ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ថ្លែងសរសើរក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលរួមចំណែកជួយពលរដ្ឋ ជាមួយរាជរដ្ឋាភិបាល!

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានថ្លែងសរសើរ និងលើកទឹកចិត្តក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលបានចូលរួមជាផ្នែកមួយ ជាមួយរាជរដ្ឋាភិបាល ក្នុងការងារជួយសម្រាលតម្រូវការសេវាសុខភាពមួយចំនួន ជូនប្រជាពលរដ្ឋ។ ការថ្លែងផ្ដល់កម្លាំងចិត្តនេះ បានធ្វើឡើងក្នុងឱកាសឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ បានអញ្ជើញជាអធិបតីពិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅស្រុកពោធិ៍រៀង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ការថែទាំ និងពិនិត្យព្យាបាលសុខភាព គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា និងគ្រប់វ័យ ទាមទាឱ្យមានការប្រុងប្រយត្នខ្ពស់ ហើយការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នាព្រឹកនេះ ជាឱកាសមួយសម្រាប់លោកតា លោកយាយ ពុកម៉ែ អ៊ុំពូមីង បងប្អូនប្រជាពលរដ្ឋ បានដឹងអំពីសុខភាពរបស់ខ្លួន តាមរយៈការពិនិត្យ និងការប្រឹក្សាយោបល់ និងផ្តល់ព័ត៌មានផ្សេងអំពីការថែទាំសុខភាព ចាប់ពេលនេះទៅមុខទៀត ដោយរបៀបណា។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី Read more

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសជួយសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជន ១០០ខ្នង ក្នុង១ឆ្នាំ រយៈពេល៥ឆ្នាំ គិតចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០

ថ្លែងនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានប្រកាសថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងជួយសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជន ១០០ខ្នង ក្នុង១ឆ្នាំ រយៈពេល ៥ឆ្នាំ គិតចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០។ នាឱកាសមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «ក្នុងនាមខ្ញុំជាមួយនឹងភរិយា ខ្ញុំសូមប្រកាសនូវថ្ងៃនេះថា ខ្ញុំនឹងជួយសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជន ១០០ខ្នង ក្នុងមួយឆ្នាំ រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៥ រហូតដល់ឆ្នាំ២០៣០ ព្រោះអាណត្តិរបស់ខ្ញុំនឹងអស់នៅក្នុងឆ្នាំ២០២៣០»។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា សម្តេចនឹងប្រើពេលវេលាចំនួន ៥ឆ្នាំនេះ ដើម្បីជួយសាងសង់ផ្ទះចំនួន ៥០០ខ្នង សម្រាប់ជូនអតីតយុទ្ធជន ហើយសម្រាប់ឆ្នាំនេះ ក្នុងថ្ងៃនេះ ឫស្អែក សម្តេចនឹងបើកប្រាក់សម្រាប់សាងសង់ផ្ទះសម្រាប់ ១០០ខ្នង ហើយឆ្នាំក្រោយនឹងបន្តបើកប្រាក់សម្រាប់សាងសង់ ១០០ខ្នងទៀត តទៅរហូតដល់គ្រប់ ៥ឆ្នាំ ដល់ឆ្នាំ២០៣០។ បន្ថែមពីនេះសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក៏បានបញ្ជាក់ទៀតថា បន្ទាប់ពីឆ្នាំ២០៣០ រួចហើយនោះ សម្តេចនឹងបន្តពិនិត្យមើលបន្តទៀត សម្រាប់ការជួយសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជននេះផងដែរ។ Read more

ឯកឧត្តម ហ៊ុន ម៉ានី៖ ពិព័រណ៍ផលិតផលខ្មែរ បាននាំមកនូវការរួបរួមគ្នាជុំវិញស្មារតីនៃពាក្យគន្លឹះថា «ខ្មែរធ្វើបាន» ទាំងពេលបច្ចុប្បន្ននិងអនាគត

ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងថា ពិព័រណ៍ផលិតផលខ្មែរនាពេលនេះ បាននាំមកនូវការរួបរួមគ្នាជុំវិញស្មារតីនៃពាក្យគន្លឹះថា «ខ្មែរធ្វើបាន» ទាំងពេលបច្ចុប្បន្ននិងអនាគត ដែលបានផ្ដល់ឱកាសដល់អាជីវករ ពាណិជ្ជករ សហគ្រិន និងក្រុមហ៊ុនក្នុងស្រុកជាច្រើន បានដាក់តាំងបង្ហាញនិងផ្សព្វផ្សាយអំពីផលិតផលរបស់ខ្លួន ជាពិសេសធ្វើអន្តរកម្មជាមួយដៃគូពាណិជ្ជកម្ម ។  ក្នុងពិធីបើកជាផ្លូវការនូវកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញគាំទ្រផលិតផលក្នុងស្រុក នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា ដើម្បីអនុវត្តន៍ការងារឱ្យស្របតាមការសំណូមពរនិងការអំពាវនាវ ជាពិសេសដោយមើលឃើញពីចលនាជំរុញការប្រើប្រាស់និងគាំទ្រផលិតផលក្នុងស្រុក សហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តួចផ្តើមរៀបចំពិព័រណ៍នេះឡើង ក្នុងគោលបំណងប្រមូលផ្ដុំពង្រឹងស្មារតីសាមគ្គី និងស្នេហាជាតិរួមគ្នាជាសំឡេងតែមួយ បន្តជឿជាក់លើរាជរដ្ឋាភិបាល ព្រមទាំងចូលរួមជំរុញការគាំទ្រពង្រឹងសមត្ថភាពផលិតផលក្នុងស្រុក តាមរយៈការចូលរួម ជំរុញ និងគាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុក ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងផ្ដល់ឱកាសដល់អាជីវករ ពាណិជ្ជករ សហគ្រិន និងក្រុមហ៊ុនក្នុងស្រុក ឱ្យដាក់តាំងបង្ហាញនិងផ្សព្វផ្សាយពីផលិតផលរបស់ខ្លួន ក៏ដូចជាទាក់ទងជាមួយនឹងដៃគូអាជីវកម្មនានា ។ ឯកឧត្តម បានបន្តថា លើសពីការតាំងបង្ហាញផលិតផលក្នុងស្រុក ពិព័រណ៍នេះក៏មានវេទិកាពិភាក្សាចែករំលែកចំណេះដឹង បទពិសោធន៍ និងទស្សនៈលើទិដ្ឋភាពជារួមនៅក្នុងក្របខ័ណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិ បាលដោយសំឡេងរបស់វិស័យឯកជននិងអ្នកប្រើប្រាស់ ក្នុងការជំរុញការគាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុក ដោយមានការចូលរួមពីវាគ្មិនជាច្រើន ដូចជា៖ អ្នកបង្កើតមាតិកា Read more

សម្ដេចធិបតីអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារ:ចំនួន៧

នាព្រឹកថ្ងៃសុក្រ ទី២៦ កញ្ញា ២០២៥ សម្ដេចធិបតីអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារ:ចំនួន៧៖ ១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន។ ២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានស្តីពីបម្លាស់ទីរូបវន្តបុគ្គល។ ៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។ ៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីពីរធ្វើវិសោធនកម្មកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-នូវែលសេឡង់។ ៥-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម។ ៦-សេចក្តីព្រាងរបាយការណ៍ដំបូងស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការនៅកម្ពុជា។ ៧-បញ្ហាផ្សេងៗ

កម្មករក្នុងវិស័យកាត់ដេរ បង្ហាញក្តីរីករាយ អរគុណរាជរដ្ឋាភិបាលដែលបានជួយឱ្យ ប្រាក់ឈ្នួលពួកគាត់ឡើង ជារៀងរាល់ឆ្នាំ

ក្រុមកម្មករ-កម្មការិនីក្នុងវិស័យកាត់ដេរ បានសម្ដែងអារម្មណ៍រីករាយ និងអរគុណរាជរដ្ឋាភិបាល ដែលជួយឱ្យប្រាក់ឈ្នួលគោលរបស់ខ្លួន ទទួលបានការដំឡើងជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំ ២០២៦ខាងមុខនេះ ពួកគាត់នឹងទទួលបានការដំឡើងប្រាក់ឈ្នួលចំនួន ២ដុល្លារបន្ថែមទៀត។ ការបង្ហាញអារម្មណ៍រីករាយ និងសាទរបែបនេះ គឺបន្ទាប់ពីក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំលើកចុងក្រោយរបស់ខ្លួន នៅថ្ងៃទី១៧ ខែកញ្ញានេះ ដើម្បីពិនិត្យសម្រេចលើលទ្ធផលនៃកិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ ឆ្នាំ២០២៦។ ជាលទ្ធផលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចបន្ថែម ២ដុល្លារ លើតួលេខ ២០៨ដុល្លារ ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-និយោជិតផ្នែក វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ ២០២៦ មានចំនួន ២១០ដុល្លារ ក្នុងមួយខែ។ អ្នកស្រី នៅ រ៉ានី កម្មការិនីមកពីខេត្តព្រៃវែង ប្រាប់ថា អ្នកស្រី បានធ្វើការងារនៅរោងចក្រកាត់ដេរតាំងពីមានប្រាក់ឈ្នួលគោលត្រឹម ៨០ដុល្លារ មកដល់ឆ្នាំ២០២៥នេះ អ្នកស្រីទទួលបាន ២០៨ដុល្លារ។ អ្នកស្រី រីករាយដែលប្រាក់ឈ្នួលរបស់អ្នកស្រី ក៏ដូចជាកម្មករ-និយោជិតផ្សេងទៀត មានការដំឡើងជារៀងរាល់ឆ្នាំ។ អ្នកស្រី នៅ រ៉ានី ប្រាប់បែបនេះថា “មានការសប្បាយចិត្ត Read more

រដ្ឋមន្រ្តីក្រសួងព័ត៌មានជំរុញឱ្យថ្នាក់ដឹកនាំគ្រប់អង្គភាពត្រូវពង្រឹងកញ្ចប់ថវិកាជាតិឱ្យមានប្រសិទ្ធ ភាព

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញឱ្យថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានទាំង៥ត្រូវពង្រឹងការប្រើប្រាស់កញ្ចប់ថវិកាជាតិឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ដើម្បីចៀសវៀងកំហុសឆ្គងជាយថាហេតុផ្សេងៗ។  ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា  ការធ្វើកំណែទម្រង់រដ្ឋបាលហិរញ្ញវត្ថុសាធារណៈ គឺធ្វើទ្បើងដើម្បីពង្រឹងទៅលើការចំណាយឱ្យចំទិសដៅមានលទ្ធផលប្រកបដោយប្រសិទ្ធភាពចៀសវាងការចំណាយខុស។ ឯកឧត្តមមានប្រសាសន៍បន្តថា  ដើម្បីឱ្យការងារនេះដំណើរទៅប្រកបដោយរលូន ថ្នាក់ដឹកនាំនៅតាមអង្គភាពនិមួយៗត្រូវរៀបចំធនធានមនុស្សឱ្យចំទិសដៅការងារ។  ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍នៅក្នុងសិក្ខាសាលាស្តីពី ការកសាងផែនការសកម្មភាពសម្រាប់អនុវត្តផែនការយុទ្ធសាស្តអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៦ -២០២៨។ ក្រសួងព័ត៌មាន មានអគ្គនាយកដ្ឋាន៥ រួមមាន អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា, អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា, អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មាន(AKP), អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ៕

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដាំមន្ត្រីនគរបាលក្រុងរុនតាឯកតេជោសែន ថែទាំ និងកសាងគុណតម្លៃអធិការដ្ឋានឱ្យជាកន្លែងផ្ដល់ភាពកក់ក្ដៅ និងទំនុកចិត្តជូនពលរដ្ឋ!

ជាងមួយឆ្នាំ ក្រោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ចេញអនុក្រឹត្យបង្កើតក្រុងរុនតាឯកតេជោសែន នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារអធិការដ្ឋាននគរបាល និងសមិទ្ធផលមួយចំនួនទៀត។ យោងតាមរបាយការណ៍ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អគារអធិការដ្ឋានក្រុងរុនតែឯកតេជោសែន និងសមិទ្ធផលដែលសម្ពោធនៅថ្ងៃនេះ ជាចំណងដៃដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវកែ សួនសុភី ស សុខា ជូនមន្ត្រី និងប្រជាពលរដ្ឋក្រុងរុនតាឯកតេជោសែន។ សមិទ្ធផលនេះរួមមាន អគារធំទំហំ១៣,៥ គុណ២៣ម៉ែត្រ អគារស្នាក់នៅរបស់មន្ត្រីទំហំ៧,២គុណ២៦ម៉ែត្រ អគារផ្ទះបាយ និងកន្លែងហូបបាយទំហំ៥គុណ១៣,៥ម៉ែត្រ អគារឃាត់ខ្លួនបណ្តោះអាសន្នទំហំ៥គុណ១០ម៉ែត្រ រោងចំណតរថយន្តពន្លត់អគ្គិភ័យ ៧,៤គុណ ១៣,៥ម៉ែត្រ បន្ទប់ទឹកសាធារណៈទំហំ២,៧គុណ ៥,៨ម៉ែត្រ របងព័ទ្ធជុំវិញប្រវែង២៩១,៥៧គុណ២ម៉ែត្រ ខ្លោងទ្វារប៉ុស្តិ៍យាម១កន្លែង រៀបចំចំណតរថយន្ត១កន្លែង និងដងទង់ជាតិចំនួន១ សាងសង់លើផ្ទៃដីទំហំ ៥ ០០០ម៉ែត្រការ៉េ។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី Read more

សម្តេចធិបតី៖ កម្ពុជា ត្រៀមខ្លួនធ្វើជាដៃគូទុកចិត្ត ក្នុងការចូលរួមចំណែក ដល់សន្តិសុខស្បៀងរបស់ហ្វីលីពីន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជា ត្រៀមខ្លួនធ្វើជាដៃគូទុកចិត្ត ក្នុងការចូលរួមចំណែក ដល់សន្តិសុខស្បៀងរបស់ហ្វីលីពីន ។ ក្នុងឱកាសអញ្ជើញចូលរួម ធ្វើសន្និសីទសារព័ត៌មានរួមគ្នា កម្ពុជា-ហ្វីលីពីន នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជា ផ្តល់សារៈសំខាន់ ចំពោះទំនាក់ទំនងយូរអង្វែង ជាមួយហ្វីលីពីន ដោយឈរលើមូលដ្ឋាន នៃការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម ។ រយៈពេលជាច្រើនឆ្នាំកន្លងមក ភាពជាដៃគូនៃទំនាក់ទំនងកម្ពុជា-ហ្វីលីពីន រីកចម្រើនលើគ្រប់វិស័យ រួមមានវិស័យការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម និងវិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ចំពោះពាណិជ្ជកម្មវិនិយោគ និងកិច្ចសហប្រត្តិបត្តិការសេដ្ឋកិច្ច យើងបានពិភាក្សាអំពីគំនិតផ្តួចផ្តើម យន្តការជាក់ស្តែង ទាំងក្នុងក្របខណ្ឌរដ្ឋាភិបាល និងឯកជន ។ កម្ពុជា ត្រៀមខ្លួនធ្វើជាដៃគូទុកចិត្ត ក្នុងការចូលរួមចំណែក ដល់សន្តិសុខស្បៀងរបស់ហ្វីលីពីន ។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ Read more

ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីបដិសណ្ឋារកិច្ចផ្លូវរដ្ឋ និងពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីន

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅម៉ោង៩ព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានរៀបចំពិធីបដិសណ្ឋារកិច្ចផ្លូវរដ្ឋ និងពិភាក្សាការងារជាមួយ លោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីហ្វីលីពីន និងជំទាវទី១ ដែលបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ លោក ម៉ាកុស ជេអ និងជំទាវទី១ហ្វីលីពីន បានអញ្ជើញមកដល់កម្ពុជា នៅល្ងាចថ្ងៃទី០៧ ខែកញ្ញា ម្សិលមិញ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកប្រធានាធិបតី Ferdinand Romualdez Marcos Jr. នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងសាមគ្គីភាព ព្រមទាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេស និងប្រជាជនប្រទេសទាំងពីរ៕

ព្រះពុទ្ធបដិមាកសាងពីស្ពាន់កម្ពស់៩ម៉ែត្រ ទម្ងន់៩តោន នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានរៀបចំពិធីប្រុងពាលី និងពុទ្ធាភិសេក ខណ:ការបើកការហោះហើរនឹងធ្វើឡើងនៅថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៥

ព្រះពុទ្ធបដិមា កសាងពីស្ពាន់ និងលោហៈ មានកម្ពស់៩ម៉ែត្រ និងទម្ងន់៩តោន នៅក្នុងអគារអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានរៀបចំពិធីប្រុងពាលី និងពុទ្ធាភិសេក តាមបែបព្រះពុទ្ធសាសនា នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ដោយមានការយាង និងនិមន្តចូលរួមពីសំណាក់សម្តេចព្រះសង្ឃនាយក និងព្រះសង្ឃទាំងពីរគណ:ចំនួន១៨អង្គ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)។ អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក មានប្រសាសន៍ថា ព្រះពុទ្ធបដិមានេះ ជាទម្រង់ភ្នេនប្រទានពរ ដើម្បីបង្ហាញពីរចនាបទ វប្បធម៌ និងការលើកតម្កើងព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ។ អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បន្ថែមទៀតថា ការតាំងបង្ហាញព្រះពុទ្ធបដិមានេះ ដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាភ្ញៀវដែលឆ្លងកាត់ អាកាសយានដ្ឋាន ជួបតែសេចក្តីសុខសប្បាយ នៅក្នុងការធ្វើដំណើរ។ នាយកគ្រប់គ្រងក្រុមហ៊ុនដដែល បានបញ្ជាក់ថា ការដាក់តាំងព្រះពុទ្ធបដិមានេះ ដោយសារកម្ពុជា កាន់ព្រះពុទ្ធសាសនា ដូច្នេះហើយ Read more