បង្ក្រាប​ទីតាំង​ប្រព្រឹត្ត​បទល្មើស​តាម​បច្ចេកវិទ្យា​៣​កន្លែងនៅ​កណ្តាល​រាជធានី​ភ្នំពេញ និង​ឃាត់ខ្លួន​មនុស្ស​២៤​នាក់

ទីតាំង​លួចលាក់​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ចំនួន​០៣​ទីតាំង​ផ្សេង​គ្នា​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ដឹកនាំ​ស្រាវជ្រាវ​ស៊ើបអង្កេត និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​នៃ​ក្រសួងមហាផ្ទៃ​ ​​ចុះ​ឡោម​ព័ទ្ធបង្ក្រាប​និងឃាត់ខ្លួន​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ចំនួន​២៤​នាក់ ព្រមទាំង​ដក​រហូត​វត្ថុ​តាង​ប្រព្រឹត្ត​បទល្មើស​ជា​ច្រើន ។ ប្រតិបត្តិការ​នេះ ធ្វើ​ឡើងជា​បន្តបន្ទាប់​កាលពី​រសៀល​ថ្ងៃ​ទី ២៩ ខែកញ្ញា ឆ្នាំ​២០២៥ ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ ។ តាម​គណៈ​បញ្ជាការ​ដឹកនាំ​ស្រាវជ្រាវ​ស៊ើបអង្កេត និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​នៃ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៥ កម្លាំង​ជំនាញ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដោយ​មានការ​ចូលរួម​សហការ​ពី​អាជ្ញាធរ​មូលដ្ឋាន អត្ថបទពេញ

បាញ់រះស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៤នាក់ ព្រោះរឿងដណ្តើមកូនគ្នា

មនុស្សប្រុស ស្រី ក្មេងចាស់ ចំនួន៥នាក់ស្លាប់និងរងរបួសធ្ងន់ស្រាល ដោយជនដៃដល់ជាសមាជិកគ្រួសារបានឈ្លោះដណ្តើមកូនគ្នា ឈានដល់ការប្រើអំហិង្សាដោយអាវុធបាញ់ជាច្រើនគ្រាប់ ទៅលើក្រុមគ្រួសាររបស់ខ្លួន ខណ:កំពុងធ្វើដំណើរដោយរថយន្ត១គ្រឿងនៅលើផ្លូវជាតិលេខ៥៥ បណ្តាលឱ្យស្លាប់ស្ត្រី១នាក់និងរបួសធ្ងន់ ស្រាល៤នាក់។ យោងតាម Facebook ផ្លូវការរបស់អធិការដ្ឋាននគរបាលស្រុកវាលវែង លោកវរសេនីយ៍ទោ ជា ប៉ារីស អធិការនគរបាលស្រុក បានឱ្យដឹងថា ហេតុការណ៍បាញ់ប្រហារខាងលើនេះកើតឡើងនៅថ្ងៃទី ២៧ខែកញ្ញាឆ្នាំ២០២៥ អត្ថបទពេញ

គយចល័ត ចុះបង្ក្រាបទីតាំងលក់ម៉ូតូគេចពន្ធ៩កន្លែង ក្នុងភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ រកឃើញម៉ូតូគ្មានពន្ធនាំចូលចំនួន១៥១គ្រឿង

កម្លាំងគយចល័តបានចុះបង្ក្រាបទីតាំងលក់ម៉ូតូគេចពន្ធចំនួន ៩ កន្លែង នៅក្នុងភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី ២៦ កញ្ញា ឆ្នាំ ២០២៥ រកឃើញម៉ូតូគ្មានពន្ធនាំចូលចំនួន ១៥១ គ្រឿង ហើយបានចាប់ឃាត់យកមកអនុវត្តតាមនីតិវិធីច្បាប់។ ប្រតិបត្តិការនេះ ត្រូវបានដឹកនាំដោយលោក ព្រាប គារ៉ាត អនុប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស អត្ថបទពេញ

ពលរដ្ឋជិត១០ម៉ឺននាក់បានទទួលសេវាជិះរថយន្តក្រុងដោយមិនគិតថ្លៃ រយៈពេល៦ថ្ងៃក្នុងឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​

ក្នុងរយៈពេល ៦ថ្ងៃ នៃការដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩នេះ មានប្រជាពលរដ្ឋប្រមាណជិត១០ ម៉ឺននាក់បានទទួលការជិះរថយន្តក្រុងសាធារណៈដោយមិនគិតថ្លៃ ដែលជាការគិតគូររបស់សម្ដេចបវរអធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី។ លោកស្រីដោ សម្ផស្ស នាយិការងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាល្ងាចថ្ងៃទី២៥ កញ្ញានេះថា៖ រយៈពេល អត្ថបទពេញ

ឃុំចំនួន៣ ភូមិចំនួន១៦ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងខេត្តរតនគិរី ត្រូវបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានដឹកនាំក្រុមការងារ ចុះពិនិត្យផ្ទាល់ពីស្ថានភាព និងផលប៉ះពាល់ដោយសារទឹកជំនន់ នៅក្នុងភូមិសាស្ត្រ ស្រុកលំផាត់។ ការជន់លិចនេះបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យទន្លេស្រែពកហក់ឡើងលិច ភូមិដ្ឋាន ស្រែចំការ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ ឯកឧត្តមអភិបាលខេត្ត បានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ បន្តសហការគ្នា អត្ថបទពេញ

លំនៅឋានប្រជាពលរដ្ឋ ៣៦៧១ខ្នង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងខេត្តសៀមរាប ត្រូវបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

ដោយសារតែមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ បានបណ្ដាលឱ្យលំនៅឋានប្រជាពលរដ្ឋចំនួន ៣ ៦៧១ខ្នងផ្ទះ រួមនឹងសាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ក្នុងក្រុងស្រុកចំនួន១០ ស្មើនឹង ១៤៤ភូមិ ក្នុងខេត្តសៀមរាប រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង គិតត្រឹមល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងឱកាសដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងតាមក្រុងស្រុក ក្នុងខេត្តសៀមរាប នៅថ្ងៃទី២៤ ខែកញ្ញា អត្ថបទពេញ

សម្តេច ម៉ែន សំអន អញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋនិងកងកម្លាំងមិនប្រដាប់អាវុធ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញសួរសុខទុក្ខ ព្រះសង្ឃ ប្រជាពលរដ្ឋ និងកងកម្លាំងមិនប្រដាប់អាវុធ នៅភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។  ស្ថានភាពនៅតំបន់ភូមិព្រៃចាន់ គិតត្រឹមថ្ងៃទី២៤ អត្ថបទពេញ

សមត្ថកិច្ច ឃាត់ខ្លួនមន្ត្រីយោធាម្នាក់ ពាក់ព័ន្ធករណីបាញ់សម្លាប់មនុស្ស ៣នាក់ និងរងរបួសធ្ងន់ ១នាក់ នៅស្រុកបន្ទាយមាស

កម្លាំងនគបាលខេត្តកំពត សហការជាមួយកងរាជអាវុធហត្ថផ្ទៃប្រទេស អាវុធហត្ថខេត្តតាកែវ និងនគបាលខេត្តតាកែវ បានអនុវត្តប្រតិបត្តិការចាប់ខ្លួនជនសង្ស័យ ក្នុងករណីឃាតកម្មបាញ់ប្រហារដែលបណ្តាលឲ្យស្លាប់ ៣ នាក់ និងរងរបួសធ្ងន់ ១នាក់ នៅស្រុកបន្ទាយមាស ខេត្តកំពត។ តាមសេចក្តីរាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តកំពត នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថបានចាប់ខ្លួនលោក វសេនីយ៍ត្រី អ៊ុំ វុទ្ធី អត្ថបទពេញ

លោកបណ្ឌិត ទូច សុឃៈ | ក្រសួងមហាផ្ទៃ នឹងផ្អាកការងារ លោក ពៅ វុទ្ធី “ធីស្នា” ឯលោក ពៅ រតនា ក្រសួងកំពុងស្រាវជ្រាវ ករណីនាំផលិតផល និង នាំមនុស្សឆ្លងដែនខុសច្បាប់

នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ នេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបង្ហាញថា ក្រសួងមហាផ្ទៃ នឹងចេញសេចក្តីសម្រេចផ្អាកការងារជាបណ្តោះអាសន្នចំពោះ វរៈសេនីយ៍ទោ ពៅ វុទ្ធី ឬ “ធីស្នា” មេបញ្ជាការរងវរៈសេនាតូច ៨៩១ ដែលត្រូវបានចោទពាក់ព័ន្ធជាមួយឈ្មួញក្នុងការលួចនាំផលិតផលថៃចូលប្រទេសខុសច្បាប់ តាមច្រកព្រំដែនក្រុងប៉ោយប៉ែត។ អត្ថបទពេញ

សមត្ថកិច្ចចម្រុះចុះបង្ក្រាបទីតាំងស្តុកទំនិញខុសច្បាប់នាំពីថៃមួយកន្លែង ជារបស់មន្ត្រីនគរបាលវីរៈ៨៩១ 

តាមរយៈការផ្សព្វផ្សាយ ពីបណ្ដាញព័ត៌មានក្នុងស្រុក សមត្ថកិច្ចប៉េអឹមសហការជាមួយកងពល៥១ សម្របសម្រួលដោយព្រះរាជអាជ្ញារង ចូលឆែកឆេរទីតាំងស្តុកទំនិញខុសច្បាប់នាំចូលពីប្រទេសថៃមួយកន្លែងនៅក្រុងប៉ោយប៉ែត ។ កាលពីវេលាម៉ោង ១៧ និង ៣០នាទី ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចំនួន ១៥នាក់ ជាមួយរថយន្ត ៣គ្រឿង ដឹកនាំដោយវរសេនីយ៍ត្រី អត្ថបទពេញ