រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញបទបញ្ជា៩ចំណុច ស្ដីពីយុទ្ធនាការបោសសម្អាតការឆបោកតាមអនឡាញតាមប្រព័ន្ធបច្ចេកវិទ្យា

ឯកសារត្រូវបានចុះហត្ថលេខាដោយសម្តេចធិបតី​ហ៊ុន ម៉ាណែត នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឯកសារបទបញ្ជានោះបានរៀបរាប់ថា រាជរដ្ឋាភិបាលបានសង្កេតឃើញថា បច្ចុប្បន្នសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)បាននិងកំពុងបង្កការគំរាមកំហែង និងអសន្តិសុខក្នុងពិភពលោកនិងតំបន់។ នៅព្រះរាជាណាចក្រកម្ពុជាក្រុមឧក្រិដ្ឋជនបរទេសក៏បានជ្រៀតចូលធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ផងដែរ។ ក្នុងគោលបំណងដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រាជរដ្ឋាភិបាលដាក់ចេញបទបញ្ជាដូចខាងក្រោម៖ ១- អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងស្នងការនគរបាលរាជធានី ខេត្ត ត្រូវម្ចាស់ការទទួលខុសត្រូវក្នុងការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីក្នុងភូមិសាស្ត្រនិងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់និងលិខិតបទដ្ឋាន​គតិយុត្តជាធរមាន។ ២-​ ក្រសួងមហាផ្ទៃ ដោយមានអគ្គស្នងការដ្ឋាននគរបាលជាតិនិងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជាសេនាធិការ ត្រូវរៀបចំនីតិវិធីបណ្ដេញចេញស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានចំពោះជនបរទេសដែលបានចូលមកខុសច្បាប់ ឬស្នាក់នៅខុសច្បាប់ ឬធ្វើសកម្មភាពខុសច្បាប់។ ៣- អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្នងការដ្ឋាននគរបាល និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ តាមបណ្តាខេត្តជាប់ព្រំដែនគោកជាមួយប្រទេសជិតខាង ត្រូវទទួលខុសត្រូវក្នុងការបង្ការ ទប់ស្កាត់ និងហាមឃាត់ជនបរទេស មិនឱ្យលួចឆ្លងដែនចូលតាមព្រំដែនគោកដោយខុសច្បាប់ក្នុងភូមិសាស្ត្រនិងដែនសមត្ថកិច្ចរបស់ខ្លួន។ ៤- គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដា្ឋនអន្តោប្រវេសន៍ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាប់ព្រំដែនសមុទ្រ បញ្ជាការដ្ឋានកងទ័ពជើងទឹក និងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ត្រូវទទួលខុសត្រូវក្នុងការបង្ការ ទប់ស្កាត់ និងហាមឃាត់ជនបរទេសមិនឱ្យលួចឆ្លងដែនចូលតាមផ្លូវទឹកដោយខុសច្បាប់ក្នុងភូមិសាស្ត្រនិងដែនសមត្ថកិច្ចរបស់ខ្លួន។ ៥- ក្រសួងយុត្តិធម៌ Read more

ទាហានថៃបានរារាំងភ្ញៀវទេសចរកម្ពុជាមិនឲ្យឡើងប្រាសាទតាមាន់ធំ ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា រហូតមានការប៉ះទង្កិចគ្នាដោយសម្ដី និងកម្លាំងមួយប្រាវ តែមិនមានការផ្ទុះអាវុធឡើយ (Video Inside)

ក្រុមទាហានប៉ារ៉ាថៃ បានរារាំងភ្ញៀវទេសចរកម្ពុជា មិនឲ្យឡើងទៅទស្សនាប្រាសាទតាមាន់ធំ ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា រហូតមានការប៉ះទង្កិចគ្នាដោយសម្ដី និងរុញច្រានគ្នាមួយប្រាវ តែមិនមានការផ្ទុះអាវុធដាក់គ្នានោះទេ។ ការប៉ះទង្កិចគ្នាដោយសម្ដី និងរុញច្រាននៅប្រាសាទតាមាន់ធំនេះ បានកើតឡើងនៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ។ បើតាមសេចក្ដីរាយការណ៍ពីប្រាសាទតាមាន់ធំ បានឲ្យដឹងថា ហេតុការណ៍ប៉ះទង្កិចគ្នានេះ គឺផ្ដើមចេញពីក្រុមទាហានប៉ារ៉ាថៃ រារាំងភ្ញៀវទេសចរកម្ពុជា ដែលចង់ឡើងទៅទស្សនា នៅប្រាសាទតាមាន់ធំ។ ពេលនោះបានធ្វើឲ្យប៉ះទង្កិចគ្នាដោយសម្ដីរវាងស្ដ្រីភ្ញៀវទេសចរកម្ពុជា ជាមួយក្រុមយោធាថៃ ហើយក៏មានការអន្ដរាគមន៍ពីសំណាក់ក្រុមទាហានកម្ពុជា ដែលឈរជើងការពារដែនអធិតេយ្យជាតិ នៅប្រាសាទនោះផងដែរ ដើម្បីបន្ធូរស្ថានការណ៍។ ស្ថានភាពនៅប្រាសាទតាមាន់នៅពេលនេះ បានស្ងប់ស្ងាត់ទៅវិញក្រោយការជួយសម្របសម្រួលគ្នាពីសំណាក់ លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្នើរជើងលេខ៤២ ជាមួយនឹងថ្នាក់ដឹកនាំយោធាថៃឈរជើងនៅទីនោះ។ សូមរំលឹកថា ប៉ុន្មានថ្ងៃមុននេះ ទាហានឈុតខ្មៅថៃម្នាក់ ដែលបន្លំជាភ្ញៀវទេសចរមកទស្សនាប្រាសាទតាមាន់ធំ ហើយបានធ្វើសកម្មភាពទះកំផ្លៀងទាហានកម្ពុជាម្នាក់ដែលឈរជើងនៅតំបន់នោះ រួចរត់គេចចូលទឹកដីថៃបាន។ នេះជាសកម្មភាពប្រមាថ និងបង្ហាញពីគឃ្លើនរបស់ភាគីថៃ មកលើកម្ពុជា ប៉ុន្ដែទោះជាយ៉ាងណា កងទ័ពកម្ពុជារក្សាស្មារតីអត់ធ្មន់ខ្ពស់ អនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំជាតិ៕

ឣាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យជនម្នាក់ទៅសាលាដំបូងឣនុវត្តតាមនីតិវិធីពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោស ឆក់ខ្សែក

នៅវេលាម៉ោងប្រហែល២១និង៤០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ភួង សុខហាង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើសកម្មភាពឆក់ខ្សែ ក របស់ជនរងគ្រោះឈ្មោះ គុំ ធៀន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត  ខណៈពេលដែលជនរងគ្រោះកំពុងឈរលេងជាមួយនឹងកូនស្រី នៅចំណុចមុខបុរីមានជ័យ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ហេីយបានស្រែកឱ្យប្រជាពលរដ្ឋដែលនៅក្បែរនោះជួយចាប់ឃាត់ខ្លួន ប្រគល់ជូនសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតតែម្តង។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាពឆក់ខ្សែក របស់ជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ Read more

ពលករខ្មែរ៥នាក់ដែលចាញ់បោកមេខ្យល់បម្រុងឆ្លងដែន ត្រូវនគរបាលប៉ុស្តិ៍ស្វាយព្រៃ នៃនគរបាលការពារព្រំដែនគោក៨១៥ ហាមឃាត់អប់រំ

ពលរដ្ឋខ្មែរប្រមាណ១០នាក់បម្រុងឆ្លងដែនទៅប្រទេសថៃ តាមភូមិសាស្ត្រស្រុកម៉ាឡៃ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលស្វាយព្រៃ នៃនគរបាលការពារព្រំដែនគោក៨១៥ ឃាត់ខ្លួន ចំនួន៥នាក់ ក្នុងភូមិសាស្ត្រភូមិកណ្ដោល ឃុំអូស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១១ៈ២៨ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៥ ចំណែកអ្នកសេសសល់បានរត់គេចខ្លួនរួច។ ក្រោយពីទទួលបានការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងលោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរការពារព្រំដែនគោក៨១៥ បានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ ដល់កងកម្លាំងតាមព្រំដែន ទប់ស្កាត់រាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ តាមខ្សែរបន្ទាត់ព្រំដែន មិនឱ្យកើតមានឡើយ។ ជាក់ស្តែង កម្លាំងនគរបាលប៉ុស្តិ៍ស្វាយព្រៃ នៃនគរបាលការពារព្រំដែនគោក៨១៥ ហាមឃាត់អប់រំ ពលករ៥នាក់ បម្រុងឆ្លងដែន ធ្វើការបង្ក្រាបទប់ស្កាត់ពលរដ្ឋឆ្លងដែនខុសច្បាប់ជាបន្តបន្ទាប់ រហូតមកដល់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានធ្វើការឃាត់ខ្លួនពលរដ្ឋបាន ៥នាក់បន្ថែមទៀតដែលបម្រុងលួចឆ្លងដែនទៅប្រទេសថៃ។ វត្ថុតាងមានរថយន្តពាក់ស្លាកលេខ ភ្នំពេញ( 2M-4967) ដែលដឹកពលរដ្ឋខ្មែរយកទៅទម្លាក់ឱ្យមេខ្យល់បានបើករត់បាត់ស្រមោល ។ ក្រោយពីនគបាលការពារព្រំដែនប៉ុស្តិ៍ស្វាយព្រៃ សួនាំរួច បានបញ្ជូនបន្តទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃដើម្បីសួនាំបន្តតាមនិតិវិធី៕

ឣាវុធហត្ថបន្ទាយមានជ័យ បញ្ជូនមនុស្ស២នាក់ទៅសាលាដំបូងឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរត់ពន្ធទំនិញដោយខុសច្បាប់

នៅវេលាម៉ោង០៧និង៥៨នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក ចូលរួមជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកម៉ាឡៃ ដឹកនាំដោយលោក ស្វាយ ជា អភិបាល នៃគណៈអភិបាលស្រុក ចុះបង្រ្កាបករណីរត់ពន្ធទំនិញដោយខុសច្បាប់ ដែលប្រព្រឹត្តនៅភូមិដូង ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១.ឈ្មោះ រី ម៉ារីយ៉ុម ហៅប៊ី ភេទស្រី អាយុ៤៣ឆ្នាំ និងឈ្មោះ នាង សុខណា ភេទប្រុស អាយុ១៨ឆ្នាំ (ជាកម្មករ) ព្រមទាំងដកហូតវត្ថុតាងរថយន្ដម៉ាកតូយ៉ូតាកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2B-7437 ចំនួន០១គ្រឿង និងទឹកដោះគោស្រស់ យីហោ Meiji ចំនួន២៧កេs(៤៩៦ដប) ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកដេីម្បីសួរនាំនិងចាត់ការតាមនីតិវិធី។ លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យឈ្មោះ រី ម៉ារីយ៉ុម ហៅ ប៊ី បានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញទឹកដោះគោស្រស់យីហោ Meiji (ម៉ីជិ) ពីខាងដេប៉ូប្រទេសថៃហើយយកខ្មែរពិតប្រកដមែន។ ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែង Read more

ទាហានថៃម្នាក់ មានចេតនារៀបចំមុន ធ្វើជាមកចាប់ដៃ ដើម្បីអោយក្មេងម្នាក់លោតវាយពីក្រោយ រួចខ្លួនវាយតាមក្រោយ ក៏រត់ (Video in Side)

នៅវេលាម៉ោងជាង១០ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅប្រាសាទតាមាន់ធំ មានជនថោកទាបប៉ុន្មាននាក់ នៃប្រទេសថៃ បានលួចវ៉ៃប្រហារដោយដៃ មកលើកងទ័ពយើងទាំងមិនដឹងខ្លួន បណ្តាលឲ្យភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរកំពុងដើរលេងកម្សាន្តនៅទីនោះ។ តាមការបញ្ជក់មួយចំនួន បានឲ្យដឹងថា ជនកំសាកនេះ ជាទាហានឈុតខ្មៅ ដែលបានលួចវ៉ៃទាហានយើងពីក្រោយ ពេលមកសុំចាប់ដៃទាហានយើង កំពុងប្រចាំការនៅលើប្រាសាទតាមាន់ រួចហើយរត់ទាំងភ័យស្លន់ស្លោរទៅបាត់។ ក្រោយមានហេតុការណ៍ទាំងគឃ្លើន និងកំសាកបែបនេះ កងទ័ពកម្ពុជាដែលប្រចាំការនៅលើប្រាសាទតាមាន់ បានតវ៉ា និងប្រតិកម្មទៅមេបញ្ជាការទាហានថៃ ហើយពួកគេបានឆ្លើយតប និងនាំអ្នកដែលប្រព្រឹត្តទង្វើថោកទាបនេះ មកសុំទោសកងទ័ពយើង ក្រោយពេលភ្ញៀវទេសចរចាកចេញពីប្រាសាទ។ សកម្មភាពនេះ បានបង្ហាញទៅកាន់ពិភពលោកយ៉ាងច្បាស់ថា ទាហានថៃជាកងកម្លាំងបង្ករឿង បង្កហេតុគ្រប់ពេល មកលើកងទ័ពកម្ពុជាយើងទាំងមិនដឹងខ្លួន និងមិនបានត្រៀមមុន ពីព្រោះមកធ្វើពុតជាសម្តែងចាប់ដៃរាក់ទាក់ ហើយលួចវាយប្រហារតែម្តង។

ពលរដ្ឋថៃបម្រុងឆ្លងដែនខុសច្បាប់ ត្រូវកងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែន បណ្តេញទៅវិល

ខណៈដែរភាពតានតឹងនៅតាមបន្ទាត់ព្រំដែននៅតែមិនទាន់មានភាពធូរស្រាលនៅឡេីយ ដោយភាគីថៃបានសម្រេចបិទច្រកព្រំដែនរវាងកម្ពុជា-ថៃជាឯកតោភាគី និងមានការឹតត្បឹតការឆ្លងដែនចូលក្នុងទឹកដីររបស់ខ្លួន។ ថ្មីៗនេះប្រជាជនថៃ បានលួចឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា ក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ ដើម្បីមករកការងារធ្វេី ដោយសារភាគីប្រទេសរបស់ខ្លួន បានសម្រេចបិទច្រកព្រំដែនជាមួយកម្ពុជា ដោយឯកតោភាគី និងមានការឹតត្បឹតការឆ្លងដែនចូលក្នុងទឹកដីររបស់ខ្លួន ធ្វេីឱ្យប៉ះពាល់យ៉ាងខ្លាំងលេីជីវភាពប្រចាំប្រជានជនសៀម ។  ការសម្រេចចិត្តលួចឆ្លងដែនរបស់ប្រជាជនសៀម ដោយប្រថុយប្រថានចូលទឹកដីកម្ពុជា ត្រូវបានកងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែន ហាមឃាត់ និងបណ្តេញចេញពីកម្ពុជាឱ្យវិលត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញ។ សកម្មភាពដែលភាគីថៃបិទព្រំដែនជាឯកតោភាគីជាមួយកម្ពុជាកន្លងមកនេះ បានធ្វើឱ្យប្រជាជនរបស់ថៃ ជាពិសេសអាជីវករដែលលក់ដូរនៅក្នុងផ្សារជាប់ព្រំដែនកម្ពុជា បានខឹងសម្បាយ៉ាងខ្លាំងទៅលើអាជ្ញាធររបស់ ខ្លួន ក៏ដូចជាយោធាថៃដែលបានបិទច្រកព្រំដែនធ្វេីឱ្យប៉ះពាល់ទៅដល់ជីវភាពស់នៅ ប្រកបរបររបស់ពួកគេ កន្លងទៅអាជីវករថៃបានធ្វើការតវ៉ាជាមួយនឹងអាជ្ញាធររបស់ខ្លួន នៅមុខច្រកអន្តរជាតិប៉ោយប៉ែត ដើម្បីឱ្យភាគីថៃបើកច្រកជាមួយកម្ពុជាឡើងវិញ៕

ឣាវុធហត្ថបន្ទាយមានជ័យ ឃាត់ខ្លួន មនុស្ស៣នាក់ ទៅសាលាដំបូងខេត្ត ឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីនាំសត្វគោឆ្លងដែនពីប្រទេសថៃចូលដោយខុសច្បាប់

គណៈបញ្ជាការឯកភាពស្រុកម៉ាឡៃ លោក ស្វាយ ជា អភិបាល នៃគណៈអភិបាលស្រុកម៉ាឡៃ បានដឹកនាំកម្លាំងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក ចុះអនុវត្តបង្រ្កាបករណី ការនាំសត្វគោឆ្លងដែនពីប្រទេសថៃចូលដោយខុសច្បាប់ មកប្រទេសកម្ពុជា ចំណុចច្រកគោកស្បែង ស្ថិតក្នុងភូមិ សន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ នៅវេលាម៉ោង១៨ និង០០នាទី ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ បានធ្វើការឃាត់ ខ្លួន ជនសង្ស័យ ចំនួន ០២នាក់ ៖ ១.ឈ្មោះ ភ័ណ្ឌ ផេង ភេទប្រុស អាយុ៣៥ឆ្នាំ និងឈ្មោះ ផេង ផៃ  ភេទ ប្រុស អាយុ២០ឆ្នាំ  រស់នៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ក្នុងថ្ងៃដដែលនោះដែរ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួកដឹកនាំដោយលោកអនុសេនីយ៍ឯក ង៉ាម គឹមឆាត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក បានទំនាក់ទំនងនិងធ្វើការប្រគល់-ទទួលជាមួយកម្លាំងប្រតិបត្តិការយោធាសឹករងបន្ទាយមានជ័យ ដែលប្រចាំការនៅព្រំដែនទិសបឹងត្រកួន ដោយលោក វរសេនីយ៍ទោ ភួន ភារ័ត្ន បានធ្វើការប្រគល់-ទទួល ជនសង្ស័យចំនួន០១នាក់ ឈ្មោះ ស្រិប នៀត ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិតាឡី ឃុំគោករមៀត ស្រុកថ្មពួក Read more

អ្នកឧកញ៉ា កុក អាន អះអាងថា ករណីថៃចោទ គឺមិនពិត និងបបួលថៃប្តឹងទៅតុលាការអន្តរជាតិ

អ្នកឧកញ៉ា កុក អាន បានបបួលថៃ ប្ដឹងទៅតុលាការអន្តរជាតិ ករណីប្រឌិតចោទលោកថា បានប្រព្រឹត្តឧក្រិដ្ឋកម្មឆ្លងដែន និងបង្កើតមជ្ឈមណ្ឌលឆបោកតាមអនឡាញ (online) នេះបើតាមការស្រង់សម្ដីរបស់សារព័ត៌មានក្នុងស្រុកមួយ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ។ បើតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយបានលើកឡើងយ៉ាងដូច្នេះថា អ្នកឧកញ៉ា កុក អាន បានឆ្លើយតបយ៉ាងដូច្នេះថា បើចង់ដឹងការពិតប្រាកដថា អ្នកណាល្អ អ្នកណាអាក្រក់ ដោយអ្នកឧញ៉ា បបួលថៃប្ដឹងតតាំងជាមួយគ្នាទៅតុលាការអន្តរជាតិ ដើម្បីរកខុសត្រូវ ដោយកុំយកតុលាការប្រទេសនីមួយៗ មកសម្អាងអី គឺត្រូវយកតុលាការអន្តរជាតិ តែម្ដង ជៀសវាងការលម្អៀង ។ ប្រភពបានបន្តទៀតថា អ្នកឧកញ៉ា កុក អាន បានអះអាងថា ករណីដែលថៃលើកឡើងនេះ គឺជារឿងប្រឌិតសុទ្ធសាធ ព្រោះថា លោកមិនដែលមានផ្ទះ ឬអ្វីៗ នៅក្នុងទឹកដីប្រទេសថៃនោះឡើយ ។ អ្នកឧកញ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា ៖ “អ្នកចង់យកអី យកចុះ រឹបយកអី យកចុះ កុំថា ឡើយប្រាក់ដល់ ២៧លានបាតសូម្បីតែប្រាក់ ៥០ដុល្លារ ក៏លោកគ្មាននៅក្នុងប្រទេសថៃនោះដែរ។ រីឯផ្ទះ ដែលសមត្ថកិច្ចថៃ ថតយកមកផ្សព្វផ្សាយនោះក៏លោកមិនដឹងថា ជាផ្ទះរបស់អ្នកណានោះដែរ គឺលោកគ្មានផ្ទះនៅទីនោះទេ” Read more

ឣា​វុ​ធ​ហត្ថ​បន្ទាយមានជ័យចាប់ខ្លួន​ជនជាតិ​ថៃ​០៣​នាក់ បញ្ជូន​ទៅ​តុលាការ ក្រោយ​បង្ក​ហិ​ង្សា​នៅក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត

នៅ​វេលា​ម៉ោង​០៤​និង​០០​នាទី ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០២៥ មាន​ករណី​ហិ​.​ង្សា​មួយ បាន​កើតឡើង​នៅ​ចំណុច​ផ្សារ​ទឹក​ពុះ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បង្ក​ឱ្យ​ជន​រង​គ្រោះ​ដួល​សន្លប់​បាត់បង់​ស្មារតី ក្នុង​ពេល​នោះ​ក៏​មាន​ក្រុម​១​ផ្សេង​ទៀត មិន​ស្គាល់​អត្តសញ្ញាណ​បាន​មក​ជួយ​ក្រុម​ជនសង្ស័យ ដោយ​វាយ​មក​លើ​ក្រុម​ជន​រង​គ្រោះ រួច​រត់គេច​ខ្លួន​បាត់​នៅ​សល់​ជនសង្ស័យ​ចំនួន​០៣​នាក់ ត្រូវ​បាន​សន្តិសុខ​ប្រចាំ​នៅ​ទីនោះ ឃាត់​បាន​សុទ្ធ​សឹង​ជា​ជនជាតិ​ថៃ រួច​រាយការណ៍​មក​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ចុះ​ឃាត់​មក​ឃាត់ខ្លួន នាំ​មក​កាន់​មូលដ្ឋាន ដើម្បី​ធ្វើការ​សួរនាំ​តាម​នីតិវិធី​ច្បាប់ ។ ជនសង្ស័យ​ជា​ជនជាតិ​ថៃ ចំនួន​០៣​នាក់ រួម​មាន ៖១-​ឈ្មោះ ណុ​ប​ថា​ឡា​ត់ ប៉ាន ថា​នុ​ន (NOPPAYAT PANTHANON) ភេទ​ប្រុស អាយុ​២១​ឆ្នាំ២-​ឈ្មោះ ផា​ណាត់ សូ​ផា​ផាត់​កូ ស៊ី​ន (THANAT SOPHAPHATKOSIN) ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ៣-​ឈ្មោះ ឆ​មីន នេន​ឌី (CHAI MIN NENDEE) ភេទ​ប្រុស អាយុ​២២​ឆ្នាំ ។ លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បានឱ្យ​ដឹង​ថា ក្រោយ​ឃាត់ខ្លួន និង​សួរនាំ​រួច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​វាយ​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​ដួល​សន្លប់​ពិតប្រាកដ​មែន ដោយសារ​ជន​រង​គ្រោះ ទៅ​ជល់​កែវ​ស្រា​ជាមួយ​សង្សារ​បងធំ​របស់​ពួក​គេ បណ្តាល​ឱ្យ​បែក​កែវ ទើប​ពួក​ខ្លួន​វាយ​ទៅ​លើ​ជន​រង​គ្រោះ​តែ​ម្តង Read more