ប្រេសិតពិសេសចិនមកភ្នំពេញ ដើម្បីពិភាក្សាអំពីការបន្ធូរបន្ថយកំដៅជម្លោះកម្ពុជា-ថៃហើយ​ចិនត្រៀមខ្លួនចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹង​ប្រែងសម្រេចឲ្យបទឈប់បាញ់ដោយ គ្មានបង្អែរ​បង្អង់

ឯកឧត្តម តេង ស៊ីយុន ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអាស៊ី ក្រសួង​ការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន កំពុងស្ថិតនៅទីក្រុងភ្នំពេញ ដើម្បីពិភាក្សា​អំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយកម្ដៅ និងបញ្ចប់ជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ។ សេចក្តីប្រកាសព័ត៌មានចេញផ្សាយ នៅថ្ងៃទី២០ ធ្នូ អត្ថបទពេញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននិងកំពុងគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះយោធិន និងក្រុមគ្រួសារយោធិន

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននាំយកអំណោយដ៏ថ្លៃថ្លាបំផុតប្រកបទៅដោយការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនលោកស្រី ថា ដាវី ជាភរិយាយោធិនមួយរូបដែលកំពុងប្រយុទ្ធនៅសមរភូមិជួរមុខដែលបានផ្ញើសារគោរពជូនលោកជំទាវបណ្ឌិតដោយផ្ទាល់ សូមលោកជំទាវបណ្ឌិត ជួយមើលភរិយាមានផ្ទៃពោះជិតដល់ថ្ងៃសម្រាលបុត្ររ រស់នៅស្រុករលាប្អៀរ អត្ថបទពេញ

ឯកឧត្តម នេត ភក្ត្រា ៖ យោធាថៃយកជនស៊ីវិលកម្ពុជា ជាទិសដៅវាយប្រហារ ក្រៅពីវាយប្រហារកងទ័ព

ឯកឧត្តម នេត ភក្ត្រា បានលើកឡើងថា ក្រុមយោធាថៃ មិនត្រឹមតែវាយប្រហារលើកងទ័ពកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនការវាយប្រហារមកលើគោលដៅជនស៊ីវិលថែមទៀតផង ។ យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះបានឱ្យដឹងថា ក្រុមយោធាថៃបន្តសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើទឹកដីកម្ពុជាដោយបង្កើតលេសផ្សេងៗ ។ អត្ថបទពេញ

ប្រមុខការទូតអាមេរិក ជំរុញឱ្យថៃត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាឡើងវិញ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow ជាមួយការជំរុញឱ្យថៃត្រឡប់ទៅ អនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួឡើងវិញ។ នេះបើតាមការបញ្ជាក់ពីក្រសួងការបរទេសអាមេរិក នៅថ្ងៃសុក្រ ទី១៩ ខែធ្នូ។ នៅក្នុងកិច្ចសន្ទនានោះ លោក Rubio អត្ថបទពេញ

កម្ពុជា បោះជំហានជាវិជ្ជមាន និងផ្តល់លទ្ធផលជាបន្តបន្ទាប់ ក្នុងក្របខណ្ឌនៃការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

រយៈពេលជិត៦ខែចុងក្រោយ ឆ្នាំ២០២៥ លេខាធិការដ្ឋាន គណៈកម្មការចំពោះកិច្ច ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានបង្ហាញថា តុលាការ កំពុងដំណើរការនីតិវិធីតាមច្បាប់ជាធរមាន លើ ៣៥សំណុំរឿងធំៗ ពាក់ព័ន្ធនឹងមុខសញ្ញាមេខ្លោង និងបក្ខពួកសមគំនិត សរុបចំនួន ១៦៨នាក់ ក្នុងនោះមានស្ត្រីចំនួន ៣៩នាក់ អត្ថបទពេញ

រដ្ឋមន្ត្រីការបរទេសចិន ជជែកតាមទូរសព្ទជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ ដើម្បីដោះស្រាយជម្លោះព្រំដែន

យោងតាមការចេញផ្សាយរបស់សារព័ត៌មានចិន CGTN កាលពីយប់ថ្ងៃព្រហស្បតិ៍ ឱ្យដឹងថា លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសចិន បានធ្វើការជជែកតាមទូរសព្ទដាច់ដោយឡែកពីគ្នា ជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក សីហសាក់ អត្ថបទពេញ

ព្រះសង្ឃ ប្រជាពលរដ្ឋ និងយុវជនខ្មែររាប់ម៉ឺននាក់ បានចូលរួមដើរព្យុហយាត្រា ដើម្បីសន្តិភាព ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា

សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំព្រឹត្តិការណ៍ដើរព្យុហយាត្រាដើម្បីសន្ដិភាព នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការចូលរួមពីប្រជាពលរដ្ឋ យុវជន ព្រះសង្ឃរាប់ម៉ឺនអង្គ/នាក់ មកពីគ្រប់មជ្ឈដ្ឋាន ដោយចាប់ផ្តើមពីនៅមុខផ្សារ រាត្រីមាត់ទន្លេ រហូតដល់សួនច្បារវិមានឯករាជ្យ ។ ការដើរព្យុហយាត្រាដើម្បីសន្ដិភាព បង្ហាញពីការចង់បានសន្ដិភាពរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ទៅកាន់ពិភពលោកឱ្យ បានដឹង អត្ថបទពេញ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដឹកនាំចលនាដាំបន្លែ “យើងរួមគ្នាដើម្បីជាតិ” ដើម្បីយកទៅផ្គត់ផ្គង់សមរភូមិមុខ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែធ្នូនេះ បានអញ្ជើញចូលជាអធិបតីក្នុងកម្មវិធី ចលនា “យើងរួមគ្នាដើម្បីជាតិ” ស្ថិតនៅសាលាបឋមសិក្សាភ្នំពេញថ្មី រាជធានីភ្នំពេញ ដោយមានការចូលរួមពីសមាជិកសមាជិកាកាយឫទ្ធិនារីកម្ពុជា និងគ្រូ អ្នកគ្រូ សិស្សានុសិស្សចូលរួមដំាបន្លែបង្ការនៅក្នុងបរិវេនសាលារៀន។ នៅក្នុងពិធីនេះ អត្ថបទពេញ

ជន​ស៊ី​វិល​​១៧​នាក់​បានស្លា​​ប់ ៧៧​នាក់​រង​របួស ពីការ​បាញ់ប្រហាររបស់យោធា​ថៃ​ និងបន្ត​បើក​ការ​វាយប្រហារ​មក​លើ​កម្ពុជា

យោធា​ថៃ​នៅ​តែ​បន្ត​បើក​ការ​វាយប្រហារ​មក​លើ​កម្ពុជា រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៥ និង​បាន​បាញ់ប្រហារ​បណ្តាល​ឲ្យ​ជន​ស៊ី​វិល​ចំនួន​១៧​នាក់​ស្លា​​ប់ ក្នុង​នោះ ក៏​មាន​ទារក​ម្នាក់​ផង​ដែរ និង​មាន​អ្នក​រង​របួស​ចំនួន​៧៧​នាក់ ។ របាយការណ៍៖ ត្រឹមម៉ោង ១២៖៣០ ថ្ងៃទី១៧ ខែធ្នូនេះ ជនភៀសសឹកពីការឈ្លានពានរបស់យោធាថៃមានចំនួន ១៣៤ ៦៦៨ អត្ថបទពេញ

លោកប្រធានាធិបតី ដូណាល់ ត្រាំ៖ សង្គ្រាមកម្ពុជា-ថៃ កំពុងបណ្តាលឱ្យមានមនុស្សស្លាប់ រឿងបែបនេះមិនគួរកើតឡើងទេ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានថ្លែងនៅក្នុងកម្មវិធីមួយនៅក្នុងសេតវិមាននៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ (ម៉ោងនៅអាមេរិក) ថា “លោកសូមអរគុណជាខ្លាំង។ យើងមានកិច្ចសន្ទនាដ៏ល្អកាលពី ១ម៉ោងមុនជាមួយបណ្ដាមេដឹកនាំអឺរ៉ុប។ ភាគច្រើនក្នុងចំណោមពួកគេមានជាប់ពាក់ព័ន្ធជាមួយនឹងសង្រ្គាមរុស្ស៉ី និងអ៊ុយក្រែន។ យើងបានពិភាក្សាគ្នាយ៉ាងយូរ ហើយមានរឿងជាច្រើនមើលទៅហាក់ដូចជាដំណើរការល្អ ប៉ុន្តែយើងបាននិយាយតាំងពីយូរមកហើយថា វាក៏ជារឿងដ៏ពិបាក។ អត្ថបទពេញ