សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសឱ្យអនុវត្តជាផ្លូវការផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកឆ្នាំ២០២៥-២០៣០

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសឱ្យអនុវត្តជាផ្លូវការផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកឆ្នាំ២០២៥-២០៣០ នាព្រឹកថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៥នេះ។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា “ផែនការយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ អត្ថបទពេញ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌូណេស៊ី និង សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ រយៈពេល៥ថ្ងៃ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌូណេស៊ី និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានឧបត្ថម្ភថវិកា ចំនួន ១ម៉ឺនដុល្លារ ជូនដល់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ ដើម្បីទិញកុំព្យូទ័រ ដាក់តាមទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុង ស្រុក ទាំង៩ នៃខេត្តបន្ទាយមានជ័យ សម្រាប់ឱ្យសមាជិក សមាជិកា បំពេញការងារប្រចាំថ្ងៃ និងបើកវគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រខ្លីៗ ដោយឥតគិតថ្លៃ ដល់សិស្ស និស្សិត យុវជន យុវនារី ក្នុងមូលដ្ឋាន៕

នាយករដ្ឋមន្រ្តីនៃកម្ពុជា តើអ្នកសារព័ត៌មានត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌អ្វីខ្លះ?

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា អ្នកសារព័ត៌មានត្រូវប្រកាន់ខ្ជាប់និងអនុវត្តជាប្រចាំនូវក្រមសីលធម៌ចំនួន៣ រួមមាន៖ សុក្រឹត្យភាព សុចរិតភាព និងទំនួលខុសត្រូវ។ នៅក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើកទី៧ ឆ្នាំ២០២៥ នៅល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ អត្ថបទពេញ

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺថៃ ​រក​ឃើញ​ករណី​ស្លាប់ដោយសារ​ជំងឺ​អង់​ត្រាក់ ក្រោយ​បរិភោគ​សាច់​គោ​មាន​មេរោគ

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​របស់​ប្រទេស​ថៃ (DDC) នៅ​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២៥​នេះ បាន​ប្រកាស​ករណី​ពលរដ្ឋ​ម្នាក់​ស្លាប់ ដោយសារ​ជំងឺ​អង់​ត្រាក់ (Anthrax) ឬ​ជំងឺ​ពិសធ្យូង ក្នុងស្រុក​ដុន​តាន់ (Don Tan) ខេត្ត​មុ​ក​ដា​ហាន (Mukdahan) តំបន់​ភាគ​ឦសាន​ប្រទេស​ថៃ ពាក់ព័ន្ធ​នឹង​ការ​ទទួលទាន និង​ចែកចាយ​សាច់​គោ​នៅ​ក្នុង​ពិធីបុណ្យ​សាសនា​មួយ អត្ថបទពេញ

ឯកឧត្ដម អ៊ុំ រាត្រី ៖ ក្រោមម្លប់នៃសន្តិភាព ប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ និងបានធ្វេីឱ្យវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសមិទ្ធិផលជាផ្លែផ្កា

បន្ទាយមានជ័យ៖ ក្រោមម្លប់នៃសន្តិភាព ដែលបានមកដោយនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី សព្វថ្ងៃជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងស្ថិតក្រោមការដឹកនាំប្រកបដោយថាមពល ស្វាហាប់ ឈ្លាសវៃ និងចក្ខុវិស័យច្បាស់លាស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អត្ថបទពេញ

ថ្នាក់ដឹកនាំប្រទេសវៀតណាមឯកភាពលើសំណើសម្តេចតេជោ ហ៊ុន សែន ក្នុងការផ្តួចផ្តើមយន្តការកិច្ចប្រជុំ៣+៣ ដើម្បីជំរុញទំនាក់ទំនងកម្ពុជា-វៀតណាមកាន់តែរីកចម្រើន

ភ្នំពេញ៖ ក្នុងទិសដៅជំរុញទំនាក់ទំនងកម្ពុជា-វៀតណាមឱ្យកាន់តែរីកចម្រើនឥតឈប់ឈរថ្នាក់ដឹកនាំទាំងពីរ កម្ពុជា-វៀតណាម គាំទ្របន្តជំរុញការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត និងបានឯកភាពលើសំណើរបស់សម្តេចតេជោចំពោះគំនិតផ្តួចផ្តើមយន្តការកិច្ចប្រជុំ៣+៣ ដែលជាកិច្ចប្រជុំកំពូលកម្ពុជា-វៀតណាម-ឡាវ ដោយមានការចូលរួមរបស់ប្រធានគណបក្សទាំងបី ប្រធានសភាទាំង៣ និងនាយករដ្ឋមន្ត្រីទាំង៣។ នេះជាការបញ្ជាក់របស់សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចូលរួមខួបអនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិវៀតណាម នៅទីក្រុងហូជីមិញ អត្ថបទពេញ

បញ្ចប់បេសកកម្មនៅប្រទេសវៀតណាម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធសមិទ្ធផលក្នុងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងផ្តល់គោលការណ៍ណែនាំពង្រឹងកិច្ចការនគរបាល

បន្ទាប់ពីបញ្ចប់បេសកកម្មនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារហ្វឹកហាត់ និងសម្ពោធសមិទ្ធផលនានារបស់ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកឡើងអំពីគោលការណ៍នៃការពង្រឹងធនធានមនុស្សក្នុងក្របខ័ណ្ឌនគរបាលជាតិ ដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អត្ថបទពេញ

ឃាត់ខ្លួន​បុរសជាប្អូនថ្លៃ ករណី​ឃា​​ត​កម្ម​​កាប់សម្លាប់បងថ្លៃ​ស្រី​ស្លា​ប់​ក្នុងផ្ទះ នៅ​ខណ្ឌដង្កោ

ភ្នំពេញ ៖ អនុវត្ត​តាម​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បាន​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ដែល​បានកា​ប់ស​ម្លា​ប់​បងថ្លៃ​ស្រី បណ្តាល​ឲ្យ​ស្លា​ប់ ។ ករណី​ឃា​​ត​កម្ម​ខាងលើ​នេះ បាន​កើតឡើង​វេលា​ម៉ោង​២០​និង​៣០​នាទី​នៅ​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៥ ស្ថិត​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ អត្ថបទពេញ

កម្លាំងអាវុធហត្ថ​ ខេត្តកំពង់ស្ពឺ​ ឡោមព័ទ្ធភូមិគ្រឹះមួយកន្លែង ឃាត់ខ្លួនមេក្លោងគ្រឿងញៀន​ ៦នាក់ ដកហូតគ្រឿងញៀន​ ១៦១កញ្ចប់

កំពង់ស្ពឺ៖​ កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សហការមួយកម្លាំងអាវុធហត្ថ​ ខេត្តព្រះសីហនុ​ បានធ្វើការឡោមព័ទ្ធភូមិគ្រឹះមួយកន្លែង ដែលស្ថិតនៅចំណុចភូមិផ្សារស្លាបលែង ឃុំស្វាយរំពា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយបានឃាត់ខ្លួនមនុស្ស​ ៤នាក់​ ជាមេក្លោង​ និងដកហូតគ្រឿងញៀន​១៦១កញ្ចប់ រថយន្តសេរីទំនើប​ ២គ្រឿង។ នេះបើយោងតាមការឱ្យដឹងពី​ លោកឧត្តមសេនីយ៍ត្រី អត្ថបទពេញ