សម្ដេចមហាបវរធិបតី៖ «យើងត្រូវតែរួមគ្នាប្ដេជ្ញាចិត្តសម្អាតផ្ទះយើង បណ្ដេញរាល់អំពើអាក្រក់ចេញពីប្រទេសឱ្យអស់»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវដល់មន្ត្រី និងកម្លាំងសមត្ថកិច្ច ស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ឱ្យរួមគ្នាប្តេជ្ញាចិត្តសម្អាតផ្ទះ ដោយបណ្តេញរាល់អំពើអាក្រក់ចេញពីប្រទេសឱ្យអស់។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានព្រមានអនុវត្តមរតកអភិក្រម​វះកាត់ ដោយគ្មានការលើកលែងឡើយ ចំពោះមន្ត្រីជាប់ពាក់ព័ន្ធបទល្មើសក្នុងសង្គម ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការអំពាវនាវឱ្យរួមគ្នាបោសសំអាតអំពើអាក្រក់ ក៏ដូចជាប្រកាសចាត់វិធានការចំពោះមន្ត្រីពាក់ព័ន្ធបទល្មើសក្នុងសង្គមរបស់សម្តេចមហាបវរធិបតី បានធ្វើឡើងក្នុងឱកាសអញ្ជើញ​បិទសន្និបាតក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ក្នុងពិធីបិទសន្និបាតនេះ អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអង្គសន្និបាតក្រសួងមហាផ្ទៃ ផ្ដល់សារៈសំខាន់ចំពោះបទអន្តរាគមន៍ និងបទបង្ហាញចែករំលែកបទពិសោធ ទាំង១១ប្រធានបទ!

ពីវេទិកាអធិបតីនៃពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំអង្គសន្និបាត យកចិត្តទុកដាក់ និងផ្ដល់សារៈសំខាន់ ចំពោះបទអន្តរាគមន៍ និងបទបង្ហាញចែករំលែកបទពិសោធ លើប្រធានបទចំនួន១១ ក្នុងដំណើរការសន្និបាត អត្ថបទពេញ

កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦, បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី (H.E. Syed Yousaf Raza Gilani) ប្រធានព្រឹទ្ធសភា អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រគល់អំណោយជូនរដ្ឋបាលខេត្តសៀមរាប និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប

នៅព្រឹកថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ប្រគល់អំណោយជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ជូនរដ្ឋបាលខេត្តសៀមរាប និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅបរិវេណសាលាខេត្តសៀមរាប។ ១. អំណោយប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប រួមមាន៖ ទឹកបរិសុទ្ធ ចំនួន អត្ថបទពេញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហរថា កម្ពុជានឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព ដែលនេះជាការបង្ហាញនូវសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាចំពោះសន្តិភាពសកល

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ជំហរថា កម្ពុជានឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព ដែលនេះជាការបង្ហាញនូវសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាចំពោះសន្តិភាពសកល។ ការបញ្ជាក់ជំហររបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើង ក្នុងឱកាសដែល សម្តេចអនុញ្ញាតឲ្យ នាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម អត្ថបទពេញ

សម្ដេចក្រឡាហោម ស ខេង ដឹងគុណ ចំពោះវីរកងទ័ព និងមេបញ្ជាការគ្រប់ភូមិភាគក្នុងការការពារបូរណភាពទឹកដីកម្ពុជា

សម្ដេចក្រឡាហោម ស ខេង បានថ្លែងនូវការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរកងទ័ព និងមេបញ្ជាការគ្រប់ភូមិភាគ នៃខេត្តបាត់ដំបង ក៏ដូចជាគ្រប់ភូមិភាគទាំងអស់ នៃព្រះរាជាណាចក្រកម្ពុជា នៅជាប់ព្រំដែនថៃ ដែលបានលះបង់កម្លាំងកាយចិត្ត អាយុជីវិតការពារបូរណភាពទឹកដី។ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានថ្លែងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ អត្ថបទពេញ

ប្រធានាធិបតីអាមេរិក អញ្ជើញកម្ពុជាចូលរួមជារដ្ឋសមាជិកស្ថាបនិក​នៃក្រុមប្រឹក្សាសន្តិភាព​ និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព The Board of Peace

លោក ដូណាល់ ជេ. ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានផ្ញើលិខិតជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអញ្ជើញកម្ពុជា ចូលរួមជារដ្ឋសមាជិកស្ថាបនិកនៃ «ក្រុមប្រឹក្សាសន្តិភាព The Board of Peace» និងក្លាយជាភាគីមួយនៃលក្ខន្តិកៈរបស់ក្រុមប្រឹក្សានេះ។ លិខិតដែលចុះថ្ងៃទី១៦ ខែមករា អត្ថបទពេញ

ក្រសួងព័ត៌មានដាក់ទិសដៅយុទ្ធសាស្ត្រចំនួន៥ ដែលស្របទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១

ក្នុងឆ្នាំ២០២៥កន្លងមក ក្រសួងព័ត៌មានបានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រចំនួន៥ ដែលស្របទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយបង្ហាញពីតួនាទីកាន់តែសំខាន់របស់ក្រសួង មិនត្រឹមតែជាស្ថាប័នផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមថែរក្សាសណ្ដាប់ធ្នាប់ និងសន្តិសុខជាតិផងដែរ។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ អត្ថបទពេញ

ឯកឧត្ដម៖ហង់ជួន ណារ៉ុន៖ ការចូលរួម ក្នុងកម្មវិធីសំណេរអង្គរ ពិតជាឆ្លុះបញ្ចាំង ពីការស្រឡាញ់ដ៏ជ្រាលជ្រៅ និងការចូលរួមលើកស្ទួយអក្សរសាស្ត្រ អក្សរសិល៍្បខ្មែរដ៏ផូរផង់

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនបានថ្លែងថាការប្រកួតសរសេរតាមអាន “សំណេរអង្គរ” លើកទី៣  នៅស្ពានហាល ខាងលិច ប្រាសាទអង្គរវត្ត ខេត្តសៀមរាប នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ មានការចូលរួមពីបេក្ខជន បេក្ខនារី និងបេក្ខសាមណេរយ៉ាងច្រើនកុះករ។ឯកឧត្ដមបានចាត់ ទុក ព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំង ពីការស្រឡាញ់ដ៏ជ្រាលជ្រៅ និងការចូលរួមលើកស្ទួយអក្សរសាស្ត្រ អត្ថបទពេញ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាជនភៀសសឹក ២,២០៥គ្រួសារ មកពីខេត្តចំនួន៥ ដែលស្នាក់នៅបណ្តោះអាសន្នក្នុងខេត្តសៀមរាប

ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាជនភៀសសឹកចំនួន ២.២០៥គ្រួសារ ស្មើនឹង ៦.៧៤៦នាក់ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។ ប្រជាជនភៀសសឹកទាំងនេះ មកពីខេត្តចំនួន៥ រួមមាន ឧត្តរមានជ័យ អត្ថបទពេញ