១០ថ្ងៃ មន្រ្តី ផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាង៦ពាន់លើក!

មរតកគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី៧ បន្តអនុវត្តយ៉ាងយកចិត្តទុកដាក់ និងត្រូវបានមន្រ្តីអាជ្ញាធរគ្រប់ថ្នាក់ យកទៅផ្សព្វផ្សាយយ៉ាងសកម្ម។ ជាក់ស្ដែង ក្នុងរយៈពេល ១០ថ្ងឌ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋជាង ២ម៉ឺននាក់ បានបន្តចូលរួមឈ្វេងយល់គោលនយោបាយនេះ ក្នុងកម្មវិធីផ្សព្វផ្សាយសរុបជាង ៦លើកលើក ទូទាំងប្រទេស។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ លក្ខណៈសម្បត្តិទាំង៧ នៃគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព រួមមាន៖ ១. ការផ្ដល់សេវាសាធារណៈ ២. ទប់ស្កាត់បទល្មើសក្នុងសង្គម ៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ ៤. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ៥. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ៦. ការងារអនាម័យនិងបរិស្ថាន និង៧. ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយនិងជំងឺរាតត្បាតកាចសាហាវ។ លោក ទូច សុឃៈ បានបញ្ជាក់ថា សកម្មភាពនៃការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព តែងតែបានធ្វើឡើងយ៉ាងសកម្មនៅតាមវេទិកាសាធារណៈ ដើម្បីបញ្ជ្រាបការយល់ដឹងទៅកាន់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាពិសេសបន្តលើកទឹកចិត្តឱ្យមានការចូលរួមសហការ និងរាយការណ៍ទៅកាន់អាជ្ញាធរឃុំ សង្កាត់ឬ អាជ្ញាធរ ដែលនៅជិតបំផុត ដើម្បីផ្តល់ភាពងាយស្រួលក្នុងចាត់វិធានការបង្ការ បង្ក្រាប និងទប់ស្កាត់បានឱ្យឆាប់រហ័ស ស្របតាមគោលការណ៍ដឹកនាំរបស់សម្ដេចមហាបវរធិបតី Read more

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ដំឡើងឋានន្តរស័ក្តិ ថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥» ជូន សម្តចពិជ័យសេនា ទៀ បាញ់ និង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះ​ បានចេញព្រះរាជក្រឹត្យ​ត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្តិ ថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥» ជូន សម្តចពិជ័យសេនា ទៀ បាញ់ និង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។ គួរបញ្ជាក់ផងដែរ មកដល់ពេលនេះ កម្ពុជាមាន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ ចំនួន៤រូប ក្នុងនោះរួមមាន សម្ដេចតេជោ ហ៊ុន សែន, សម្ដេច ហេង សំរិន, សម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន៕

រាជរដ្ឋាភិបាលណែនាំដល់ម្ចាស់កម្មសិទ្ធិ ឬអ្នកទទួលខុសត្រូវលើរោងចក្រ សហគ្រាស បំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវ ស្របតាមលិខិតបទដ្ឋានគតិយុត្តជា ធរមាន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញដល់ម្ចាស់កម្មសិទ្ធិ ឬអ្នកទទួលខុសត្រូវនៃរោងចក្រ សហគ្រាស សួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស អាជីវកម្មធនធានរ៉ែ មូលដ្ឋានសុខាភិបាល ទីសត្តឃាត និងមន្ទីរ ពិសោធន៍ជាដើម ត្រូវបំពាក់ និងដំណើរការប្រព័ន្ធប្រព្រឹត្តកម្មសំណល់រាវ និងបំពាក់ ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវ ស្របតាមលិខិតបទដ្ឋានគតិយុត្តជា ធរមាន និងមានផែនការ មធ្យោបាយ និងសម្ភារៈបច្ចេកទេសឆ្លើយតបបន្ទាន់ ក្នុងករណី កើត មានឧបទ្ទវហេតុការបំពុលទឹក។ ការជម្រុញរបស់សម្តេចបវរធិបតី  បានធ្វើឡើងតាមរយៈសារាចរ ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈនាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។ តាមសារាចរខាងលើសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវផ្តល់កិច្ចសហការដល់ក្រសួងបរិស្ថាន ដើម្បីអនុវត្តវិធានការសំខាន់ៗមួយចំនួនដូចខាងក្រោម៖ ១. ជំរុញម្ចាស់កម្មសិទ្ធិ ឬអ្នកទទួលខុសត្រូវនៃអគារអាជីវកម្ម សេវាកម្ម បុរីលំនៅឋាន អគារសហកម្មសិទ្ធិ រមណីយដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារ ផ្សារទំនើប ឬមណ្ឌល កម្សាន្តជាដើម ត្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យស្របតាមស្ដង់ដា សុវត្ថិភាព បរិស្ថាន មុននឹងបង្ហូរទៅតំបន់ទឹកសាធារណៈ ឬបង្ហូរចូលបណ្តាញលូសាធារណៈ ដែលភ្ជាប់ទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់រួម។ ២. Read more

សន្និបាតវិស័យយុត្តិធម៌ ជំរុញឱ្យចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីយុត្តិធម៌ ត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌ និងត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការចាត់ការសំណុំរឿងឱ្យបានម៉ឺងម៉ាត់ ត្រឹមត្រូវ និងយុត្តិធម៌

ភ្នំពេញ៖ លោកកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមជាមួយ លោកបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកស្រី ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៥។ សន្និបាតនេះ បានបញ្ចប់ បន្ទាប់ពីបានប្រព្រឹត្តទៅអស់រយៈពេល ២ថ្ងៃកន្លះ ប្រកបដោយបរិយាកាសស្និទ្ធស្នាល សាមគ្គីភាព និងស្មារតីទទួលខុសត្រូវខ្ពស់។ បន្ទាប់ពីឆ្លងកាត់កិច្ចពិភាក្សាដេញដោលយ៉ាងសកម្ម និងផុលផុសអស់រយៈពេលជិត ៣ថ្ងៃ លើបទបង្ហាញចំនួន ៤ និងប្រធានបទពិភាក្សាដ៏មានសារៈសំខាន់ចំនួន ២, អង្គសន្និបាតបានសម្រេចរួមគ្នាក្នុងការដាក់ចេញនូវដំណោះស្រាយចំពោះបញ្ហាប្រឈមពាក់ព័ន្ធនានា ដែលដំណោះស្រាយរួមនេះ នឹងត្រូវបានរៀបចំចេញជាសេចក្តីសម្រេចចិត្តរបស់អង្គសន្និបាត។ យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា អង្គសន្និបាតវិស័យយុត្តិធម៌ បានជំរុញឱ្យចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីរាជការគ្រប់រូប ត្រូវបន្តប្រកាន់ខ្ជាប់នូវក្រមសីលធម៌ក្នុងការអនុវត្តការងាររបស់ខ្លួន និងត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការចាត់ការសំណុំរឿងឱ្យបានម៉ឺងម៉ាត់ ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន។ អង្គសន្និបាត បានគាំទ្របន្តលើកកម្ពស់ការអនុវត្តនូវគោលការណ៍ “គុណាធិបតេយ្យ” ក្នុងវិស័យយុត្តិធម៌ ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ការលើកទឹកចិត្តនានាដល់មន្ត្រីរាជការ និងមន្ត្រីតុលាការទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយភាពជាម្ចាស់, ការទទួលខុសត្រូវខ្ពស់ និងមានសាមគ្គីភាពផ្ទៃក្នុង ជាពិសេស Read more

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាមិនចង់មានសង្គ្រាមជាមួយប្រទេសណានោះទេ ប៉ុន្តែបើគេបំពានដោយអាវុធ កម្ពុជានឹងតបតដោយមិនញញើតនោះឡើយ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “កម្ពុជាមិនចង់មានសង្គ្រាមជាមួយប្រទេសណានោះទេ ប៉ុន្តែបើគេបំពានដោយអាវុធ កម្ពុជានឹងតបតដោយមិនញញើតនោះឡើយ។ សម្ដេចធិបតីរំលេចបន្ថែមថា កម្ពុជាមិនមាត់ មិនកនោះឡើយ តែត្រៀមខ្លួនជានិច្ច”។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតប្រចាំឆ្នាំ លើកទី២ បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅផែនការ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៥នេះ។ សម្ដេចបវរធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់ទៀតថា “ប្រសិនបើមានការឈ្លានពានកម្ពុជា កម្ពុជារក្សាសិទ្ធិ នូវការប្រើប្រាស់កម្លាំងប្រដាប់អាវុធដើម្បីការពារជាតិ ការពារបូរណភាពទឹកដី”។ ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសសូមកុំឲ្យខ្មែរ និងខ្មែរគិតតែឈ្លោះគ្នា ខ្មែរគ្នាឯង ត្រូវរួមគ្នា សាមគ្គីគ្នា ដើម្បីការពារសុខសន្តិភាព៕

សម្ដេចតេជោ ហ៊ុន សែន៖ ប្រទេសជាតិអាចរីកចម្រើនបាន ផ្អែកលើកត្តាសំខាន់២គឺស្ថិរភាពផ្ទៃក្នុង និងទំនាក់ទំនងជាមួយប្រទេសជិតខាង

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បានគូសបញ្ជាក់ថា ប្រទេសជាតិអាចរីកចម្រើនបានត្រូវផ្អែកលើកត្តាសំខាន់២ គឺស្ថិរភាពផ្ទៃក្នុង និងទំនាក់ទំនងជាមួយប្រទេសជិតខាង។ សម្ដេចតេជោបញ្ជាក់បែបនេះ ខណៈកម្ពុជាកំពុងឆ្ពោះទៅកាន់ប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០២៦ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ។ ក្រោយទទួលបានសន្តិភាពពេញលេញរយៈពេល២៦ឆ្នាំ ក្រោមនយោបាយ ឈ្នះ ឈ្នះ ដែលដាក់ចេញដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបឱ្យដឹងពីយុទ្ធសាស្ត្របន្ថែម ដែលនាំឱ្យកម្ពុជាកាន់តែមានភាពរីកចម្រើនក្រោមដំបូលសន្តិភាពថា ស្ថិរភាពផ្ឌៃក្នុង និងការរក្សាទំនាក់ទំនងល្អជាមួយអ្នកជិតខាងគឺជាមាគ៌ាឆ្ពោះទៅកាន់ភាពរីកចម្រើននៃប្រទេសជាតិ។ ជាមួយនឹងកត្តាស្ថិរភាពផ្ឌៃក្នុង និងការរក្សាទំនាក់ទំនងល្អជាមួយអ្នកជិតខាង ការអនុវត្តយុទ្ធសាស្ត្របី និងមុំពីរក៏ជាកត្តាសំខាន់ផងដែរ។ នេះជាការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន។ បន្ថែមពីលើចំណុចសំខាន់ៗនេះ សម្ដេចតេជោក៏បានគូសបញ្ជាក់ឱ្យដឹងពីហេតុផលដែលជំរុញឱ្យកម្ពុជាចូលជាសមាជិកអាស៊ានផងដែរ។ ដោយសម្ដេចបានឱ្យដឹងថា មានចំណុច៤ដែលទាក់ចិត្តកម្ពុជាឱ្យចូលជាសមាជិកអាស៊ាន ក្នុងនោះមានដូចជា ១.មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ២.មានស្មារតីសហគមន៍ ៣.សមាហរណកម្មសេដ្ឋកិច្ច ៤.ការចូលជាសមាជិកអាស៊ានគឺជាច្រកចេញការទូតរបស់កម្ពុជា។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់លោកអ្នកឧញ៉ាដែលជាសមជិក សមាជិកានៃសមាគមឧកញ៉ាកម្ពុជា ដែលកំពុងធ្វើទុរកិច្ចនៅក្រៅប្រទេសចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាឱ្យបានក្លាវក្លាដើម្បីរុញច្រានប្រទេសកម្ពុជាឱ្យក្លាយជាអភិវឌ្ឍន៍នៅឆ្នាំ២០២៦ ក៏ជា ប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០២៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០៕

ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ជារឿងដ៏ចាំបាច់ដើម្បីធានាការផលិត និងផ្សព្វផ្សាយព័ត៌មានពិត មានគុណភាព និងមានសុវត្ថិភាពជូនពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ការពង្រឹងសមត្ថភាព និងក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន បានរួមចំណែកធានាលំហព័ត៌មានសម្បូរបែប ប្រកបដោយគុណភាព និងសុវត្ថិភាព ព្រមទាំងចូលរួមបន្តលើកកម្ពស់សេរីភាពខាងសារព័ត៌មាននៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។ និន្នាការបច្ចុប្បន្ននេះ អ្នកសារព័ត៌មានទាំងក្នុងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើប បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានពិត និងមានសុក្រិតត្រឹមត្រូវ ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ និងរួមចំណែកដល់ការលើកកម្ពស់វិបុលភាព និងសុខដុមនីយកម្មសង្គម។ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានណែនាំដល់ស្ថាប័នព័ត៌មាន និងអ្នកផលិតព័ត៌មាន សូមរួមគ្នាផលិតព័ត៌មានល្អៗពីសង្គមជាតិ ព្រមទាំងរួមគ្នាផ្សព្វផ្សាយរឿងវិជ្ជមានរបស់កម្ពុជា ជូនដល់ពិភពលោក ដើម្បីធ្វើយ៉ាងណាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា អភិវឌ្ឍន៍សង្គមជាតិ។ ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា ក្រសួងព័ត៌មានបានធ្វើបច្ចុប្បន្នភាពស្ថិតិនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ដែលមានអង្គភាពសារព័ត៌មានទាំងអស់ជាងពីរពាន់ ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើប ក្នុងនោះស្ថិតិនៃប្រព័ន្ធផ្សព្វផ្សាយអនឡាញមានចំនួនប្រមាណ ១០០០អង្គភាពដែលកំពុងដំណើរការជាប្រចាំក្នុងការផ្សព្វផ្សាយព័ត៌មានបានដោយសេរី និងដោយឯករាជ្យភាព។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា សន្តិសុខព័ត៌មានត្រូវបានពង្រឹងក្នុងអាណត្តិទី៧ នៃក្រសួងព័ត៌មាន ហើយសណ្តាប់ធ្នាប់ក្នុងផ្នែកសារព័ត៌មានត្រូវបានវាយតម្លៃថាមានភាពល្អប្រសើរ រាប់ចាប់តាំងពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣មក ដែលក្រសួងព័ត៌មានបានចាប់ផ្តើមអនុវត្តបេសកកម្មរបស់ខ្លួនក្នុងក្របខណ្ឌនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយក្រសួងបានអនុវត្តសកម្មភាពការងាររបស់ខ្លួនជាប្រចាំដោយផ្តោតលើសន្តិសុខព័ត៌មាន ពោលគឺបានជំរុញសុក្រឹត្យភាព និងប្រសិទ្ធភាពការងារដើម្បីធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋប្រកបដោយគុណភាព និងសុវត្ថិភាព។ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា Read more

១០ថ្ងៃសមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង១០ករណី និងឃាត់ខ្លួនមនុស្សជាង៥០នាក់!

ក្នុងរយៈពេល១០ថ្ងៃគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចគ្រប់មូលដ្ឋាន បានបង្ក្រាបក្មេងករណីទំនើងជាង១០ករណី និងឃាត់ខ្លួនមនុស្សជាង៥០នាក់ ដោយភាគច្រើនត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធធនាគារ។នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ។ អ្នកនាំពាក្យ បានមានប្រសាសន៍ថាប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងបានអនុវត្តយ៉ាងសកម្ម និងតឹងរឹងបំផុត ស្របតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងការដឹកនាំតម្រង់ទិសជាប្រចាំពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ បើតាមលោក ទូច សុឃៈ ការអនុវត្តវិធានការបង្ក្រាបយ៉ាងក្ដៅគគុកពីកម្លាំងសមត្ថកិច្ចបានធ្វើឱ្យករណីក្មេងទំនើងថយចុះគួរឱ្យកត់សម្គាល់នារយៈកាលចុងក្រោយនេះ ពីព្រោះពួកគេដឹងនិងឃើញដោយផ្ទាល់ភ្នែកថារាល់ក្រុមក្មេងទំនើងដែលសមត្ថកិច្ចឃាត់ខ្លួនភាគច្រើនត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ។ ថ្មីៗនេះយុវជនក្មេងទំនើងពីររូបបានផ្ដល់បទសម្ភាសដល់ក្រុមការងារនៅពន្ធនាគាខេត្តកណ្តាលដោយបង្ហាញការសោកស្តាយទង្វើខ្លួន ដូចជាការមិនស្ដាប់ដំបូន្មានឪពុកម្តាយ ដើរលេងយប់ បង្កហិង្សា និងត្រូវសមត្ថកិច្ចចាប់ខ្លួន។ ផ្អែកលើបទពិសោធន៍នេះពួកគេផ្ញើសារឱ្យយុវជនផ្សេងទៀតចៀសគន្លងខ្លួនបើមិនចង់ជាប់ឃុំ និងបង្កការលំបាកដល់ឪពុកម្ដាយ។ សូមបញ្ជាក់ថាការបង្រ្កាបក្មេងទំនើងក្នុងរយៈពេល១០ថ្ងៃ នែមីនា ឆ្នាំ២០២៥ ដូចបានបញ្ជាក់ខាងលើនេះ ភាគច្រើន កើតមាននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ខេត្តកណ្តាល កំពត កោះកុង កពង់ស្ពឺ ពោធិ៍សាត់បាត់ដំបង សៀមរាប ព្រះវិហា ក្រចេះ ខេត្តរតនគីរី ត្បូងឃ្មុំ និងខេត្តស្វាយរៀង៕

សម្តេចតេជោ ថាគួរប្តូរពាក្យ«ក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ» មក «ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍»

ភ្នំពេញ ៖ បន្ទាប់ពីឃើញសមត្ថភាពដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលមួយរយៈមកនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា គួរតែប្តូរពាក្យពីក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវមកថា “ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍” វិញល្អជាង ព្រោះប្រវត្តិសាស្រ្តរបស់កម្ពុជាបានជួបប្រទះហើយ ដោយសារអ្នកដឹកនាំវ័យចាស់ៗកាលពីអតីតនាំក្មេងៗឲ្យវង្វេងផ្លូវទម្រាំតែសុខសន្តិភាពឃើញដូចសព្វថ្ងៃ។ក្នុងឱកាសអបអរសាទរខួប៤៦ឆ្នាំ ថ្ងៃ៧មករា នាព្រឹកថ្ងៃ៧ មករា ឆ្នាំ២០២៥នៅកោះពេជ្រ សម្តេចតេជោ បានលើកឡើងជាច្រើនពីបទពិសោធន៍ដែលកម្ពុជាបានជួបប្រទះនូវបញ្ហាសង្គ្រាមកើតឡើងនៅក្នុងប្រទេសរហូតដល់សម្តេចបានដឹកនាំប្រទេសមានសន្តិភាពដល់បច្ចុប្បន្នដែលគ្រប់គ្នាបានឃើញ ហើយមិនចង់វិលទៅរកសង្គ្រាមរ៉ាំរៃទៀតទេ ។ ក្នុងនោះសម្តេចតេជោបានសង្កត់ធ្ងន់ទៅលើនាំជំនាន់ថ្មីគឺសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឆ្នាំ២០២៤កន្លងមកថ្មីនេះបានដឹកនាំប្រទេសមានការអភិវឌ្ឍយ៉ាងឆាប់រហ័សដោយមានប្រសិទ្ធភាពលឿនជាងអ្នកជំនាន់មុន ។សម្តេចតេជោអះអាងថា៖” អ្នកជំនាន់មុនមានវ័យជាង៧០ឆ្នាំ ដូច្នេះការអនុវត្តល្បឿនមិនបានលឿនរហ័សដូចអ្នកវ័យក្មេងទេ”។សម្តេចតេជោថា៖ “ថ្ងៃមុនខ្ញុំធ្លាប់បាននិយាយថា ពាក្យចាស់បានប្រើថា ក្មេងមានកម្លាំង តែចាស់ស្គាល់ផ្លូវ ។ត្រង់ចំណុចនេះ ខ្ញុំបានលើកឡើងថា មិនគួរនិយាយតទៅទៀតទេនូវពាក្យនេះ យើងគួរតែនិយាយថា ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍។ នេះប្រហែលជាត្រឹមត្រូវជាង ព្រោះប្រវត្តិសាស្រ្តក៏បានបញ្ជាក់រួចស្រេចទៅហើយ មនុស្សចាស់មួយចំនួនបាននាំក្មេងៗវង្វេងផ្លូវ រាប់ទាំងប្រទេសកម្ពុជារបស់យើង តើអ្នកណាជាអ្នកបង្កើតបញ្ហាសម្រាប់ប្រទេសជាតិមួយនេះនៅឆ្នាំ១៩៧០ គឺជាអ្នកចាស់នោះឯងដែលនាំក្មេងវង្វេងផ្លូវ” ។សម្តេចតេជោបន្តថា ប៉ុន្តែចាប់ពីឆ្នាំ១៩៧៩មក មន្រ្តីរបស់កម្ពុជាមិនមានវ័យចាស់ទៀតនោះទេ ដោយពេលនោះទាំងសម្តេចផ្ទាល់វ័យជាង៣០ឆ្នាំ ហើយសម្តេច ជា ស៊ីម និងសម្តេច ហេង សំរិន ទើបតែមានវ័យជាង៤០ឆ្នាំប៉ុណ្ណោះបានដឹកនាំប្រទេសរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ ។សម្តេចបន្តទៀតថា អ្នកដឹកនាំជំនាន់ដូចជាសម្តេចផ្ទាល់បានរកសុខសន្តិភាពជូនពលរដ្ឋរស់នៅមានសេចក្តីសុខ Read more