សម្ដេចតេជោ ការកើតរឿងឡើងនៅមុំបី គឺរឿងច្រំដែលនៃល្បិចកលដែលចង់យកដីពីកម្ពុជា ដោយមេបញ្ជាការថ្នាក់ក្រោម មានការគាំទ្រពីក្រុមនិយមជ្រុលរបស់ថៃ

សម្តេចតេជោ ហ៊ុន សែន៖ នៅក្នុង Facebook របស់ខ្ញុំ ត្រូវបានពួកជ្រុលនិយមថៃចូលមកជេរប្រមាថ ដែលជាចេតនាចង់បំផ្លាញទំទាក់ទំនងល្អរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ថៃ និងចង់ដុតកំដៅឲ្យមានការប្រយុទ្ធគ្នារវាងកងទ័ពប្រទេសទាំងពីរ។ ក៏មានជនជាតិថៃមួយចំនួន ចង់ឲ្យកម្ពុជាដកកងទ័ពចេញពីតំបន់ដែលកងទ័ពកម្ពុជាកំពុងឈរជើង។ ដើម្បី​ជៀសវាងការវង្វេងប្រវត្តិសាស្ត្រ ខ្ញុំសូមបញ្ជាក់លើ៣ចំណុចដូចខាងក្រោម៖ ១. តំបន់មុំបីនេះ ជាទឹកដីកម្ពុជា និងត្រូវបានកងទ័ពកម្ពុជាឈរជើងតាំងពីមុនកិច្ចព្រមព្រៀងប៉ារីសទៅទៀត មានន័យថាមុន MoUឆ្នាំ២០០០ ប្រហែល ១៣ឬ១៤ឆ្នាំ។ អ៊ុនតាក់ប្រហែលជាអាចធ្វើសាក្សីបាន ហើយបើមិនច្បាស់ កម្ពុជា និងថៃ អាចព្រមព្រៀងគ្នាយកបញ្ហានេះ អមដោយផែនទីផ្លូវការដែលអន្តរជាតិទទួលស្គាល់ (មិនមែនជាផែនទីចោរដែលគូសខ្លួនឯងដើម្បីលួចដី) ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិឡាអេ ដើម្បីបញ្ចប់សេចក្តីក្រោមយុទ្ធសាស្ត្រពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង និងដើម្បីសេចក្តីសុខ និងសាមគ្គីភាពនៃអ្នកជំនាន់ក្រោយកុំឲ្យមានរឿងច្រំដែលកើតឡើងបន្តទៀត។ ២. រូបថតប៉ុន្មានសន្លឹកដែលខ្ញុំនិងភរិយាព្រមទាំងសហការីបានទៅកាន់តំបន់នោះ កាលពីជាង១៥ឆ្នាំមុន គឺជាភស្តុតាងកាន់តែច្បាស់បញ្ជាក់ថាជាទឹកកម្ពុជា។ ខ្ញុំមិនអាចស្លៀកពាក់យោធាទៅថតក្នុងទឹកដីថៃ ឬទឹកដីឡាវនៅតំបន់នោះបានទេ ពិតមែនតែពេលនោះ ខ្ញុំទទួលកងទ័ពឡាវនៅក្នុងរោងបុណ្យនេះ (រោងនេះត្រូវបានភ្លើងឆេះកាលពីប៉ុន្មានឆ្នាំមុន)។ ៣. កម្ពុជាមិនអាចដកកងទ័ពចេញពីទឹកដីរបស់ខ្លួនតាមការទាមទាររបស់ភាគីថៃបានឡើយ។ ក្បួនបែបនេះ គឺជាក្បួនដែលអតីតនាយករដ្ឋមន្ត្រីថៃ អាភិសិដ្ឋ វេចាជីវ៉ា និយាយមកកាន់ខ្ញុំ ចំពោះមុខប្រធានាធិបតីឥណ្ឌូណេសុី កាលពីខ្ញុំពី២០១១ ថា សូមភាគី២ដកកងទ័ពចេញពីតំបន់ប្រាសាទព្រះវិហារទាំងអស់គ្នា។ ខ្ញុំនិយាយទៅកាន់ អាភិសិដ្ឋ វិញថា ខ្ញុំមិនអាចដកកងទ័ពចេញទឹកដី​ខ្លួនឯងបានទេផ្ទុយទៅវិញឯកឧត្តមត្រូវដកកងទ័ពឈ្លានពានរបស់ឯកឧត្តមចេញដោយគ្មានលក្ខខណ្ឌ។ ការកើតឡើងនៅមុំបីចំនួន៣ថ្ងៃមកនេះ Read more

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពចូលរួមសិក្ខាសាលា ពិនិត្យឡើងវិញ និងវិភាគមុខងាររចនាសម្ព័ន្ធនៃក្រសួងព័ត៌មាន

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពចូលរួមសិក្ខាសាលាពិនិត្យឡើងវិញ និងវិភាគមុខងាររចនាសម្ព័ន្ធនៃក្រសួងព័ត៌មាន។ ពិធីនេះមានការចូលរួមពីសំណាកលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំងពីរ និងមន្ទីរព័ត៌មានទាំង២៥ រាជធានី-ខេត្ត ព្រមទាំងតាមប្រព័ន្ធអនឡាញ។ នាឱកាសនោះលោក នេត្រ ភក្ត្រា បានលើកឡើងថា កំណែទម្រង់រដ្ឋបាលសាធារណៈជាការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាលក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងការបន្តពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្ម ស្ថាប័នរដ្ឋឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បី លើកកម្ពស់គុណភាព ការងារប្រកបដោយវិន័យ សីលធម៌វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព សំដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបនឹងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ជាពិសេសការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០២៣ និងឆ្នាំ២០៥០។ លោករដ្ឋមន្ត្រី បានជម្រាបជូនអង្គសិក្ខាសាលាថា នៅឆ្នាំ២០២៤-២០២៥ ក្រសួងព័ត៌មាន មានបម្រែប្រួលស្ថានភាពមន្ត្រីរាជការមួយចំនួនរួមមាន៖ ភាពទំនេរគ្មានបៀវត្សន៍ ការស្ថិតនៅក្នុងក្របខណ្ឌដើម និងការលុបឈ្មោះមន្ត្រីរាជការចេញពីក្របខណ្ឌចំនួន ០៧រូប ដោយមូលហេតុអវត្តមាន ការស្នើដោយស្ម័គ្រចិត្ត និងកត្តាបញ្ញត្តិផ្សេងៗទៀត។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា៖ «ទោះបីជារយៈពេលជាង Read more

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសារពិសេសក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេស ក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ ។ ខាងក្រោមនេះគឺជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសថ្លែងសារពិសេស ពាក់ព័ន្ធការប៉ះទង្គិចដោយប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងថៃ នៅព្រំដែន តំបន់មុំបី ខេត្តព្រះវិហារ៖ សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យជនរួមជាតិស្ងប់ចិត្ត ហើយជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងការដោះស្រាយតាមរយៈការចរចា ជាងការដោះស្រាយដោយកម្លាំងប្រដាប់អាវុធ។សម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋស្ងប់ចិត្តលើបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ហើយជឿជាក់លើការដោះស្រាយរវាងរាជរដ្ឋាភិបាលទាំងពីរ។ ត្រូវប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ ដែលរុញឱ្យផ្ទុះសង្គ្រាមរវាងប្រទេសទាំងពីរ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា សព្វាវុធ និងកងទ័ព ដែលបានបញ្ជូនទៅកាន់ព្រំដែន មិនមែនដើម្បីវាយថៃ ឬធ្វើសង្គ្រាមនោះទេ តែជាការត្រៀមបម្រុងចំពោះយថាហេតុអាក្រក់ណាមួយកើតឡើង។ហេតុការណ៍ផ្ទុះអាវុធនៅព្រំដែនកម្ពុជា-ថៃ មិនមែនជាបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិរបស់ថៃនោះឡើយ។ សម្តេចតេជោ សន្និដ្ឋានថា ហេតុការណ៍នេះ អាចបង្កឡើងដោយបុគ្គល ឬអង្គភាព។ ហេតុការណ៍នៅព្រំដែនកម្ពុជា-ថៃ កាលពីម្សិលមិញ គឺខុសគ្នានឹងព្រឹត្តិការណ៍ឈ្លានពានវត្តកែវគិរីស្វារៈកាលពីឆ្នាំ២០០៨។ សម្តេចតេជោ Read more

កងទ័ពកម្ពុជា-ថៃ​​ប៉ះទង្គិចគ្នា​មួយ​ប្រ៉ាវ​នៅ​ព្រំដែន​ខេត្ដព្រះវិហារ​ នៅតំបន់ចុងបូកជិតមុំបីដែលជាទីតាំងប្រសព្វនៃព្រំដែនខ្មែរ ថៃ និងឡាវ

ភ្នំពេញ៖ កងទ័ព​កម្ពុជា និង​ថៃ ត្រូវបាន​រាយការណ៍​ថាបាន​ប៉ះទង្គិច​គ្នា​រយៈ​ពេល​១០​នាទី​ នៅពេល​វេលា​ម៉ោង ៥:៤៥ ព្រឹក​ព្រលឹម​ថ្ងៃទី​២៨ ខែ​ឧសភានេះ​ នៅ​ស្រុក​ជាំក្សាន្ត​ ខេត្ដ​ព្រះវិហារ​របស់​កម្ពុជា នៅតំបន់ចុងបូកជិតមុំបីដែលជាទីតាំងប្រសព្វនៃព្រំដែនខ្មែរ ថៃ និងឡាវ។ យោងតាមសម្ដី ឯកឧត្ដម ឧត្ដមសេនីយ៍​ទោ ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោក ដោយ​បាន​លើកឡើងថា​៖ «​ការប៉ះទង្គិចរយៈពេលខ្លីគឺមានមែន ហើយភាគីថៃជាអ្នកផ្ដើមផ្ទុះអាវុធមុន»។ យោងតាម​ការ​ចុះផ្សាយរបស់ The Nation Thailand បាន​ឱ្យ​ដឹងថា តំបន់​ប៉ះទង្គិច​ដែល​មិនមាន​រាយការណ៍​ថា​មាន​មនុស្ស​ស្លាប់ កើតឡើង​នៅតែ​​ជាតំបន់ប្រទាញ​ប្រទង់​​ដែល​ភាគីទាំងពីរ​នៅ​បន្ដ​​ទាមទារ​ទឹកដី​រៀងៗ​ខ្លួន​​។​ The Nation បានបន្ដថា​៖ «​​ទាំង​ថៃ និង​កម្ពុជា បាន​ព្រមព្រៀងគ្នា​រក្សា ​ស្ថានភាព​​ នៅក្នុង​តំបន់​នេះ ដើម្បី​​ជៀសវាង​ការធ្វើឱ្យមាន​អស្ថិរភាព​នៅតាម​ព្រំដែន ហាមឃាត់​រាល់​សកម្មភាព​​ ដូចជា​ការសាងសង់ ការ​ចល័ត​ទ័ព ឬ​ការជីក​កកាយ ដោយ​គ្មាន​ការជូនដំណឹង​ជាមុន​»។​ គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី១៩ កុម្ភៈកន្លងទៅថ្មីនេះ សម្តេចបវរធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានព្រមានពីការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ប្រសិនបើប្រទេសណាមួយហ៊ានប្រើប្រាស់កម្លាំងប្រដាប់អាវុធមកឈ្លានពានកម្ពុជា។ ប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានផ្តាំទៅអ្នកនយោបាយខ្មែរ និងអ្នកនយោបាយថៃកុំឲ្យយករឿងនយោបាយទៅលូកលាន់លើការងារបច្ចេកទេសដើម្បីដោះស្រាយបញ្ហាព្រំដែនដែលរដ្ឋាភិបាលកំពុងអនុវត្តដោយឈរលើគោលការណ៍បច្ចេកទេស ផែនទី និងច្បាប់អន្តរជាតិ៕ https://web.facebook.com/share/p/1Yi7W35pRS

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី៖ រាជរដ្ឋាភិបាលកម្ពុជា ខិតខំលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសសិទ្ធិស្រ្តី ខុសពីប្រទេសមួយចំនួន ស្ត្រីត្រូវបានបំបិទសិទ្ធិ មិនឱ្យរៀនសូត្រខ្ពង់ខ្ពស់ និងមិនមានសិទ្ធិជ្រើសរើសគូអនាគត

ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ ខេត្តកំពង់ចាម នាព្រឹកថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងសាលប្រជុំរបស់សាលាខេត្តកំពង់ចាម ដែលមានការចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងអភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត រដ្ឋបាលសាលាខេត្ត កងរាជអាវុធហត្ថ នគរបាល តំណាងពន្ធនាគារ និស្សិត គរុសិស្ស រួមទាំងអ្នកនាំពាក្យតាមអង្គភាពនីមួយៗ ប្រមាណជា ៦០០នាក់ ។ សិក្ខាសាលានេះ រៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដោយសហការជាមួយរដ្ឋបាលខេត្តកំពង់ចាម។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា សិក្ខាសាលានាពេលនេះ រៀបចំឡើងក្នុងគោលបំណង (១)បង្ហាញពីកិច្ចខំប្រឹងប្រែង និងសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា (២)បង្ហាញពីការអនុវត្តជាទៀងទាត់នូវកាតព្វកិច្ចអន្តរជាតិរបស់រាជរដ្ឋាភិបាល ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ (៣)បញ្រ្ជាបការយល់ដឹងបន្ថែមដល់អង្គភាព ថ្នាក់ក្រោមជាតិ ឱ្យយល់កាន់តែច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើវិស័យសិទ្ធិមនុស្ស និង(៤)ជំរុញការចូលរួមរបស់អង្គភាពថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តសេចក្តីសង្កេតសន្និដ្ឋាន (អនុសាសន៍) នៃរបាយការណ៍ជាតិស្តីពីកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ។ Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងអគ្គរដ្ឋអាជ្ញារុស្សី វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ រួមទាំងវិស័យមហាផ្ទៃ!

ឯកឧត្ដ​ម​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្ដម អ៊ីហ្គ័រ ក្រាស្នូវ (Igor Krasnov) អគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី បានអញ្ជើញនិងទទួលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដោយក្នុងជំនួបនោះ ភាគីទាំងពីរ បានរម្លឹកឡើងវិញអំពីសវតានៃចំណងការទូតជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ រួមវាយតម្លៃជាវិជ្ជមានចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ កម្ពុជា-រុស្សុី រួមទាំងក្នុងវិស័យមហាផ្ទៃ។ ជាក់ស្ដែងក្នុងជំនួបនោះ ​​​​​​​ឯកឧត្ដ​ម​អភិសន្តិបណ្ឌិត ស សុខា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ចាប់តាំងពីឆ្នាំ១៩៥៦ សម័យសហភាពសូវៀត និងរដ្ឋកម្ពុជា ដោយបានរួមចំណែកយ៉ាងសំខាន់ដល់ការស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ បម្រើដល់ផលប្រយោជន៍ទៅវិញទៅមកនៃភាគីទាំងពីរ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដ​ម​អភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលរុស្ស៊ី ដែលនៅតែបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងប្រទេសទាំងពីរ ដែលចាប់តាំងពីរឆ្នាំ១៩៨០ រហូតមក ភាគីរុស្ស៊ី បានទទួលសិស្សនិស្សិតកម្ពុជា ទៅបន្តការសិក្សាអប់រំលើមុខជំនាញផ្សេងៗ។ ក្នុងឱកាសនោះដែរ ឯកឧត្ដ​ម​អភិសន្តិបណ្ឌិត ស សុខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​កិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ Read more

ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានបេសកកម្ម IOM សរសើរនិងលើកទឹកចិត្តចំពោះការខិតខំរបស់កម្ពុជា

ក្នុងកិច្ចជំនួបជាមួយឯកឧត្ដ​ម​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ លោកស្រី Nellie GUSAYNI ប្រធានបេសកកម្មនៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ ប្រចាំកម្ពុជា (IOM) ថ្លែងដោយមិនអល់អែកថា ក្នុងនាមជាជនជាតិលីបង់ ម្នាក់ លោកស្រី ដឹងនិងយល់អំពីទុក្ខលំបាករបស់ប្រទេស ដែលមានសង្គ្រាមស៊ីវិល ព្រមទាំងបញ្ហាជាច្រើន ដែលត្រូវការពេលវេលា ដើម្បីដោះស្រាយ ហើយលោកស្រី បានវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា កន្លងមក។ លោកស្រី Nellie GUSAYNI បានជម្រាបឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទៀតថា លោកស្រី ទទួលស្គាល់ថា បញ្ហាជួញដូរមនុស្ស មានវិសាលភាពធំធេង និងជាការគំរាមកំហែងពិភពលោក មិនមែនតែប្រទេសកម្ពុជាតែមួយគត់ឡើយ និងថាបញ្ហានេះ មិនអាចដោះស្រាយបាន ដោយផ្អែកតែលើរាជ ឬរដ្ឋាភិបាល នៃប្រទេសមួយនោះឡើយ គឺត្រូវតែមានការគាំទ្រសហការ រួមទាំងពីអង្គការបរទេស។ ក្នុងឱកាសនោះដែរ លោកស្រី Nellie GUSAYNI ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហការយ៉ាងយូរលង់មកនេះ និងការរក្សានាមជាជ័យលាភីក្នុងការអនុវត្ត។ លោកស្រី ក៏បានគូសបញ្ជាក់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ ក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស Read more

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករដាំដំឡូងមី នៅខេត្តពោធិ៍សាត់

នាព្រឹកថ្ងៃទី២៤ ខែឧសភា​ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ​ ឯកឧត្តម​ ខូយ​ រីដា​ អភិបាល​ នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងប្រតិភូអមដំណើរ​ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ​ដាំដំឡូងមី នៅភូមិដីក្រហម​ ឃុំអន្លង់រាប​ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់។ ក្នុងជំនួបសំណេះសំណាល​នេះ​ ឯកឧត្តមរដ្ឋមន្ត្រី​បានលើកទឹកចិត្តឱ្យបងប្អូន​ធ្វើពិពិធកម្មមុខដំណាំ​ និងរួមគ្នាបង្កើតជាសហគមន៍កសិកម្មទំនើប​ ដើម្បីកាត់បន្ថយហានិភ័យនៃអស្ថិរភាពតម្លៃ​ និងដើម្បីក្រសួងអាចផ្តល់ការគាំទ្របានកាន់តែច្រើន​ និងជួយផ្សារភ្ជាប់ជាមួយទីផ្សារដែលមានស្រាប់ជូនបងប្អូនប្រជាកសិករ។ ជាក់ស្តែង​ ឯកឧត្តមរដ្ឋមន្ត្រី​បាននាំកសិដ្ឋានគីរីទេស​ដែលប្រមូលទិញម្ទេស​ពូជដៃនាង​ និងណាលី​ ដើម្បីផ្គត់ផ្គង់ក្នុងស្រុកផង​ និង​នាំចេញផង​ មកពន្យល់ពីតម្រូវការ​ និងតម្លៃដែលក្រុមហ៊ុនអាចចុះកិច្ចសន្យាទិញពីប្រជាពលរដ្ឋ​ នៅពេលប្រមូលផល​ ក្នុងករណីបងប្អូនចូលរួមដាំ។ ទន្ទឹមនេះ​ ឯកឧត្តមបានណែនាំឱ្យមានការពិភាក្សាគ្នាបន្ថែមជាមួយក្រុមការងារក្រសួង​លើមុខដំណាំ​សក្តានុពលផ្សេងទៀត​ ស្របតាមតម្រូវការទីផ្សារ។ លោក​ ញ៉េន​ សំអូន​ តំណាងប្រជាកសិករបានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រី​ ដែលយកចិត្តទុកដាក់ដល់សុខទុក្ខ​ និងផលប្រយោជន៍ប្រជាកសិករ​ តាមរយៈការអញ្ជើញចុះផ្ទាល់ដល់មូលដ្ឋាន​ ដើម្បីពិនិត្យស្ថានភាព​នៃការដាំដុះ បកស្រាយ​ពន្យល់អំពីយន្តការទីផ្សារ​ និងតម្រង់ទិសផលិតកម្ម​ឱ្យទទួលបានប្រាក់ចំណេញ​ តាមរយៈការរួមគ្នាបង្កើតសហគមន៍កសិកម្មទំនើប៕

មន្ត្រី​សេះ​ហោះ​ និង​ខ្ជិល​ប្រយ័ត្ន​ខ្លួន រដ្ឋ​នឹងធ្វើ​បច្ចុប្បន្នភាព រចនាសម្ព័ន្ធ ​ជំរឿន​មន្ត្រី ជាក់ស្តែង នៅ​តាម​រចនាសម្ព័ន្ធ​របស់​ក្រសួង ស្ថាប័ន ចំណុះ អង្គការនីតិប្រតិបត្តិ

មន្ត្រី​សេះ​ហោះ​និង​មន្ត្រី​ខ្ជិល​ទាំងអស់ ត្រូវ​តែ​ប្រយ័ត្ន​ខ្លួន​និង​ឆាប់​កែរ​ខ្លួន ពីព្រោះ​រាជរដ្ឋាភិបាល​កំពុង​ពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់​មន្ត្រីរាជការ​តាម​រយ​:​ការ​ពង្រឹង​ការ​គ្រប់គ្រងអោយ​បាន​ល្អ និង​ហ្មត់ចត់​ហើយ ។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​សារាចរ​ស្តី​ពី​«​ការ ធ្វើ​បច្ចុប្បន្នភាព រចនាសម្ព័ន្ធ និង​ជំរឿន​មន្ត្រី ជាក់ស្តែង នៅ​តាម​រចនាសម្ព័ន្ធ​របស់​ក្រសួង ស្ថាប័ន ចំណុះ អង្គការនីតិប្រតិបត្តិ​» ។ សារាចរ​នេះ គឺ​ដើម្បី​ជំរុញ​បន្ថែម​ការ​អនុវត្ត​វិធានការ​គន្លឹះ​ក្នុង​ការ​កែទម្រង់រដ្ឋបាល​សាធារណៈ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ រាជរដ្ឋាភិបាល​សូម​ដាក់​ចេញ​នូវ​ការ​ធ្វើ​បច្ចុប្បន្នភាព​រចនាសម្ព័ន្ធ និង​ជំរឿន មន្ត្រី ជាក់ស្តែង នៅ​តាម​រចនាសម្ព័ន្ធ​របស់​ក្រសួង​ស្ថាប័ន​ចំណុះ​អង្គការនីតិប្រតិបត្តិ ។ បើ​តាម​សារាចរ​ស្តី​ពី​ការ​ធ្វើ​បច្ចុប្បន្នភាព រចនាសម្ព័ន្ធ​របស់​រាជរដ្ឋាភិបាល នា​ថ្ងៃ​២០ ឧសភា ការ​ធ្វើ​ជំរឿន​នេះ ក្នុង​គោលបំណង​កំណត់​ឲ្យ​បាន​ច្បាស់លាស់​នូវ​រចនាសម្ព័ន្ធ​គ្រប់​កម្រិត និង​គ្រប់​ប្រភេទ​របស់​ក្រសួង​ស្ថាប័ន ។ កំណត់​ឲ្យ​បាន​ច្បាស់លាស់​នូវ​មន្ត្រី ដែល​បាន​និង​កំពុង​បំពេញការងារ ជាក់ស្តែង នៅ​តាម រចនា​សម្ព័ន្ធ​របស់​ក្រសួង ស្ថាប័ន ។ ធ្វើ​បច្ចុប្បន្នភាព និង​អភិវឌ្ឍ​ប្រព័ន្ធ​ទិន្នន័យ​តាម ព័ត៌មានវិទ្យា​គ្រប់​គ្រង ដោយ​ក្រសួង​មុខងារសាធារណៈ សម្រាប់​ការ​គ្រប់គ្រង រចនាសម្ព័ន្ធ និង​មន្ត្រី​នៅ​តាម​រច​នាសម្ព័ន្ធ​របស់​ក្រសួង​ស្ថាប័ន​និង​កែ​លម្អ​ឲ្យ​កាន់តែ​ប្រសើរ​នូវ​ប្រព័ន្ធ បើក​ផ្តល់​បៀវត្ស​ដល់​មន្ត្រី​ដែល​កំពុង​បំពេញការងារ​ជាក់ស្តែង ៕

សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍ឱ្យធ្វើវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីអាចឱ្យនិវត្តជនទូទៅអាចចូលក្នុងក្របខណ្ឌសមាគមអតីតយុទ្ធជន

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្ដល់អនុសាសន៍ឱ្យសមាគមធ្វើវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីបញ្ចូលនិវត្តជនទូទៅដែលជាមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ចូលក្នុងក្របខណ្ឌសមាគមអតីតយុទ្ធជន។ ជាមួយគ្នានេះ សម្ដេចតេជោក៏បានណែនាំឱ្យពិចារណាពិនិត្យក្នុងការផ្លាស់ប្ដូរឈ្មោះបន្ថែមទៀត ដើម្បីមានវិសាលភាពគ្របដណ្ដប់ទៅលើការគ្រប់គ្រងនិវត្តជន ទាំងមន្ត្រីរាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធ។ អនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅវិមាន៧មករា ក្នុងឱកាសសម្ដេចអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មានផ្សព្វផ្សាយរបស់សមាគមអតីតយុទ្ធជនកម្ពុជា (C.V.A)។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា កិច្ចប្រជុំនេះមានគោលដៅសំខាន់ គឺ ដោះស្រាយនូវបញ្ហាប្រឈមនានារបស់សមាគមអតីតយុទ្ធជនកម្ពុជា ដែលបានកើតឡើងនាពេលកន្លងមក និងដាក់ទិសដៅការងារបន្តទៀតសម្រាប់សមាគមអនុវត្តបន្ត។ ក្នុងកិច្ចប្រជុំនោះ សម្ដេចតេជោ ហ៊ុន សែន បានរៀបចំឱ្យដំណើរការនៃក្រុមព័ត៌មានរបស់សមាគមអតីតយុទ្ធជនកម្ពុជា ដោយដាក់ឲ្យដំណើរការផ្លូវការនូវបណ្ដាញសង្គមរបស់សមាគមអតីតយុទ្ធជនកម្ពុជា ដែលមានដូចជា Facebook, Telegram ,Youtube, និង TikTok ជាដើម។ ទន្ទឹមគ្នានេះ សម្ដេចតេជោក៏បានលើកឡើងនូវចំណុចស្នូលសំខាន់ៗទាក់ទងទៅនឹងការធ្វើវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជាផងដែរ។ ដោយសម្ដេចផ្ដល់អនុសាសន៍ឱ្យមានការរៀបចំដើម្បីឈានទៅដល់ការធ្វើវិសោធនកម្មលក្ខន្តិកៈអតីតយុទ្ធជនកម្ពុជា សំដៅធ្វើយ៉ាងណាឈានទៅដល់ការគ្រប់គ្រង និងជួយជ្រោមជ្រែងបន្ថែមទៀតដល់និវត្តជនទូទៅដោយមិនចំពោះតែអតីតយុទ្ធជនដូចកន្លងមកទេ។ គួរបញ្ជាក់ជូនដែរថា អនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាពេលនេះក្នុងគោលដៅដើម្បីគ្រប់គ្រងទៅលើដំណើរការនៃនិវត្តជនទូទៅ និងការយកចិត្តទុកដាក់ជ្រោមជ្រែងឧបត្ថម្ភតាមការពិនិត្យឃើញជាក់ស្ដែងទៅលើនិវត្តជនទាំងអស់ដោយមិនចំពោះតែមន្ត្រីអតីតយុទ្ធជននោះទេ៕