បន្ទាយមានជ័យ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញទទួលសម្ភារៈ ជាអំណោយពីការិយាល័យកុងស៊ុលចិនប្រចាំនៅខេត្តសៀមរាប នៃស្ថានទូតចិន ប្រចាំនៅកម្ពុជា ពិធីនេះប្រារព្ធធ្វើឡើង នៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥។
នាឱកាសនោះក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម អ៊ុំ រាត្រី ក៏បានថ្លែងអំណរគុណទៅដល់ការិយាល័យកុងស៊ុលចិន ប្រចាំនៅខេត្តសៀមរាប ដែលបានផ្តល់សម្ភារសម្រាប់ប្រើប្រាស់ ដល់រដ្ឋបាលខេត្តសម្រាប់ប្រេីប្រាស់ ដែលនេះមិនមែនជាលេីកទី១ទេ ដែលការិយាល័យកុងស៊ុលចិនប្រចាំនៅខេត្តសៀមរាប បាននាំយកសម្ភារកន្លងទៅក៏ធ្លាប់បានផ្តល់សម្ភារដូចជា កុំព្យូទ័រ រួមនឹងសម្ភារប្រេីប្រាស់ក្នុងការិយាល័យជូនដល់រដ្ឋបាលខេត្តជាបន្តបន្ទាប់ផងដែរ។
សូមបញ្ជាក់ថា សម្ភារដែលការិយាល័យកុងស៊ុលចិនប្រចាំនៅខេត្តសៀមរាប ផ្តល់ជូនរដ្ឋបាលខេត្តរួមមាន កុំព្យូទ័រយួរដៃLenovo ចំនួន៩គ្រឿង Huawei Matepad ចំនួន២គ្រឿង ម៉ាស៊ីន ព្រីនEpson ចំនួន៣គ្រឿង និងម៉ាស៊ីនព្រីនកូល័រCanon ចំនួន៣គ្រឿង៕





