សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារសូមបងប្អូនជនរួមជាតិជួយគិត

តាមរយះបណ្តាញសង្គមផ្លូវការ សម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្ញើរសារជូនចំពោះបងប្អូនជនរួមជាតិពីទីក្រុង នីស ប្រទេសបារាំង នាថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៥នេះថា “សូមបងប្អូនជនរួមជាតិជួយគិត ។ មានក្រុមអ្នកនយោបាយខ្លះមាត់ស្រែកថាស្នេហាជាតិ។ ប៉ុន្តែនៅពេលដែលប្រទេសជាតិយើងប្រឈមនឹងការគំរាមកំហែងពីអ្នកផ្សេង បែរជាអ្នកនយោបាយទាំងនោះខិតខំពុះពារនិងស្ម័គ្រចិត្តធ្វើជាភ្នាក់ងារផ្សព្វផ្សាយព័ត៌មានរបស់អ្នកផ្សេងនោះ ដើម្បីវាយប្រហារប្រទេសជាតិខ្លួនឯងទៅវិញ (ជាពិសេសព័ត៌មានមិនពិត អត្ថបទពេញ

សម្ដេចតេជោ ហ៊ុន សែន៖ បើអាជ្ញាធរថៃមិនឃុបឃិតជាមួយបុគ្គល អែម ពិសិដ្ឋ នេះទេ គួរតែក្លាហានចាប់ជននេះ បញ្ជូនបុគ្គលឱ្យអាជ្ញាធរកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ បានបង្ហោះនៅលើបណ្ដាញសង្គមផ្លូវការ អមជាមួយរូបភាពរបស់បុគ្គលឈ្មោះ អែម ពិសិដ្ឋ និងសេចក្ដីប្រកាសព័ត៌មានរបស់អគ្គស្នងការនគរបាលជាតិ ដោយសំណេររបស់សម្ដេចមានខ្លឹមសារថា “អំពើក្បត់ជាតិគឺបែបនេះឯងទាំងមេទាំងកូនគឺដូចគ្នា។ប្រទេសប្រឈមមុខជាមួយនឹងការឈ្លានពានរបស់បរទេសបែរជាទៅឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរ។ប្រសិនបើអាជ្ញាធរថៃមិនឃុបឃិតជាមួយជននេះទេគួរតែក្លាហានចាប់ជននេះបញ្ជូនឱ្យអាជ្ញាធរ កម្ពុជាដើម្បីចាត់វិធានការតាមផ្លូវច្បាប់។” ជាមួយគ្នានេះនៅលើហ្វេកប៊ុកផ្លូវការរបស់ លោកឧត្ដមសេនីយឯកជួន ណារិន្ទ ស្នងការនគបាលរាជធានីភ្នំពេញក៏បានបញ្ជាក់ជូនប្រជាពលរដ្ឋខ្មែរឱ្យបានដឹងតាមរយ:សំណេរថា៖ ខ្ញុំបាទសូមគោរពជូន អត្ថបទពេញ

ក្រសួងការពារជាតិ ចេញសេចក្ដីថ្លែងការណ៍អះអាងថា កម្ពុជាមិនបានដកទ័ពចេញពីតំបន់ក្នុងដែនអធិបតេយ្យរបស់ខ្លួនឡើយ

ក្រសួងការពារជាតិ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីថ្លែងការណ៍អះអាងថា កម្ពុជាពុំមានការដកកងទ័ព ចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកងទ័ពកម្ពុជា បានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ ទី១៖ ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកងទ័ពកម្ពុជា បានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ ទី២៖ រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា រាប់ទាំងការឈរជើង ការពង្រាយកម្លាំង ការកែសម្រួលកម្លាំង ការចល័តកម្លាំង គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា អត្ថបទពេញ

កម្ពុជា-ថៃ ព្រមព្រៀងកែសម្រួលកម្លាំងទាហានទាំងសងខាងឱ្យត្រឡប់ចូលតំបន់ដែលសមស្រប ដើម្បីកាត់បន្ថយការប្រឈមមុខគ្នា

មន្ត្រីនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ នេះ យោធាកម្ពុជា-ថៃ បានជួបគ្នា និងបានសម្រេចកែសម្រួលកម្លាំងទាហានទាំងសងខាងឱ្យត្រឡប់ចូលតំបន់ដែលសមស្រប ដើម្បីកាត់បន្ថយការប្រឈមមុខគ្នា។ តាមជំនួបនោះភាគីទាំងពីរ បានព្រមព្រៀងឱ្យយោធានៅតំបន់មុំ៣ កន្លែងផ្ទុះអាវុធជួបគ្នា៣ដងក្នុងមួយសប្តាហ៍ ម្ខាង៧នាក់ ដោយគ្មានអាវុធ។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញការគាំទ្រចំពោះកិច្ចចរចារវាងមេទ័ពកម្ពុជា អត្ថបទពេញ

កម្ពុជា ប្រើវិធានការឆ្លើយតបចំពោះការបិទច្រកទ្វារព្រំដែនដោយឯកតោភាគីជាមួយថៃ, ថៃបើកម៉ោង៨ព្រឹក តែកម្ពុជាបើកម៉ោង៩ព្រឹក និងបិទម៉ោង៤រសៀលដូចគ្នា

យោធាថៃ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ បានសម្រេចចិត្តដោយឯកតោភាគីក្នុងការបិទច្រកទ្វារព្រំដែនទាំងអស់ជាមួយកម្ពុជា ក្រោយមានការតានតឹងដាក់គ្នានៅតំបន់ព្រំដែនមុំបី។ ការសម្រេចចិត្តដោយឯកតោភាគីរបស់ថៃ គឺបានផ្លាស់ប្ដូរម៉ោងបើកច្រកចេញចូលព្រំដែន និងកំណត់ថ្ងៃជាក់លាក់ក្នុងមួយសប្ដាហ៍ ដោយមិនបើកជារៀងរាល់ថ្ងៃឡើយ។ ភ្លាមៗក្រោយសម្រេចចិត្តដោយឯកតោភាគីរបស់ថៃ កម្ពុជាបានប្រើប្រាស់វិធានការឆ្លើយតបទៅវិញ ចំពោះការបិទបើកច្រកទ្វារព្រំដែនទាំងអស់ជាមួយគ្នា។ យោធាថៃ បានបើកច្រកឲ្យចេញចូលចាប់ពីម៉ោង៨ព្រឹក និងបិទនៅម៉ោង៤រសៀល ខណៈកម្ពុជាឆ្លើយតបវិញ ដោយការបើកឲ្យចេញចូលនៅម៉ោង៩ព្រឹក តែបិទនៅម៉ោង៤រសៀលវិញដូចគ្នា។ ជាការកត់សម្គាល់ អត្ថបទពេញ

ទេសរដ្ឋមន្ត្រី អ៉ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកអំណោយរបស់សម្តេចកិត្តិព្រឹត្តបណ្ឌិត ប្រគល់ជូនកងកម្លាំងនៅតាមខ្សែរព្រំដែន ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន

ប៉ៃលិន៖ លោក អ៉ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តប៉ៃលិន និងលោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកសម្ភារៈ ថវិកា ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អត្ថបទពេញ

ប្រមុខក្រសួងមហាផ្ទៃ បញ្ជូនថ្នាក់ដឹកនាំនគរបាលមួយក្រុម ចេញទៅប្រចាំការគាំទ្រ ឯកឧត្តម ខេង សុមេធ ដែលកំពុងដឹកនាំនគរបាលការពារព្រំដែនជាមួយកងទ័ព!

ប្រតិបត្តិតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបានចេញលិខិតបង្គាប់ការ ចាត់តាំងក្រុមការងារប្រចាំការ ដើម្បីគាំទ្រដល់កម្លាំងនគរបាលការពារព្រំដែន ដែលកំពុងឈរជើងប្រចាំទិសភូមិភាគ៣ ភូមិភាគ៤ និងភូមិភាគ៥ តាមខ្សែបន្ទាត់ព្រំដែនភាគខាងលិចប្រទេស។ យោងតាមលិខិតបង្គាប់ការចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ អត្ថបទពេញ

អភិបាលខេត្តបន្ទាយមានជ័យ៖ ច្រកទ្វារតំបន់ និងអន្ដរជាតិ បើកដំណើរការធម្មតា ខណៈភាគីយោធាថៃបិទច្រករបៀងជាមួយកម្ពុជាដោយឯកតោភាគី

បន្ទាយមានជ័យ៖ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានអះអាងថា ច្រកទ្វារតំបន់ និងអន្ដរជាតិ បើកដំណើរការធម្មតា មិនមានការបិទនោះទេ ខណៈកម្លាំងយោធាថៃ បានសម្រេចបិទច្រករបៀងជាមួយកម្ពុជាដោយឯកតោភាគី ដែលមានទីតាំងក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ។ ថ្លែងប្រាប់បណ្ដាញព័ត៌មានក្នុងស្រុក ឯកឧត្តម អ៊ុំ រាត្រី បានអះអាងថា អត្ថបទពេញ

ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បញ្ជាក់​លម្អិត​រឿង​បាតុកម្ម​របស់​ថៃ​មុខ​ស្ថានទូត​ខ្មែរ

ឆ្លើយ​តប​នឹង​ក្តី​បារ​ម្ម​ណ៍​ពី​សំណាក់​មហាជន​ខ្មែរ​ជុំវិញ​សុវត្ថិភាព​របស់មន្ត្រី បុគ្គលិក និង​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​នោះ លោក​ទូត​ខ្មែរ​ចេញ​មុខ​មក​អះអាង​បែប​នេះ ។ នៅ​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២៥ ឯកឧត្តម ហ៊ុន សា​រឿ​ន ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​បាន​ប្រកាស​ជា​សាធារណៈ​ថា មន្ត្រី​បុគ្គលិក​នៃ​ស្ថានទូត​ទាំងអស់​គឺ​មាន​សុវត្ថិភាព និង​បាន​និង​កំពុង​បន្ត​បំពេញការងារ​របស់​ខ្លួន​ជា​ប្រក្រតី ខណៈ​ដែល​ស្ថានទូត​ខ្មែរ ក៏​កំពុង​បើក​ដំណើរការ​ផ្តល់​សេវា​នានា​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ និង​បរទេស​ជា​ធម្មតា ។លោក​ឯកអគ្គរាជទូត​កម្ពុជា​បាន​បញ្ជាក់​តាម​គណនី​ហ្វេ​ស​បុក​យ៉ាង​ដូច្នេះ​ថា «​គោរព​ជូន​បងប្អូន​ទាំងអស់​ជាទី​គោរព​ស្រឡាញ់​! អាស្រ័យ​ដោយ​មាន​បងប្អូន​ជា​ច្រើន​បាន​សម្តែង​ក្តី​បារម្ភ​ចំពោះ​មន្ត្រី អត្ថបទពេញ

អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ទីតាំង​ផ្សាយ​ផ្ទាល់​តាម​វេ​ប​សាយ​នូវ​វី​ដេ​អូ​កុនកូនជ្រូក ឃាត់ខ្លួន​ជនបរទេស និង​ខ្មែរ​សរុប​១២​នាក់

​ភ្នំពេញ ៖ ​ទីតាំង ផលិត ចែកចាយ និង​ផ្សាយ​ផ្ទាល់​តាម​វេ​ប​សាយ​នូវ​វី​ដេ​អូ​អា.សអាភា.ស មួយ​កន្លែង ត្រូវ​បាន​អាវុធហត្ថ​ភ្នំពេញ​បង្ក្រាប​ និង​ឃាត់ខ្លួន​មនុស្ស​១២​នាក់​ នេះ​បើ​តាម​ការ​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង​ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។ យោង​តាម​បណ្តាញ​សង្គម​របស់​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង បាន​ឲ្យ​ដឹង​ថា អត្ថបទពេញ