​សម​រាត្រី ឬ​ព្រះអាទិត្យ​រះចំ​កំពូល​ប្រាសាទអង្គរវត្ត​ ទាក់ទាញ​អ្នកទេសចរ​ចម្រុះ​ជាតិ​សាសន៍​ប្រមាណ៤ម៉ឺន​នាក់

បើ​តាម​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា បាន​បង្ហាញ​ថា «​សម​រាត្រី​» ឬ​ព្រះអាទិត្យ​រះចំ​កំពូល​ប្រាសាទអង្គរវត្ត​នា​រដូវវស្សា រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២១-២៣ ខែកញ្ញា ឆ្នាំ​២០២៥​នេះ បាន​ទាក់ទាញ​អ្នកទេសចរ​ចម្រុះ​ជាតិ​សាសន៍​ប្រមាណ​៣៦៣០០​នាក់ ទោះ​ព្រឹត្តិការណ៍​លើក​នេះ​មិនឃើញ​ពន្លឺព្រះអាទិត្យ​ច្បាស់ ដោយសារ​អាកាសធាតុ​មិនល្អ​ក៏​ដោយ ។ នេះបើយោងតាមផេកមន្ទីរ​ព័ត៌មាន​ខេត្តសៀមរាបបានផ្សាយនាព្រឹកថ្ងៃទី២៤ ខែកញ្ញានេះ ។ លោក សេង សុធា​រ៉ា ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ និង​វប្បធម៌​អង្គរ អត្ថបទពេញ

ក្រសួង​មហាផ្ទៃ​ប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារឆ្នាំ២០២៥ ជ្រើសយក៧២នាក់ក្នុង​ចំណោម​បេក្ខជន២៥០នាក់

គណៈកម្មការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៥បានដំណើរការប្រឡងនៅព្រឹកថ្ងៃទី២៤សីហាឆ្នាំ២០២៥នេះ នៅ «មណ្ឌលប្រឡងវិទ្យាល័យជា ស៊ីម សន្ធរម៉ុក »ជាមួយនិងបេក្ខជនប្រឡងចំនួន២៥០នាក់ មានបេក្ខនារី៧៨នាក់ដោយត្រូវជ្រើសរើសយកចំនួន៧២នាក់ក្នុងនោះ វេជ្ជបណ្ឌិត២៩នាក់ វេជ្ជបណ្ឌិតឯកទេសរោគស្ត្រី ចំនួន ៥ នាក់,គិលានុបដ្ឋាកចំនួន៣៨នាក់។ការប្រឡងនេះធ្វើឡើងក្រោមការអញ្ជើញកាត់វិញ្ញាសារប្រឡងចែកចេញជា២ក្រុម ដោយក្រុមទី១ឯកឧត្ដម សន្តិបណ្ឌិត.ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក​កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អត្ថបទពេញ

កម្ពុជា-ថៃ រៀបចំកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC) នៅខេត្តស្រះកែវ ប្រទេសថៃ

លទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១របស់ថៃ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈប្រតិភូថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក អត្ថបទពេញ

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជាអធិបតីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃអាទិត្យ ១០រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ ពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អត្ថបទពេញ

ទូទាំងខេត្តបន្ទាយមានជ័យ វាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក អបអរសាទរការចុះបញ្ជី”បូជនីយដ្ឋានចងចាំនៃកម្ពុជា” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

នៅវេលាម៉ោង០៧និង០០នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅតាមបណ្ដា មន្ទីរ ស្ថាប័ន អង្គភាព ទីវត្តអារាម សាលារៀនរដ្ឋ ឯកជនទូទាំងខេត្តបន្ទាយមានជ័យ បានវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីជាការ អបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ការចុះបញ្ជី”បូជនីយដ្ឋានចងចាំនៃកម្ពុជា” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ឯកឧត្ដម អ៊ុំ អត្ថបទពេញ

អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមសកម្មភាពមនុស្សធម៌ ជួយដល់កងទ័ពដែលកំពុងតែឈរជើងតាមបន្ទាត់ព្រំដែន

ក្នុងនាមថ្នាក់ដឹកនាំខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមសកម្មភាពមនុស្សធម៌ ជួយដល់កងទ័ពដែលកំពុងតែឈរជើងតាមបន្ទាត់ព្រំដែន ឱ្យកាន់ផុសផុល សកម្មភាពទាំងនេះ គឺជាការផ្ដល់នូវកម្លាំងចិត្តមួយធ្វើឱ្យកងទ័ពកាន់តែមានទឹកចិត្តដើម្បីការពារបូរណភាពទឹកដី ជាតិមាតុភូមិ។ ការថ្លែងអំពាវនាវរបស់ឯកឧត្តម ក្នុងឱកាសដែរ ព្រះសង្ឃ រួមនឹងបងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បាននាំគ្នាស្រុះស្រួលគ្នាធ្វេីនំអន្សមដោយផ្ទាល់ អត្ថបទពេញ

ឯកឧត្តម នួន ផារ័ត្ន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបន្តចុះពិនិត្យវឌ្ឍនភាពការដ្ឋានផ្លូវបេតុង ១ខ្សែ តភ្ជាប់ពីស្រុកសន្ទុក ទៅស្រុកបារាយណ៍

កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ អមដំណើរជាមួយមន្ត្រីជំនាញ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចុះពិនិត្យវឌ្ឍនភាពការដ្ឋានផ្លូវបេតុងប្រវែង ៣.៧ គីឡូម៉ែត្រ ក្នុងនោះមានសំណង់សិល្បការ ចំនួន ៤កន្លែង មានទីតាំងពីភូមិបន្ទាយយោមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ទៅកាន់ភូមិត្នោតជុំ  ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយឆ្លងកាត់ស្ទឹងជីនិត ដែលរួមមាន ស្ពានថ្មប្រវែង ៧២ ម៉ែត្រ ទទឹង៨ ម៉ែត្រ, លូប្រអប់ចំនួន ៣កន្លែង និងលូមូលចំនួន ១កន្លែង នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥។ នៅពិធីសំណេះសំណាលនោះដែរ ឯកឧត្តម នួន ផារ័ត្ន ថ្លែងថា ខ្សែផ្លូវនេះមានភាពប្រទាក់ក្រឡាគ្នា ដោយតភ្ជាប់គ្នារវាងស្រុកសន្ទុក និងស្រុកបារាយណ៍។ ក្រោយបញ្ចប់ការសាងសង់ ខ្សែផ្លូវនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ សាលារៀន និងសម្រួលការដឹកជញ្ជូនទំនិញ ក៏ដូចជាកសិផលផ្សេងៗ ទៅកាន់ទីផ្សារមូលដ្ឋាន និងតំបន់ជុំវិញជាពិសេស រំពឹងថានឹងចូលរួមលើកកម្ពស់នូវសកម្មភាពផ្លាស់ប្តូរជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ ឯកឧត្តម នួន ផារ័ត្ន បានសំណូមពរដល់អ្នកប្រើប្រាសផ្លូវទាំងអស់ សូមចូលរួមថែរក្សាផ្លូវថ្នល់នេះ ឱ្យបានគង់វង្ស យូរអង្វែង ដោយមិនត្រូវដឹកជញ្ជូនធុនធ្ងន់ទំនិញលើផ្លូវថ្នល់ ដែលផ្ទុកលើសទម្ងន់ ដែលធ្វើឱ្យស្រុតផ្លូវថ្នល់ ឬបែកលូកាត់ទទឹងផ្លូវ ឬបាក់ស្ពាន។ លើសពីនេះទៀត សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលចិញ្ចឹមសត្វពាហនៈ សូមមានការប្រុងប្រយ័ត្នពេលមានការឆ្លងកាត់ផ្លូវ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា កុំបើកបរលើសល្បឿនកំណត់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងជាយថាហេតុ ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវជាមួយគ្នាផងដែរ។

រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាជាតិស្ដីពីការបង្ការ និងពន្លត់អគ្គិភ័យ ដើម្បីដាស់ស្មារតីពលរដ្ឋឱ្យមានការយល់ដឹងខ្ពស់អំពីវិធីសាស្ត្រនៃការទប់ស្កាត់ និងរបៀបពន្លត់អគ្គិភ័យ

បាត់ដំបង៖ នាថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងឱកាសប្រារព្ធទិវាជាតិស្ដីពីការបង្ការ និងពន្លត់អគ្គិភ័យ ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ ប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អង្គការសង្គមស៊ីវិល សិស្សានុសិស្ស អត្ថបទពេញ

ឯកឧត្ដម គួច ចំរើន ថ្លែងអំណរគុណនូវទឹកចិត្តដ៏ប្រពៃរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាលក្នុងការកសាងគម្រោងព្រែកជីកហ្វូណនតេជោ

កណ្តាល៖ ថ្លែងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅឃុំត្រើយស្លា ស្រុកស្អាង ដែលមានក្បាលដីពាក់ព័ន្ធជាមួយគម្រោងព្រែកជីកហ្វូណនតេជោ ដោយមានការចូលរួមពីក្រុមការងារអន្តរក្រសួង នៅបរិវេណវត្តពោធិអណ្តែត ស្ថិតក្នុងឃុំត្រើយស្លា ស្រុកស្អាង នៅថ្ងៃអង្គារ ទី០៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណបំផុត ចំពោះទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាលក្នុងការកសាងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាសមិទ្ធផលប្រវត្តិសាស្ត្ររបស់កម្ពុជាយើង។   អត្ថបទពេញ

ឯកឧត្តម អ៊ុំ រាត្រី ៖ ឆ្មបមានកាតព្វកិច្ចសំខាន់ គឺការផ្ដល់សេវាថែទាំផ្នែកសម្ភពជូនស្ត្រីជាមាតា កុមារ និងទារក

បន្ទាយមានជ័យ៖ នៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ បានរៀបចំពិធីអបអរសាទរទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៥ ក្រោមប្រធានបទ “ឆ្មបបំពេញតួនាទី សំខាន់គ្រប់ស្ថានភាពគ្រប់ពេលមានអាសន្នគ្រោះមហន្តរាយ” ដែលពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ ឯកឧត្តម ប្លែក អត្ថបទពេញ