កម្លាំងសមត្ថកិច្ច ឃាត់ជនបរទេសចំនួន ២៩០នាក់ ពាក់ព័ន្ធស្នាក់នៅ និងធ្វើការខុសច្បាប់នៅខេត្តព្រះសីហនុ

កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនជាតិប៉ាគីស្ថាន បង់ក្លាដេស និងនេប៉ាល់ប្រមាណ ២៩០នាក់ទៀត ពាក់ព័ន្ធករណីស្នាក់នៅ និងធ្វើការនៅប្រទេសកម្ពុជាដោយខុសច្បាប់។ ការចាប់ខ្លួននេះ ផ្ដើមចេញពីករណីក្រុមជនជាតិប៉ាគីស្ថាន និងបង់ក្លាដេសទាំងនេះ ប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងនឹងជនជាតិចិន ដែលប្រមាថជាតិសាសន៍ខ្លួន។​ ក្នុងប្រតិបត្តិការនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អត្ថបទពេញ

កម្លាំងនគរបាលក្រុងប៉ោយប៉ែត បង្រ្កាបករណីលួចមានស្ថានទម្ងន់ទោស (កាប់យកម៉ូតូ) ចំនួន ៣ករណី ឃាត់ខ្លួនជនសង្ស័យជាង ១០នាក់

កម្លាំងនគរបាលក្រុងប៉ោយប៉ែត អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ១០នាក់ ដែលពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស “កាប់យកម៉ូតូ” ៣ករណី នៅតំបន់ផ្សេងៗគ្នា ក្នុងក្រុងប៉ោយប៉ែត។ ករណីទី១ កើតឡើងនៅថ្ងៃទី ២៤ អត្ថបទពេញ

មន្ត្រីគយ និងសមត្ថកិច្ចចម្រុះ ចុះត្រួតពិនិត្យឃ្លាំងទំនិញមិនមានបង្កាន់ដៃពន្ធ នៅខណ្ឌមានជ័យ

នៅរសៀលម៉ោង ១៤:៣០នាទី ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលរបស់ មន្ត្រីគយ និងរដ្ឋាកររបស់ការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់ទី១ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស បានចុះត្រួតពិនិត្យ ឃ្លាំងលេខ ១០០០ ស្ថិតនៅ ផ្លូវ ៣៨C ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សកម្មភាពត្រួតពិនិត្យនេះ អត្ថបទពេញ

អាវុធហត្ថបាត់ដំបង និងកំពង់ចាម បំបែកសំណុំរឿងគ្រឿងញៀនឆ្លងខេត្តដ៏ធំ! ឃាត់ខ្លួនជនសង្ស័យ៦នាក់ និងរឹបអូសគ្រឿងញៀនជិត ១០គីឡូក្រាម

កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បង្ក្រាបបានករណីជួញដូរគ្រឿងញៀនឆ្លងខេត្ត ទ្រង់ទ្រាយធំ ដោយចាប់ខ្លួនជនសង្ស័យសរុបចំនួន ៦នាក់ និងរឹបអូសបានគ្រឿងញៀនប្រភេទម៉ាទឹកកកសរុបជិត ១០គីឡូក្រាម ។ ប្រតិបត្តិការនេះបានចាប់ផ្ដើមតាំងពីវេលាម៉ោង៣:៣០នាទី រសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង។កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យដំបូងចំនួន២នាក់ គឺឈ្មោះ ចន សុថេង និងឈ្មោះ ឃីម អត្ថបទពេញ

មេបុស្តិ៍ពោធ៍អង្ក្រងបានផ្ទុះអាវុធបណ្តាលឱ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស

មេបុស្តិ៍ពោធ៍អង្ក្រង បានផ្ទុះអាវុធបណ្តាលឱ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ប៉ុន្តែមេប៉ុស្ត៍រូបនេះអះអាងថា ជាការរាលកៃកាំភ្លេីង និងបានរត់គេចខ្លួនបាត់។ ករណីនេះបានកេីតឡេីងនៅភូមិក្រញូង ឃុំពោធិ៍អង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នៅពេលយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥។  យោងតាមការឱ្យដឹងពី សាក្សីដែលជាអ្នកស្រុកភូមិនៅទីនោះបានឱ្យដឹងថា បុរសពីរនាក់បានជិះម៉ូតូទៅទិញទឹកកកនៅពេលយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ខណៈបុរសពីរនាក់បានជិះម៉ូតូទៅទិញទឹកកកក៏បានជួបនឹងកម្លាំងសមត្ថកិច្ចរបស់បុស្តិ៍នគបាលពោធ៍អង្ក្រង អត្ថបទពេញ

កម្មករ-កម្មារិនី រោងចក្រមួយនៅខេត្តកំពង់ស្ពឺ ផ្ទុះការតវ៉ាបិទផ្លូវ ទាមទារឱ្យម្ចាស់រោងចក្រគោរពលក្ខខណ្ឌការងារ គិតគូរពីសុខភាព និងប្រាក់ខែ

កម្មករ-កម្មារិនីបានផ្ទុះការតវ៉ាបិទកំណាត់ផ្លូវជាតិលេខ៣ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ៤៥.៤៦ ភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅមុខរោងចក្រ តារាល អ៉ិនធើណេសិនណល ឯ.ក (TARAL INTERNATIONAL CO., LTD) នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ដើម្បីទាមទារឱ្យរោងចក្រមួយនេះទទួលខុសត្រូវលើលក្ខខណ្ឌការងារដែលខ្លួនកំពុងគេចវេស។ បន្ទាប់ពីផ្ទុះការតវ៉ា ក្រុមការងារនៃក្រសួង អត្ថបទពេញ

នាយកដ្ឋានព្រហ្មទណ្ឌ បង្ក្រាបករណីចាប់បង្ខាំងមនុស្សខុសច្បាប់ជំរិតទារប្រាក់ ឃាត់ខ្លួនជនជាតិចិន និងខ្មែរ ៨នាក់ ជនរងគ្រោះត្រូវបានរំដោះដោយសុវត្ថិភាព

កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ អគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលបណ្តឹងពីស្ថានតំណាងទូតកាណាដា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មកក្រុមទូរស័ព្ទទាន់ហេតុការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានករណីបង្ខាំងមនុស្សខុសច្បាប់ និងជម្រិតទារប្រាក់ បង្កដោយជនសង្ស័យមួយក្រុមជនជាតិចិន ជិះរថយន្ត ១គ្រឿង ម៉ាកTOYOTA ALPHARD ពណ៌ស បានធ្វើសកម្មភាពចាប់ជនរងគ្រោះម្នាក់ឈ្មោះ JACKY TANG SAI TING អត្ថបទពេញ

អាជ្ញាធរខេត្តរតនគិរី បន្តស្វែងរកជនរងគ្រោះ ៤នាក់ បាត់ខ្លួនដោយជំនន់ទឹកភ្លៀងនៅស្រុកអូរជុំ

លោក គៀង តុលា អភិបាលស្រុកអូរជុំ បានឲ្យដឹងថា រហូតដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នេះ មានរយៈពេល ៧ថ្ងៃហើយ កម្លាំងរដ្ឋបាលស្រុកអូរជុំ ក្រោមការដឹកនាំរដ្ឋបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធ កំពុងបន្តស្វែងរកប្រជាពលរដ្ឋ ៤នាក់ ដែលបានបាត់ខ្លួនដោយជំនន់ទឹកភ្លៀង នៅចំណុចអូរប៉ាជាន់ ភូមិពីង ឃុំសាមគ្គី អត្ថបទពេញ

អង្គភាពប្រឆាំង​អំពើពុករលួយ​ ប្រកាសពីការ​រកឃើញ ​អធិការរងស្រុកបវេលទទួលសំណូកជាង៧៧​ម៉ឺន​ដុល្លារ ពីមេខ្លោង​ក្រុម Online Scams

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU) បាន​ប្រកាស​ពី​ការ​រក​ឃើញ​អធិការរង​នគរបាល​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ១​រូប គឺ​លោក វ៉​ន វាសនា ទទួល​លុយ​ពី​ជនជាតិ​ចិន​និង​ថៃ​ចំនួន ៧៧៤ ០០០​ដុល្លារ ដែល​ជា​មេខ្លោង​ក្រុម Online Scams ជា​ថ្នូរ​នឹង​ការ​ដោះ​លែង បន្ទាប់​ពី​សមត្ថកិច្ច​ចាប់ខ្លួន ។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​បាន​បង្ហាញ​នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៥ អត្ថបទពេញ

បច្ចុប្បន្នភាពព្រំដែនកម្ពុជា-ថៃ ៖ គិតត្រឹមម៉ោង១១និង០០នាទីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ស្ថានភាពនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្ថានភាពបានស្ងប់ស្ងាត់ទៅវិញហើយ

បច្ចុប្បន្នភាពព្រំដែនកម្ពុជា-ថៃ ៖ គិតត្រឹមម៉ោង១១និង០០នាទីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ស្ថានភាពនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្ថានភាពបានស្ងប់ស្ងាត់ទៅវិញហើយ បន្ទាប់ពីទាហានថៃបាននាំអ្នកវាស់ដីចូលមកជិតបង្គោលព្រំដែនលេខ ៤៦ ក្នុងបំណងចង់វាស់ដីនៅចំណុចចំការអំពៅ កាលពីវេលាម៉ោងប្រមាណ៧ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ ប៉ុន្តែសកម្មភាពនេះត្រូវបានរារាំងដោយកងកម្លាំងកម្ពុជាដែលមិនមានប្រដាប់អាវុធ រួមជាមួយវត្តមានប្រជាពលរដ្ឋដែលសុទ្ធតែជាម្ចាស់ដី ជាអ្នករស់នៅ និងអាស្រ័យផលនៅលើដីទីនេះផ្ទាល់ អត្ថបទពេញ