ជនត្រូវចោទបានផ្លោះរបងរត់ចេញពីតុលាការពេលដែលអនុរក្សពន្ធនាគារបញ្ជូនមកកាន់តុលាការ ដើម្បីឲ្យចៅក្រមសួរនាំ
ជនត្រូវចោទម្នាក់បានផ្លោះរបងតុលាការព្យាយាមរត់គេចខ្លួន តែជាងកន្លះម៉ោងក្រោយ ត្រូវកម្លាំងសមត្ថកិច្ចតាមក្របួចបានវិញ នៅវេលាម៉ោងជាង១០ព្រឹកថ្ងៃទី ១៧ កក្កដា ពេលដែលជននេះ កំពុងសំងំលាក់ខ្លួនក្នុងផ្ទះអ្នកភូមិនៅខាងលិចអគារតុលាការ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ សមត្ថកិច្ចដែលតាមចាប់ខ្លួនពិរុទ្ធនោះបាននិយាយថា ជនត្រូវចោទបានផ្លោះរបងរត់ចេញពីតុលាការពេលដែលអនុរក្សពន្ធនាគារបញ្ជូនមកកាន់តុលាការ ដើម្បីឲ្យចៅក្រមសួរនាំ។ ជននោះត្រូវបានអនុរក្សដោះខ្នោះដៃ ពេលត្រូវប្រគល់ជូនទៅឲ្យលោកចៅក្រមសួរនាំ ទើបជននេះអាចរត់ផ្លោះរបងតុលាការបាន តែប្រហែលជាងកន្លះម៉ោងក្រោយ ក៏ត្រូវសមត្ថកិច្ចចម្រុះព័ទ្ធចាប់បានវិញ អត្ថបទពេញ










