ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាព ឌីជីថល របស់យុវជន និងក្មេងស្រីក្នុងវិស័យ ITC Cambodia ឆ្នាំ 2025

រដ្ឋមន្រី្តក្រសួងព័ត៌មាន | កម្ពុជាសង្កេតឃើញថា សារព័ត៌មានថៃ តែងផ្សាយព័ត៌មានបំប៉ោងខុសពីការពិត ប្រឌិតព័ត៌មានក្លែងក្លាយ ! នៅរសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាព ឌីជីថល របស់យុវជន និងក្មេងស្រីក្នុងវិស័យ ITC Cambodia ឆ្នាំ 2025 សម្រាប់កម្មវិធី ព្រឹត្តិការណ៍សន្តិសិទ្ធិកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី 20 និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២១-២៤ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ដែលមានថ្នាក់រដ្ឋមន្រ្តី អ្នកជំនាញគោលនយោបាយ អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកា និង អ្នកសារព័ត៌មាន ៣៦ ប្រទេស មកពីទ្វីបអាស៊ី និងលើពិភពលោក។ នៅក្នុងសិក្ខាសាលានេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ណែនាំមួយចំនួនទៅដល់យុវជនដែលបានចូលរួមនៅក្នុងអង្គការសាលា អំពីយុគ្គសម័យបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិមិត្ត ហៅថា AI ព្រោះទន្ទឹមនឹងការប្រើប្រាស់បច្ចេកវិទ្យាក៏ត្រូវមានការប្រុងប្រយ័ត្នផងដែរ ក្នុងនោះ ទី១. ត្រូវមានក្រមសីលធម៌ក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យានេះឲ្យបានត្រឹមត្រូវជៀសវាងការបង្កបញ្ហាឬក៏រំលោភបំពានច្បាប់ ទី២. ត្រូវទប់ស្កាត់ខ្លួនឯងកុំឲ្យចាញ់បោក។បណ្ដាញទំនាក់ទំនងសង្គមពីព្រោះឥឡូវការឆបោកតាមប្រព័ន្ធអនឡាញ គឺមានច្រើនរូបភាព Read more

ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានចេញព្រះរាជក្រមប្រកាសឱ្យប្រើ !

ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញត្រូវបានចេញព្រះរាជក្រមប្រកាសឱ្យប្រើហើយ នេះបើយោងតាមព្រះរាជក្រម នស/រកម /០៧២៥/០២៩ ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឡាយព្រះហស្ថលេខាដោយសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្សនៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់នេះត្រូវបានប្រកាសឱ្យប្រើបន្ទាប់ពីរដ្ឋសភា បានអនុម័តកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ហើយដែល ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ៖ ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបាននិរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយ ឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ។ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិ ត្រូវ កំណត់ក្នុងច្បាប់៕

ក្រសួងការពារជាតិកម្ពុជា៖ ករណីផ្ទុះមីននៅតំបន់មុំបី ដោយសារទាហានថៃ ដើរខុសតម្រាយផ្លូវចាស់ និងមិនគោរពអ្វីដែលធ្លាប់ឯកភាពគ្នា

ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានចេញមកប្រកាសច្រានចោលនូវការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃ ដោយសារការដើរល្បាតលើតម្រាយផ្លូវថ្មីផ្ទុះគ្រាប់មីន។ ក្រសួងការពារជាតិកម្ពុជា បដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងគ្រោះថ្នាក់ដោយសារមីនរបស់ទាហានថៃចំនួនបីនាក់ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ កម្ពុជាតែងតែបានដាស់តឿនភាគីថៃ អនុវត្តឲ្យបានម៉ឺងម៉ាត់ នូវការឯកភាពគ្នាលើតម្រាយផ្លូវសម្រាប់ការដើរល្បាត ដោយសារតែតំបន់ទាំងនេះ នៅមានគ្រាប់មីនមិនទាន់ផ្ទុះជាច្រើន ដែលសូម្បីតែប្រជាពលរដ្ឋកម្ពុជា ក៏ត្រូវបានរងគ្រោះផងដែរ។ ជាក់ស្តែងទាហាន ថៃបានលើ្មសការឯកភាព ដែលបានចែងក្នុងអនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ២០០០ (MOU-2000) ហើយបានធ្វើការដើរល្បាតខុសពីតម្រាយផ្លូវចាស់របស់ខ្លួន ដោយបង្កើតតម្រាយផ្លូវថ្មីទៅក្នុងតំបន់ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា នេះបើផ្អែកតាមផែនទីមាត្រដ្ឋាន១/២០០.០០០ ដែលជាលទ្ធផលនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ រហូតទទួលគ្រោះថ្នាក់ដោយសារការផ្ទុះគ្រាប់មីនដែលជាសំណល់ពីសង្គ្រាម។ ការគោរពអធិបតេយ្យ និងច្បាប់អន្តរជាតិ មិនអាចបានតែនិយាយ ដោយមិនមានសកម្មភាពនោះទេ ដូច្នេះកម្ពុជាអំពាវនាវភាគីថៃអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវ MOU-2000 និងប្រើប្រាស់ឲ្យបានពេញលេញនូវយន្តការច្បាប់អន្តរជាតិ ក្នុងនោះរួមមានតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងការដោះស្រាយជម្លោះព្រំដែននៃប្រទេសទាំងពីរ ដើម្បីនាំមកនូវសន្តិភាពពិតប្រាកដ និងយូរអង្វែង ព្រមទាំងទប់ស្កាត់ការគ្រោះថ្នាក់ ឬការបាត់បង់ជីវិតប្រជាពលរដ្ឋស្លូតត្រង់។ ជាមួយគ្នានេះ ឧប្បត្តិហេតុខាងលើក៏បានចោទជាសំណួរផងដែរ ថា Read more

ឯកឧត្តម កែ គឹមយ៉ាន កោតសសើរដល់នាយឧត្តមសេនីយ៍ សុខ ភាព ចំពោះស្មារតីរួបរួមជាតិ

ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ ចំណារបែបនេះនៅក្នុងឱកាសដែលលោកចូលរួមគោរពវិញ្ញាណក្ខន្ធឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិដែលទទួលមរណភាពកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ២០:០៥នាទីយប់ ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ។ ក្នុងឱកាសសែនក្រៀមក្រំនោះ ឯកឧត្តម កែ គឹមយ៉ាន បានសម្តែងនូវទឹកចិត្តពោរពេញដោយសេចក្តីទុក្ខក្រៀមក្រំ ក្ដុកក្ដួលសោកសៅ និងស្តាយស្រណោះអាឡោះអាល័យជាទីបំផុត ដោយបានចាត់ទុក្ខមរណភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ភាព គឺជាការបាត់បង់ដ៏ធំធេង ឪពុក ឪពុកក្មេក និងជីតាមួយរូប ប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ ទឹកចិត្តសណ្តោសប្រណីនិងមេត្តាធម៌ ចំពោះក្រុមគ្រួសារដែលក្នុងមួយជីវិតរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ បានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីចិញ្ចឹមបីបាច់ ថែរក្សា និងអប់រំបុត្រធីតានិងចៅៗរហូតក្លាយជាធនធានមនុស្សដ៏មានតម្លៃ ដើម្បីចូលរួមចំណែកបម្រើ និងអភិវឌ្ឍសង្គមជាតិ ហើយជាបាត់បង់នូវ ឥស្សរជនឆ្នើមមួយរូបនៃកងយោធពលខេមរភូមិន្ទ ដែលបានចូលរួមអនុវត្តគោលនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងបានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីការពារបូរណភាពទឹកដី និងបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងសូមកោតសសើរចំពោះស្មារតីរួបរួមជាតិ ដែលមានតម្លៃសម្រាប់ជាតិខ្មែរនិងរស់រវើកក្នុងសន្តានចិត្តរបស់យើងទាំងអស់គ្នា។ Read more

ឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមបានអញ្ជើញជាអធិបតីភាពសម្ពោធទីស្នាក់ការសមាគមអតីតយុទ្ធជនខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញក្នុងពិធីសម្ពោធទីស្នាក់ការសមាគមអតីតយុទ្ធជនខេត្តបន្ទាយមានជ័យ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា កសាងដោយអ្នកឧកញ៉ា ម៉ម វណ្ណឌី។ពិធីនេះមានការចូលរួមពី ថ្នាក់ដឹកនាំ ស.អ.ក, លោក ឃ្លោក ណូយ អភិបាលរងខេត្ត តំណាង ឯកឧត្តម អភិបាលខេត្ត និងជាប្រធានកិត្តិយស ស.អ.ក ខេត្ត, លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្ត និងជាប្រធាន ស.អ.ក ខេត្ត, តំណាងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត, តំណាងមេបញ្ជាតំបន់ប្រតិបត្តិការសឹករងខេត្ត, លោកប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងអតីតយុទ្ធជន និងនិវត្តជន សរុបចំនួន ៣០០នាក់។ នាឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានសម្តែងការដឹងគុណចំពោះគុណបំណាច់របស់អតីតយុទ្ធជន ដែលបានតស៊ូគ្រប់ដំណាក់កាលដែលប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់នូវសង្គ្រាម បូករួមទាំងសង្គ្រាមផ្ទៃក្នុង រហូតមកបញ្ចប់សង្គ្រាមដោយជោគជ័យក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាព ទើបអាចដឹកនាំយុទ្ធជន យុទ្ធនារី ជួយឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ។ Read more

មហាគ្រួសារខ្មែរក្នុងកម្មវិធី «តស់!យើងរួមគ្នាច្រៀងចម្រៀងជាតិដើម្បីគាំទ្រដល់វីរកងទ័ពជួរមុខ»

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រំជួលចិត្តនឹងស្មារតីស្រឡាញ់ជាតិរបស់កូនខ្មែរ រហូតស្រក់ទឹកភ្នែក, ទឹកភ្នែកព្រោះមនោសញ្ចេតនា តែមិនមែនជាទឹកភ្នែកព្រោះទន់ជ្រាយឡើយ! មហាគ្រួសារខ្មែរ បានជួបជុំគ្នាជាលើកទីពីរ បន្ទាប់កម្មវិធី Solidarity March កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ ហើយនេះគឺជាសារលើកទឹកចិត្តដ៏ធំធេង ទៅដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរយ៉ាងរឹងមាំប្រកបដោយស្មារតីប្រុងប្រយ័ត្ន មោះមុត និងហានក្លា ក្នុងគោលដៅការពារជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី មិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រ ។ កម្មវិធី «តស់!យើងរួមគ្នាច្រៀងចម្រៀងជាតិដើម្បីគាំទ្រដល់វីរកងទ័ពជួរមុខ» នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់គោលជំហរជាថ្មីម្តងទៀតថា កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធី តាមរយៈ​ ១).​ យន្តការបច្ចេកទេសទ្វេភាគី​ ដោយគណៈកម្មការព្រំដែនចំរុះកម្ពុជា-ថៃ (JBC) និង​ ២). យន្តការច្បាប់អន្តរជាតិ​ រួមទាំងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) លើសពីនេះ កម្ពុជា ក៏បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការឆ្លើយតបដោយកងកម្លាំងប្រដាប់អាវុធ ក្នុងការករណីដែលមានការរំលោភបំពានដោយគគ្លើនលើដែនអធិបតេយ្យភាពកម្ពុជា ដោយការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ។ ពួកយើងសូមគោរពជូនពរដល់កងកម្លាំងប្រដាប់អាវុធជួរមុខកម្ពុជា ទាំងខ្សែត្រៀម និងខ្សែគាំទ្រ ដែលបានគោរព និងរក្សាយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជារបស់អគ្គបញ្ជាការ និងមេបញ្ជាការគ្រប់ជាន់ថ្នាក់ Read more

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរសាទរព្រឹត្តិការណ៍នៃការចុះ”បូជនីយដ្ឋានចងចាំ នៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត បានអញ្ជើញអបអរសាទរព្រឹត្តិការណ៍នៃការចុះ”បូជនីយដ្ឋានចងចាំ នៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នារសៀលថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានថ្លែងថា “នាឆ្នាំ២០១៩ ក្រោមគំនិតផ្តួចផ្តើម ដំបូងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង ក្រសួងពាក់ព័ន្ធរៀបចំចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក សម្រាប់ជាការចងចាំរបស់យុវជនជំនាន់ក្រោយរាប់ពាន់ឆ្នាំទៅមុខ។ តាមរយៈ អនុសាសន៍ដ៏ខ្ពង់ខ្ពស់នេះ ក្រុមការងារជំនាញរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងស្ថាប័នជំនាញពាក់ព័ន្ធ បានរៀបចំស្រាវជ្រាវ ចងក្រងឯកសារបច្ចេកទេស និងបានបង្កើតក្រុមការងារបច្ចេកទេសដែលមានសារមន្ទីរ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងជាអ្នកទទួលបន្ទុកសម្របសម្រួលស្រាវជ្រាវ និងប្រមូលផ្តុំចងក្រង ឯកសារ”។ លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបន្តថា”នាងខ្ញុំតំណាងក្រុមការងារ និង ក្រសួងស្ថាប័នពាក់ព័ន្ធរួម ក៏ដូចជាប្រជាជនកម្ពុជាគ្រប់ៗរូប ពិតជាមាន សេចក្តីរំភើប និងរីករាយឥតឧបមា សូមសម្តែងនូវការអបអរសាទរចំពោះព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់ជាតិយើង ហើយដែលជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាគ្រប់ៗជំនាន់ទាំង ពេលបច្ចុប្បន្ន និងនាពេលអនាគត។ អ្វីៗទាំងអស់នេះ គឺជាសក្ខីភាព និងជាភាពសុខដុមរបស់ប្រជាជាតិយើង ក្រោមដំបូលនៃសុខសន្តិភាពពេញលេញដែលជាផ្លែផ្កានៃនយោបាយឈ្នះ-ឈ្នះ Read more

អគ្គស្នងការនគរបាលជាតិក្រើនរំលឹកមន្រ្តីត្រូវអនុវត្តកិច្ចការងារឱ្យជោគជ័យស្របទៅតាមបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាលស្ដីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ក្នុងឱកាស ជាអធិបតីភាព ដឹកនាំកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលនៃកិច្ចប្រតិបត្តិការ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំឆមាសទី១ និងលេីកទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ណែនាំដល់ស្នងការនគរបាលរាជធានី-ខេត្ត ពិសេសនាយកដ្ឋាន-អង្គភាពជំនាញត្រូវបន្តចាត់វិធានការបច្ចេកទេសដើម្បីបិទវេបសាយទាក់ទងទៅនឹងការផ្សព្វផ្សាយ ក៏ដូចជាការលេងល្បែងអនឡាញនៅកម្ពុជា ហើយត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសត្រូវរួមសហការគ្នាបង្កើតក្រុមការងារកម្រិតស្ដង់ដារ SOP ដើម្បីចុះប្រតិបត្តិការ ត្រួតពិនិត្យ ស្រាវជ្រាវ និងបង្រ្កាបក្រុមប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់តាមអនឡាញគ្រប់ប្រភេទឱ្យអស់នៅទូទាំងប្រទេស ដោយមិនត្រូវបណ្ដែតបណ្ដោយឱ្យក្រុមទាំងអស់នេះត្រឡប់មកប្រព្រឹត្តិបទល្មើសនេះវិញជាដាច់ខាត។ ជាមួយគ្នា ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានក្រើនរំលឹកដល់មន្រ្តីក្រោមឱវាទទាំងអស់ ត្រូវអនុវត្តកិច្ចការងារខាងលើនេះឱ្យទទួលបានជោគជ័យ ស្របទៅតាមបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាលស្ដីពីបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្ដីណែនាំនានាដែលរាជរដ្ឋាភិបាលបានដាក់ចុះឱ្យអនុវត្តផងដែរ។ បន្ថែមពីលើកិច្ចការទាំងអស់នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានណែនាំដល់មន្រ្តីប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបង្កើនកិច្ចសហការជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងក្រៅស្រុកល្បីៗ ដើម្បីធ្វើការបំភ្លឺ និងឆ្លើយបន្ទាន់ចំពោះការចោទប្រកាន់ លាភពណ៌ បំភ្លៃការពិត និងដាក់បន្ទុក នៃព្រឹត្តិការណ៍បទល្មើសផ្សេងៗមកលើកម្ពុជាពីសំណាក់ភាគីថៃ។ ទន្ទឹមនឹងនេះ ត្រូវកោះអញ្ជើញមន្រ្តីស្ថានទូតនានានៅកម្ពុជា ដើម្បីពន្យល់បន្ថែមពីសភាពការណ៍បទល្មើសដែលកើតឡើងពិតប្រាកដនៅកម្ពុជា Read more

សាធារណរដ្ឋកូរ៉េនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

នារសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ផាក ជុងវុក (PARK Jung-Wook) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្ដិភាព។ ក្នុងជំនួបនោះ, ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែល ឯកឧត្តមបាន បញ្ចប់បេសកកម្មការទូត នៅកម្ពុជា ។ ឯកឧត្តមបានចាត់ទុកពេលវេលានៃការបំពេញបេសកកម្មការទូតនៅកម្ពុជា ជាពេលវេលាដ៏មានតម្លៃបំផុតក្នុងជីវិតការងាររបស់ឯកឧត្តម និងមានមោទនភាពដែលបានចូលរួមចំណែកដល់ការពង្រឹង និង ពង្រីកទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ កូរ៉េ-កម្ពុជា ដែលបានប្រែក្លាយជាដៃគូយ៉ាងជិតស្និទ្ធ ចាប់តាំងពីការបង្កើតចំណងការទូត រវាងប្រទេសទាំងពីរ នៅឆ្នាំ១៩៩៧ រហូតដល់ការដំឡើងកម្រិតទំនាក់ទំនង ទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” កាលពីឆ្នាំ២០២៤ កន្លងទៅ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យ៖ ពាណិជ្ជកម្ម, ធុរកិច្ច និង វិនិយោគ និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រ ដល់បេសកកម្មរបស់ឯកឧត្តមឱ្យទទួលបានជោគជ័យ។ ឯកឧត្តមបានបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន រឹងមាំបន្ថែមទៀត។ ជាការឆ្លើយតប, សម្ដេចបវរធិបតី Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញសម្ពោធអគារ និងចម្អិនអាហារជូនលោកគ្រូ អ្នកគ្រូ និងសិស្ស នៅសាលាមត្តេយ្យសិក្សាជីផុច

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង មាន ៤បន្ទប់ នៅសាលាមត្តេយ្យសិក្សាជីផុច ស្ថិតនៅឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ អគារសាលាមត្តេយ្យនេះ ផ្ដួចផ្ដើមកសាងដោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង រួមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្រុមការងារពាក់ព័ន្ធ ក្រោមការដឹកនាំសម្របសម្រួលពីឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ដោយចំណាយទឹកប្រាក់សាងសង់ប្រមាណជាង ៨ម៉ឺនដុល្លារ។ មានប្រសាសន៍សំណេះសំណាលនៃឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកសមិទ្ធផលថ្មីមួយនេះ ថាទឡ្ហីករណ៍ជាក់ស្ដែងនៃការយកចិត្តទុកដាក់ពង្រឹងវិស័យអប់រំ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឈរលើមូលដ្ឋានមរតកនយោបាយដឹកនាំដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណថ្នាក់ដឹកនាំ ក្រុមការងារ រួមទាំងសប្បុរសជន ដែលបានចូលរួមគាំទ្រសាងសង់អគារសិក្សាសាលាមត្តេយ្យនេះ និងសង្ឃឹមជឿជាក់ថា អគារសិក្សាថ្មីនេះ នឹងរួមចំណែកផ្ដល់បរិយាកាសកាន់តែប្រសើរសម្រាប់ការបង្រៀន Read more