ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញសម្ពោធអគារ និងចម្អិនអាហារជូនលោកគ្រូ អ្នកគ្រូ និងសិស្ស នៅសាលាមត្តេយ្យសិក្សាជីផុច

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង មាន ៤បន្ទប់ នៅសាលាមត្តេយ្យសិក្សាជីផុច ស្ថិតនៅឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ អគារសាលាមត្តេយ្យនេះ ផ្ដួចផ្ដើមកសាងដោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង រួមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្រុមការងារពាក់ព័ន្ធ ក្រោមការដឹកនាំសម្របសម្រួលពីឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ដោយចំណាយទឹកប្រាក់សាងសង់ប្រមាណជាង ៨ម៉ឺនដុល្លារ។ មានប្រសាសន៍សំណេះសំណាលនៃឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកសមិទ្ធផលថ្មីមួយនេះ ថាទឡ្ហីករណ៍ជាក់ស្ដែងនៃការយកចិត្តទុកដាក់ពង្រឹងវិស័យអប់រំ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឈរលើមូលដ្ឋានមរតកនយោបាយដឹកនាំដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណថ្នាក់ដឹកនាំ ក្រុមការងារ រួមទាំងសប្បុរសជន ដែលបានចូលរួមគាំទ្រសាងសង់អគារសិក្សាសាលាមត្តេយ្យនេះ និងសង្ឃឹមជឿជាក់ថា អគារសិក្សាថ្មីនេះ នឹងរួមចំណែកផ្ដល់បរិយាកាសកាន់តែប្រសើរសម្រាប់ការបង្រៀន Read more

ប្រមុខក្រសួងមហាផ្ទៃ ចាត់ទុកការពង្រឹងច្បាប់ទម្លាប់ និងអនុវត្តតាមលិខិតបទដ្ឋាន ជាគ្រឹះធ្វើឱ្យស្ថាប័នរឹងមាំ និងមាននិរន្តរភាព

ក្នុងឱកាសអញ្ជើញជាអធិបតី កិច្ចប្រជុំក្រុមការងារនីតិកម្ម ក្នុងការបែងចែកការទទួលខុសត្រូវ និងក្រុមស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត នៃក្រុមប្រឹក្សានីតិកម្ម នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា គ្រឹះដែលធ្វើឱ្យស្ថាប័នរឹងមាំពីមួយអាណត្តិ ទៅមួយអាណត្តិប្រកបដោយនិរន្តរភាព គឺការពង្រឹងច្បាប់ទម្លាប់ និងការអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តជាចាំបាច់។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី ក៏បានមានប្រសាសន៍អំពីសារសំខាន់នៃការកសាងច្បាប់ និងកែលម្អរាល់លិខិតបទដ្ឋានគតិយុត្ត ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ទៅតាមការវិវត្តទៅមុខនៃសង្គមជាតិ និងពិភពលោក ដើម្បីជាប្រយោជន៍រួម ដោយឈរលើគោលការណ៍ពង្រឹងនីតិរដ្ឋ រួមទាំងរបៀបរៀបរយក្នុងសង្គម។ ប្រមុខក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យក្រុមប្រឹក្សានីតិកម្ម សម្របសម្រួលការពង្រឹងច្បាប់ដែលមានស្រាប់ និងធ្វើបច្ចុប្បន្នភាពច្បាប់ ដែលមានអាយុកាលលើសពី១០ឆ្នាំ ដើម្បីឆ្លើយតបនឹងភាពជាក់ស្ដែងនៃសង្គម។ គួរកត់សម្គាល់ថា ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ ដឹកនាំដោយប្រធានមួយរូប មានឋានៈ និងបុព្វសិទ្ធិស្មើអនុរដ្ឋលេខាធិការ និងមានអនុប្រធាន មានឋានៈ និងបុព្វសិទ្ធិស្មើអគ្គនាយកជាជំនួយការ ព្រមទាំងមានសមាជិកក្រុមប្រឹក្សានីតិកម្ម មានឋានៈនិងបុព្វសិទ្ធិស្មើប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ។ ក្រុមប្រឹក្សានីតិកម្ម មានតួនាទីសំខាន់ ដូចជាសហការជាមួយអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃក្នុងការលើកផែនការកសាង សិក្សា ស្រាវជ្រាវ តាក់តែងសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងឯកសារចាំបាច់ផ្សេងទៀតរបស់ក្រសួងមហាផ្ទៃឱ្យស្របតាមទិសដៅ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សហការជាមួយអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ក្នុងការកសាងបញ្ជីផែនការច្បាប់ Read more

ក្រសួងមហាផ្ទៃ ប្រកាសការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្លង់បង្គន់អនាម័យស្តង់ដាប្រកបដោយបរិយាបន្ន នៅតាមសាលាឃុំ សង្កាត់ ទូទាំងប្រទេស

ក្រសួងមហាផ្ទៃដោយសហការជាមួយអង្គការក្លែនអន្តរជាតិកម្ពុជា បានសិក្សា និងគូរប្លង់ បង្គន់អនាម័យស្តង់ដាប្រកបដោយបរិយាបន្ននៅតាមសាលាឃុំ សង្កាត់ ក្នុងគោលបំណង ដើម្បីលើកកម្ពស់អនាម័យបរិស្ថាន និងសោភណភាពនៅតាមមូលដ្ឋាន សម្រួលដល់ប្រជាពលរដ្ឋ ចាស់ជរា ស្ត្រីមានផ្ទៃពោះ កុមារ ជនមានពិការភាពដែលមកស្នើសុំនិងទទួលសេវារដ្ឋបាល នៅសាលាឃុំ សង្កាត់ និងសម្រាប់បម្រើដល់សមាជិកក្រុមប្រឹក្សា បុគ្គលិកបម្រើការងារនៅរដ្ឋបាលឃុំ សង្កាត់អាចប្រើប្រាស់បានសមរម្យ ប្រកបដោយអនាម័យ និងផាសុកភាព។ សូមជម្រាបជូនដែរថា ដើម្បីឱ្យមានការឯកភាពគ្នាលើការប្រើប្រាស់ប្លង់បង្គន់អនាម័យស្ដង់ដាប្រកបដោយបរិយាបន្ននេះទូទាំងប្រទេស ក្រសួងមហាផ្ទៃ ក៏បានស្នើឱ្យរដ្ឋបាលរាជធានី ខេត្ត អនុវត្តនូវកិច្ចការមួយចំនួនមានជាអាទិ៍៖ ១-ផ្សព្វផ្សាយដល់រដ្ឋបាលឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធឱ្យបានយល់ដឹងអំពីអត្ថប្រយោជន៍នៃប្លង់បង្គន់ អនាម័យស្តង់ដាប្រកបដោយបរិយាបន្ន ដូចមានភ្ជាប់ជាមួយសេចក្តីជូនដំណឹងនេះ។ ២-ករណីរដ្ឋបាលឃុំ សង្កាត់មានផែនការ ឬតម្រូវការចាំបាច់ក្នុងការសាងសង់បង្គន់នៅតាមសាលាឃុំ សង្កាត់ ត្រូវចាត់ចែងអនុវត្តឱ្យបានត្រឹមត្រូវតាមប្លង់បង្គន់អនាម័យស្តង់ដាប្រកបដោយបរិយាបន្ននេះ។ ៣-បង្កលក្ខណៈដល់រដ្ឋបាលឃុំ សង្កាត់ក្នុងការកៀរគរការគាំទ្រពីអង្គការដៃគូអភិវឌ្ឍន៍ អង្គការ សង្គមស៊ីវិល សប្បុរសជន និងពីប្រភពស្របច្បាប់ផ្សេងៗទៀត ដើម្បីចូលរួមសាងសង់។ ៤-ក្នុងពេលដំណើរការសាងសង់ រដ្ឋបាលរាជធានី ខេត្ត អាចស្នើមកអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួង មហាផ្ទៃ ដើម្បីស្នើសុំការគាំទ្រពិនិត្យផ្នែកបច្ចេកទេស និងរចនាបថឱ្យបានត្រឹមត្រូវស្របតាមគំរូប្លង់ជាធរមាន៕

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ កងរាជអាវុធហត្ថគឺជាកម្លាំងស្នូលរបស់រាជរដ្ឋាភិបាលសម្រាប់ចូលរួមការពារ និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម

សម្ដេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងបញ្ជាក់ថា កងរាជអាវុធហត្ថគឺជាកម្លាំងស្នូលរបស់រាជរដ្ឋាភិបាលសម្រាប់ចូលរួមការពារ និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ព្រមទាំងការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រាអាសន្ន និងគ្រោះមហន្តរាយនានា ព្រមទាំងបានធ្វើការកត់សម្គាល់អំពីស្នាដៃនៃការកសាង ការពង្រឹង និងការអភិវឌ្ឍកងរាជអាវុធហត្ថ ជាមួយនិងការធ្វើកំណែទម្រង់ ការធ្វើទំនើបកម្ម និងការអនុវត្តតួនាទី ភារកិច្ចរបស់កងរាជអាវុធហត្ថក្នុងរយៈពេល៣២ឆ្នាំកន្លងមកនេះផងដែរ។ ការថ្លែងបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា និងពិធីអបអរសាទរខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ។ បើតាមសម្តេចធិបតី នាយករដ្ឋមន្ត្រី ការប្រារព្ធខួបលើកទី៣២ ថ្ងៃបង្កើតកងរាជអាវុធហត្ថ គឺជាព្រឹត្តការណ៍ដ៏សំខាន់ ចារឹក និងចងចាំនូវគុណូបការៈ ការតស៊ូពលិកម្ម និងសមិទ្ធផលដ៏ត្រចះត្រចង់របស់កង រាជអាវុធហត្ថក្នុងរយៈពេល៣២ឆ្នាំកន្លងមកនេះ ក្នុងនាមជាកម្លាំងស្នូលរបស់រាជរដ្ឋាភិបាលដ៏សកម្ម ដែលសម្តេចសូមអបអរសាទរ សម្តែងការកោតសរសើរ និងសូមវាយតម្លៃខ្ពស់ចំពោះមេបញ្ជាការ មេបញ្ជាការរង ប្រធាន អនុប្រធានស្ថាប័ន មេបញ្ជាការអង្គភាពរាជធានី ខេត្ត នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថគ្រប់លំដាប់ថ្នាក់ ដែលបានសាមគ្គីឯកភាពផ្ទៃក្នុងជាធ្លុងមួយ មានការទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនដោយជោគជ័យគួរជាទីមោទនៈ ក្នុងនោះកងរាជអាវុធហត្ថបានសហការជម្នះរាល់ឧបសគ្គ Read more

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសថា៖ ចាប់ពីឆ្នាំ២០២៦ទៅ កម្ពុជានឹងអនុវត្តន៍ច្បាប់កាតព្វកិច្ចយោធា

ច្បាប់កាតព្វកិច្ចយោធារបស់កម្ពុជា ដែលមានហើយ តែមិនទាន់ដាក់ឱ្យអនុវត្តជិត២០ឆ្នាំមកហើយនោះ នឹងចាប់ផ្តើមដាក់ឱ្យអនុវត្តចាប់ពីឆ្នាំ២០២៦ តទៅ។ នេះបើតាមការប្រកាសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ទោះជាយ៉ាងនេះក្តី ច្បាប់ដ៏សំខាន់នេះ នឹងត្រូវធ្វើវិសោធនកម្មមាត្រាមួយចំ​នួន ជាពិសេស រយៈពេលនៃការបំពេញកាតព្វកិច្ច ដែលកន្លងទៅ កំណត់ត្រឹម១៨ខែ ឱ្យមានរយៈពេលយូរជាងមុន ដល់២ឆ្នាំជាដើម។ ក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់​សមិទ្ធផល​នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអប​អរ​សាទរខួបលើក​ទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥) នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន​កង​រាជអាវុធហត្ថជុំសែនរីករាយ ស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមាន​ជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចបានឱ្យជាគោលការណ៍ដល់ក្រសួងពាក់ព័ន្ធ ក្នុងការរៀបចំវិសោធនកម្មច្បាប់ចំនួន២ ក្នុងនោះមានទី១៖ ច្បាប់កាតព្វកិច្ចយោធា ឆ្នាំ២០០៦ និងទី២៖ ច្បាប់សោធន។ សម្តេចបានបញ្ជាក់ដូច្នេះថា «ចាប់ពីឆ្នាំ២០២៦ទៅ នឹងចាប់ផ្តើមអនុវត្តនូវច្បាប់កាតព្វកិច្ចយោធា ដែលនេះគឺជាការប្តេជ្ញាចិត្តរបស់យើង»។ សម្តេចបានបន្តថា សម្តេចឱ្យពិនិត្យមើលក្នុងការកែសម្រួល ដែលកន្លងទៅ ត្រូវអនុវត្ត១៨ខែ ដែលរយៈពេល១៨ខែនេះ ជារយៈពេលខ្លីហ្វឺកហ្វឺនបានតិចបំផុត ដោយបូករួមទាំងនីតិវិធីផ្សេងៗ រួមទាំងការចល័តផងដែរ។ ដូច្នេះសម្តេចចង់ឱ្យកែទៅរយៈពេល២៤ខែវិញ ដែលគោលការណ៍នេះ មានការអនុវត្តនៅតាមបណ្តាប្រទេសជាច្រើន។ Read more

សម្តេចតេជោ ហ៊ុន សែន៖ សូមឲ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែល ថាក់ស៊ីន លើកឡើង និងត្រៀមទម្លាយរឿង ថាក់ស៊ីន ប្រមាថព្រះមហាក្សត្រថៃ

នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ស្នើសូមឲ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែល ថាក់ស៊ីន លើកឡើង និងត្រៀមយកពេលវេលាជាង៣ម៉ោង ទម្លាយរឿង ថាក់ស៊ីន ប្រមាថព្រះមហាក្សត្រថៃ។ ខាងក្រោមជាខ្លឹមសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ួន សែន បង្ហាញនៅលើបណ្ដាញសង្គមរបស់សម្តេច៖ សូមឲ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែល ថាក់ស៊ីន លើកឡើង ! ដូចការលើកឡើងរបស់ខ្ញុំកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារអញ្ជឹងមែន មេឧក្រិដ្ឋជនឆបោកអនឡាញនៅពាសពេញប្រទេសថៃ ហើយទីក្រុងបាងកក ជាសំបុកនៃពួកឧក្រិដ្ឋជនឆបោកខុសច្បាប់និងលាងលុយកខ្វក់ទាំងនោះ ហើយក្រុមនេះរីករាលហៀរចេញពីថៃចូលកម្ពុជា នៅពេលនេះលោក ថាក់ស៊ីន បានសារភាពតាមកិច្ចសម្ភាសន៍លើទូរទស្សន៍ថៃ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ដោយបាននិយាយថា ឧក្រិដ្ឋជនធំៗឆបោកតាមអនឡាញកំពុងស្នាក់នៅអាផាតមិនថ្លៃៗរាប់ពាន់លានបាត នៅទីក្រុងបាងកក ហើយធ្វើដំណើរដោយសេរី ចេញចូលប្រទេសក្បែរខាង។ ជាក់ស្ដែងកាលពីថ្ងៃទី៩ ខែកក្កដា ២០២៥ ប៉ូលិសអន្តោប្រវេសន៍ថៃ បានចាប់ខ្លួនមេធំល្បែងអនឡាញ និងលាងលុយដែលមានតម្លៃ ១១.៥២ពាន់លានបាត នៅឯព្រលានយន្តហោះអន្តរជាតិ ដនមឿង ស្របពេលរបាយការណ៍របស់ ការិយាល័យប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់ អង្គការសហប្រជាជាតិ ​ហៅកាត់ថា UNODC Read more

សម្ដេចបវរធិបតី ណែនាំឱ្យ វាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក ទូទាំងប្រទេសវេលាម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែកក្កដា ដើម្បីអបអរការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

សារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា «ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ខ្ញុំសូមធ្វើការណែនាំដល់គ្រប់ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅវេលាម៉ោង ០៧:០០ព្រឹក នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមមានទីស្តីការក្រសួង ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី ខេត្ត គ្រប់សាលាក្រុង ស្រុក ខណ្ឌ គ្រប់សាលាឃុំ សង្កាត់ គ្រប់វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំសហគមន៍នៅតាមភូមិ ដើម្បីជាការបំផុសបន្ថែមទៀត នូវការប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងដើម្បីរំលឹក អំពីភាពចាំបាច់នៃការរួបរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស ជាមរតកសម្រាប់ជនជំនាន់ក្រោយ»៕

ឯកអគ្គរដ្ឋទូតបារាំងបញ្ជក់ថា បារាំងត្រៀមខ្លួនជានិច្ចក្នុងការផ្ដល់នូវឯកសារពាក់ព័ន្ធទៅនិងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី ក្នុងទិដ្ឋភាពជំហលើច្បាប់អន្តរជាតិ

នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធស ភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jacques PELLET ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ឯកអគ្គរដ្ឋទូត ក្នុងជំនួបនេះ បានគូសបញ្ជាក់អំពីការត្រៀមផ្តល់ឯកសារពាក់ព័ន្ធនឹងបញ្ហាព្រំដែន ជូនកម្ពុជា រួមទាំងភាគីពាក់ព័ន្ធនានា ក៏ដូចជាគោលជំហររបស់បារាំង ក្នុងការគាំទ្រគោលការណ៍ច្បាប់អន្តរជាតិ និងតុលាការយុត្តិធម៌អន្តរជាតិ ដូចដែលកម្ពុជានិងបារាំងមានជំហរស្របគ្នា និងបានរួមគ្នាធ្វើឡើងនៅក្នុងសំណុំរឿងអ៊ុយក្រែន។ ឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនអំពីការត្រៀមលក្ខណៈផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ហើយឯកឧត្តមបានបញ្ជាក់ថា ប្រធានាធិបតី ម៉ាក្រុង បានគ្រោងជាអាទិភាពក្នុងការមកបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលនេះ នៅកម្ពុជា នៅឆ្នាំ២០២៦។ សម្តេចតេជោ បានជម្រាបជូនអំពីមូលហេតុនៃការប្រកាន់គោលជំហររបស់កម្ពុជា នៅក្នុងសំណុំរឿងរុស្ស៊ី-អ៊ុយក្រែន និងក្នុងបរិបទនេះ អំពីសកម្មភាពរបស់ភាគីថៃ ដែលបាននិងកំពុងធ្វើឱ្យមានភាពតានតឹងជាមួយកម្ពុជា។ សម្តេច បានលើកឡើងអំពីចំណាត់ការ និងគោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីផង និងតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ ព្រមជាមួយគ្នានេះ ក៏បានស្នើភាគីបារាំង ផ្តល់ឯកសារនានាពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-សៀម ដូចដែលឯកឧត្តមប្រធានាធិបតី ម៉ាក្រុង បានលើកឡើងនៅក្នុងជំនួបជាមួយសម្តេចបវរធិបតី កន្លងមក។ នាឱកាសជំនួបនេះ លោក Read more

កម្ពុជាបាន និងកំពុងពង្រឹង ភាពជាម្ចាស់លើការតាក់តែងច្បាប់ ដោយខ្លួនឯង ដើម្បីខ្លួនឯង ជាមួយការធានាបាននូវសង្គតិភាព និង សមានគតិភាព រវាងគុណតម្លៃប្រវត្តិសាស្រ្តកម្ពុជា និងគុណតម្លៃសកល

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុង ពិធីប្រកាសដាក់ឱ្យអនុវត្ត “ក្របខ័ណ្ឌយុទ្ធសាស្រ្តនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល” នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ថា៖ កម្ពុជាបានផ្លាស់ប្តូរពីការពឹងផ្អែកលើដៃគូអភិវឌ្ឍន៍ ស្ទើរតែទាំងស្រុង ក្នុងការកសាងច្បាប់ មកកាន់ភាពជាម្ចាស់ លើការតាក់តែងច្បាប់ ដោយខ្លួនឯង និងដើម្បីខ្លួនឯង ដោយធានាសង្គតិភាព និងសមានគតិភាព រវាងគុណតម្លៃប្រវត្តិសាស្រ្តកម្ពុជា និងគុណតម្លៃសកល។ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមថា៖ អំណាចអធិបតេយ្យរបស់ជាតិ លើការតាក់តែង និងអនុវត្តច្បាប់ ត្រូវបានលើកតម្កើងបន្ថែមទៀត តាមរយៈ ការកសាងច្បាប់កម្ពុជា ដោយកម្ពុជា ជូនកម្ពុជា និងដើម្បីកម្ពុជា ជាមួយនឹងការធានាបាននូវវឌ្ឍនភាព វិបុលភាព និងផលប្រយោជន៍របស់ខ្លួន ក៏ដូចជាធ្វើសមាហរណកម្ម ទៅក្នុងប្រព័ន្ធច្បាប់អន្តរជាតិ ចូលរួមចំណែកថែរក្សាសណ្តាប់ធ្នាប់គតិយុត្ត នៅលើសកលលោក ។ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា៖ រាជរដ្ឋាភិបាល បានធ្វើការកែលម្អ វិចារណកម្ម និងបច្ចុប្បន្នកម្ម ជាបន្តបន្ទាប់ ទាំងលើផ្នែកគោលនយោបាយ ទាំងផ្នែកយុទ្ធសាស្រ្ត ចាប់តាំងពីឆ្នាំ១៩៩៩ រហូតដល់ឆ្នាំ២០២៤ ក្នុងទិសដៅ ធានាសង្គតិភាព និងសមានគតិភាព រវាងគុណតម្លៃប្រវត្តិសាស្រ្តកម្ពុជា និងគុណតម្លៃសកល។ Read more

ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចសព្វព្រះរាជឫទ័យយាងជាព្រះរាជាធិបតី ក្នុងពិធី “រុក្ខទិវា ៩កក្កដា” នៅស្រុកចំការលើ ខេត្តកំពង់ចាម

ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជឫទ័យយាងជាព្រះរាជាធិបតី ក្នុងពិធី “រុក្ខទិវា ៩កក្កដា” នៅក្នុងកសិដ្ឋានផលិតផលពូជដំណាំតំបន់ដីខ្ពស់ចម្ការ លើ ស្ថិតនៅភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាមនាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ។ នៅក្នុងទីវានេះ ក៏មានការអញ្ជើញយាង និមន្ត និងអញ្ជើញចូលរួមក្នុងព្រះរាជពិធី រួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ថ្នាក់ដឹកនាំសង្ឃទាំងពីរគណៈ ថ្នាក់ដឹកនាំជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រះញាតិវង្សានុវង្ស បណ្តាអង្គទូត មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា សម្រាប់ពិធី «រុក្ខទិវា ៩ កក្កដា» លើកទី៣០នេះ កូនឈើចម្រុះប្រភេទ មានដូចជា ធ្នង់ នាងនួន Read more