រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីប្រារព្ធខួបលើកទី១៦២​ អបអរទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥

បន្ទាយមានជ័យ​៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយឯកឧត្តម​ ប្លែក​ វ៉ារី​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធីប្រារព្ធខួបលើកទី១៦២ អបអរទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម អត្ថបទពេញ

ឯកឧត្ដម អ៊ុំ រាត្រី ៖ ក្រោមម្លប់នៃសន្តិភាព ប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ និងបានធ្វេីឱ្យវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសមិទ្ធិផលជាផ្លែផ្កា

បន្ទាយមានជ័យ៖ ក្រោមម្លប់នៃសន្តិភាព ដែលបានមកដោយនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី សព្វថ្ងៃជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងស្ថិតក្រោមការដឹកនាំប្រកបដោយថាមពល ស្វាហាប់ ឈ្លាសវៃ និងចក្ខុវិស័យច្បាស់លាស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ អត្ថបទពេញ

ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលក្រុងសិរីសោភ័ណថ្មី

បន្ទាយមានជ័យ៖ អគាររដ្ឋបាលថ្មីស្រឡាងរបស់រដ្ឋបាលក្រុងសិរីសោភ័ណ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ និងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥។ ពិធីដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនេះ ប្រារព្ធ ឡើង ក្រោមអធិបតីភាពឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អត្ថបទពេញ

រដ្ឋបាលខេត្តបន្ទាយមានជ័យ ទទួលសម្ភារប្រេីប្រាស់ក្នុងការិយាល័យ ជាអំណោយពីការិយាល័យកុងស៊ុលចិនប្រចាំនៅខេត្តសៀមរាប

បន្ទាយមានជ័យ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញទទួលសម្ភារៈ ជាអំណោយពីការិយាល័យកុងស៊ុលចិនប្រចាំនៅខេត្តសៀមរាប នៃស្ថានទូតចិន ប្រចាំនៅកម្ពុជា ពិធីនេះប្រារព្ធធ្វើឡើង នៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥។  នាឱកាសនោះក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម អត្ថបទពេញ

ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលស្រុកព្រះនេត្រព្រះ

បន្ទាយមានជ័យ៖ នៅថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលស្រុកព្រះនេត្រព្រះ។  អគាររដ្ឋបាលដែលត្រូវបញ្ចុះបឋមសិលាសាងសង់ដែលនេះគឺមានទំហំ ៣៦ ម៉ែត្រ គុណ១៤ម៉ែត្រ អត្ថបទពេញ

ឯកឧត្ដម អ៊ុំ រាត្រី អញ្ជើញសម្ពោធឆ្លងសមិទ្ធិផលនានា នៅវត្តគិរីញាណក្ខន្ធបទារាម ស្រុកព្រះនេត្រព្រះ

បន្ទាយមានជ័យ៖ នៅថ្ងៃ អាទិត្យ ទី២០ ខែមេសា ឆ្នាំ ២០២៥ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងសមិទ្ធិផលនានា នៅវត្ត គិរីញាណក្ខន្ធបទារាម ហៅវត្តកក់ អត្ថបទពេញ

រដ្ឋបាលក្រុងប៉ោយប៉ែតសេចក្តីជូនដំណឹង ស្តីពី ការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅជុំវិញមន្ទីរពេទ្យបង្អែក

ប៉ោយប៉ែត៖ យោងសេចក្តីជូនដំណឹងលេខ០៣៣/២៥ សជណ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ស្តីពី ការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅជុំវិញ មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត របស់រដ្ឋបាលក្រុង។ បើតាមសេចក្តីជូនដំណឹង រដ្ឋបាលក្រុងប៉ោយប៉ែត ធ្វើការជូនដំណឹងដល់ លោក លោកស្រី បងប្អូន ប្រជា ពលរដ្ឋ និងអាជីវករទាំងអស់ដែលកំពុងប្រកបអាជីវកម្ម លក់ដូរចំណីអាហារ អត្ថបទពេញ

ឯកឧត្តម អ៊ុំ រាត្រី ចុះចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់

បន្ទាយមានជ័យ​៖​ នៅថ្ងៃសៅរ៍ ទី១៩​ ខែមេសា​ ឆ្នាំ២០២៥​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ រួមនិងលោកជំទាវ​ និងសមាជិកគណៈកម្មាធិការសាខា បានអញ្ជើញចុះសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ កាលពីពេលកន្លងទៅថ្មីៗ ក្នុងនោះមាន​ ៨គ្រួសារនៅក្នុងស្រុកស្វាយចេ ៥គ្រួសារនៅក្នុងសង្កាត់ម្កាក់​ និង១១គ្រួសារ​ ស្ថិតនៅក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។  ឯកឧត្តម​ អត្ថបទពេញ

ស្នងការបាត់ដំបង រៀបរាប់ពីជោគជ័យនៃការធានាសន្តិសុខជូនពលរដ្ឋកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មី

ក៏មិនខុសពីឆ្នាំកន្លងទៅនោះដែរ មនុញ្ញផលនៃសុខសន្តិភាព បានញ៉ាំងឱ្យពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៥នេះ ប្រព្រឹត្តទៅប្រកបដោយក្ដីរីករាយនៅគ្រប់ច្រកល្ហកទូទាំងប្រទេស។ ការធានាសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈគឺជាកត្តាគន្លឹះ និងជាភារកិច្ចស្នូលរបស់កម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃ ក្នុងនោះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏បានអនុវត្តតួនាទីនេះប្រកបដោយការទទួលខុសត្រូវផងដែរ។  លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា «ក្នុងរយៈពេលប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ ខ្ញុំបានប្រើប្រាស់កងកម្លាំងនគរបាលជាង៧០០នាក់ ដើម្បីការពារ និងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋនៅក្នុងក្រុងបាត់ដំបង។ អត្ថបទពេញ

រដ្ឋបាលខេត្តសៀមរាប បង្ហាញភាពស្ញប់ស្ញែង និងក្ដីមោទកៈចំពោះជោគជ័យនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

រដ្ឋបាលខេត្តសៀមរាបបានកោតសរសើរ ព្រមទាំងបង្ហាញភាពស្ញប់ស្ញែង និងក្ដីមោទកៈជាទីបំផុត ចំពោះការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈយ៉ាងល្អប្រសើរ រួមទាំងសុវត្ថិភាពចរាចរណ៍ ក្នុងឱកាសនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។ ការកោតសរសើរនេះបានធ្វើឡើងបន្ទាប់ពីខេត្តសៀមរាប បានទទួលការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ពីសហភាពសហព័ន្ធយុវជនកម្ពុជា ដែលប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់សែននាក់។  ជាក់ស្តែងក្នុងរយៈពេល៣ថ្ងៃនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាតិ អត្ថបទពេញ