត្រី ឈាវ មុន្នីន ដើម្បីដាក់ទណ្ឌកម្មឱ្យស្របទៅនឹងច្បាប់យោធិន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ នៅក្នុងបណ្តាញសង្គម TikTok មានការបង្ហោះនូវវីដេអូមួយចំនួនរបស់បុគ្គល ឈ្មោះ ឈាវ មុន្នីន មានឋានន្តរស័ក្តិថ្នាក់ ឧត្តមសេនីយ៍ត្រី តួនាទីជានាយករង នៃនាយកដ្ឋានបច្ចេកទេស កងទ័ពជើងអាកាស អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ដែលបានបង្ហាញនូវរូបភាព និងអាកប្បកិរិយាមិនសមរម្យក្នុងនាមជាយោធិន ដោយបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងឧត្តមភាពរបស់ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល។ ដើម្បីធានាការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវបទវិន័យ ក៏ដូចជាការរក្សាឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈ របស់កងទ័ព, នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានសម្រេចចាត់តាំងឱ្យអង្គភាពជំនាញរៀបចំបង្កើតក្រុមប្រឹក្សាវិន័យ ក្នុងគោលបំណង ធ្វើការពិនិត្យ និងវាយតម្លៃនូវរាល់ទង្វើទាំងឡាយដែលបុគ្គលខាងលើនេះបានប្រព្រឹត្តខុសឆ្គង ដើម្បីដាក់ទណ្ឌកម្មឱ្យស្របទៅនឹងច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមបច្ច័យ១ម៉ឺនដុល្លារ ជូនដល់គ្រួសារសពពលករខ្មែរស្លាប់ក្នុងគ្រោះរញ្ជួយដីនៅថៃ នៅស្រុកម៉ាឡៃ

បន្ទាយមានជ័យ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលរួមបច្ច័យ ១ម៉ឺនដុល្លារជូនក្រុមគ្រួសារសពពលករខ្មែរដែលស្លាប់ក្នុងគ្រោះរញ្ជួយដីនៅក្នុងប្រទេសថៃ ដើម្បី រៀបចំពិធីបុណ្យសព និងរំលែកការលំបាកផ្សេងៗ។ ក្រៅពីនោះលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារដទៃទៀត បានចូលរួមថវិកាសរុបជាង ៥០លានរៀលទៀត។ ស្ថិតនៅក្នុងបរិយាកាសដ៏ក្រៀមក្រំនាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត រួមជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ បាននាំសាររំលែកទុក្ខរបស់រាជរដ្ឋាភិបាល ជូនចំពោះលោក សែ វិត និងលោកស្រី ភិន រី ជាឪពុកម្តាយនៃសពលោក មាស សាវ៉ាង ព្រមទាំងក្រុមគ្រួសារ ស្ថិតនៅក្នុងភូមិបាល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ នៅក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ក៏បាននាំយកបច្ច័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត Read more

ក្មេងទំនើងប្រយត្នចូលឆ្នាំក្នុងពន្ធនាគារ!

កម្លាំងនគរបាល និងសមត្ថកិច្ចគ្រប់មូលដ្ឋាននឹងបន្តសកម្មភាពបង្ក្រាបក្មេងទំនើងយ៉ាងម៉ឺងម៉ាត់តែម្ដង ដោយមិនដកដៃឡើយ ជាពិសេសនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កាន់តែខិតជិតចូលមកដល់ ដើម្បីឱ្យក្រុមដែលប្រព្រឹត្តសកម្មភាពទំនើងទាំងអស់នោះបានស្ថិតនៅក្រោមសំណាញ់ច្បាប់ ពោលគឺបញ្ជូនទៅពន្ធនាគារ និងឋិតក្នុងការឃុំខ្លួន ចៀសវាងពួកគេមានឱកាសប្រព្រឹត្តសកម្មភាពទំនើង អុកឡុករំខានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ឯកឧត្តមអភិសន្តិ ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ដឹកនាំបញ្ជាទៅកាន់អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ សហការធ្វើសកម្មភាពឱ្យបានកាន់តែសកម្មជាមួយអាជ្ញាធរមូលដ្ឋានដើម្បីចាប់ខ្លួនក្មេងទំនើងដែលប្រព្រឹត្តសកម្មភាពបង្កការរំខានដល់ជីវភាពរស់នៅប្រចាំរបស់ប្រជាពលរដ្ឋព្រមទាំងបញ្ជូនក្រុមក្មេងទំនើងទាំងនោះទៅកាន់ស្ថាប័នតុលាការដើម្បីចាត់វិធានការច្បាប់។ បើតាមលោក ទូច សុឃៈ  ប្រសិនបើក្រុមក្មេងទំនើងទាំងអស់នោះបន្តធ្វើសកម្មភាពអុកឡុក រំខានដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពួកគេនឹងប្រឈមនឹងការឃុំខ្លួន ដែលមានន័យថាត្រូវឋិតនៅក្នុងពន្ធនាគារ នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ។ ផ្ទុយទៅវិញប្រសិនបើពួកគេមានការប្រែឥរិយាបទប្រព្រឹត្តត្រឹមត្រូវនៅក្នុងសង្គមពួកគេក៏ដូចជាយុវជនផ្សេងទៀត ទទួលបានឱកាសសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងមានព្រឹត្តិការណ៍សប្បាយគ្រប់មូលដ្ឋានទូទាំងប្រទេស។ សូមបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់ចេញវិធានការម៉ឺងម៉ាត់បង្ក្រាបក្មេងទំនើងដោយគ្មានការលើកលែងឡើយ និងមិនទុកឱ្យពួកគេធ្វើសកម្មភាពអុកឡុករំខានដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ក្នុងនាមជាសេនាធិការ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃក៏បានដាក់ចេញគោលការណ៍ដឹកនាំ តម្រង់ទិសជាប្រចាំ ឱ្យកងកម្លាំងទាំងអស់អនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី បន្តបង្ក្រាបក្រុមក្មេងទំនើងដោយមិនដកដៃ។ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រព្រឹត្តិទៅនៅថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ Read more

សពជនរងគ្រោះជាពលករខ្មែរម្នាក់​ ដែលស្លាប់ដោយរញ្ជួយដីបាក់អគារសង្កត់នៅប្រទេសថៃត្រូវបានដឹកមកដល់លំនៅដ្ឋានជូនសាច់ញាតិ​ នៅស្រុកម៉ាឡៃហេីយ

បន្ទាយមានជ័យ៖ សាកសពជនរងគ្រោះជាពលករខ្មែរម្នាក់ដែលស្លាប់ដោយរញ្ជួយដីបាក់អគារសង្កត់នៅប្រទេសថៃត្រូវបានរថយន្តសង្គ្រោះថៃដឹកដល់លំនៅដ្ឋានជូនសាច់ញាតិស្រុកម៉ាឡៃនៅម៉ោង​ ៦ល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ នៅពេលដែលទទួលសាកសពជនរងគ្រោះគេឃើញក្រុមការងារថ្នាក់ជាតិ​ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈ​ និងអាជ្ញាធរខេត្ត​ ស្រុក និងក្រុមគ្រួសារចាំទទួលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត​ ដែលមានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ។ លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃបានប្រាប់ថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ មាស វ៉ាង ភេទប្រុសអាយុ​ ២៥ឆ្នាំ(មុខរបបកម្មករសំណង់) រស់នៅភូមិបល្ល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលស្លាប់ដោយរញ្ជួយដី អគារបាក់សង្កត់កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥​ នៅបាងកកប្រទេសថៃ។ លោកបានបញ្ជាក់ថា ក្រោយទទួលព័ត៌មានបានដឹងជនរងគ្រោះត្រូវបានស្លាប់​ ដោយអគារបាក់សង្កត់នៅពេលមានរញ្ជួយដីនៅប្រទេសថៃសាច់ញាតិ​ បានទទួលដំណឹងតាមរយៈសាច់ញាតិរួមការងារ ជនរងគ្រោះបានស្លាប់ហើយក្រុមសង្គ្រោះបានរកឃើញសាកសពគ្រួសារជនរងគ្រោះពិតមានភាពតក់ស្លុត ហើយអាជ្ញាធរស្រុកម៉ាឡៃបានចូលរួមរំលែកទុក្ខដល់គ្រួសារសព។ លោក បានបញ្ជាក់ថា​ សាកសពជនរងគ្រោះត្រូវភាគីថៃតាមរយៈអគ្គកុងស៊ូលកម្ពុជា​ ត្រូវបញ្ជូនសាកសពជនរងគ្រោះតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត​ តាមរយៈរថយន្តសង្គ្រោះថៃដឹកជញ្ជូនដល់លំនៅដ្ឋានដែលក្រុមការងារថ្នាក់ជាតិ និងខេត្ត/ស្រុក និងសាច់ញាតិបានទទួលសាកសព និងអរគុណចំពោះភាគីថៃដែលបានយកចិត្តទុកដាក់​ និងដឹកជញ្ជូនសាកសពដល់លំនៅដ្ឋានស្រុកម៉ាឡៃ​ ដើម្បីប្រគល់ជូនសាច់ញាតិទទួលធ្វើបុណ្យតាមប្រពៃណី៕

កម្ពុជា នឹងមានភ្លៀងធ្លាក់បន្តបន្ទប់លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថារបបខ្យល់មូសុងឦសានជាមួយសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេ មេគង្គក្រោម និងលើព្រះរាជាណាចក្រកម្ពុជា។ ក្រសួងបានបញ្ជាក់ថាស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ នៅតំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយ រៀង តាកែវ កណ្តាល និងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី១០%។ចំណែកនៅតំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តមានជ័យ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១០%។ រីឯនៅតំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់ កន្ត្រាក់គ្របគ្របដណ្តប់លើផ្ទៃដី២៥%៕

គ្រប់ស្ថាបប័ន្ធពាក់ព័ន្ធរបស់កម្ពុជា ប្រកាសជូនដំណឹង និងដាក់លេខទំនាក់ទំនង ករណីរពលរដ្ឋរងគ្រោះក្នុងហេតុកាណ៍រញ្ជួយដី

ករណីរញ្ជួយដីនៅក្នុងប្រទេសថៃ និងមីយ៉ាន់មា ក្រសួងការបរទេសកម្ពុជា នៅរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ។ ១. ស្ថានទូតកម្ពុជា មិនទាន់ទទួលបានព័ត៌មានណាមួយថា មានពលករ ឬពលរដ្ឋខ្មែរ រងគ្រោះ ដោយសារហេតុការណ៍រញ្ជួយដីនៅប្រទេសទាំងពីរនេះនៅឡើយទេ។ ២. ស្ថានទូតបានត្រៀមលក្ខណៈសហការជាមួយអាជ្ញាធរប្រទេសម្ចាស់ផ្ទះ ដើម្បីផ្តល់ជំនួយដល់ពលរដ្ឋខ្មែររងគ្រោះ ឬត្រូវការជំនួយ ឱ្យអស់ពីលទ្ធភាព។ ក្នុងករណីទទួលរងគ្រោះដោយសារការរញ្ជួយដី បងប្អូនពលករខ្មែរដែលកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសថៃ អាចទាក់ទង អនុព័ន្ធការងារអមស្ថានទូតកម្ពុជានៅថៃ តាមរយៈទំព័រហ្វេសប៊ុក, Line និង Group Telegram ។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចេញសេចក្តីជូនដំណឹង ស្តីពី ករណីរញ្ជួយដីនៅប្រទេសថៃ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ថ្លែងថា៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្លាំងនគរបាលទាំងអស់ត្រូវយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្លាំងនគរបាលទាំងអស់ត្រូវយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ លួច ឆក់ ប្លន់ ការជួញដូរគ្រឿងញៀន ក្មេងទំនើង អំពើហឹង្សា ការប្រើប្រាស់អាវុធគ្រឿងផ្ទុះ គ្រាប់រំសេវ ល្បែងស៊ីសងគ្រប់ប្រភេទ ល្បែងច្រកថង់ទឹកនិងដុំថ្មគប់ ដែលនាំឱ្យមានគ្រោះថ្នាក់ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ត្រូវទប់ស្កាត់ឱ្យបានទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាពខ្ពស់។  លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេតបន្ទាយមានជ័យ មានប្រសាសន៍លើកឡើងបែបនេះ នាព្រឹកថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលប្រតិបត្តិការប្រចាំខែមីនា ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមក្នុងឱកាស ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលនឹងខិតជិតមកដល់ឆាប់ៗនេះ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រីឧត្តមសេនិយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញទាំង៣១ អធិការក្រុង/ស្រុកទាំង៩ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ទាំង៦៧។ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ បានឡើងរាយការណ៍អំពីលទ្ធផលប្រតិបត្តិការប្រចាំខែមីនា ឆ្នាំ២០២៥ (គិតចាប់ពីថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៥ Read more

សូមប្រយ័ត្ន! នៅពេលនរណាម្នាក់​ លួងលោមឱ្យទៅទទួលកញ្ចប់បញ្ញើ​ ប្រយ័ត្នមានលាក់បង្កប់សារធាតុញៀន

ភំ្នពេញ៖ នាយកដ្ឋានសន្តិសុខផ្ទៃក្នុង​ បានឱ្យដឹងថា​ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ កម្លាំងជំនាញ​ បានធ្វើការស្រាវជ្រាវស៊ើបអង្កេត រហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនបានជនសង្ស័យជនជាតិខ្មែរចំនួន​ ២នាក់ មានឈ្មោះ ហ៊ួន សុធី (HUON SOTHY) ភេទប្រុស អាយុ៣៧ឆ្នាំ ជាអ្នកមកផ្ញើ និងឈ្មោះ ស៊ិន វាសនា (SIN VEASNA) ភេទប្រុស អាយុ៣៥ឆ្នាំ ជាអ្នកណែនាំ ឬបក្សពួក ករណីគ្រឿងញៀន ”កញ្ឆាក្រៀម” មានទំងន់សរុបចំនួន ១៩,៨៣៤ក្រាម ស្មើនិង១៩គីឡូក្រាម​ និង៨៣៤ក្រាម។ កញ្ឆាទាំងនេះត្រូវបានលាក់បង្កប់នៅក្នុងកំប៉ុងដែកបិទជិត មានបិទតែមស្លាក ”គ្រាប់កាហ្វេធម្មជាតិ” មានចំនួន​ ៤០កំប៉ុង ហើយយកមកផ្ញើនៅប្រៃសណីយ៍កម្ពុជា សាខាបឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ គោលដៅឆ្ពោះទៅប្រទេសអង់គ្លេស កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥។ ការបង្រ្កាបករណីនេះ ប្រើរយៈពេលចំនួន​ ៧ថ្ងៃ គិតចាប់តាំងពីដំណាក់កាលរកឃើញកញ្ចប់បញ្ញើសង្ស័យចំនួន​ ២កញ្ចប់ ដំណាក់កាលស្រាវជ្រាវស៊ើបអង្កេត រហូតឈានដល់ដំណាក់កាលបង្រ្កាប និងការកសាងសំណុំរឿងនីតិវិធីបញ្ជូនជនសង្ស័យទៅកាន់សាលដំបូងរាជធានីភ្នំពេញ។ ករណីនេះ ត្រូវបាន​ លោក អ៊ី សុវណ្ណ Read more

សមត្ថកិច្ច​បង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញចំនួន​ ២កន្លែង​ ដោយរកឃើញជនជាតិថៃ ចំនួន​ ៦៣នាក់ ក្នុងនោះ​ ៧នាក់ ជាមេក្លោង​ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖​ គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ សូមជម្រាបជូនដល់សាធារណជនជាតិ និងអន្តរជាតិជ្រាបថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាបទីតាំងចំនួន ២ ដែលលួចលាក់ប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញ ក្រោមការគ្រប់គ្រងរបស់ក្រុមឧក្រិដ្ឋជនជនជាតិថៃ ប្រមាណ ៧នាក់ នៅភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានស៊ើបអង្កេតស្រាវជ្រាវ និងឃ្លាំមើលសកម្មភាពសង្ស័យនៅទីតាំងខាងលើមួយរយៈកន្លងមក។ ការឈានទៅបង្រ្កាបទីតាំងខាងលើនេះ ធ្វើឡើងដោយទទួលបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពី លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងការចង្អុលដឹកនាំដោយផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ ក្នុងប្រតិបត្តិការឆ្មក់ចូលទីតាំងខាងលើសមត្ថកិច្ចបានរកឃើញជនជាតិថៃ សរុបចំនួន៦៣នាក់ (ស្រី៣០នាក់) ក្នុងនោះមានកុមារចំនួន២នាក់ និងបានរកឃើញសម្ភារៈវត្ថុតាងដូចជា កុំព្យូទ័រចំនួន៣៣គ្រឿង និងទូរស័ព្ទដៃចំនួន៦៥គ្រឿង សម្រាប់ធ្វើសកម្មភាពបទល្មើសតាមប្រព័ន្ធអនឡាញខុសច្បាប់ រួមទាំងអត្តសញ្ញាណប័ណ្ណថៃ ចំនួន៦៥ច្បាប់ និងលិខិតឆ្លងដែនថៃ ចំនួន២ច្បាប់។ តាមរយៈទិន្នន័យ ក្នុងវត្ថុតាងសមត្ថកិច្ចកំណត់បានថា ក្រុមនេះកំពុងត្រៀមរៀបចំប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញ ដោយប្រើប្រាស់ទឹកដីកម្ពុជាធ្វើសកម្មភាពទៅប្រទេសដទៃផ្សេងទៀត។ ក្នុងចំណោមពលរដ្ឋថៃទាំង៦៣នាក់ សមត្ថកិច្ចបានរកឃើញ១០នាក់ កំពុងធ្វើសកម្មភាពរៀបចំ សម្ភារៈមធ្យោបាយដើម្បីប្រព្រឹត្តបទល្មើស តាមប្រព័ន្ធអនឡាញខុសច្បាប់ដោយស្ម័គ្រចិត្ត និង៤៦នាក់ កំពុងរស់នៅក្នុងស្ថានភាពដោយបិទសិទ្ធិសេរីភាពដើរហើរ ប៉ុន្តែមិនមានសញ្ញាណរងគ្រោះដោយអំពើហិង្សា ឬអំពើជួញដូរមនុស្សនោះឡើយ។ ក្នុងនោះដែរ សមត្ថកិច្ចបានកំណត់ជនជាតិថៃចំនួន​ Read more