AOT KH HOM ចុះសង្កេតការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃនូវទីតាំងចំនួន ០៥ ដែលមានទូរកុងតឺន័រសរុបចំនួន ១០ ស្ថិតនៅចំណុចតំបន់ភូមិព្រៃចាន់

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន អត្ថបទពេញ

AOT KH HOM ចុះសង្កេតការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃនូវទីតាំងចំនួន ០៥ ដែលមានទូរកុងតឺន័រសរុបចំនួន ៦២ ស្ថិតនៅចំណុចតំបន់ភូមិជោគជ័យ

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣២នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ អត្ថបទពេញ

នគរបាលវ័យក្មេងបន្តវេន ៣រូប ឡើងកាន់តំណែងជាមេបញ្ជាការវរសេនាតូចការពារព្រំដែន ចំណុះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

នគរបាលវ័យក្មេងចំនួន ៣រូប ត្រូវបានតែងតាំង និងប្រគល់ភារកិច្ចឱ្យកាន់តួនាទីជាមេបញ្ជាការ នៃវរសេនាតូចនគរបាលការពារព្រំដែនគោក ចំណុះស្នងការខេត្តបន្ទាយមានជ័យ ដើម្បីបន្តពង្រឹងការដឹកនាំ និងការពារសន្តិសុខតាមបណ្តោយព្រំដែន។ ក្នុងចំណោមនោះមាន ៖ –លោកវរសេនីយ៍ទោ សេង ប្រាថ្នា ត្រូវបានតែងតាំងជាមេបញ្ជាការ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៩១១។ -លោកវរសេនីយ៍ទោ អត្ថបទពេញ

ACU ស៊ើបអង្កេតអតីតមន្ត្រីក្រសួងការបរទេស ពាក់ព័ន្ធការលួចសន្លឹកទិដ្ឋាការជាង៦,០០០សន្លឹក និង៤,០០០សន្លឹកទៀតកំពុងតាមរក

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសាកសួរ លោក ថូ សំណាង អតីតអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា បានលួចសន្លឹកទិដ្ឋាការជាច្រើនពាន់សន្លឹក ហើយយកទៅប្រើប្រាស់ក្នុងបណ្តាញប្រតិបត្តិការឆបោកតាមអនឡាញ។ តាមការបញ្ជាក់របស់លោក សយ ចាន់វិចិត្រ អត្ថបទពេញ

ព្រះករុណាព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិមានសាមគ្គីភាពយ៉ាងស្កឹមស្កៃដ៏ល្អវិចិត្រ នៃព្រឹទ្ធសភា

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ បានសព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិមានសាមគ្គីភាពយ៉ាងស្កឹមស្កៃដ៏ល្អវិចិត្រ នៃព្រឹទ្ធសភា។ ព្រះរាជពិធីសម្ពោធ ដែលប្រព្រឹត្តទៅយ៉ាងមហោឡារិក និងប្រកបដោយអំណររីករាយនេះ អត្ថបទពេញ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ចំណុចច្រកទា្វរព្រំដែនអន្តរជាតិប៉ោយប៉ែត

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៩:២០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ អត្ថបទពេញ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យអនុវត្តប្រកាសថ្មី ចំនួន៣ ឱ្យបានម៉ឺងម៉ាត់ និងគ្មានការកែប្រែ រហូតដល់ឆ្នាំ២០៣០ ដើម្បីពង្រឹងអភិបាលកិច្ច និងអភិវឌ្ឍន៍ធនធានមនុស្ស

ប្រកាសចំនួន៣ ដាច់ដោយឡែកពីគ្នា ប៉ុន្តែដែលមានកម្មវត្ថុដូចគ្នាគឺដើម្បីពង្រឹងអភិបាលកិច្ច និងអភិវឌ្ឍន៍ធនធានមនុស្ស  ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួងមហាផ្ទៃ។ ពិធីនេះមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំមកពីតាមបណ្តាអគ្គនាយកដ្ឋាន អត្ថបទពេញ

សម្តេចធិបតី ចាប់អារម្មណ៍ពីសកម្មភាពស្ថាបនិកសាលាដូង ក៏ដូចជាបណ្ណាល័យចល័ត ក្នុងគោលដៅជំរុញការអានសៀវភៅនៅតាមបណ្ដាខេត្តមួយចំនួននាពេលកន្លងមក

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៖ “ក្រោយពីបានស្ដាប់នូវប្រវត្តិនៃការរៀបចំសាលាដូង ខ្ញុំសូមធ្វើការកោតសរសើរដោយស្មោះចំពោះទឹកចិត្ត ឆន្ទៈមោះមុត និងសកម្មភាពជាក់ស្ដែងរបស់ប្អូនប្រុស ក្នុងការបង្កើតសមិទ្ធផលដ៏មានប្រយោជន៍មួយនេះ ឆ្លៀតពេលជួបជាមួយប្អូនប្រុស អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងនៅលើភ្នំគិរីរម្យ។ ខ្ញុំបានចាប់អារម្មណ៍ពីសកម្មភាពរបស់ប្អូនប្រុស ជាយូរមកហើយតាមរយៈបណ្ដាញសង្គមពាក់ព័ន្ធនឹងសាលាដូង ក៏ដូចជាបណ្ណាល័យចល័តរបស់ប្អូន អត្ថបទពេញ

លោក ដូណាល់ ត្រាំ បានចេញបញ្ជាឱ្យកាត់បន្ថយសមយុទ្ធយោធារួមគ្នាអាមេរិកជាមួយកូរ៉េខាងត្បូងបានលើកឡើងពីទំនាក់ទំនងល្អ របស់លោក ជាមួយ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានចេញបញ្ជាឱ្យមន្ទីរបញ្ចកោណកាត់បន្ថយសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង ដោយរូបលោកលើកឡើងពីការបដិសេធរបស់ទីក្រុងសេអ៊ូល ក្នុងការចូលរួមក្នុងសកម្មភាពប្រឆាំងនឹងអ៊ីរ៉ង់ និងទំនាក់ទំនងល្អរបស់លោកជាមួយលោក គីម ជុងអ៊ុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters។ សមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង ដែលនឹងចាប់ផ្តើមនៅថ្ងៃចន្ទ ទី១៧ ខែសីហានេះ លោក អត្ថបទពេញ

រដ្ឋមន្ត្រីអប់រំ ផ្តាំនិស្សិតកម្ពុជាទទួលអាហារូបករណ៍សិក្សានៅបារាំងថា កុំយក AI មកដោះស្រាយជំនួស

រដ្ឋមន្ត្រីក្រសួងអប់រំ បានផ្តាំផ្ញើដល់ក្រុមនិស្សិតកម្ពុជាដែលទទួលបានអាហារូបករណ៍ ចេញទៅបន្តការសិក្សានៅប្រទេសបារាំងថា ត្រូវចៀសវាងការយកបញ្ញាសិប្បនិម្មិត (AI) មកដោះស្រាយបញ្ហាជំនួសទាំងស្រុង ដែលអាចនាំឱ្យបាត់បង់សមត្ថភាពរបស់ខ្លួន។ ក្នុងជំនួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលបារាំង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរៀនសូត្ររបស់និស្សិតជ័យលាភីទាំង អត្ថបទពេញ