រដ្ឋបាលខេត្តកណ្ដាល ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ២០៣៧ប័ណ្ណ ជូនប្រជាពលរដ្ឋនៅភូមិព្រែកតាប្រាំង និងភូមិព្រែកក្រូច ឃុំភូមិធំ ស្រុកល្វាឯម

កណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ជំរុញដល់រដ្ឋបាលស្រុកល្វាឯម ត្រូវខិតខំសម្របសម្រួល បញ្ចប់ទំនាស់ដីធ្លីអោយបានអស់ ដើម្បីក្លាយជាស្រុកគំរូក្នុងចំណោញក្រុង-ស្រុក ទាំងអស់ទូទាំងខេត្តកណ្តាល។ ការជំរុញនេះធ្វើឡើងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២០៣៧ប័ណ្ណ ជូនប្រជាពលរដ្ឋនៅភូមិព្រែកតាប្រាំង និងភូមិព្រែកក្រូច ឃុំភូមិធំ ស្រុកល្វាឯម ខេត្តកណ្តាល នៅថ្ងៃទី០១ ខែមេសា អត្ថបទពេញ

អភិបាលខេត្តស្ទឹងត្រែង អញ្ជើញចុះពិនិត្យការងារការពារព្រំដែនទឹក (កម្ពុជា-ឡាវ)

ស្ទឹងត្រែង៖នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកនូវអំណោយមានជាថវិកា និងគ្រឿងឧបភោគបរិភោគជូនដល់កងកម្លាំងប្រដាប់អាវុធឈរជើងការពារ តាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ (ព្រំដែនទឹក)។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ដឹកនាំដោយឯកឧត្តម សរ សុពុត្រា និងឯកឧត្តម ស៊្រន  សំឫទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត បានចុះពិនិត្យការងារការពារព្រំដែនទឹក (កម្ពុជា-ឡាវ) ក្នុងភូមិ អត្ថបទពេញ

អភិបាលខេត្តតាកែវ៖ ការបណ្តុះបណ្តាលវប្បធម៌ដល់យុវជន ជាកត្តាសំខាន់ដើម្បីការពារអត្តសញ្ញាណជាតិ

តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា ការបណ្តុះបណ្តាលវប្បធម៌ដល់យុវជនជំនាន់ក្រោយ គឺជាកត្តាសំខាន់ដើម្បីការពារអត្តសញ្ញាណជាតិខ្មែរពីការបាត់បង់ និងការលួចចម្លងពីប្រទេសដទៃ។  ថ្លែងនៅក្នុងទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដែលប្រារព្ធធ្វើឡើងនៅសាលមហោស្រពខេត្តតាកែវ នាព្រឹកថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវបានបញ្ជាក់ថា ពាក្យស្លោក “វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណារាយ ជាតិថ្កើងថ្កាន” នៅតែដក់ជាប់ក្នុងចិត្តប្រជាជនខ្មែរគ្រប់រូបហើយវប្បធម៌គឺជាកេរដំណែលតែមួយគត់ ដែលរក្សាអត្តសញ្ញាណជាតិបាន។ ឯកឧត្តម អភិបាលខេត្ត បានសម្តែងការព្រួយបារម្ភថា កម្មវិធីសិក្សាមួយចំនួននៅសាលារៀន មិនបានផ្តោតសំខាន់លើការបង្រៀនអំពីវប្បធម៌ខ្មែរ ដែលនាំឱ្យយុវជនជំនាន់ក្រោយមិនសូវស្គាល់ពីវប្បធម៌របស់ខ្លួន។ ឯកឧត្តមបានលើកឡើងថា “ប្រសិនបើយកក្មេងៗមកចូលរួមឱ្យកាន់តែច្រើនឡើងថែមទៀត ជាការល្អ ជួនកាលនៅសាលាអត់បានបង្រៀនឬនិយាយអំពីវប្បធម៌នោះទេ និយាយឬបង្រៀនតែវិទ្យាសាស្រ្ត អក្សរសាស្រ្តធម្មតា តែវប្បធម៌ត្រូវបានបំភ្លេច ដែលនាំអោយជាតិដទៃខិតខំកែកាឡៃកែច្នៃ ចុងក្រោយបែរជាប្រទេសយើងទៅជាប្រទេសដែលចម្លងវប្បធម៌ពីគេទៅវិញ”។ ឯកឧត្តមបានកោតសរសើរចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានខិតខំប្រឹងប្រែងក្នុងការថែរក្សាវប្បធម៌ និងទំនៀមទម្លាប់ខ្មែរ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តមបានសង្កត់ធ្ងន់ថាវប្បធម៌ខ្មែរមានភាពសម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន។ ឯកឧត្តមបានលើកឡើងទៀតថា ទោះបីជាប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមជាច្រើនឆ្នាំក៏ដោយ ក៏វប្បធម៌ និងអរិយធម៌ខ្មែរនៅតែគង់វង្ស និងបន្តមកដល់កូនចៅជំនាន់ក្រោយ។ ឯកឧត្តមបានបញ្ជាក់ថា “វប្បធម៌រំលត់ ជាតិរលាយ វប្បធម៌ពណ្ណារាយ ជាតិថ្កើនថ្កើងពាក្យនេះហើយជាក្តេរិ៍ដំណែលបន្តទុកពាន់ឆ្នាំ ហើយបើទោះបីជាយើងត្រូវធ្លាក់ចូលក្នុងភ្លើងសង្រ្គាមជាង៥០០ឆ្នាំជាប់គ្នាក៏ដោយក៏ប៉ុន្តែប្រទេសកម្ពុជារបស់យើងនៅតែមាន ហើយវប្បធម៌ អរិយធម៌ដ៏ល្អផូរផង់របស់យើងនៅតែគង់វង់ បន្តមកដល់កូនចៅជំនាន់ក្រោយៗរបស់យើង ហើយសួរថា បាត់ប្រទេសកម្ពុជាយើងទេ បាត់ប្រជាជនខ្មែរយើងទេ គឺមិនបាត់ទេ នោះដោយសារតែវប្បធម៌យើងរឹងមាំ”៕

ឯកឧត្តម គីម រិទ្ធី អញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់តំណែងអភិបាល ស្រុកឆែប

ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាល នៃគណៈអភិបាលស្រុកឆែប ខេត្តព្រះវិហារ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្ត មេបញ្ជាការកងម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក និងថ្នាក់ដឹកនាំ មន្រ្តីរាជការចំណុះសាលាស្រុកឆែប ជាច្រើនរូប​ អត្ថបទពេញ

ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញប្រគល់ផ្ទះចំនួន២ខ្នង ដល់គ្រួសារមានជីវភាពខ្វះខាត ក្នុងស្រុកមង្គលបូរី

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតមួយគ្រួសារដែលមានសមាជិក ៨នាក់ រស់នៅក្នុងភូមិ ខ្លាខាំឆ្កែ ស្ថិតក្នុងឃុំតាឡំ ស្រុកមង្គលបូរី ទទួលបានអំណោយផ្ទះមួយខ្នង ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានពិនិត្យឃេីញថាគ្រួសារខាងលេីមានជីវភាពលំបាក ទេីបសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានសម្រេចផ្តល់ផ្ទះមួយខ្នង ដើម្បីរស់នៅបានបានសមរម្យ។ និងបានប្រគល់ផ្ទះមួយខ្នងទៀតជូនជនចាស់ជរាទុរគតគ្មានទីពឹង នៅឃុំឬស្សីក្រោកមួយគ្រួសារទៀតផងដែរ។  ពិធីប្រគល់ផ្ទះនេះផងដែរ ក៏មានការអញ្ជើញជាអធិបតីឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អត្ថបទពេញ

អភិបាលខេត្ត​កំពង់ចាម ដក​តំណែង​មន្ត្រី​សាលាស្រុក​កងមាស មួយ​រូប ករណី​យក​ប្រាក់​ពី​ពលរដ្ឋ​ម្នាក់ ៣៦០​ដុល្លារ កែ​សំបុត្រ​កំណើត

កំពង់ចាម ៖ លោក អ៊ុ​ន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​ចេញ​លិខិត​ជម្រាប​ជូន​លោក​អភិបាលស្រុក​កងមាស តម្រូវ​ឲ្យ​រៀបចំ​បែបបទ​បញ្ចប់​មុខ​តំណែង​លោក ហែម គឹ​ម​សាធ ពី​ប្រធាន​ការិយាល័យ រដ្ឋបាល និង​ហិរញ្ញវត្ថុ មក​ជា​មន្ត្រី​សាលាស្រុក​កងមាស ករណី​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ម្នាក់ ចំនួន​៣៦០​ដុល្លារ សម្រាប់​ការ​កែតម្រូវ​សំបុត្រ​កំណើត ។ យោង​តាម​លិខិត​ចុះ​ថ្ងៃ​ទី​២៦ អត្ថបទពេញ

សមត្ថកិច្ច នឹងចុះស្រង់ស្ថិតិជនបរទេសដល់ទីតាំង ដែលមិនសហការជាមួយគណៈបញ្ជាការឯកភាព

បន្ទាយមានជ័យ ៖ គណៈបញ្ជាការឯកភាព ដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានធ្វើការណែនាំដល់ គ្រប់បណ្តា កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ក៏ដូចជាកន្លែងធ្វើការដែលមានជនបរទេសស្នាក់នៅ ឬធ្វើការ នៅក្នុងខេត្ត ត្រូវធ្វើបច្ចុប្បន្នភាពជនបរទេសទាំងនោះ ដើម្បីធ្វើរបាយការណ៍មករដ្ឋបាលខេត្ត ។ ឯកឧត្តម ថ្លែងបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងការប្រជុំត្រួតពិនិត្យ អត្ថបទពេញ

កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះជួយរៀបចំផ្ទះប្រជាពលរដ្ឋដែលជួបបាតុភូតខ្យល់កន្រ្តាក់

សៀមរាប៖ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះជួយរៀបចំផ្ទះប្រជាពលរដ្ឋដែលជួបបាតុភូតខ្យល់កន្រ្តាក់ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានណែនាំចង្អុលបង្ហាញឲ្យមេបញ្ជាការតាមបណ្តាមូលដ្ឋានក្រុងស្រុកទាំង១៣ បញ្ចេញកម្លាំងចុះជួយរៀបចំផ្ទះប្រជាពលរដ្ឋដែលជួបបាតុភូតខ្យល់កន្រ្តាក់បក់បោក បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ ក្នុងភូមិសាស្ត្ររបស់ខ្លួន ដែលរងគ្រោះកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ។ ឱកាសនោះ កម្លាំងកងរាជអាវុធហត្ថ បាននាំយកអំណោយមួយចំនួនរួមមាន ស័ង្កសី អត្ថបទពេញ

រដ្ឋបាលខេត្តព្រៃវែង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ សោភ័ណភាព អនាម័យបរិស្ថាននិងរបៀបរៀបរយសាធារណៈក្នុងខេត្ត

ព្រៃវែង៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ សោភ័ណភាព អនាម័យបរិស្ថាន និងរបៀបរៀបរយសាធារណៈក្នុងខេត្តព្រៃវែង នៅសាលាខេត្តព្រៃវែង។  ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត បានមានប្រសាសន៍ថា កិច្ចប្រជុំផ្សព្វផ្សាយនាថ្ងៃនេះ គឺជាកិច្ចប្រជុំដ៏មានសារៈសំខាន់មួយដែលរដ្ឋបាលខេត្តព្រៃវែង បានរៀបចំឡើង ដើម្បី ផ្សព្វផ្សាយ និងពង្រឹងការអនុវត្តលើការងារគ្រប់គ្រងផ្សារនានាក្នុងខេត្តព្រៃវែងឱ្យមានសណ្តាប់ធ្នាប់ មានរបៀបរៀបរយ មិនប៉ះពាល់ដល់សោភណ្ឌភាព និងប្រយោជន៍សាធារណៈ។  ឯកឧត្ដម អភិបាលខេត្ត បន្តទៀតថា ផ្អែកតាមខ្លឹមសារសេចក្តីជូនដំណឹង ស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ សោភណ្ឌភាពអនាម័យបរិស្ថាន របៀប រៀបរយសាធារណៈផ្សារគ្រប់ប្រភេទទូទាំងខេត្តព្រៃវែង នេះ អាជ្ញាធរ គ្រប់ថ្នាក់នៃក្រុង ស្រុក ឃុំ សង្កាត់និងមន្ទីរ អង្គភាពដែលពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធ ភាពខ្ពស់ និងប្រកបដោយការទទួលខុសត្រូវបំផុតដោយមិនត្រូវឱ្យមានបាតុភាពណាមួយកើតឡើងនៅក្នុងមូលដ្ឋាន របស់ខ្លួននោះឡើយ ពិសេសត្រូវផ្តោតលើកការងារបន្ថែមដូចជា៖ ១.ធ្វើការណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ និងត្រូវហាមឃាត់ជាដាច់រាល់ការសាងសង់សំណង់រឹង នៅដីចំណីផ្លូវ ។ ២.ចំពោះបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ការដ្ឋានសាងសង់សំណង់នានា ដែលស្ថិតនៅតាមដងផ្លូវសាធារណៈទាំង អស់ ត្រូវរៀបចំធ្វើរបងបិទបាំង ហ៊ុំព័ទ្ធការដ្ឋានរបស់ខ្លួន ដោយធ្វើការ កែលម្អឱ្យមានសោភ័ណភាព របៀបរៀបរយ និងអនាម័យ បរិស្ថាន ឱ្យបានល្អប្រសើរ។ ៣.សិក្សាត្រួតពិនិត្យ និងរៀបចំទីតាំង ចំណតយានយន្តគ្រប់ប្រភេទ,សួនច្បារ និងរបៀបរៀបរយជុំវិញទីប្រជុំជន ផ្សារ។ ៤.ធ្វើការណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ ដែលលក់ដូរទំនិញ ត្រូវរៀបចំឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ ប្រសើរ ជៀសវៀងលក់ដូរលើចិញ្ចើមផ្លូវសាធារណៈ។ ៥.ពង្រឹងការគ្រប់គ្រង ថែទាំ និង រៀបចំរបៀបរៀបរយលក់ដូរ ក្នុងនិងជុំវិញបរិវេណផ្សារ ដោយធានាបាននូវ សណ្តាប់ធ្នាប់ និងអនាម័យល្អ។ ៦.ផ្សព្វផ្សាយ ណែនាំ ដល់ប្រជាពលរដ្ឋ ឱ្យរៀបចំបោសសម្អាត ធ្វើអនាម័យបរិស្ថាន និងរបៀបរៀបរយនៅទីធ្លាមុខផ្ទះ ព្រមទាំងរៀបចំលម្អ សោភ័ណភាពផ្ទះឱ្យបានស្អាត ជាពិសេសបោសសម្អាត ប្រមូល និងវេចខ្ចប់សំរាម និងសំណល់ រឹង-រាវគ្រប់ប្រភេទ ឱ្យបានត្រឹមត្រូវ និងណែនាំអ្នកម៉ៅការភាស៊ី ឱ្យអនុវត្តការប្រមូល និងដឹកជញ្ជូន សំរាមឱ្យបានល្អ និងទាន់ពេលវេលា។ ៧.ត្រួតពិនិត្យ និងមានវិធានការរាល់ភាពអសណ្តាប់ធ្នាប់ និងគ្មានរបៀបរៀបរយនានា។ ជាមួយនោះត្រូវណែនាំ បំផុស ដល់គ្រប់ម្ចាស់អាជីវកម្ម សេវាកម្មនានា និងប្រជាពលរដ្ឋតាមដងផ្លូវក្នុងទីប្រជុំជនទាំងអស់ ឱ្យយកចិត្ត ទុកដាក់ និង ចូលរួមកែលម្អសោភណភាពទីតាំង និងលំនៅដ្ឋាន ឱ្យបានសមរម្យ។ ៨.មានវិធានការចំពោះស្លាកយីហោ ការតសំយ៉ាប និងការដាក់តាំងនានាដែលខុសគោលការណ៍ និងការកំណត់របស់ អង្គភាពជំនាញ និងអាជ្ញាធរ ហើយធ្វើឱ្យប៉ះពាល់ សោភណភាពរបៀបរៀបរយទីប្រជុំជន។ ៩.គ្រប់មន្ទីរ អង្គភាព គ្រឹះស្ថានសិក្សា មូលដ្ឋានអាជីវកម្ម វត្តអារាម វិហាសាសនា និងគ្រប់លំនៅដ្ឋានប្រជាពលរដ្ឋ ក្នុងទីប្រជុំជនឱ្យធ្វើការកែលម្អសោភណភាពខាងមុខ និងខាងក្នុងបរិវេណ ឱ្យបានសមរម្យ។ ១០.បំផុសដល់អង្គភាពសាធារណៈវិស័យឯកជននានា ឱ្យចូលរួមសកម្មភាពកែលម្អ និងអភិវឌ្ឍខេត្ត តាមរយៈការដាក់ បង្គោលភ្លើង-ភ្លើងបំភ្លឺសាធារណៈ និងការដាំដើមឈើលម្អឱ្យបានគ្រប់ៗគ្នា។ ១១.កៀគរធនធាននានា ដើម្បីយកមកធ្វើការកែលម្អ និងអភិវឌ្ឍន៍ទីប្រជុំជន ឱ្យកាន់តែមានការវិវត្តន៍ប្រកបដោយ សោភណភាពនិងប្រណិតភាព។ ១២.ចាត់តាំង និង រៀបចំឱ្យមានសកម្មភាព ទិវាអនាម័យបរិស្ថាន សំដៅលើកកម្ពស់ទស្សនទាន ទីក្រុងស្អាត រមណីយ ដ្ឋានស្អាតសេវាល្អ។  ឯកឧត្ដម អភិបាលខេត្ត ណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវបង្ការ ទប់ស្កាត់និងប្រយុទ្ធប្រឆាំងរាល់ឧបាយកលដែលប៉ុនប៉ងបំផ្លិចបំផ្លាញ ឬធ្វើឱ្យរាំងស្ទះដល់សុខសន្តិភាពសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់នៅមូលដ្ឋាន ខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ និងបន្តដោះស្រាយបញ្ហាប្រឈមសំណើសំណូមពរ និងផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរដើម្បីបង្កើនជំនឿជាក់របស់ប្រជាពលរដ្ឋ មកលើរាជរដ្ឋាភិបាល អាណត្តិ ថ្មី៕ ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង

រដ្ឋបាលខេត្តកែប ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប”

កែប៖ រដ្ឋបាលខេត្តកែប​ បានប្រារព្ធពិធីអបអរសាទរខួបអនុសាវរីយ៍លើកទី ១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មងស្រីគ្រប់រូប ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អត្ថបទពេញ