មនុស្ស ៧ នាក់រងរបួសធ្ងន់ស្រាល និងផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងបានបាក់រលំ ដោយសារគ្រោះខ្យល់កន្ត្រាក់ នៅខេត្តសៀមរាប

សៀមរាប៖ មនុស្សប្រុសស្រី ៧ នាក់បានរងរបួសធ្ងន់ស្រាល និងលំនៅឋានពលរដ្ឋជាច្រើនខ្នងបានទទួលរងការខូចខាតដោយសារគ្រោះខ្យល់កន្ត្រាក់នៅក្នុងខេត្តសៀមរាប។ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នៅវេលាម៉ោង ១៦:៣០ នាទីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ មានឧបទ្ទវហេតុ ដោយគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ បណ្តាលឱ្យប៉ះពាល់ដល់លំនៅឋានរបស់ប្រជាពលរដ្ឋ និង មានបាក់ រលំដើមឈើ បណ្តាលឱ្យមានមនុស្សរងរបួសធ្ងន់ ស្រាលព្រមទាំងខូចខាតសម្ភារទៀតផង។ របាយការណ៍ដដែលនោះ ឱ្យដឹងទៀតថា នៅក្នុងគ្រោះធម្មជាតិនេះ បានប៉ះពាល់ដល់បណ្តាក្រុង ស្រុកមួយចំនួនដូចជា នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប មានភ្លៀងធ្លាក់ខ្លាំងលាយឡំ និង ខ្យល់កន្ត្រាក់ បណ្តាលឱ្យបាក់រលំដើមឈើ សង្កត់មនុស្ស និង ម៉ូតូ នៅចំណុចផ្លូវកៅស៊ូចូលទៅប្រាសាទបាគង និង ដួលរលំដើមឈើ តាមបណ្តោយផ្លូវជាតិលេខ ៦ ស្ថិតក្នុងភូមិឪឡោក ឃុំ បាគង ស្រុកប្រាសាទបាគង បានធ្វើឱ្យមនុស្ស ២ នាក់ដែលជាប្តីប្រពន្ធនឹងគ្នា ត្រូវដើមឈើបាក់សង្កត់ពីលើ បណ្តាលឱ្យរងរបួសធ្ងន់ ។ ចំណែកនៅក្រុងសៀមរាប ក៏មានការបាក់រលំដើមឈើ នៅចំណុចខាងត្បូងសណ្ឋាគារសូហ្វីតែល និង តាមដងស្ទឹងសៀមរាប ព្រមទាំងធ្វើឱ្យ ខូចខាតប៉ើងរោងលក់ដូរនៅផ្សាររាត្រីអង្គរឃ្យុងយូ (ផ្លូវ ៦០ ម៉ែត្រ) Read more

ចោរឆក់កាបូបគូដណ្ដឹងរបស់លោក Christ ដែលជា Vlogger ល្បីជួយផ្សាយពីសក្ដានុពលកម្ពុជា ត្រូវកម្លាំងនគរបាលស្រាវជ្រាវបង្ក្រាបបានហើយ ក្រោយកើតហេតុប៉ុន្មានម៉ោង

ភ្នំពេញ៖ ជនដៃដល់ឆក់កាបូបគូដណ្ដឹងលោក Christ ជនជាតិអាមេរិក ដែលជា Vlogger ល្បីឈ្មោះប្រើប្រាស់បណ្ដាញសង្គមជួយផ្សព្វផ្សាយរឿងល្អពីកម្ពុជានោះ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវបង្ក្រាបបានហើយនៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ ក្រោយកើតហេតុប៉ុន្មានម៉ោង។ បើតាម លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជនដៃដល់ដែលឆក់កាបូបស្ដ្រីគូដណ្ដឹងលោក Christ កាលពីព្រឹកមិញ ត្រូវកម្លាំងជំនាញស្រាវជ្រាវតាមបង្ក្រាបបានហើយ នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ជនដៃដល់ធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ ហើយជាមុខសញ្ញាចាស់។ ស្ដ្រីជនរងគ្រោះឈ្មោះ Seara Colmenares មានសញ្ជាតិពីរ វេណេស៊ុយអេឡា និងអេស្ប៉ាញ។ នៅពេលឃាត់ខ្លួនជនសង្ស័យនគរបាលដកហូតបានឯកសារសំខាន់ៗ កាតធនាគារ លិខិតឆ្លងដែនអេស្ប៉ាញរបស់ស្ដ្រីរងគ្រោះ ប៉ុន្ដែបាត់លិខិតឆ្លងដែនវេណេស៊ុយអេឡា។ ក្រោយចាប់ខ្លួនជនសង្ស័យត្រូវបញ្ជូនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើការសួរនាំបន្ដតាមនីតិវិធី។ លោក Christ ដែលមាន TikTok និង Facebook ឈ្មោះ «travelwithcris» និងមិត្តស្រី គឺជា Vlogger ដ៏ល្បីដូចគ្នា ត្រូវបានចោរឆក់កាបូប នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។ ឯកសារ កាតធនាគារ ប៉ាស្ព័រ Read more