គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដាក់ញ្ញត្តិបន្ទាន់លើកទី២ ទៅUN ជំរុញឱ្យមានការដោះលែងកងទ័ពកម្ពុជាទាំង ១៨នាក់ ដែលថៃឃុំខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានដាក់ញ្ញត្តិបន្ទាន់លើកទី២ ដេីម្បីជំរុញឱ្យមានការដោះលែងកងទ័ពកម្ពុជាទាំង ១៨នាក់ ដែលថៃឃុំខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់។ ក្នុងលិខិតរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ជូនចំពោះ លោក Volker Türk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស, ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR), វិមានប្រជាជាតិ (Palais des Nations), CH-1211 ហ្សឺណែវ ១០ ប្រទេសស្វីស។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់សាជាថ្មីចំពោះញត្តិបន្ទាន់របស់ គ.ស.ម.ក. ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការឃុំខ្លួនដោយខុសច្បាប់ ការប្រព្រឹត្តមិនគប្បី និងការធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជាតែចំនួន ២នាក់ ត្រលប់មកវិញ ក្នុងចំណោម ២០នាក់ ដោយយោធាថៃ។ គិតត្រឹមថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ គឺមានរយៈ ៦៥ថ្ងៃហើយ ដែលកងទ័ពកម្ពុជាចំនួន ១៨នាក់ ត្រូវបានឃុំខ្លួនដោយយោធាថៃ ក្រោយពីកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រវាងប្រទេសកម្ពុជា និងប្រទេសថៃចូលជាធរមាននៅពាក់កណ្តាលយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ គ.ស.ម.ក. មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារការបន្តរការឃុំខ្លួនដោយខុសច្បាប់នេះ បាននាំឱ្យមានការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ រួមមាន ការហាមឃាត់ការឃុំខ្លួនតាមទំនើងចិត្ត ដោយសិន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិសំខាន់ៗ។ Read more










