ឯកឧត្ដម នេត្រ ភក្រ្ដា ៖យើងរួមគ្នាដើម្បីការពារកម្ពុជាប្រឆាំងនឹងការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ

ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានអំពាវនាវឱ្យសាធារណជន បងប្អូនអ្នកសារព័ត៌មាន អ្នកផលិតមាតិកាទាំងអស់រួមគ្នាដើម្បីការពារកម្ពុជាប្រឆាំងនឹងការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ! តើបងប្អូនទាំងអស់គ្នាអាចចូលរួមអ្វីបានក្នុងសង្គ្រាមព័ត៌មាននិងសតិអារម្មណ៍ចំពោះមុខនៃការបំភ្លៃបំផ្លើសរបស់ក្រុមឈ្លានពាន? ឯកឧត្ដម នេត្រ ភក្រ្ដា មានប្រសាសន៍ថា ភាគីថៃបានប្រើប្រាស់យុទ្ធសាស្ត្រក្នុង «សង្គ្រាមព័ត៌មាននិងសតិអារម្មណ៍» របស់គេ គឺយុទ្ធសាស្ត្រ«បំភ្លៃបំផ្លើស មួលបង្កាច់បង្កហេតុដើម្បីបង្កើតលេសឈ្លានពានកម្ពុជា» ឬ«Provocative Information Warfare អត្ថបទពេញ

អ្នកនាំពាក្យក្រសួងសាធារណការ៖ កម្ពុជាមានច្រកសមុទ្រប្រទាក់ក្រឡា ធានាបាននូវឯករាជ្យភាពនិងម្ចាស់ការលើគ្រប់ទម្រង់ ស្របតាមច្បាប់ និងវិធានអន្តរជាតិ

ឯកឧត្តម ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះថា ប៉ុន្មានថ្ងៃមកនេះ ឃើញកាសែតថៃ ដកស្រង់សំដីមន្ត្រីជាន់ខ្ពស់ថៃពាក់ព័ន្ធការព្រមាន បិទ រាំងខ្ទប់ ដំណើរនាវាចរដឹកទំនិញតាមផ្លូវសមុទ្រឆ្លងកាត់ឈូងសមុទ្រថៃចូលមកកាន់ប្រទេសកម្ពុជា ដោយពួកទាំងនោះយកលេសផ្សេងៗមកមកសំអាង ក្នុងគោលដៅចិញ្ចឹមមហិច្ឆតាឈ្លានពាន បង្កសង្គ្រាម ពង្រីកជម្លោះជាមួយកម្ពុជា។  ឯកឧត្តម អត្ថបទពេញ

អង្គការ UNESCO អំពាវនាវឱ្យមានការការពារជាបន្ទាន់នូវបេតិកភណ្ឌវប្បធម៌ ខណៈដែលថៃបានផ្លោងដាក់ប្រាសាទព្រះវិហារជាថ្មី

អង្គការ UNESCO អំពាវនាវឱ្យមានការការពារជាបន្ទាន់នូវបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ក្នុងគ្រប់ទម្រង់ ខណៈដែលថៃបានផ្លោងដាក់ប្រាសាទព្រះវិហារជាថ្មី ។ អង្គការយូណេស្កូ (UNESCO) បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងជាថ្មីរវាងកម្ពុជា និងថៃ ជាពិសេសនៅតំបន់ជុំវិញប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ នេះបើតាមការចេញផ្សាយរបស់អង្គការ UNESCO នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ។ ជាមួយគ្នានេះ UNESCO បានរំលឹកភាគីទាំងអស់អំពីកាតព្វកិច្ច និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការគោរពច្បាប់អន្តរជាតិ អត្ថបទពេញ

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបង្ខំចិត្តវាយបកដើម្បីការពារទឹកដី ក្រោយអត់ធ្មត់គោរពបទឈប់បាញ់ជាង ២៤ម៉ោង ដើម្បីទុកពេលជម្លៀសប្រជាជនទៅកាន់តំបន់សុវត្ថិភាព

សម្តេចតេជោ ហ៊ុន សែន បានចេញសារពិសេសមួយពាក់ព័ន្ធនឹងស្ថានភាពនៅតាមព្រំដែន ដោយបញ្ជាក់ថា កងកម្លាំងកម្ពុជាបានបង្ខំចិត្តបើកការវាយតបតវិញកាលពីល្ងាចម្សិលមិញ រហូតមកដល់ព្រឹកថ្ងៃនេះ បន្ទាប់ពីបានអត់ធ្មត់គោរពបទឈប់បាញ់អស់រយៈពេលជាង ២៤ម៉ោង ដើម្បីទុកពេលជម្លៀសប្រជាជនទៅកាន់តំបន់សុវត្ថិភាព។ ប្រតិកម្មរបស់សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីមានការប្រកាសរបស់ភាគីថៃ ដែលដឹកនាំដោយលោក អនុធីន (Anutin) ថានឹងប្រើប្រាស់កម្លាំងវាយយកចំណុចចំនួន ១១។ ចំពោះការគំរាមកំហែងនេះ សម្តេចតេជោបានលើកឡើងថា ដោយសារមិនដឹងច្បាស់ថាចំណុចទាំង អត្ថបទពេញ

ក្រសួងអប់រំ សម្រេចផ្អាកដំណើរការសាលាចំនួន ២៦០ បណ្តោះអាស​ន្នក្នុងខេត្តឧត្តរមានជ័យ ក្រោយពីមានការឈ្លានពានពីសំណាក់យោធាថៃ

ក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានសម្រេចផ្អាកដំណើរការបង្រៀន​ និងរៀន​ ជាបណ្តោះអាស​ន្ន​ក្នុងខេត្តឧត្តរមានជ័យ​ចំនួន ២៦០សាលា ក្រោយពីមានការឈ្លានពានពីសំណាក់យោធាថៃ។ នៅក្នុងសេចក្តីជូនដំណឹងបញ្ជាក់ដូចនេះថា ក្រោយពីមានការឈ្លានពានពីសំណាក់យោធាថៃមកលើព្រំដែននៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងភូមិសាស្ត្រខេត្ត ឧត្តរមានជ័យ វេលាម៉ោង ០៥:០៤ នាទីព្រឹក ថ្ងៃទី០៨ ខែធ្នូ អត្ថបទពេញ

ប្រជាពលរដ្ឋចំនួនជាង ១៤៤៥ នាក់ហើយ បានជម្លៀសមកកាន់ទីតាំងមានសុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្តសៀមរាប

តាមរបាយការណ៍ ពីរដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា គិតត្រឹមម៉ោង ១រសៀល នាថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២៥  បងប្អូនជនភៀសសឹក បានជម្លៀសមកពីទីតាំងផ្សេងៗគ្នា បានចូលរកទីតាំងសុវត្ថិភាពក្នុងខេត្តសៀមរាប មានចំនួន៥៥៦គ្រួសារ ស្មើនិង១៤៤៥នាក់ នៅតាមបណ្ដាក្រុងស្រុកទូទាំងខេត្តសៀមរាប ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ។ ក្នុងនោះ រដ្ឋបាលខេត្តសៀមរាប អត្ថបទពេញ

សម្តេចតេជោ ហ៊ុន សែន៖ បន្ទាត់ក្រហម ដែលត្រូវតបត បានកំណត់រួចហើយ សូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូននាយទាហ៊ានពលទាហ៊ានយល់ដឹងគ្រប់ៗគ្នា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានគូសបញ្ជាក់តាមបណ្តាញសង្គមការងារផ្លូវការនាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះថា «​កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើងតាំងពីថ្ងៃម្សឹល យប់មិញ និងព្រឹកនេះក្នុងគោលបំណងទាញយើងឲ្យតបត ដើម្បីបំផ្លាញចោលបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍សន្តភាពកម្ពុជា ថៃ។ បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយសូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូននាយទាហ៊ានពលទាហ៊ានយល់ដឹងគ្រប់ៗគ្នា។ សូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំជួយដល់ប្រជាជនដែលភៀសសឹកចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់មាន សុវត្តិភាព។ ខ្ញុំបានលុបចោលកម្មវិធីការងារផ្សេងទៀតអស់ហើយដើម្បីមករួមជាមួយនាយករដ្ឋមន្ត្រីបញ្ជាលើកម្លាំងប្រដាប់អាវុធទប់ទល់ជាមួយការឈ្លានពាន។ សូមការយោគយល់ពីភ្ញៀវជាតិនិងអន្តរជាតិដែលមិនអាចជួបខ្ញុំបាន។ សូមកីឡាករ កីឡាការិនីដែលទៅចូលការប្រកួតស៊ីហ្រេ្គមលើកទី៣៣នៅ អត្ថបទពេញ

នៅព្រឹកថ្ងៃទី៨នេះ យោធាថៃ បើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោងប្រមាណ ០៥:០៤នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថ្តក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា អត្ថបទពេញ

យោធាថៃបានបើកការបាញ់ប្រហារមកកងកម្លាំងកម្ពុជានៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា វេលាម៉ោងប្រមាណ ១៤:១៥នាទី នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នេះ យោធាថៃបានបើកការបាញ់ប្រហារមកកងកម្លាំងកម្ពុជានៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅក្នុងហេតុការណ៍បាញ់ប្រហារនោះទាហានថៃបានប្រើប្រាស់ប្រភេទកាំភ្លើងដៃ កាំភ្លើងយន្ត B៤០ អត្ថបទពេញ

សមត្ថកិច្ចចម្រុះឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅខណ្ឌឫស្សីកែវ

ជនសង្ស័យចំនួន០៩នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ នៅផ្ទះលេខ១៤ ផ្លូវលេខ ១៣ ស្ថិតក្នុងបុរីពិភពថ្មីផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញក្រោមការសង្ស័យថាមានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ និងមន្ត្រីជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានដឹកនាំប្រតិបត្តិការនេះ នៅថ្ងៃទី០៦ខែធ្នូ ឆ្នាំ២០២៥ ដោយបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យ ហើយឈានទៅឃាត់ខ្លួនជនសង្ស័យខាងលើ ក្រោយពីពួកគេធ្វើសកម្មភាពលួចយកព័ត៌មានពីគណនីធនាគាររបស់ជនរងគ្រោះជាច្រើននាក់ អត្ថបទពេញ