ឃាត់ខ្លួន​បុរសជាប្អូនថ្លៃ ករណី​ឃា​​ត​កម្ម​​កាប់សម្លាប់បងថ្លៃ​ស្រី​ស្លា​ប់​ក្នុងផ្ទះ នៅ​ខណ្ឌដង្កោ

ភ្នំពេញ ៖ អនុវត្ត​តាម​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បាន​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ដែល​បានកា​ប់ស​ម្លា​ប់​បងថ្លៃ​ស្រី បណ្តាល​ឲ្យ​ស្លា​ប់ ។ ករណី​ឃា​​ត​កម្ម​ខាងលើ​នេះ បាន​កើតឡើង​វេលា​ម៉ោង​២០​និង​៣០​នាទី​នៅ​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៥ ស្ថិត​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ខ្វា សង្កាត់​ដង្កោ អត្ថបទពេញ

កម្លាំងអាវុធហត្ថ​ ខេត្តកំពង់ស្ពឺ​ ឡោមព័ទ្ធភូមិគ្រឹះមួយកន្លែង ឃាត់ខ្លួនមេក្លោងគ្រឿងញៀន​ ៦នាក់ ដកហូតគ្រឿងញៀន​ ១៦១កញ្ចប់

កំពង់ស្ពឺ៖​ កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សហការមួយកម្លាំងអាវុធហត្ថ​ ខេត្តព្រះសីហនុ​ បានធ្វើការឡោមព័ទ្ធភូមិគ្រឹះមួយកន្លែង ដែលស្ថិតនៅចំណុចភូមិផ្សារស្លាបលែង ឃុំស្វាយរំពា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយបានឃាត់ខ្លួនមនុស្ស​ ៤នាក់​ ជាមេក្លោង​ និងដកហូតគ្រឿងញៀន​១៦១កញ្ចប់ រថយន្តសេរីទំនើប​ ២គ្រឿង។ នេះបើយោងតាមការឱ្យដឹងពី​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថ​ អត្ថបទពេញ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមពិធីបើកសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥នេះ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ អញ្ជើញចូលរួម ពិធីបើកសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្ត សម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក អត្ថបទពេញ

សមត្ថកិច្ច​ធ្វើការបង្ក្រាប និង​នាំ​ខ្លួន​ជនសង្ស័យ​១០​នាក់ ​ការណី ​លួច​​ជី​ក​កំណប់​មាស​​ក្នុង​ព្រៃ​​ជើង​ភ្នំ​​តា​ដន​

ពោធិ៍សាត់ ៖ សមត្ថកិច្ច​នគរបាល​បាន​នាំ​ខ្លួន​ជនសង្ស័យ​១០​នាក់ មាន​ស្រី​មាន​ប្រុស​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃ​ទី​២០ មេ​សា ២០២៥ បន្ទាប់​ពី​បង្ក្រាប​កាលពី​ថ្ងៃ​ទី​១៨ មេ​សា ២០២៥ ។ ទោះបីជា​បែប​ណា ការ​ប៉ុនប៉ង​ជីក​រក​កំណប់មាស​នោះ មិន​ទាន់​ដឹង​ថា ក្នុង​រណ្តៅ​ដែល​កំពុង​ជីក​រក​នោះ​បានឃើញ ឬ​បែប​ណា​នោះ​ទេ ។ ចំណុច​ដែល​មានការ​ជីក​រក​កំណប់មាស​នេះ​ស្ថិត​នៅ​ជើងភ្នំ​តា​ដ​ន ភូមិរ​គោ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ អត្ថបទពេញ

សមត្ថកិច្ចឆ្មក់ចូលបង្ក្រាបខារ៉ាអូខេឈ្មោះ «ដឹឃ្វីន» ក្រុងប៉ោយប៉ែតឃាត់មនុស្សជិត៦០នាក់ក្នុងនោះជនជាតិចិន៦នាក់ប្រើប្រាស់សារធាតុញៀន

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ កម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបករណីរក្សាទុកជួញដូរ និងប្រើប្រាស់សារធាតុញៀន ក្នុងទីតាំងខារ៉ាអូខេមួយកន្លែងយីហោ «ដឹឃ្វីន» (The Queen) ស្ថិតនៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់មនុស្សជិត៦០នាក់ក្នុងនោះជនជាតិចិនចំនួន៦នាក់។ ជនសង្ស័យចំនួន១៦នាក់ ដែលពាក់ព័ន្ធបទល្មើសគ្រឿងញៀន អត្ថបទពេញ

ជនសង្ស័យ​ ៣នាក់ រត់គេចពីសមត្ថកិច្ចតាមចាប់ខ្លួន​ និងផ្ទុះអាវុធជាច្រើនគ្រាប់​តដៃជាមួយសមត្ថកិច្ច​ នៅ​ស្រុកស្វាយជ្រំ​ ខេត្តស្វាយរៀង

ស្វាយរៀង​៖​ ជនសង្ស័យម្នាក់​បានរងរបួសធ្ងន់​ និង​បក្សពួក​២នាក់ទៀត​ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន​ នៅភូមិកណ្តាល ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅថ្ងៃទី២៦​ ខែមេសា​ ឆ្នាំ​២០២៥​ ក្រោយបាញ់តដៃសមត្ថកិច្ច ខណៈសមត្ថកិច្ចចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនពីបទ​ រំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុចភូមិអំពៅព្រៃ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង​ កាលពីថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២៣ អត្ថបទពេញ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រជុំពង្រឹងបច្ចេកទេសការងារជំនាញ និងផ្សព្វផ្សាយផែនការចាំបាច់ ដល់កម្លាំងនគរបាលក្រោមឱវាទ

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងបច្ចេកទេសការងារជំនាញ និងផ្សព្វផ្សាយផែនការចាំបាច់ ដល់កងកម្លាំងនគរបាលគ្រប់អង្គភាពចំណុះ នៅស្នងការដ្ឋាននគរបាលខេត្ត។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញផែនការការងារដល់កងកម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការអនុវត្ត តួនាទី ភារកិច្ចឲ្យបានល្អ,បន្តពង្រឹងបង្ការ ទប់ស្កាត់ អត្ថបទពេញ

ឯកឧត្តម ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង ៖ សេចក្តីលោភលន់ អាចធ្វើឲ្យអ្នកភ្លេចនូវសេចក្តីត្រិះរិះ!

ឯកឧត្តម ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង ៖ មានប្រសាសន៍ថា រយៈកាលកន្លងមក ខ្ញុំបានផ្សព្វផ្សាយនូវបទពិសោធន៍អំពីការឆបោកជាច្រើនរូបភាព តាមរយៈលទ្ធផលដែលខ្ញុំដឹកនាំកម្លាំងក្រោមឱវាទបង្ក្រាបបាន តាំងពីខ្ញុំនៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រហូតមកធ្វើជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដូចជាករណី ទម្លាក់មាសបញ្ឆោតឲ្យយើងឃើញហើយបបួលយើងចែកគ្នា ដោយគេយកគ្រឿងអលង្កាឬប្រាក់ដែលមានជាប់ខ្លួនយើង ហើយយើងយកមាសដែលគេទម្លាក់មកផ្ទះក្លាយជារបស់ក្លែងក្លាយ, ករណីអ្នកមិនស្គាល់ក្លែងជាជនសប្បុរសឬជាអ្នកសុំស្នេហ៍ពីយើង ហើយផ្ញើរបស់របរមានតម្លៃឬប្រាក់ពីក្រៅប្រទេសឲ្យយើង បន្ទាប់មកក៏មានអ្នកក្លែងជាគយឬសមត្ថកិច្ច តេប្រាប់យើងថារបស់មានតម្លៃឬប្រាក់ដែលផ្ញើមកពីក្រៅប្រទេសសុទ្ធតែខុសច្បាប់ ហើយក៏បោកយើងថាដើម្បីយករបស់ឬប្រាក់ទាំងនោះបាន អត្ថបទពេញ

IMF បាន​បន្ទាប​ការ​ព្យាករណ៍​អំពី​អត្រាកំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​រហូត​ដល់​ទៅ​៤​ភាគរយ ខណៈ​ដែល​ការ​ព្យាករណ៍​ដែល​បាន​ប្រកាស​កាលពី​ខែតុលា ខ្លួន​បាន​អះអាង​ថា កម្ពុជា​អាច​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​ដល់​ទៅ​៥,៥​ភាគរយ​នោះ

មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ដែល​ហៅ​កាត់​ថា IMF បាន​ទម្លាក់​ការ​ព្យាករណ៍​នៃ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ហើយ ក្រោយ​ពេល​ដែល​សហរដ្ឋអាមេរិក​ប្រកាស​ដាក់​គំនាប​ពន្ធ​បដិការ​៤៩​ភាគរយ មក​លើ​ទំនិញ​កម្ពុជា ប៉ុន្តែ​កុំ​អស់សង្ឃឹម ប្រសិនបើ​យើង​ប្រឹងប្រែង​ឱកាស​នៃ​ការ​រក្សា​អត្រាកំណើន​នៅ​តែ​មាន ។ តាម​របាយការណ៍​ទស្សនវិស័យ​សេដ្ឋកិច្ច​ពិភពលោក ដែល IMF បាន​ចេញផ្សាយ​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​កាលពី​ថ្ងៃ​អង្គា​រ៍ ស្ថាប័នហិរញ្ញវត្ថុ​ពិភពលោក​មួយ​នេះ មិន​ត្រឹមតែ​ទម្លាក់​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​កម្ពុជា​តែ​មួយ​នោះ​ទេ គឺ​បាន​ទម្លាក់​ការ​ព្យាករណ៍​សម្រាប់​ពិភពលោក​ទាំងមូល​តែ​ម្តង​ចំ​ពេល​មាន​ភាព​ចលាចល​ផ្នែក​ពន្ធ​បដិការ​ដែល​ដាក់​ដោយ​សហរដ្ឋអាមេរិក មក​លើ​ប្រទេស​នានា​នៅ​លើ​ពិភពលោក ។ IMF បាន​បន្ទាប​ការ​ព្យាករណ៍​អំពី​អត្រាកំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​រហូត​ដល់​ទៅ​៤​ភាគរយ ខណៈ​ដែល​ការ​ព្យាករណ៍​ដែល​បាន​ប្រកាស​កាលពី​ខែតុលា អត្ថបទពេញ

ដោយសារឯកសារផុតសុពលភាព ពលរដ្ឋចំនួន០៨នាក់ ចូលតាមច្រកឡែមមិនបានក៏នាំគ្នាមកស្រុកម៉ាឡៃព្យាយាម រកច្រករបៀង ឆ្លងដែនខុសច្បាប់ តែត្រូវកម្លាំងប៉ុស្តិ៍បឹងបេងឃាត់បាន

បន្ទាយមានជ័យ៖ ពលរដ្ឋចំនួន០៨នាក់ មកលេងចូលឆ្នាំ ក៏ត្រឡប់ទៅវិញតាមច្រកឡែមមិនបានក៏នាំគ្នាមកស្រុកម៉ាឡៃព្យាយាម រកច្រករបៀង ឆ្លងដែនខុសច្បាប់ តែត្រូវវកម្លាំងប៉ុស្តិ៍បឹងបេង និងកម្លាំងប្រជាការពារឃាត់បាន។ បើតាមលោក វរសេនីយ៍ត្រី មួង សារ៉េត នាយប៉ុស្តិ៍បឹងបេង នៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានថ្លែងថា៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៣ និង៣០នាទីរសៀល អត្ថបទពេញ