សម្តេចធិបតី ៖ កម្មករ នឹងទទួលបានប្រាក់ខែ២១០ដុល្លារ ចាប់ពីខែមករាឆ្នាំ២០២៦

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានសម្តែងការអបអរសាទរជាមួយកម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបដែលនឹងចាប់ផ្ដើមទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន២១០ដុល្លារ ចាប់ពីខែមករា ឆ្នាំ២០២៦នេះតទៅ ខណៈប្រាក់ឈ្នួលកាលពីឆ្នាំ២០២៥ មានតែ២០៨ដុល្លារ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៤ បានសម្រេចការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ អត្ថបទពេញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននិងកំពុងគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះយោធិន និងក្រុមគ្រួសារយោធិន

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននាំយកអំណោយដ៏ថ្លៃថ្លាបំផុតប្រកបទៅដោយការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនលោកស្រី ថា ដាវី ជាភរិយាយោធិនមួយរូបដែលកំពុងប្រយុទ្ធនៅសមរភូមិជួរមុខដែលបានផ្ញើសារគោរពជូនលោកជំទាវបណ្ឌិតដោយផ្ទាល់ សូមលោកជំទាវបណ្ឌិត ជួយមើលភរិយាមានផ្ទៃពោះជិតដល់ថ្ងៃសម្រាលបុត្ររ រស់នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ អំណោយដ៏ថ្លៃថ្លាទាំងនេះ មានជាអាទិ៍ អត្ថបទពេញ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដឹកនាំចលនាដាំបន្លែ “យើងរួមគ្នាដើម្បីជាតិ” ដើម្បីយកទៅផ្គត់ផ្គង់សមរភូមិមុខ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែធ្នូនេះ បានអញ្ជើញចូលជាអធិបតីក្នុងកម្មវិធី ចលនា “យើងរួមគ្នាដើម្បីជាតិ” ស្ថិតនៅសាលាបឋមសិក្សាភ្នំពេញថ្មី រាជធានីភ្នំពេញ ដោយមានការចូលរួមពីសមាជិកសមាជិកាកាយឫទ្ធិនារីកម្ពុជា និងគ្រូ អ្នកគ្រូ សិស្សានុសិស្សចូលរួមដំាបន្លែបង្ការនៅក្នុងបរិវេនសាលារៀន។ នៅក្នុងពិធីនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អត្ថបទពេញ

សម្តេចធិបតីលើកទឹកចិត្តឱ្យបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាមបន្តរួមគ្នាកសាងតំបន់ព្រំដែនសន្តិភាព

សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសកម្ពុជា-វៀតណាម បន្តរួមគ្នាកសាងតំបន់ព្រំដែនជាតំបន់សន្តិភាព មិត្តភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីផលប្រយោជន៍រួម។ ក្នុងជំនូបជាមួយឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តឹនណាម នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន អត្ថបទពេញ

សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបអ្នករិះគន់ថៃ៖ «កម្ពុជាមិនបានប្រើលុយចិនរៀបចំស៊ីហ្គេមទេ ហើយកុំប្រមាថជាតិសាសន៍ខ្មែរ»

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ នេះ បានចេញសារជាថ្មីដើម្បីបំភ្លឺ និងឆ្លើយតបទៅកាន់មតិរិះគន់របស់ពលរដ្ឋថៃមួយចំនួន ដែលបានចោទប្រកាន់ថា កម្ពុជាប្រើប្រាស់លុយចិនដើម្បីរៀបចំស៊ីហ្គេមឆ្នាំ២០២៣ និងបានមើលងាយកម្ពុជាថាជាប្រទេសក្រីក្រ។ ការចេញមុខបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីសម្តេចបានបង្ហោះវីដេអូកាលពីថ្ងៃទី៤ ខែធ្នូ ស្តីពីការបិទបញ្ចប់ស៊ីហ្គេមនៅកម្ពុជា ដែលត្រូវបានជនជាតិថៃមួយចំនួនបកស្រាយខុសថា ជាការឌឺដងឱ្យប្រទេសថៃដែលត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៥។ នៅក្នុងសារលិខិតបំភ្លឺ អត្ថបទពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ នៅភូមិព្រៃចាន់ និង ភូមិជោគជ័យ និងប្រជាពលរដ្ឋផ្សេងទៀតក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង

នៅព្រឹកថ្ងៃសៅរ៍ ទី៦ ខែធ្នូ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ នៅភូមិព្រៃចាន់ និង ភូមិជោគជ័យ និងប្រជាពលរដ្ឋ ផ្សេងទៀតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋមួយចំនួននៅឃុំកំរៀង និងឃុំបឹងរាំង អត្ថបទពេញ

កម្ពុជា បើកឱ្យដំណើរការ ប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី៥ ឬសេវា 5G ជាផ្លូវការ ចាប់ពីឆ្នាំ២០២៦

បន្ទាប់ពីបញ្ចប់ពិធីផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់ជាមួយប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍន៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត គឺ ការបើកឱ្យដំណើរការជាផ្លូវការនៃការធ្វើប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី៥ ឬសេវា 5G ជាផ្លូវការនៅកម្ពុជា ចាប់ពីឆ្នាំ២០២៦ តទៅ ។ កម្មវីធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។  អត្ថប្រយោជន៍សំខាន់ៗដែលសេវា 5G អត្ថបទពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទិវាជាតិអ្នកនិពន្ធបានរួមចំណែកដល់ការលើកស្ទួយគុណតម្លៃ ការគោរពដឹងគុណបុព្វកវីនិពន្ធខ្មែរ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការប្រារព្ធទិវាជាតិអ្នកនិពន្ធ គឺបានរួមចំណែកដល់ការលើកស្ទួយគុណតម្លៃ ការគោរពដឹងគុណបុព្វកវីនិពន្ធខ្មែរ និងរួមចំណែកដល់ការអប់រំ វប្បធម៌ និងសាសនា ។ តាមរយៈ សារលិខិតក្នុងឱកាសទិវាជាតិអ្នកនិពន្ធ ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ទិវាជាតិអ្នកនិពន្ធឆ្នាំ២០២៥នេះបានធ្វើឡើង អត្ថបទពេញ

សម្តេច ម៉ែន សំអន បានណែនាំឱ្យយកចិត្តទុក្ខដាក់លើគ្រួសារកងទ័ព ដែលកំពុងបំពេញបេសកកម្មនៅជួរមុខ ដើម្បីជាកម្លាំងចិត្ត និងធានាថា ក្រុមគ្រួសារពួកគាត់ ទទួលបានការមើលថែដិតដល់

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានជួបសំណេះសំណាល និងនាំយកអំណោយ គ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ចាំបាច់ និងថវិកាមួយចំនួន ចែកជូនដល់គ្រួសារកងទ័ពជួរមុខ និងជូនដល់កងពលតូចអន្តរាគមន៍លេខ៩ ស្ថិតក្នុងភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២ អត្ថបទពេញ

ឯកឧត្តម ហ៊ុន ម៉ានី៖ រយៈពេល៤៧ ឆ្នាំគឺជោគជ័យនៃក្តីសង្ឃឹមដែលកើតចេញពីស្មារតី២ធ្នូ និងជ័យជម្នះ៧កមរា

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា រយៈពេល៤៧ ឆ្នាំគឺជាជោគជ័យនៃក្តីសង្ឃឹមដែលកើតចេញពីស្មារតី២ធ្នូនិងជ័យជម្នះ ៧កមរា ដែលបានបំភ្លឺផ្លូវកម្ពុជាឈានឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម បិទបញ្ចប់ការបែកបាក់ជាតិ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាង អភិវឌ្ឍប្រទេសឱ្យរីកចម្រើនមកដល់ពេលបច្ចុប្បន្ននេះ។ ថ្លែងក្នុងពិធីមីទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី អត្ថបទពេញ