អភិបាលខេត្តស្ទឹងត្រែង អញ្ជើញចុះពិនិត្យការងារការពារព្រំដែនទឹក (កម្ពុជា-ឡាវ)

ស្ទឹងត្រែង៖នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកនូវអំណោយមានជាថវិកា និងគ្រឿងឧបភោគបរិភោគជូនដល់កងកម្លាំងប្រដាប់អាវុធឈរជើងការពារ តាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ (ព្រំដែនទឹក)។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ដឹកនាំដោយឯកឧត្តម សរ សុពុត្រា និងឯកឧត្តម ស៊្រន  សំឫទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត បានចុះពិនិត្យការងារការពារព្រំដែនទឹក (កម្ពុជា-ឡាវ) ក្នុងភូមិ សាស្ត្រស្រុកបូរីអូរស្វាយសែនជ័យ និងសួរសុខទុក្ខបណ្តាកងឯកភាពជួរមុខ នៃស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ដែលកំពុងឈរជើងការពារព្រំដែនទឹក (គោលដៅក្បាលកោះបន្ទាយ ក្បាលកោះឈើទាលធំ ក្បាលកោះល្ង អន្លង់ផ្សោត (បង្គោលលេខ០៣០) និងបង្គោលលេខ០២៩ (ខ្សែព្រំដែនទឹកជាប់ខេត្តព្រះវិហារ))។ ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងបន្តដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អាណត្តិទី៧នេះ បាននាំប្រទេសជាតិនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។   សម្តេចបានយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋនិងកងកម្លាំងយើង ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ជាពិសេសការចុះជួបសំណេះ       សំណាលពីថ្នាក់ដឹកនាំខេត្តនាពេលនេះ គឺជាការយកចិត្តទុកដាក់ចង់ដឹងសុខទុក្ខកងកម្លាំងផងដែរ។ ការចុះសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើង ការពារខ្សែបន្ទាត់ព្រំដែនជាការផ្សាភ្ជាប់រវាងសមរភូមិក្រោយ និងសមរភូមិមុខ បង្កើននូវការទំនាក់ទំនងគ្នាឱ្យកាន់តែល្អ ក្នុងការទ្រទ្រង់នូវជីវភាព និងភាពចាំបាច់របស់កងទ័ព និងកងកំលាំងនគរបាល ដែលកំពុងឈរជើងការពារបូរណាភាពទឹកដីនាពេលនេះ។ អភិបាលខេត្ត បានសម្តែងនូវការគោរពកោតសរសើរ ដឹងគុណចំពោះវីរភាព Read more

អភិបាលខេត្តតាកែវ៖ ការបណ្តុះបណ្តាលវប្បធម៌ដល់យុវជន ជាកត្តាសំខាន់ដើម្បីការពារអត្តសញ្ញាណជាតិ

តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា ការបណ្តុះបណ្តាលវប្បធម៌ដល់យុវជនជំនាន់ក្រោយ គឺជាកត្តាសំខាន់ដើម្បីការពារអត្តសញ្ញាណជាតិខ្មែរពីការបាត់បង់ និងការលួចចម្លងពីប្រទេសដទៃ។  ថ្លែងនៅក្នុងទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដែលប្រារព្ធធ្វើឡើងនៅសាលមហោស្រពខេត្តតាកែវ នាព្រឹកថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវបានបញ្ជាក់ថា ពាក្យស្លោក “វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណារាយ ជាតិថ្កើងថ្កាន” នៅតែដក់ជាប់ក្នុងចិត្តប្រជាជនខ្មែរគ្រប់រូបហើយវប្បធម៌គឺជាកេរដំណែលតែមួយគត់ ដែលរក្សាអត្តសញ្ញាណជាតិបាន។ ឯកឧត្តម អភិបាលខេត្ត បានសម្តែងការព្រួយបារម្ភថា កម្មវិធីសិក្សាមួយចំនួននៅសាលារៀន មិនបានផ្តោតសំខាន់លើការបង្រៀនអំពីវប្បធម៌ខ្មែរ ដែលនាំឱ្យយុវជនជំនាន់ក្រោយមិនសូវស្គាល់ពីវប្បធម៌របស់ខ្លួន។ ឯកឧត្តមបានលើកឡើងថា “ប្រសិនបើយកក្មេងៗមកចូលរួមឱ្យកាន់តែច្រើនឡើងថែមទៀត ជាការល្អ ជួនកាលនៅសាលាអត់បានបង្រៀនឬនិយាយអំពីវប្បធម៌នោះទេ និយាយឬបង្រៀនតែវិទ្យាសាស្រ្ត អក្សរសាស្រ្តធម្មតា តែវប្បធម៌ត្រូវបានបំភ្លេច ដែលនាំអោយជាតិដទៃខិតខំកែកាឡៃកែច្នៃ ចុងក្រោយបែរជាប្រទេសយើងទៅជាប្រទេសដែលចម្លងវប្បធម៌ពីគេទៅវិញ”។ ឯកឧត្តមបានកោតសរសើរចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានខិតខំប្រឹងប្រែងក្នុងការថែរក្សាវប្បធម៌ និងទំនៀមទម្លាប់ខ្មែរ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តមបានសង្កត់ធ្ងន់ថាវប្បធម៌ខ្មែរមានភាពសម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន។ ឯកឧត្តមបានលើកឡើងទៀតថា ទោះបីជាប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមជាច្រើនឆ្នាំក៏ដោយ ក៏វប្បធម៌ និងអរិយធម៌ខ្មែរនៅតែគង់វង្ស និងបន្តមកដល់កូនចៅជំនាន់ក្រោយ។ ឯកឧត្តមបានបញ្ជាក់ថា “វប្បធម៌រំលត់ ជាតិរលាយ វប្បធម៌ពណ្ណារាយ ជាតិថ្កើនថ្កើងពាក្យនេះហើយជាក្តេរិ៍ដំណែលបន្តទុកពាន់ឆ្នាំ ហើយបើទោះបីជាយើងត្រូវធ្លាក់ចូលក្នុងភ្លើងសង្រ្គាមជាង៥០០ឆ្នាំជាប់គ្នាក៏ដោយក៏ប៉ុន្តែប្រទេសកម្ពុជារបស់យើងនៅតែមាន ហើយវប្បធម៌ អរិយធម៌ដ៏ល្អផូរផង់របស់យើងនៅតែគង់វង់ បន្តមកដល់កូនចៅជំនាន់ក្រោយៗរបស់យើង ហើយសួរថា បាត់ប្រទេសកម្ពុជាយើងទេ បាត់ប្រជាជនខ្មែរយើងទេ គឺមិនបាត់ទេ នោះដោយសារតែវប្បធម៌យើងរឹងមាំ”៕

ឯកឧត្តម គីម រិទ្ធី អញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់តំណែងអភិបាល ស្រុកឆែប

ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាល នៃគណៈអភិបាលស្រុកឆែប ខេត្តព្រះវិហារ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្ត មេបញ្ជាការកងម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក និងថ្នាក់ដឹកនាំ មន្រ្តីរាជការចំណុះសាលាស្រុកឆែប ជាច្រើនរូប​ នៅសាលាស្រុកឆែប ខេត្តព្រះវិហារ។  ការផ្ដល់ទំនុកចិត្ត តែងតាំងមុខតំណែងនេះ គឺមិនត្រឹមតែជាការផ្ដល់ ឱកាសឱ្យបញ្ចេញសមត្ថភាព និងការលើកទឹកចិត្តនោះទេ តែវាក៏ជា ការផ្ដល់នូវអម្រែកមួយបន្ថែមទៀត ហេតុនេះ សូមលោក ឃិត សុធារ៉ា អភិបាលស្រុកឆែបថ្មីនេះ សូមបន្តខិតខំការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំង រៀបចំលក្ខណៈសម្បត្តិនានា ក្នុងនាមជាថ្នាក់ដឹកនាំនិងបន្តខិតខំ សាងសមត្ថភាព និងការអភិវឌ្ឍខ្លួនឱ្យបានពេញ លេញក្នុងនាម ជាថ្នាក់ដឹកនាំស្រុកដើម្បីជួយការងារ រដ្ឋបាលស្រុក ឱ្យកាន់តែមានប្រសិទ្ធភាព រីកចម្រើនបន្ថែមទៀត។  ឯកឧត្ដម​ អភិបាល​ខេត្ត​ បានលេីកឡេីងថា​ ឆ្លៀតនៅក្នុងឱកាសនេះ ខ្ញុំសូមក្រើនរំលឹក និងលើកឡើងអំពីច្បាប់ ស្ដីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ Read more

ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញប្រគល់ផ្ទះចំនួន២ខ្នង ដល់គ្រួសារមានជីវភាពខ្វះខាត ក្នុងស្រុកមង្គលបូរី

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតមួយគ្រួសារដែលមានសមាជិក ៨នាក់ រស់នៅក្នុងភូមិ ខ្លាខាំឆ្កែ ស្ថិតក្នុងឃុំតាឡំ ស្រុកមង្គលបូរី ទទួលបានអំណោយផ្ទះមួយខ្នង ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានពិនិត្យឃេីញថាគ្រួសារខាងលេីមានជីវភាពលំបាក ទេីបសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានសម្រេចផ្តល់ផ្ទះមួយខ្នង ដើម្បីរស់នៅបានបានសមរម្យ។ និងបានប្រគល់ផ្ទះមួយខ្នងទៀតជូនជនចាស់ជរាទុរគតគ្មានទីពឹង នៅឃុំឬស្សីក្រោកមួយគ្រួសារទៀតផងដែរ។  ពិធីប្រគល់ផ្ទះនេះផងដែរ ក៏មានការអញ្ជើញជាអធិបតីឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ អមដំណើរដោយក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត អនុសាខាកាកបាទក្រហមកម្ពុជាស្រុក យុវជន ចូលរួមផងដែរ នាព្រឹកថ្ងៃចន្ទទី៣១ ខែមីនា ឆ្នាំ២០២៥។  សូមបញ្ជាក់ផងដែរថា គ្រួសារឈ្មោះ លឹម ស៊ីណា ភេទស្រី អាយុ៤៤ឆ្នាំ ដែលមានប្តីឈ្មោះ មឿន វណ្ណៈ អាយុ៤៥ឆ្នាំ ជាលទ្ធផលគ្រួសាររស់នៅក្នុងសភាពក្រីក្រ និងមានមុខរបរមេផ្ទះស្នាក់នៅ ជាអចិន្ត្រៃយ៍ក្នុងបន្ទុកចំនួន៨នាក់ស្រី៤នាក់ រស់នៅក្នុងភូមិ ខ្លាខាំឆ្កែ ឃុំតាឡំ ស្រុកមង្គលបូរី អំណោយទទួលបានរួមមាន អង្ករ ៥០គីឡូក្រាម រួមទាំងសម្ភារ គ្រឿងឧបភោគបរិភោគមួយចំនួន រួមនឹងថវិកា ១០ម៉ឺនរៀល។ ជាមួយគ្នានោះសាខាកាកបាទក្រហមក៏បានផ្តល់ជូននូវអំណោយជួយគ្រួសារមានជីវភាពខ្វះខាតចំនួន១០គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម គ្រឿង ឧបភោគ បរិភោគ Read more

អភិបាលខេត្ត​កំពង់ចាម ដក​តំណែង​មន្ត្រី​សាលាស្រុក​កងមាស មួយ​រូប ករណី​យក​ប្រាក់​ពី​ពលរដ្ឋ​ម្នាក់ ៣៦០​ដុល្លារ កែ​សំបុត្រ​កំណើត

កំពង់ចាម ៖ លោក អ៊ុ​ន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​ចេញ​លិខិត​ជម្រាប​ជូន​លោក​អភិបាលស្រុក​កងមាស តម្រូវ​ឲ្យ​រៀបចំ​បែបបទ​បញ្ចប់​មុខ​តំណែង​លោក ហែម គឹ​ម​សាធ ពី​ប្រធាន​ការិយាល័យ រដ្ឋបាល និង​ហិរញ្ញវត្ថុ មក​ជា​មន្ត្រី​សាលាស្រុក​កងមាស ករណី​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ម្នាក់ ចំនួន​៣៦០​ដុល្លារ សម្រាប់​ការ​កែតម្រូវ​សំបុត្រ​កំណើត ។ យោង​តាម​លិខិត​ចុះ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២៥ របស់​រដ្ឋបាល​ខេត្តកំពង់ចាម បាន​ជម្រាប​ជូន​លោក​អភិបាល នៃ​គណៈ​អភិបាលស្រុក​កងមាស ឲ្យ​បាន​ជ្រាប​ថា ៖ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​តាម​បណ្តាញ​សង្គម​គណនី​ហ្វេ​ស​បុក​ឈ្មោះ Chheng Sokly បាន​ចុះ​ផ្សាយ​ពី​ឈ្មោះ ហែម គឹ​ម​សាធ ករណី​យក​ប្រាក់​ចំនួន ៣៦០​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ការ​កែតម្រូវ​សំបុត្រ​កំណើត​ប្រជាពលរដ្ឋ ឈ្មោះ ឆេ​ង សុខ​លី រស់នៅ​ភូមិ​អូរ​ពពេល ឃុំ​ខ្មៅ ស្រុក​កងមាស ខេត្តកំពង់ចាម ។ រដ្ឋបាល​ខេត្ត បាន​ចាត់​ឱ្យ​ក្រុមការងារ ដែល​ដឹកនាំ​ដោយ​លោក​ប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ​ខេត្ត និង​ប្រធាន​អង្គភាព​ច្រក​ចេញចូល​តែ​មួយ​ខេត្ត បាន​ចុះ​សិក្សា​ស្រាវជ្រាវ​លើ​ករណី​ខាងលើ គឺ​ពិតជា​មាន​ករណី​ដូច​ក្នុង បណ្តាញ​សង្គម​គណនី​ហ្វេ​ស​បុក​ឈ្មោះ Chheng Sokly ពិតប្រាកដ​មែន​។ ដូចនេះ ដើម្បី​អនុវត្ត​វិធានការ ទៅ​លើ​មន្ត្រី​ដែល​អនុវត្ត​កំហុសឆ្គង និង​ការ​ពង្រឹង​ការ​អនុវត្ត​តួនាទី ភារកិច្ច​របស់​រដ្ឋបាល​ស្រុក​កងមាស ឱ្យ​មាន​ភាពល្អ​ប្រសើរ Read more

សមត្ថកិច្ច នឹងចុះស្រង់ស្ថិតិជនបរទេសដល់ទីតាំង ដែលមិនសហការជាមួយគណៈបញ្ជាការឯកភាព

បន្ទាយមានជ័យ ៖ គណៈបញ្ជាការឯកភាព ដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានធ្វើការណែនាំដល់ គ្រប់បណ្តា កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ក៏ដូចជាកន្លែងធ្វើការដែលមានជនបរទេសស្នាក់នៅ ឬធ្វើការ នៅក្នុងខេត្ត ត្រូវធ្វើបច្ចុប្បន្នភាពជនបរទេសទាំងនោះ ដើម្បីធ្វើរបាយការណ៍មករដ្ឋបាលខេត្ត ។ ឯកឧត្តម ថ្លែងបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងការប្រជុំត្រួតពិនិត្យ ធ្វើបច្ចុប្បន្នភាពជនបរទេសដែលស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅសាលាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី អភិបាលរងខេត្ត ស្នងការរងនគរបាលខេត្ត តំណាងម្ចាស់ កាស៊ីណូ ដែលមាននៅក្នុងខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានដាក់បទបញ្ជា ចំពោះកាស៊ីណូ ក៏ដូចជាសណ្ឋាគារ ផ្ទះសំណាក់ ត្រូវមានកិច្ចសហការផ្តល់ទិន្នន័យចំនួនជនបរទេស ដែលកំពុងស្នាក់នៅ ធ្នើការនៅក្នុងខេត្ត បើមិនព្រមសហការជាមួយអាជ្ញាធរខេត្ត នឹងធ្វើការអនុវត្តទៅតាមនីតិវិធី ចុះដោយផ្ទាល់ដើម្បីស្រង់ស្ថិតិចំនួនជនបរទេសជាក់ស្តែង នៅទីតាំងដែលមិនផ្តល់កិច្ចសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត ដើម្បីធ្វើរបាយការណ៍ក្រសួងមហាផ្ទៃ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល។ សូមបញ្ជាក់ថា ការធ្នើបច្ចុប្បន្នភាពជនបរទេស នៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តច្បាប់ ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារ, ចូលរួមពង្រឹងវិស័យសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈតាមបណ្តាក្រុង-ស្រុ ឃុំ-សង្កាត់ ដើម្បីធានាសុខដុមនីយកម្មរបស់ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរ និងអ្នកវិនិយោគ ជាតិ-អន្តជាតិ Read more

កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះជួយរៀបចំផ្ទះប្រជាពលរដ្ឋដែលជួបបាតុភូតខ្យល់កន្រ្តាក់

សៀមរាប៖ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះជួយរៀបចំផ្ទះប្រជាពលរដ្ឋដែលជួបបាតុភូតខ្យល់កន្រ្តាក់ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានណែនាំចង្អុលបង្ហាញឲ្យមេបញ្ជាការតាមបណ្តាមូលដ្ឋានក្រុងស្រុកទាំង១៣ បញ្ចេញកម្លាំងចុះជួយរៀបចំផ្ទះប្រជាពលរដ្ឋដែលជួបបាតុភូតខ្យល់កន្រ្តាក់បក់បោក បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ ក្នុងភូមិសាស្ត្ររបស់ខ្លួន ដែលរងគ្រោះកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ។ ឱកាសនោះ កម្លាំងកងរាជអាវុធហត្ថ បាននាំយកអំណោយមួយចំនួនរួមមាន ស័ង្កសី (៣.៥ម) ចំនួន ១០សន្លឹក អង្ករចំនួន ១ការ៉ុង មីចំនួន ០១កេស ទឹកបរិសុទ្ធចំនួន ០៥យួរ ទឹកត្រីចំនួន ០១យួរ និងទឹកស៊ីអ៊ីចំនួន ០១យួរ ជូនដល់ប្រជាពលរដ្ឋ ០១គ្រួសារ រស់នៅស្រុកស្វាយលើដែលមានការខ្វះខាត៕

រដ្ឋបាលខេត្តព្រៃវែង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ សោភ័ណភាព អនាម័យបរិស្ថាននិងរបៀបរៀបរយសាធារណៈក្នុងខេត្ត

ព្រៃវែង៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ សោភ័ណភាព អនាម័យបរិស្ថាន និងរបៀបរៀបរយសាធារណៈក្នុងខេត្តព្រៃវែង នៅសាលាខេត្តព្រៃវែង។  ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត បានមានប្រសាសន៍ថា កិច្ចប្រជុំផ្សព្វផ្សាយនាថ្ងៃនេះ គឺជាកិច្ចប្រជុំដ៏មានសារៈសំខាន់មួយដែលរដ្ឋបាលខេត្តព្រៃវែង បានរៀបចំឡើង ដើម្បី ផ្សព្វផ្សាយ និងពង្រឹងការអនុវត្តលើការងារគ្រប់គ្រងផ្សារនានាក្នុងខេត្តព្រៃវែងឱ្យមានសណ្តាប់ធ្នាប់ មានរបៀបរៀបរយ មិនប៉ះពាល់ដល់សោភណ្ឌភាព និងប្រយោជន៍សាធារណៈ។  ឯកឧត្ដម អភិបាលខេត្ត បន្តទៀតថា ផ្អែកតាមខ្លឹមសារសេចក្តីជូនដំណឹង ស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ សោភណ្ឌភាពអនាម័យបរិស្ថាន របៀប រៀបរយសាធារណៈផ្សារគ្រប់ប្រភេទទូទាំងខេត្តព្រៃវែង នេះ អាជ្ញាធរ គ្រប់ថ្នាក់នៃក្រុង ស្រុក ឃុំ សង្កាត់និងមន្ទីរ អង្គភាពដែលពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធ ភាពខ្ពស់ និងប្រកបដោយការទទួលខុសត្រូវបំផុតដោយមិនត្រូវឱ្យមានបាតុភាពណាមួយកើតឡើងនៅក្នុងមូលដ្ឋាន របស់ខ្លួននោះឡើយ ពិសេសត្រូវផ្តោតលើកការងារបន្ថែមដូចជា៖ ១.ធ្វើការណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ និងត្រូវហាមឃាត់ជាដាច់រាល់ការសាងសង់សំណង់រឹង នៅដីចំណីផ្លូវ ។ ២.ចំពោះបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ការដ្ឋានសាងសង់សំណង់នានា ដែលស្ថិតនៅតាមដងផ្លូវសាធារណៈទាំង អស់ ត្រូវរៀបចំធ្វើរបងបិទបាំង ហ៊ុំព័ទ្ធការដ្ឋានរបស់ខ្លួន ដោយធ្វើការ កែលម្អឱ្យមានសោភ័ណភាព របៀបរៀបរយ និងអនាម័យ បរិស្ថាន ឱ្យបានល្អប្រសើរ។ ៣.សិក្សាត្រួតពិនិត្យ និងរៀបចំទីតាំង ចំណតយានយន្តគ្រប់ប្រភេទ,សួនច្បារ និងរបៀបរៀបរយជុំវិញទីប្រជុំជន ផ្សារ។ ៤.ធ្វើការណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ ដែលលក់ដូរទំនិញ ត្រូវរៀបចំឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ ប្រសើរ ជៀសវៀងលក់ដូរលើចិញ្ចើមផ្លូវសាធារណៈ។ ៥.ពង្រឹងការគ្រប់គ្រង ថែទាំ និង រៀបចំរបៀបរៀបរយលក់ដូរ ក្នុងនិងជុំវិញបរិវេណផ្សារ ដោយធានាបាននូវ សណ្តាប់ធ្នាប់ និងអនាម័យល្អ។ ៦.ផ្សព្វផ្សាយ ណែនាំ ដល់ប្រជាពលរដ្ឋ ឱ្យរៀបចំបោសសម្អាត ធ្វើអនាម័យបរិស្ថាន និងរបៀបរៀបរយនៅទីធ្លាមុខផ្ទះ ព្រមទាំងរៀបចំលម្អ សោភ័ណភាពផ្ទះឱ្យបានស្អាត ជាពិសេសបោសសម្អាត ប្រមូល និងវេចខ្ចប់សំរាម និងសំណល់ រឹង-រាវគ្រប់ប្រភេទ ឱ្យបានត្រឹមត្រូវ និងណែនាំអ្នកម៉ៅការភាស៊ី ឱ្យអនុវត្តការប្រមូល និងដឹកជញ្ជូន សំរាមឱ្យបានល្អ និងទាន់ពេលវេលា។ ៧.ត្រួតពិនិត្យ និងមានវិធានការរាល់ភាពអសណ្តាប់ធ្នាប់ និងគ្មានរបៀបរៀបរយនានា។ ជាមួយនោះត្រូវណែនាំ បំផុស ដល់គ្រប់ម្ចាស់អាជីវកម្ម សេវាកម្មនានា និងប្រជាពលរដ្ឋតាមដងផ្លូវក្នុងទីប្រជុំជនទាំងអស់ ឱ្យយកចិត្ត ទុកដាក់ និង ចូលរួមកែលម្អសោភណភាពទីតាំង និងលំនៅដ្ឋាន ឱ្យបានសមរម្យ។ ៨.មានវិធានការចំពោះស្លាកយីហោ ការតសំយ៉ាប និងការដាក់តាំងនានាដែលខុសគោលការណ៍ និងការកំណត់របស់ អង្គភាពជំនាញ និងអាជ្ញាធរ ហើយធ្វើឱ្យប៉ះពាល់ សោភណភាពរបៀបរៀបរយទីប្រជុំជន។ ៩.គ្រប់មន្ទីរ អង្គភាព គ្រឹះស្ថានសិក្សា មូលដ្ឋានអាជីវកម្ម វត្តអារាម វិហាសាសនា និងគ្រប់លំនៅដ្ឋានប្រជាពលរដ្ឋ ក្នុងទីប្រជុំជនឱ្យធ្វើការកែលម្អសោភណភាពខាងមុខ និងខាងក្នុងបរិវេណ ឱ្យបានសមរម្យ។ ១០.បំផុសដល់អង្គភាពសាធារណៈវិស័យឯកជននានា ឱ្យចូលរួមសកម្មភាពកែលម្អ និងអភិវឌ្ឍខេត្ត តាមរយៈការដាក់ បង្គោលភ្លើង-ភ្លើងបំភ្លឺសាធារណៈ និងការដាំដើមឈើលម្អឱ្យបានគ្រប់ៗគ្នា។ ១១.កៀគរធនធាននានា ដើម្បីយកមកធ្វើការកែលម្អ និងអភិវឌ្ឍន៍ទីប្រជុំជន ឱ្យកាន់តែមានការវិវត្តន៍ប្រកបដោយ សោភណភាពនិងប្រណិតភាព។ ១២.ចាត់តាំង និង រៀបចំឱ្យមានសកម្មភាព ទិវាអនាម័យបរិស្ថាន សំដៅលើកកម្ពស់ទស្សនទាន ទីក្រុងស្អាត រមណីយ ដ្ឋានស្អាតសេវាល្អ។  ឯកឧត្ដម អភិបាលខេត្ត ណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវបង្ការ ទប់ស្កាត់និងប្រយុទ្ធប្រឆាំងរាល់ឧបាយកលដែលប៉ុនប៉ងបំផ្លិចបំផ្លាញ ឬធ្វើឱ្យរាំងស្ទះដល់សុខសន្តិភាពសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់នៅមូលដ្ឋាន ខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ និងបន្តដោះស្រាយបញ្ហាប្រឈមសំណើសំណូមពរ និងផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរដើម្បីបង្កើនជំនឿជាក់របស់ប្រជាពលរដ្ឋ មកលើរាជរដ្ឋាភិបាល អាណត្តិ ថ្មី៕ ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង

រដ្ឋបាលខេត្តកែប ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប”

កែប៖ រដ្ឋបាលខេត្តកែប​ បានប្រារព្ធពិធីអបអរសាទរខួបអនុសាវរីយ៍លើកទី ១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មងស្រីគ្រប់រូប ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ស ម៉ាលីដា ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព​ និងអភិវឌ្ឍន៍ សាខាខេត្តកែប។ ក្នុងឱកាសដ៏ថ្លៃថ្លានេះ អភិបាលខេត្តកែប ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានសម្តែងនូវការអរគុណនូវការរៀបចំ​ និងគាំទ្រយ៉ាងពេញទំហឹងនូវប្រធានបទ​ “​ សិទ្ធិ​ សមាសភាព​ និងភាពអង់អាចចំពោះស្រ្តី​ និងក្មេងស្រីគ្រប់រូប” ដែលស្របទៅនឹងស្ថានភាពនាពេលបច្ចុប្បន្ន នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥។  ឯកឧត្តម​បានមានប្រសាសន៍បន្ថែមទៀតថា សន្តិភាព​ និងការអភិវឌ្ឍរហូតមកដល់ថ្ងៃនេះគឺជាកេរ្តិ៍មរតកមិនអាចកាត់ថ្លៃបានរបស់​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា​ និងជាអតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ ដែលយេីងទាំងអស់គ្នាមានឱកាសជួបជុំគ្នាប្រារព្ធទិវាអន្តរជាតិនារី​ ៨មីនា​ ខួបលេីកទី១១៤​ ឆ្នាំ២០២៥​នេះ​ និងត្រូវបានបន្តថែរក្សាដោយសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​។  Read more

រដ្ឋបាលខេត្តបន្ទាយមានជ័យ ដង្ហែរក្បួនទទួលជ័យលាភីផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ ” វិស័យអប់រំ និងសុខាភិបាល”

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីអបអរសាទរ និងដង្ហែរក្បួនការទទួលបានជ័យលាភីការផ្តល់សេវាសាធារណះគំរូថ្នាក់ជាតិ លើ វិស័យអប់រំ និងវិស័យសុខាភិបាល ។ ពិធីនេះបានប្រព្រឹត្តិទៅក្រោមវត្តមានចូលរួមពីឯកឧត្តម អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមទាំងមន្រ្តីរាជការ និងលោកគ្រូអ្នកគ្រូសិស្សនិស្សិត ចូលរួមយ៉ាងច្រើនកុះករផងដែរ ។ ឯកឧត្ដម អុំ រាត្រី បានសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែង ដើម្បីទទួលបានជ័យលាភីរបស់អង្គភាពទាំង៦ នេះជាការទទួលបានជោគជ័យរបស់ខេត្ត ដែលមានអង្គភាពទាំង៦ ទទួលជ័យលាភី ក្នុងការផ្តល់សេវាសាធារណៈគំរូ ថ្នាក់ជាតិធ្វើការប្រកួតប្រជែងទទួលបានចំណាត់ថ្នាក់ល្អ នៅទូទាំង ប្រទេសនោះ។ ឯកឧត្ដម បន្តថា កត្តាទាំងអស់នេះហើយគឺជាមោតនភាពមួយរបស់ខេត្តបន្ទាយមានជ័យ ក្នុងនោះមានវិស័យអប់រំ ចំនួន២ រួមមាន សាលាមត្តេយ្យសិក្សា ធនធានកកោះ ជាប់ចំណាត់ថ្នាក់ លេខ៤ និងសាលាមតេយ្យសិក្សា ធនធានគយម៉ែង ជាប់ចំណាត់ថ្នាក់លេខ៨ ។ ដោយឡែកចំពោះវិស័យសុខាភិបាល មាន ០៤អង្គភាព គឺ ១-មន្ទីរពេទ្យបង្អែកសិរីសោភ័ណ CPA1ជាប់ចំណាត់ថ្នាក់លេខ២, ២-មន្ទីរពេទ្យបង្អែកព្រះនេត្យព្រះ (CPA2) ជាប់ចំណាត់ ថ្នាក់លេខ៣Ç, ៣-មន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី (CPA3) ជាប់ចំណាត់ថ្នាក់លេខ៦ និង៤-មន្ទីរពេទ្យ Read more