សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធអគារអន្តេវាសិកដ្ឋានតេជោសន្តិភាព និងសមិទ្ធផលនានានៅវត្តស្វាយពពែ ភ្នំពេញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីសម្ពោធអគារអន្តេវាសិកដ្ឋានតេជោសន្តិភាព និងសមិទ្ធផលនានានៅវត្តស្វាយពពែ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៥នេះ។ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាបានថ្លែងថា “បច្ចុប្បន្ន ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ផ្តល់ការបណ្តុះបណ្តាល ៤ កម្រិត ៖ ១.ថ្នាក់បរិញ្ញាបត្ររង ២.ថ្នាក់បរិញ្ញាបត្រ ៣.ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤.ថ្នាក់បណ្ឌិត សមណនិស្សិត និស្សិតកំពុង សិក្សាទាំង៤ កម្រិត សរុបមានចំនួន ២ ៣៤៥ អង្គ/នាក់”។ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានបន្តថា “សំរាប់សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធរូបវន្តមានចំនួន ៧ អគារ ទី១. អគារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី កម្ពស់៣ ជាន់ ៩ បន្ទប់។ទី២. អគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន Read more

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ Reva Price ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ រីវ៉ា ប្រាយ (Reva Price) ប្រធានគណៈកម្មាធិការត្រួតពិនិត្យសន្តិសុខ និងសេដ្ឋកិច្ចអាមេរិក-ចិន បានជួបពិភាក្សាគ្នាទ្វេភាគី នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ដោយក្នុងជំនួបនោះ ភាគីទាំងពីរ បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយភាពជិតស្និទ្ធអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធ។ ក្នុងជំនួបនោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានសម្ដែងនូវការអបអរសាទរចំពោះលោកជំទាវ ដែលត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យសន្តិសុខ និងសេដ្ឋកិច្ចអាមេរិក-ចិន សម្រាប់អាណត្តិទី២ ដែលជាតួនាទីស័ក្តិសមនឹងបទពិសោធន៍ និងស្នាដៃជាច្រើនរបស់លោកជំទាវ និងបានសម្តែងនូវការអបអរសាទរខួបលើកទី៧៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអាមេរិក ដែលឆ្នាំនេះភាគីទាំងពីរបានឯកភាពក្នុងការប្រារព្ធកម្មវិធីផ្សេងៗ ដើម្បីអបអរសាទរខួបដ៏មានអត្ថន័យនេះ។ ក្នុងក្របខ័ណ្ឌអាស៊ាន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ប្រទេសកម្ពុជា ក៏ជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាកម្ពុជា-អាមេរិក ឆ្នាំ២០២៤-ឆ្នាំ២០២៧ ដែលតួនាទីនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់លើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងរវាងអាស៊ាន និងសហរដ្ឋអាមេរិក។  ជាការឆ្លើយតប លោកជំទាវ រីវ៉ា ប្រាយ (Reva Price) ប្រធានគណៈកម្មាធិការត្រួតពិនិត្យសន្តិសុខ និងសេដ្ឋកិច្ចអាមេរិក-ចិន បានថ្លែងអំណរគុណចំពោះឯកឧត្ដមអភិសន្តិបណ្ឌិត ស Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធសមិទ្ធផលវត្តពានរោង ស្រុកស្វាយអន្ទរ និងណែនាំអាជ្ញាធរ យកចិត្តទុកដាក់លើសុខទុក្ខពលរដ្ឋ

ពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តពានរោង ស្ថិតនៅក្នុងភូមិពានរោង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ បានប្រព្រឹត្តទៅអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង។ បើតាមរបាយការណ៍លោក ប៉ិច សុង អភិបាល នៃគណៈអភិបាលស្រុកស្វាយអន្ទរ សមិទ្ធផលដែលសម្ពោធនាឱកាសនោះ រួមមាន៖ ឧបដ្ឋានសាលា ១ខ្នង សង់ពីបេតុង ប្រក់ក្បឿងក្បាច់ ក្លោងទ្វារវត្ត ១កន្លែង កុដិឈើ ១ខ្នង ផ្ទះបាយ ១ខ្នង អាស្រម តាពៅ លោកយាយទេព ២កន្លែង វិជ្ជកុដិ ១ខ្នង ផ្លូវបេតុងអាមេ ១ខ្សែ និងចាក់ដីបំពេញទីធ្លាក្នុងវត្តពានរោង ចំណាយអស់ថវិកាជាង ១២០០លានរៀល។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន និងសមាជិកសមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងជាពិសេសព្រះគ្រូចៅអធិការ ព្រះសង្ឃគ្រប់ព្រះអង្គ គណៈកម្មការ លោកតាអាចារ្យវត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងបងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកស្វាយអន្ទរ Read more

អភិបាលខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ កងកម្លាំង ដែលកំពុងឈរជើងទប់ស្កាត់ និងបង្ក្រាបបទល្មើសលើផ្ទៃបឹងទន្លេសាប

បន្ទាយមានជ័យ៖ ថ្ងៃពុធ ទី០៧ ខែឧសភា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យដឹកនាំដោយ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ អ្នកតំណាងរាស្រ្តមណ្ឌលបន្ទាយមានជ័យ ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត រួមនឹងមន្រ្តីរាជការទូទាំងខេត្ត អញ្ជើញ ចុះសួរសុខទុក្ខ កងកម្លាំង ដែលកំពុងឈរជើងទប់ស្កាត់ និងបង្ក្រាបបទល្មើសលើផ្ទៃបឹងទន្លេសាប ស្ថិតនៅភូមិសាស្រ្តខេត្តពោធិ៍សាត់ បាត់ដំបង និងសៀមរាប ដែលដឹកនាំដោយឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានគណៈបញ្ជាការដឹកនាំបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ក្នុងនោះដែរមានកងពលតូចថ្មើរជើងលេខ ៥១ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យប្រចាំការផងដែរ។  លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ នៃយោធភូមិភាគទី៥ និងជាប្រធានក្រុមការងារបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ រួមនឹងប្រតិភូអមដំណេីរ ដែលបានចំណាយពេលវេលា ចុះសួសុខទុកកង និងនាំយកស្បៀងមានអង្ករ គ្រឿង ឧបភោគ បរិភោគ រួមនឹងថវិកា ២៩លានរៀល ជូនដល់កម្លាំងដែលឈរជេីបង្ក្រាបបទល្មេីស តំបន់ជុំវិញបឹងទន្លេសាប។ Read more

ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារពន្ធនាគារខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធ វឌ្ឍនភាពការងារ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញអមដំណើរដោយ ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋានជំនាញ និងមន្រ្តីពាក់ព័ន្ធ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម អគ្គនាយក មានមតិផ្តាំផ្ញើនូវអនុសាសន៍សំខាន់ៗមួយចំនួនដូចខាងក្រោម ៖ – ត្រូវបំពេញការងារតាមតួនាទី ភារៈកិច្ច តាមការចាត់តាំង និងការទទួលខុសត្រូវរបស់ខ្លួន គោរពតាមឋានានុក្រមការងារ និងមានភាពស៊ីសង្វាក់គ្នារវាងថ្នាក់ដឹកនាំ និងមន្ត្រីតាមជំនាញ – ត្រូវមានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈរបស់ខ្លួន ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងបទវិន័យមន្ត្រីពន្ធនាគារ រក្សាបាននូវសេចក្តីថ្លៃថ្នូរ សាមគ្គីភាពផ្ទៃក្នុងដោយតម្កល់ផលប្រយោជន៍អង្គភាពជាធំ – បន្តពង្រឹងការអនុវត្តដោយផ្អែកលើគោលការណ៍ច្បាប់ នីតិវិធី បទបញ្ជាផ្ទៃក្នុងពន្ធនាគារ គោលការណ៍ សេចក្តីណែនាំ និងលិខិតបទដ្ឋានគតិយុត្តនានាដែលមានជាធរមាន – ពង្រឹងការងារស៊ើបការណ៍អប់រំ គ្រប់គ្រងឱ្យបានដិតដល់ចំពោះមុខសញ្ញាពិសេស – ពង្រឹងប្រសិទ្ធភាពឆែកឆេរនៅគ្រប់គោលដៅត្រួតពិនិត្យ បន្ទប់ឃុំឃាំង និងមានវិធានការម៉ឺងម៉ាត់ដាច់ខាតបំផុតចំពោះវត្ថុហាមឃាត់ – ការត្រៀមបង្ការហានិភ័យផ្សេងៗ ជាពិសេស សកម្មភាពប៉ុនប៉ងរត់គេចខ្លួន ឬរំដោះខ្លួនចេញពីពន្ធនាគារ អំពើអត្តឃាត Read more

ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសព្រុយណេ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៧ (17th AMRI) និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងឋានៈកម្ពុជាជាអនុប្រធាននៃកិច្ចប្រជុំនៅប្រទេសព្រុយណេដារូស្សាឡាម ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។ ក្នុងនាមជាប្រធាននៃកិច្ចប្រជុំ ប្រទេសព្រុយណេបានរៀបចំសន្និសីទនេះឡើងក្រោមប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយជំរុញការយល់ដឹងរួម៖ ការផ្លាស់ប្តូរតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការយល់ដឹងគ្នាទៅវិញទៅមកនៅក្នុងអាស៊ាន MAJU» ដែលសង្កត់ធ្ងន់ទៅលើតួនាទីវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ អត្តសញ្ញាណ និងការយោគយល់គ្នាទៅវិញទៅមក។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់រដ្ឋសមាជិកអាស៊ានទាំងអស់ ប្រទេសទីម័រខាងកើត ប្រទេសចិន ជប៉ុន សាធារណៈរដ្ឋកូរ៉េ និងលេខាធិការដ្ឋានអាស៊ាន។ នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ ព្រះអង្គម្ចាស់ HAJI AL-MUHTADEE BILLAHIBNI HIS MAJESTY SULTAN HAJI HASSANAL BOLKIAH MU’IZZADDIN WADDAULAH ជាព្រះរជ្ជទាយាទ និងជាទេសរដ្ឋមន្ត្រីនៃទីស្តីការនាយករដ្ឋមន្ត្រីនៃប្រទេសព្រុយណេ បានមានបន្ទូលគូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមប្រព័ន្ធផ្សព្វផ្សាយជាយុទ្ធសាស្ត្រក្នុងការលើកកម្ពស់មជ្ឈភាពអាស៊ាន។ គួរបញ្ជាក់ថា ប្រទេសកម្ពុជានឹងទទួលធ្វើជាប្រធានប្តូរវេននៃកិច្ចប្រជុំ AMRI លើកទី១៨ នៅឆ្នាំ២០២៧ខាងមុខ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈម ជូនពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តផ្តល់សេវាសាធារណៈ ការផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ ការគាំទ្រដល់យន្តការច្រកចេញចូលតែមួយ ការរៀបចំផែនការអភិវឌ្ឍសមត្ថភាពមន្ត្រី ក្រុមប្រឹក្សា និងគណៈអភិបាល ការងារគ្រប់គ្រងសំរាម ការងារចរាចរណ៍ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព។ ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីបិទសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៤ នៃការផ្តល់សេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួល ដោះស្រាយបណ្តឹងតាមយន្តការការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា កំណែទម្រង់ការផ្ដល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាការងារអាទិភាពមួយនៅក្នុងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលកំណែទម្រង់នេះ ត្រូវមានសង្គតិភាព និងភាពប្រទាក់ក្រឡាគ្នា ជាមួយកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមមាន៖ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ច្បាប់ និងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ខណៈកំណែទម្រង់តាមវិស័យនីមួយៗ ត្រូវគាំទ្រ និងសម្របសម្រួលជួយដល់កំណែទម្រង់ស្នូលទាំង៥ ដើម្បីធានាថាការកែលម្អស្ថាប័នសាធារណៈ ទាំងនៅថ្នាក់ជាតិ Read more

«​នឹក​រឿង​ឈឺចាប់​ និងប្រវត្តជូរ​ចត់ » ​សម្តេច​តេ​ជោ​ស្រក់​ទឹកភ្នែក​នៅលើទឹកដី​ឥណ្ឌូ​នេ​ស៊ី

​ភ្នំពេញ ៖ នៅ​ពេល​ចាប់ផ្តើម​និយាយ​រឿងរ៉ាវ​ដែល​ឆ្លងកាត់​ដ៏​ជូរ​ចត់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​ស្រក់​ទឹកភ្នែក​ខណៈ​ពេល​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​«​ទស្សនៈ និង​បទ​ពិសោធន៍​នៃ​ការ​កិច្ច​ខិតខំ​កសាង​សន្តិភាព​នៅ​កម្ពុជា​»​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ។ សម្ដេច​តេ​ជោ ហ៊ុន សែន ស្ថា​និក​នយោបាយ​ឈ្នះ​-​ឈ្នះ និង​ជា​អ្នក​ពន្លត់ភ្លើង​សង្គ្រាមកម្ពុជា​​ដែល​អូស​បន្លាយ​ជា​យូរ​ខែ​ឆ្នាំ​ហើយ ដែល​បច្ចុប្បន្នភាព​ប្រធាន​ព្រឹទ្ធសភា​របស់​កម្ពុជា បាន​មាន​ប្រសាសន៍​​ទាំង​អួល​ដើម​.​ក និង​ស្រក់​ទឹកភ្នែក​នៅ​ចំពោះ​មុខ​ថ្នាក់ដឹកនាំ​អាស៊ាន​នានា​នៅ​ពេល​នឹក​ដល់​រឿងរ៉ាវ​ឈឺចាប់​របស់​ប្រទេស​កម្ពុជា​ដែល​មាន​សង្គ្រាមរ៉ាំរ៉ៃ និង​ពិសេស នៅ​ពេល​សម្ដេច​ធ្វើ​ដំណើរ​ទៅ​ស្វែងរក​ជំនួយ​គាំទ្រ​ពី​ភាគី​វៀតណាម ដើម្បី​ផ្ដួលរំលំ​របប​ខ្មែរក្រហម ។ ថ្លែង​បាឋកថា​ក្នុង​សិក្ខាសាលា​ស្តី​ពី «​ទស្សនៈ​និង​បទ​ពិសោធន៍​នៃ​កិច្ច​ខិតខំ​កសាង​សន្តិភាព​នៅ​កម្ពុជា​»​រៀបចំ​ដោយ​វិទ្យាស្ថាន​សេដ្ឋកិច្ច​អាស៊ាន និង​អាស៊ី​បូព៌ា នៅ​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២៥ នាទី​ក្រុង​ហ្សា​កា​តា ប្រទេស​ឥណ្ឌូ​នេ​ស៊ី សម្ដេច​តេ​ជោ ហ៊ុន សែន បាន​រំលឹក​ថា នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ស្វែងរក​ការ​ជួយ​គាំទ្រ ដើម្បី​ផ្ដួលរំលំ​របប​ខ្មែរក្រហម​ជាមួយ​យុទ្ធ​មិត្ត​នោះ សម្ដេច​ក៏​ធ្លាប់​គិត​ប៉ុង​ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង​ផង​ដែរ នៅ​ពេល​ទៅ​ដល់​ប្រទេស​វៀតណាម ហើយ​វៀតណាម​ចាប់ខ្លួន​សម្ដេច​ប្រគល់​មក​ឲ្យ​ខ្មែរក្រហម​វិញ តាម​រយៈ​ម្ជុល​១២​ដើម ដើម្បី​ចាក់​បំពង់​.​ក ។ សម្តេច​ថា ដោយសារ​តែ​ទ្រាំ​មិន​បានជា​មួយ​ទ​ង្វើ​ឃោរឃៅ​ព្រៃផ្សៃ​របស់​របប​ខ្មែរក្រហម ដែល​កាប់សម្លាប់​មនុស្ស​ជាង​៣​លាន​នាក់​ក្នុង​រយៈពេល​ជាង​៣​ឆ្នាំ សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​កាលនោះ​មាន​ឋានៈ​ជា​មេបញ្ជាការ​កងវរសេនាធំ​គ្រប់គ្រង​លើ​កម្លាំង​កងទ័ព​ជាង​២​ពាន់​នាក់ បាន​សម្រេច​ចាកចេញ​ទៅ​ប្រទេស​វៀតណាម ប្រថុយ​ជាមួយនឹង​ជម្រើស​ចុង​ក្រោយ ដើម្បី​រំដោះជាតិ​កម្ពុជា​ឲ្យ​រួច​ផុត​ពី​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត​។ បើ​តាម​ការ​រៀបរាប់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ថា នៅ​យប់​ថ្ងៃ​ទី​២០ ខែមិថុនា Read more

ពិធីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

កណ្តាល៖ នាព្រឹកថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមពិធីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ក្រោមក្របខ័ណ្ឌឥណទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ផាក ជុងវុក (PARK Jung-Wook) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវដែលជាថ្នាក់ដឹកនាំក្រសួង លោក-លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ដែលនឹងត្រូវអនុវត្ត ការសាងសង់ដោយក្រុមហ៊ុនសហអាជីវកម្ម KUMHO-TECHCROSS និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនសហអាជីវកម្ម DOHWA-SEOYOUNG ដែលមានតម្លៃកិច្ច សន្យាសរុបប្រមាណជាង ៩០លានដុល្លារអាម៉េរិក ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៦ខែ ដោយគ្រោងបញ្ចប់ការសាងសង់នៅក្នុង ឆ្នាំ២០២៧។ គម្រោងនេះ ត្រូវបែងចែកជា២ ផ្នែករួមមាន ១). Read more

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសឱ្យអនុវត្តជាផ្លូវការផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកឆ្នាំ២០២៥-២០៣០

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសឱ្យអនុវត្តជាផ្លូវការផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកឆ្នាំ២០២៥-២០៣០ នាព្រឹកថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៥នេះ។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា “ផែនការយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ការធ្វើឱ្យប្រសើរឡើង នូវសុខុមាលភាពរបស់ប្រជាជន គឺជាអាទិភាពទី១ ដោយសារតែគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ បានឱ្យអាទិភាពទៅលើមនុស្ស មុនគេ”។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងបន្តថា “ជំងឺមហារីកគឺជាបន្ទុកដ៏ធំសម្រាប់ បុគ្គលជាអ្នកជំងឺផ្ទាល់ ក្រុមគ្រួសារ បងប្អូន មិត្តភក្ត្រ និងសង្គមជាតិទាំងមូល ដោយហេតុថាជំងឺ មួយនេះអាចធ្វើឱ្យប៉ះពាល់ខ្លាំងទៅលើសក្តានុពល ក៏ដូចជាសេដ្ឋកិច្ចរបស់បុគ្គល ក្រុមគ្រួសារ រួមនិងសេដ្ឋកិច្ចសង្គមជាតិថែមទៀតផង។ ដូច្នេះហើយផែនការយុទ្ធសាស្ត្រជាតិ រួមជាមួយការអនុវត្តច្បាស់លាស់គ្រប់ជ្រុងជ្រោយនឹងជួយឱ្យក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលអាចសម្រេចបាន នូវការគ្រប់គ្រងជំងឺមហារីកប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជានឹងលើកកំពស់ការបង្ការបឋម នៃជំងឺមហារីក តាមរយៈអន្តរាគមន៍នានាដើម្បីកាត់បន្ថយកត្តាប្រឈមនៃជំងឺ មហារីក ដែលរួមមានកត្តាសង្គម និងបរិស្ថានផងដែរ”។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបន្តថា “ផែនការប្រយុទ្ធនឹងជំងឺមហារីកនឹងទាមទារតម្រូវការឱ្យមាន៖ក- ការពង្រឹងលើការបង្ការ៖ ដែលអ្នកវិជ្ជាជីវៈសុខាភិបាលត្រូវចូលរួមចំណែកក្នុងការបង្ការបឋមដោយចងក្រង ឯកសារស្តីពីផលប៉ះពាល់ នៃកត្តាខាងក្រៅលើសុខភាព និងជាពិសេសការប្រឈម នឹងហានិភ័យនៃជំងឺមហារីក ដោយជូនព័ត៌មានដល់ប្រជាពលរដ្ឋគួរយល់អំពីប្រធានបទនេះ និងបំភ្លឺតួអង្គផ្សេង Read more