ក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានសម្រេចផ្អាកដំណើរការបង្រៀន និងរៀន ជាបណ្តោះអាសន្នក្នុងខេត្តឧត្តរមានជ័យចំនួន ២៦០សាលា ក្រោយពីមានការឈ្លានពានពីសំណាក់យោធាថៃ។
នៅក្នុងសេចក្តីជូនដំណឹងបញ្ជាក់ដូចនេះថា ក្រោយពីមានការឈ្លានពានពីសំណាក់យោធាថៃមកលើព្រំដែននៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងភូមិសាស្ត្រខេត្ត ឧត្តរមានជ័យ វេលាម៉ោង ០៥:០៤ នាទីព្រឹក ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥នេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ឧត្តរមានជ័យ សម្រេចអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាទាំងអស់ក្នុងខេត្តផ្អាកដំណើរការបង្រៀន និងរៀនជាបណ្តោះ អាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីធានាសុខសុវត្ថិភាពដល់ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ និង សិស្សានុសិស្សទាំងអស់ បញ្ចៀសបាននូវគ្រោះថ្នាក់ដែលបណ្តាលមកពីការបាញ់ផ្លោងកាំភ្លើងធំរបស់ភាគីថៃ មកក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕

