បន្ទាយមានជ័យ: ដោយអនុវត្តបទបញ្ជាលោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រាប់ត្រៀមឈរផែន និងព្យុះហយាត្រាដើម្បីចូលរួមពិធីសម្ភោធដាក់ ឱ្យប្រើប្រាស់នៅ មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងប្រារព្ធខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ ។
នៅព្រឹកថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥នេះ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញត្រួតពិនិត្យនិងសំណេះសំណាលជាមួយសិក្ខាកាម កំពុងហ្វឹកហាត់សម្រាប់ត្រៀមឈរផែន និងព្យុះហយាត្រាដើម្បីចូលរួមពិធីសម្ភោធដាក់ឱ្យប្រើប្រាស់នៅ មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងប្រារព្ធខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤.កក្កដា.១៩៩៣-១៤.កក្កដា.២០២៥)នាពេលខាងមុខ។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការបានមានប្រសាសន៍ផ្ដាំផ្ញើដល់កម្លាំងទាំទងអស់ត្រូវគោរពវិន័យ គោរពបទបញ្ជា និងត្រូវខិតខំយកអស់កម្លាំងកាយចិត្តក្នុងការហ្វឹកហាត់ ពិសេសយកចិត្តទុកដាក់ក្នុងការថែទាំសុខភាព។
ក្នុងនោះដែរលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការក៏បានផ្ដល់ជូនឯកសណ្ឋានប្រយុទ្ធទឹកប៊ិក១កំប្លេរ និងអាវយឺតចំនួន១ សម្រាប់សិក្ខាកាមចំនួន២៤២នាក់ផងដែរ៕



