ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំមន្ត្រីរាជការក្រសួងព័ត៌មាន និងសប្បុរសជន ចុះសួរសុខទុក្ខ និងលើកទឹកចិត្តកងកម្លាំងប្រដាប់អាវុធឈរជើងនៅខ្សែត្រៀមជួរមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងព័ត៌មាន និងសប្បុរសជន បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខលើកទឹកចិត្តដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធកំពុងឈរជើងនៅខ្សែត្រៀមជួរមុខការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ។ ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នាបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ អំណោយយដែលនាំទៅប្រគល់ជូននាពេលនោះរួមមាន៖ គ្រឿងឧបភោគបរិភោគ អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់សារៈសំខាន់ដល់ការស្ដារនីតិសម្បទា ការវិនិយោគទីតាំងបន្សាបគ្រឿងញៀន និងយន្តការសហប្រតិបត្តិការពហុភាគី

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការស្តារនីតិសម្បទាអ្នកមានគ្រឿងញៀន ឬការបន្សាបគ្រឿងញៀន គឺជាការផ្តល់ឱកាសដល់អ្នកញៀនគ្រឿងញៀន បានកែខ្លួនវិលត្រឡប់មកធ្វើជាពលរដ្ឋល្អ។ បើតាមឯកឧត្តមអភិបន្តិបណ្ឌិត ការស្ដារនីតិសម្បទាអ្នកមានគ្រឿងញៀន ត្រូវការជាចាំបាច់នូវការគាំទ្រលើកទឹកចិត្តពីមជ្ឈដ្ឋានជុំវិញ ទាំងក្រុមគ្រួសារ និងសង្គម ខណៈការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបការជួញដូរគ្រឿងញៀន ក៏ត្រូវការភាគីពាក់ព័ន្ធ ចូលរួមដូចគ្នាដែរ អត្ថបទពេញ

សម្តេចធិបតី អញ្ជើញជួបសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅបណ្តោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម

រសៀលថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៖ «ជួបសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅបណ្តោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម ចំនួន ១,២៨២គ្រួសារ ស្មើនឹង ៣,៨៥០នាក់។ សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អត្ថបទពេញ

ស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ទើបធ្វើឱ្យប្រទេសកម្ពុជាខ្លាំង ហើយកម្ពុជាប្ដូរផ្ដាច់ក្នុងការការពារទឹកដី និងអធិបតេយ្យភាពជាតិ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ថា ស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ទើបធ្វើឱ្យប្រទេសយើងខ្លាំង ហើយកម្ពុជាប្ដូរផ្ដាច់ក្នុងការការពារទឹកដី និងអធិបតេយ្យភាពជាតិ ។ ជាមួយគ្នានេះ, សូមគុណដល់ ស.ស.យ.ក. អត្ថបទពេញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងប្រាប់ដល់វិនិយោគិនជាតិ អន្តរជាតិ កុំព្រួយបារម្ភលើបញ្ហាព្រំដែនបន្តិចបន្ដួចជាមួយថៃ សូមបន្តជ្រើសរើសយកការវិនិយោគនៅកម្ពុជា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសង្ឃឹមថា អ្នកវិនិយោគនឹងជ្រើសរើសយកឱកាសមកវិនិយោគនៅកម្ពុជា ហើយរាជរដ្ឋាភិបាល និងបង្ករលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់អ្នកវិនិយោគទាំងក្នុងនិងក្រៅប្រទេស។ ជាមួយគ្នានេះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “កុំព្រួយបារម្ភលើបញ្ហាព្រំដែនបន្តិចបន្ដួចជាមួយថៃ ហើយសូមបន្តជ្រើសរើសយកការវិនិយោគនៅកម្ពុជា ខណៈកម្ពុជាកំពុងមានសក្ដានុពលសម្រាប់ការវិនិយោគលើវិស័យជាច្រើន”។ នេះជាការថ្លែងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រតី នៃកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការដំណើរការជាផ្លូវការ ១ឆ្នាំរបស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា អត្ថបទពេញ

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា អំពាវនាវដល់ក្រសួងស្ថាប័ន វិស័យឯកជន និងសប្បុរសជន បន្តជួយគាំទ្រនិងចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលថ្មីៗបន្ថែមទៀត នៅតំបន់ប្រវត្តិសាស្ត្រ X16

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអំពាវនាវដល់ក្រសួងស្ថាប័ន វិស័យឯកជន និងសប្បុរសជននានា បន្តជួយគាំទ្រជាថវិកា សម្ភារ និងការចូលរួមនានា ដើម្បីបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលថ្មីៗបន្ថែមទៀត នៅតំបន់ប្រវត្តិសាស្ត្រ X16។ ការអំពាវនាវនេះ បានធ្វើឡើងក្ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំ ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ អត្ថបទពេញ

ឯកឧត្ដ​ម​អភិសន្តិបណ្ឌិត ស សុខា និងនាយកអង្គការ UNICEF វាយតម្លៃជាវិជ្ជមានចំពោះកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ!

ក្នុងជំនួបពិភាក្សាទ្វេភាគី នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដ​ម​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកបណ្ឌិត វីល ផាក (Will Parks) នាយកអង្គការយូនីសេហ្វ (UNICEF) ប្រចាំនៅកម្ពុជា បានពិភាក្សានិងផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយវិជ្ជមានជាពិសេសអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាង UNICEF អត្ថបទពេញ

សម្តេចតេជោ ហ៊ុន សែន បដិសេធសំណើនាយករដ្ឋមន្ត្រីថៃ ឱ្យមានការចរចារ ដើម្បីបើកច្រកព្រំដែនឡើងវិញ ដោយថា “ខ្ញុំយល់ ខ្ញុំអាណិត តែខ្ញុំមិនអាចយកការរាប់អានគ្នា ទៅដោះដូរនឹងផលប្រយោជន៍ជាតិបាននោះទេ”

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបដិសេធចំពោះសំណើរបស់នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែ ថងថាន ដែលស្នើសុំឱ្យមានការចរចារវាងភាគីកម្ពុជា-ថៃ ដើម្បីឱ្យមានការបើកច្រកព្រំដែនទាំងអស់ រវាងប្រទេសទាំងពីរឡើងវិញ។ សំណើរបស់នាយករដ្ឋមន្ត្រីថៃ បានធ្វើឡើងក្នុងកិច្ចសន្ទនាតាមទូរសព្ទ ជាមួយសម្តេចតេជោ ហ៊ុន សែន មានរយៈពេល១៧៖០៦នាទី ស្តីពីស្ថានភាពជម្លោះព្រំដែនរវាងប្រទេសកម្ពុជា អត្ថបទពេញ

ឯកឧត្ដម អ៊ុំ រាត្រី អញ្ជើញចុះពិនិត្យមេីល ច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមទាំងក្រុមការងារ អាជ្ញាធរក្រុង បានអញ្ជើញចុះពិនិត្យមេីលស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ព្រមទាំងសំណេះសំណាលជាមួយបងប្អូន-ចេញចូល ប្រទេសទាំង២ កម្ពុជា-ថៃ នៅថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥។ ឯកឧត្ដម បានមានប្រសាសន៍ថា ក្រោយពីភាគីថៃបានសម្រេចបិទច្រកទ្វារជាឯកតោភាគី និងបានកំណត់ម៉ោងបេីកច្រកនៅម៉ោង៨ព្រឹក អត្ថបទពេញ

យុវជន យុវនារី និងពលរដ្ឋខ្មែររាប់សិបម៉ឺននាក់ ចូលរួមថ្មើរជើងគាំទ្ររាជរដ្ឋាភិបាលក្នុងការដោះ ស្រាយជម្លោះព្រំដែនឈរលើ ច្បាប់អន្តរជាតិ និងផ្តល់ជាកម្លាំងចិត្តដល់វីរយុទ្ធជនដែលឈរជើងនៅតាមបន្ទាត់ព្រំដែន

នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ការដើរដោយថ្មើរជើងចេញពីទីតាំងចាប់ផ្ដើមពីកោះពេជ្យ មកវិមានឯករាជ្យ មានការចូលរួមពីប្រជាពលរដ្ឋខ្មែរយើងដែលមក ពីគ្រប់ទិសទី រាប់សិបម៉ឺននាក់ រួមគ្នាសម្តែងទឹកចិត្ត និងការគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន និងផ្តល់ជាកម្លាំងចិត្តដល់វីរៈយុទ្ធជនដែលឈរជើងនៅតាមបន្ទាត់ព្រំដែនដើម្បីការពារបូរណភាពទឹកដី។ជំហររបស់ប្រជាពលរដ្ឋកម្ពុជា គឺមិនចង់បានដីរបស់អ្នកណាម្នាក់សូម្បីមួយមីលីម៉ែត្រ ប៉ុន្តែយើងការពារដាច់ខាតមិនឲ្យអ្នកណាឈ្លានពានទឹកដីកម្ពុជាមួយមីលីម៉ែត្រដូចគ្នា។ យុវជនកម្ពុជា រួបរួមសាមគ្គី និងប្តេជ្ញាចិត្តជាដាច់ខាតចូលរួមធ្វើជាខឿនការពារជាតិ និងប្រជាជននៅគ្រប់កាលៈទេសៈ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អត្ថបទពេញ