សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកព្រះរាជអំណោយសម្តេចព្រះវររាជមាតាជាតិខ្មែរ មកចែកជូនប្រជានុរាស្ត្ររងគ្រោះដោយទឹកជំនន់ ១៨០០គ្រួសារ ភូមិ១៤ ឃុំ៣ នៃស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
បន្ទាប់ពីបានទទួលព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមចំនួន ២ម៉ឺនដុល្លារអាម៉េរិក របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ភ្លាមៗនៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ចែងព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមនេះទិញស្បៀង និងសម្ភារ យកមកចែកជូនប្រជានុរាស្ត្រងាយរងគ្រោះបំផុត ដែលបានទទួលរងគ្រោះដោយទឹកជំនន់ចំនួន ១.៨០០គ្រួសារ មកពីភូមិចំនួន១៤ ក្នុងឃុំចំនួន៣ នៃស្រុកត្បូងឃ្មុំ ក្នុងនោះ ឃុំបឹងព្រួលចំនួន ២០០គ្រួសារ, ឃុំជីរោទិ៍ទី១ ចំនួន ៨២៨គ្រួសារ និងឃុំទន្លេបិទចំនួន ៧៧២គ្រួសារ ហើយដែលពិធីជួបសំណេះសំណាល និងចែកអំណោយនេះធ្វើឡើងនៅទីទួលសុវត្ថិភាពឧកញ៉ា វ័ន ប៊ុនថៃ ស្ថិតក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាននាំនូវព្រះរាជបន្ទូលនិងព្រះសវណីយ៍ផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយព្រះរាជហឫទ័យក្តីនឹករលឹក និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ពីព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាល ព្រះអង្គទាំងទ្វេតែងតែគិតគូរពីសុខទុក្ខប្រជានុរាស្ត្ររបស់ព្រះអង្គគ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែង។ ជាក់ស្ដែង កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ សម្តេចព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យ Read more










