រសៀលថ្ងៃទី៦មេសា ឆ្នាំ២០២៥ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ ជា សុីណា ឃួងស្រេង បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី តាមបែបសាសនាដើម្បីសុំម្ចាស់ទឹកម្ចាស់ដីសុំសេចក្តីសុខសេចក្តីចំរើនសំរាប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោ ។
ពិធីក្រុងពាលីជាប្រពៃណីទំនៀមទំលាប់ដែលដូនតាខ្មែរតែងតែរៀបចំធ្វើឡើងនៅមុនពិធីសម្ពោធសមិទ្ធិផលថ្មីៗដែលទើបបានកសាងឡើងបានរួចរាល់ ដែលចង់ប្រាប់និងឧទ្ទិសដល់ម្ចាស់ទឹកម្ចាស់ដីឪ្យិជួយបីបាច់ថែរក្សាអ្នកប្រើប្រាស់ សមិទ្ធិផលថ្មីនេះឲ្យិមានក្តីសុខសប្បាយ។
ស្ពានអាកាសមរតកតេជោប្រសព្វរវាងមហាវិថីព្រៈមុនីវង្ស,មហាវិថីសម្តេចតេជោហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិ(ផ្លូវ២៧១)ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមនដែលជាស្ពានអាកាសកំពស់២ជាន់លើកដំបូងនៅកម្ពុជា។ លោកស្រីដោសម្ផស្សនាយិការងនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឪ្យិដឹងថា៖ស្ពានអាកាសមរតកតេជោ នឹងជួយកាត់បន្ថយការចំណាយពេលវេលាក្នុងការធ្វើដំណើរ,សម្រួលលំហូរចរាចរធ្វើឪ្យិប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើ ដំណើរទៅមក ពិសេសពេលមានបុណ្យទានធំៗមានបុណ្យភ្ជុំបិណ្ឌ,បុណ្យចូលឆ្នាំ,បុណ្យអុំទូកជាដើម។ពិធីភ្ជាប់ស្ពានមរតកតេជោជំហ៊ានទី២បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ធ្នូ ឆ្នាំ២០២៤ក្រោមអធិបតីភាពឯកឧត្តមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ាពុងឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនOCIC។ស្ពានមរតកតេជោនឹងរៀបចំពិធីសម្ពោធដាក់ឲ្យិប្រើប្រាស់ជាផ្លូវការនាថ្ងៃទី៧មេសា ឆ្នាំ២០២៥ស្អែកនេះទៅតាមការគ្រោងទុកក្រោម អធិបតីភាពសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជ ចន្ទ័មុនី៕

























