សម្ដេចមហាបវរធិបតី៖ «យើងត្រូវតែរួមគ្នាប្ដេជ្ញាចិត្តសម្អាតផ្ទះយើង បណ្ដេញរាល់អំពើអាក្រក់ចេញពីប្រទេសឱ្យអស់»
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវដល់មន្ត្រី និងកម្លាំងសមត្ថកិច្ច ស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ឱ្យរួមគ្នាប្តេជ្ញាចិត្តសម្អាតផ្ទះ ដោយបណ្តេញរាល់អំពើអាក្រក់ចេញពីប្រទេសឱ្យអស់។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានព្រមានអនុវត្តមរតកអភិក្រមវះកាត់ ដោយគ្មានការលើកលែងឡើយ ចំពោះមន្ត្រីជាប់ពាក់ព័ន្ធបទល្មើសក្នុងសង្គម ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការអំពាវនាវឱ្យរួមគ្នាបោសសំអាតអំពើអាក្រក់ ក៏ដូចជាប្រកាសចាត់វិធានការចំពោះមន្ត្រីពាក់ព័ន្ធបទល្មើសក្នុងសង្គមរបស់សម្តេចមហាបវរធិបតី បានធ្វើឡើងក្នុងឱកាសអញ្ជើញបិទសន្និបាតក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ក្នុងពិធីបិទសន្និបាតនេះ អត្ថបទពេញ










