ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រគល់រថយន្តជាង៤០គ្រឿង ដល់អង្គភាពចំណុះក្រសួងមហាផ្ទៃ

មានរថយន្តថ្មីសន្លាង ប្រភេទ១៥កៅអី ចំនួន៤៥គ្រឿង ទៀតហើយ ត្រូវបាន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រគល់ជូនអង្គភាពចំណុះក្រសួងមហាផ្ទៃ នារសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ។ ក៏មិនខុសពីលើកមុនៗដែរ រថយន្តដែលប្រមុខក្រសួងមហាផ្ទៃផ្ដល់ជូនអង្គភាពចំណុះ ទាំងកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងរថយន្ត៤៥គ្រឿងនេះ គឺក្នុងគោលដៅសម្រួលដល់ការបំពេញតួនាទីភារកិច្ចរបស់មន្ត្រីស្របតាមតម្រូវការចាំបាច់របស់អង្គភាពនីមួយៗ។ អង្គភាពដែលបានទទួលរថយន្តនាឱកាសនេះ មានជាអាទិ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានពន្ធនាគារ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អគ្គាធិការដ្ឋាន នាយកដ្ឋានអង្គរក្ស និងអង្គភាពអន្តរាគមន៍ ជាដើម។ កាលពីខែកក្កដាកន្លងទៅ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ទើបតែបានប្រគល់ម៉ូតូ១០គ្រឿង អាវភ្លៀង ចំនួន១០០០ឈុត និងសម្ភារៈចាំបាច់មួយចំនួនទៀតដល់កម្លាំងនគរបាលវរការពារព្រំដែនគោក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕

រដ្ឋសភា បានពិភាក្សា និងអនុម័តវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ដោយសំឡេង ១២០លើ ១២០ ដើម្បីដកសញ្ជាតិពីជនក្បត់ជាតិ

វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ​ប្រកបដោយចីរភាព ត្រូវបានសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំសម័យប្រជុំបន្តរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅថ្ងៃចន្ទ ទី២៥ ខែសីហានេះ ដើម្បីពិភាក្សា និងអនុម័ត ដែលមានកូរ៉ុម សមាជិកសមាជិការដ្ឋសភាចំនួន ១២០ រូប។ សម័យប្រជុំរដ្ឋសភា បានពិភាក្សា និងអនុម័តលើវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ដោយមានសំឡេងគាំទ្រ ជាឯកច្ឆ័ន្ទ គឺ ១២០/១២០សំឡេង បន្ទាប់ពីតំណាងរាជរដ្ឋាភិបាល បានការពារវិសោធនកម្មច្បាប់នៅចំពោះសម័យប្រជុំពេញអង្គរដ្ឋសភា ។ យោងតាមសេចក្តីថ្លែងហេតុ កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៥ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនសម្តេចប្រធានរដ្ឋសភា ដោយផ្អែកតាមមាត្រា១៥៣ថ្មីនៃរដ្ឋធម្មនុញ្ញនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា តាមសេចក្តីស្នើសុំរបស់តំណាងរាស្ត្រទាំង១២៥រូប បានផ្តើមគំនិតរួមគ្នាធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ជាមូល ដ្ឋានគតិយុត្តអនុញ្ញាតឱ្យមានការដកសញ្ជាតិខ្មែរ ដើម្បីបន្សុទ្ធនូវទឹកចិត្តស្នេហា ជាតិរបស់ប្រជាពលរដ្ឋខ្មែរចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ក្នុងគោលដៅលើកកម្ពស់ឧត្តមគតិជាតិ មនសិការស្នេហាជាតិ និងភាពស្មោះត្រង់ដោយភាពស្ម័គ្រស្មោះ ការពារជាតិរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបចំពោះជាតិ មាតុភូមិនិងប្រជា ជន កម្ពុជា Read more

សម្តេចតេជោ បានបោះចោលសញ្ញាបត្រទាំង៣សាលារបស់ថៃអស់យូរហើយ ព្រោះវាគ្មានតម្លៃសោះឡើយ

សម្តេចតេជោ ហ៊ុន សែន បានបោះចោលសញ្ញាបត្រទាំង៣សាលារបស់ថៃអស់យូរហើយ ព្រោះវាគ្មានតម្លៃសោះឡើយ ខណៈខួរក្បាល និងចំណេះដឹងរបស់សម្ដេចមិនមែនកើតចេញសញ្ញាបត្រមួយសន្លឹករបស់អ្នក ឬសាលារៀនថៃនោះទេ ។ យោងតាមបណ្ដាញសង្គមរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅយប់ថ្ងៃទី២២ ឆ្នាំ២០២៥ ដោយបានបញ្ជាក់ថា ខ្ញុំបានបោះវាចោលអស់យូរហើយ វាគ្មានតម្លៃអ្វីដែលខ្ញុំត្រូវរក្សាទុក! ថ្ងៃនេះឃើញថាសាលាមួយទៀតរបស់ថៃប្រកាសដកហូតសញ្ញាបត្រពីខ្ញុំ សូមបញ្ជាក់ទៅវិញថា សញ្ញាបត្រទាំង៣សាលារបស់ថៃដែលធ្លាប់ប្រគល់ឲ្យខ្ញុំ ខ្ញុំបានបោះវាចោលអស់យូរហើយ វាគ្មានតម្លៃសោះឡើយសម្រាប់ខ្ញុំរក្សាទុក! ។ សម្ដេចតេជោបានបញ្ជាក់ថា សាលាទីមួយ ទទួលនៅឆ្នាំ២០០១​ សាលាទី២ទទួលនៅឆ្នាំ២០០៦ និងសាលាទី៣ ទទួលនៅឆ្នាំ២០១៩ ខ្ញុំមិនមានមោទនភាពណាមួយចំពោះក្រដាសមួយសន្លឹករបស់អ្នកនោះឡើយ។ សម្ដេចតេជោអះអាងថា ខួរក្បាល និងចំណេះដឹងរបស់ខ្ញុំមិនមែនកើតចេញសញ្ញាបត្រមួយសន្លឹករបស់អ្នក ឬសាលារៀនថៃនោះទេ ប្រជាជនកម្ពុជា និងសាលារៀនរបស់កម្ពុជា គឺជាអ្នកបង្រៀនខ្ញុំ។ សម្ដេចតេជោគួរតែប្រាប់ពួកអ្នកវិញថា បើពិនិត្យពីពេលវេលាដែលពួកអ្នកសុំប្រគល់សញ្ញាបត្រឲ្យខ្ញុំ (ខ្ញុំអត់បានស្នើសុំពីពួកអ្នកទេ) និងពេលវេលាដែលខ្ញុំកាន់តំណែងក្នុងកិច្ចការជាតិ សញ្ញាបត្ររបស់អ្នកគ្មានជួយអ្វីដល់ខ្ញុំទេ ព្រោះសញ្ញាបត្របានផ្តល់ឲ្យខ្ញុំក្រោយ ជោគជ័យរបស់ខ្ញុំដែលមានកំណត់ត្រាដូចខាងក្រោម៖ ឆ្នាំ១៩៧៩ អាយុ២៧ឆ្នាំ ជារដ្ឋមន្រីក្រសួងការបរទេស។ ឆ្នាំ១៩៨១ អាយុ២៩ឆ្នាំ ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងឆ្នាំ១៩៨៥ អាយុ៣២ឆ្នាំ ជានាយករដ្ឋមន្ត្រី។ សម្ដេចតេជោគិតថាពួកអ្នកនឹងមានការអៀនខ្មាស់ ប្រសិនបើពួកអ្នកពិនិត្យឡើងវិញនូវការវាយតម្លៃរបស់ពួកអ្នកលើគុណសម្បត្តិរបស់ខ្ញុំ នៅពេលអ្នកសុំខ្ញុំឲ្យទទួលសញ្ញាបត្ររបស់អ្នក។ ខ្ញុំនឹងឲ្យខុទ្ទកាល័យរបស់ខ្ញុំផ្សព្វផ្សាយអំពីការវាយតម្លៃរបស់ពួកអ្នកមកលើគុណសម្បត្តិរបស់ខ្ញុំ ក្នុងគោលបំណងកុំឲ្យពួកអ្នកភ្លេច។ Read more

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវដល់ពលរដ្ឋគ្រប់សាសនា នៅកម្ពុជា បន្តរួមគ្នាគាំទ្រវីរភាពយុទ្ធជនជួរមុខ!

ឯកឧត្ដអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអំពាវនាវប្រជាពលរដ្ឋគ្រប់សាសនានៅក្នុងប្រទេសកម្ពុជា បន្តរួមគ្នាជាធ្លុងមួយគាំទ្រ និងលើកទឹកចិត្តដល់វីរភាពដ៏អង់អាចរបស់យុទ្ធជនជួរមុខរបស់ជាតិ ទាំងកម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដី ក្រោមបទបញ្ជាដ៏អង់អាចម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការអំពាវនាវរបស់ឯកឧត្តមអភិសន្តិបណ្ឌិត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ២០ សីហា ២០២៥ ក្រោមប្រធានបទ «សុខដុមនីយកម្មសាសនានៅកម្ពុជា ជាសក្ដានុពលក្នុងការប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់នាសម័យបច្ចេកវិទ្យា» ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ កែ សួនសុភី ស សុខា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា យុទ្ធជនជួរមុខរបស់ជាតិ បាននិងកំពុងឈរជើងយ៉ាងអង់អាចក្លាហាន ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ពោលគឺប្រៀបបានជាខែលដ៏រឹងមាំរបស់ជាតិ រួមទាំងការពារសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការឈានទៅសម្រេចបានវឌ្ឍនភាពកិច្ចការផ្សេងៗទៀតគ្រប់វិស័យ រួមទាំងការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បាននិងកំពុងរៀបចំពិធីនាឱកាសនេះ។ បន្ថែមលើការអំពាវនាវជនរួមជាតិបន្តប្រកៀកស្មាគាំទ្រយុទ្ធជនជួរមុខ និងរាជរដ្ឋាភិបាល ប្រមុខក្រសួងមហាផ្ទៃ បានយកឱកាសនោះមានប្រសាសន៍បន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា Read more

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ លោកជំទាវ មិថុនា ភូថង ជារដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និង លោកស្រី ឈី វ៉ា ជាអភិបាលខេត្តកោះកុង

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំង លោកជំទាវ មិថុនា ភូថង ជារដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និង លោកស្រី ឈី វ៉ា ជាអភិបាលខេត្តកោះកុង ជំនួសលោកស្រី មិថុនា ភូថង។ នេះបើតាមព្រះរាជក្រឹត្យ ចំនួនពីរសន្លឹក នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ៖ ១-តែងតាំងលោកជំទាវ មិថុនា ភូថង ( អភិបាលខេត្តកោះកុង ចប់អាណត្តិការងារ ) ជារដ្ឋលេខាធិការ ក្រសួងកិច្ចការនារី។ ២-តែងតាំងលោកស្រី ឈឺ រ៉ា ( អភិបាលរងខេត្តកោះកុង ) ជាអភិបាលនៃគណអភិបាលខេត្ត កោះកុង ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ធ្វើមាតុភូមិនិវត្តន៍ពីរដ្ឋធានីហាណូយ ដោយបានពិភាក្សាទ្វេភាគីជាមួយប្រមុខក្រសួងនគរបាលវៀតណាម និងក្រសួងសន្តិសុខសាធារណៈឡាវ

ទស្សនកិច្ច ២ថ្ងៃ នៅរដ្ឋធានីហាណូយ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ដើម្បីចូលរួមពិធីរម្លឹកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម បានបញ្ចប់ប្រកបដោយជោគជ័យ ដោយនៅយប់ថ្ងៃទី១៧ ខែសីហានេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព។ លោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ថ្លែងឱ្យដឹងថា ក្នុងពិធីរម្លឹកខួបអនុស្សាវរីយ៍ថ្ងៃប្រពៃណីកងកម្លាំងនគរបាលវៀតណាមឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមជាកិត្តិយសជាមួយបណ្ដាឥស្សរជនភ្ញៀវអន្តរជាតិជាច្រើនរូបទៀត ដោយមានការថ្លែងសុន្ទរកថាពី ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ នៃគណៈប្រតិបត្តិមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងឯកឧត្តមរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម។ ក្នុងជំនួបទ្វេភាគីជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមក្វាង រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចូលរួមអបអរសាទរចំពោះជោគជ័យនៃការរៀបចំពិធីរម្លឹកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលវៀតណាម និងបានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្រ្តី ដែលបានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុងពិធីរម្លឹកខួបអនុស្សាវរីយ៍ថ្ងៃកំណើតនគរបាលជាតិកម្ពុជា កាលពីខែឧសភាកន្លងទៅ។ ដូចគ្នានេះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក លឿង តាមក្វាង បានថ្លែងអំណរគុណប្រមុខក្រសួងមហាផ្ទៃកម្ពុជា ដែលឆ្លៀតពេលវេលាដ៏មមាញឹកដកឃ្លាពីភារកិច្ចដ៏ចាំបាច់ជាច្រើនដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។ ឯកឧត្តម ចាត់ទុកវត្តមាន ឯកឧត្តមអភិសន្តិបណ្ឌិត និងគណៈប្រតិភូថាជាការបញ្ជាក់ច្បាស់នូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួង និងប្រទេសទាំងពីរ Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំប្រតិភូ អញ្ជើញទៅចូលរួមខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញបំពេញទស្សនកិច្ចចូលរួមកម្មវិធីខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម។ បើតាមលោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត វត្តមានប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក្នុងព្រឹត្តិការណ៍នេះ ជាការឆ្លុះបញ្ចាំងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងជិតស្និទ្ធរវាងស្ថាប័នអនុវត្តច្បាប់ប្រទេសទាំងពីរ ខណៈកាលពីខែឧសភា ប្រមុខក្រសួងនគរបាលវៀតណាម ក៏បានមកចូលរួមខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ដូចគ្នាដែរ។ លោកបន្ថែមថា ទស្សនកិច្ចនេះ ក៏នឹងរួមចំណែកលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ឱ្យកាន់តែខ្លាំងក្លាផងដែរ។ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ក្នុងឱកាសទស្សនកិច្ចនោះដែរ អ្នកនាំពាក្យ បានឱ្យដឹងបន្ថែមថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី គ្រោងនឹងមានជំនួបដាច់ដោយឡែកជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមក្វាង រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម និងឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង Read more

ពានរង្វាន់ “Smile Asia Philanthropic Visionary Award” ត្រូវបានប្រគល់ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត​ ក្នុងកម្មវិធី “Smile Asia Charity Gala 2025”

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទទួលបាននូវពានរង្វាន់ “Smile Asia Philanthropic Visionary Award” លើកទី ២ នៅក្នុងកម្មវិធី “Smile Asia Charity Gala 2025” ដោយមានការប្រគល់ដោយផ្ទាល់ពីលោកជំទាវ Gan Siow Huang, រដ្ឋមន្ត្រីទទួលបន្ទុកការងារកិច្ចការបរទេស និងទទួលបន្ទុកការងារពាណិជ្ជកម្ម និងឧស្សាហកម្ម នៃសាធារណរដ្ឋសិង្ហបុរី នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ។ គួរបញ្ជាក់ដែរថា ពានរង្វាន់ “Smile Asia Philanthropic Visionary Award” ត្រូវបាន  បង្កើតឡើង ដើម្បីផ្ដល់ជូនជាកិត្តិយសដល់បុគ្គលឆ្នើមរូបណា ដែលបានចូលរួមចំណែកសំខាន់ក្នុងសង្គមលើវិស័យថែទាំសុខភាព ហើយពានរង្វាន់នេះជាលើកដំបូងត្រូវបានប្រគល់ថ្វាយជូន ម្ចាស់ក្សត្រីនៃប្រទេសប៊ូតង់ ហើយលោកជំទាវបណ្ឌិតក៏ជាភរិយាថ្នាក់ដឹកនាំមួយរូបពីកម្ពុជាដែលទទួលបានដំបូងគេ។ ចំពោះការប្រគល់ពានរង្វាន់លើកទី ២ នេះជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត  គឺជាការទទួលស្គាល់នូវ ស្នាដៃ សមិទ្ធផល និង ការដឹកនាំប្រកបដោយចក្ខុវិស័យរបស់លោកជំទាវបណ្ឌិត ចំពោះអង្គការ Smile Cambodia ក៏ដូចជា ការយកចិត្តទុកដាក់ចំពោះសុខភាព និង សុខុមាលភាពរបស់កុមារ ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ៕

ឯកឧត្តម សាយ សំអាល់ ផ្សះផ្សារបញ្ចប់វិវាទទំនាស់ដីធ្លី បណ្តោយផ្លូវជាតិលេខ៤ ពីគីឡូ១៥០ ដល់គីឡូ១៥៤ ឈរលើគោលការណ៍ឈ្នះឈ្នះ

តាមរយៈវប្បធម៌សន្ទនា​ ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានពង្រួបពង្រួម និងផ្សះផ្សារ ដើម្បីបញ្ចប់វិវាទជូន បងប្អូនប្រជាពលរដ្ឋ ដែលមានទំនាស់ដីធ្លី នៅទីតាំងដីក្នុងភូមិសាស្ត្រភូមិគិរីវន្ត និងភូមិស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ (ពីគីឡូម៉ែត្រលេខ១៥០ ដល់គីឡូម៉ែត្រលេខ១៥៤ តាមបណ្តោយផ្លូវជាតិលេខ៤)។ ជាមួយគ្នានោះ គូភាគី បានស្រុះស្រួលទទួលយកការដោះស្រាយដោយឈរលើគោលការណ៍ឈ្នះឈ្នះ ចូលរួម និងសហការ ដើម្បីប្រែក្លាយពីទីតាំងមានទំនាស់ ទៅជាដីដែលមានសក្តានុពល និងមានគុណតម្លៃសេដ្ឋកិច្ច​ (កាន់កាប់ស្របច្បាប់ រស់នៅស្រួល ប្រកបរបរចិញ្ចឹមជីវិតបាន តាមការរៀបចំនគរូបនីយកម្មទំនើប និងជាទំនុកចិត្តដល់កូនចៅជំនាន់ក្រោយ)។ តាមឯកឧត្តម ឧបនាយកដ្ឋមន្ត្រី ករណីនេះ ក៏បានបង្ហាញឱ្យឃើញនូវដំណោះស្រាយសម្រាប់វិវាទប្រភេទអ្នកមានប័ណ្ណអត់ដី និងអ្នកមានដីអត់ប័ណ្ណ៕

ក្រសួងមហាផ្ទៃ ទទួលថវិកា ជាង៣០០លានរៀល និង៥ម៉ឺនដុល្លារ អង្ករ ជាង៣០តោន ពីថ្នាក់ដឹកនាំ និងសប្បុរសជន!

ចលនាចូលរួមជាមួយក្រសួងមហាផ្ទៃដើម្បីគាំទ្រយុទ្ធជនជួរមុខ និងជនភៀសសឹក តាមការអំពាវនាវរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិងកំពុងប្រព្រឹត្តទៅយ៉ាងសកម្មផលផុស។ លោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ឱ្យដឹងថាពេលនេះ ក្រសួងបានទទួលការឧបត្ថម្ភគាំទ្រពីថ្នាក់ដឹកនាំ និងសប្បុរសជន សរុបថវិកាចំនួន ៣៣៧,២៤៩,០០០រៀល និង៥០,៨៩២ដុល្លារ រួមទាំងអង្ករ៣៦,១០០គីឡូក្រាម។ បើតាមអ្នកនាំពាក្យ គិតចាប់ពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ មកថ្នាក់ដឹកនាំ និងសប្បុរសជនថ្មី ដែលបន្តចូលរួមឧបត្ថម្ភគាំទ្រ រួមមានសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ រួមជាមួយលោកជំទាវ ស ពៅ និងក្រុមគ្រួសារថវិកា៥០លានរៀល។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល ចំណុះអគ្គសវនកម្មផ្ទៃក្នុងថវិកា២៦លានរៀល និង៥០០ដុល្លារ។ ថ្នាក់ដឹកនាំ និងមន្ត្រី ចំណុះ អគ្គនាយកដ្ឋានរដ្ឋបាលថវិកា១ម៉ឺនដុល្លារ។ ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំថវិកា៦១លានរៀល អង្ករ២៥តោន ថ្នាំពេទ្យ និងសម្ភារពេទ្យ១៦មុខ។ លោកស្រី វរសេនីយ៍ឯក ខាត់ ចន្ទ្រា ថវិកា១ពាន់ដុល្លារ និង Marjorie and Read more