ស្គាល់អត្តសញ្ញាណម្ចាស់រថយន្តLexus400h ស្លាកលេខ2AQ-2188 ដែលបុករះ រថយន្ត ម៉ូតូ កង់បី និងបណ្តាលឱ្យបាត់បង់ជីវិតម្នាក់ ជាមន្ត្រីជាន់ខ្ពស់ផ្នែកគណនេយ្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ ហេតុការណ៍ដ៏គួរឱ្យរន្ធត់មួយកើតឡើងនៅវេលាម៉ោង២រសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ មានបុរសចំណាស់ម្នាក់ បើកបររថយន្តម៉ាកLexus 400h ពាក់ស្លាកលេខភ្នំពេញ 2AQ-2188 តាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្នុងទិសដៅពីស្ពានក្បាលថ្នល់ មកក្រសួងមហាផ្ទៃ ក្នុងល្បឿនលឿន ជ្រុលទៅបុករះ កង់បីឥណ្ឌា អត្ថបទពេញ

ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល លទ្ធផលការផ្សងប្រផ្នូលគោឧសភរាជ បង្ហាញថាស្រូវ ពោត និងសណ្តែក ទទួលបានផលល្អប្រសើរ

កំពង់ឆ្នាំង៖ យោងតាមការផ្សងដោយផ្អែកលើការបរិភោគរបស់គោ​ឧស​ភ​រាជបានបង្ហាញថា នៅឆ្នាំនេះ ស្រូវ ពោត និងសណ្តែកទទួលបានផលល្អ​ប្រសើរ។សូមជម្រាបជូនថា ការផ្សងខាងលើនេះធ្វើឡើងក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែឧសភានេះ នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ​ជាមហោឡារិក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អត្ថបទពេញ

ប្រជាពលរដ្ឋ​ជាច្រើននាក់​ប្រមូលផ្តុំ​មុខ​សាលាឃុំ​ផ្លាស់ ​សុំ​អន្តរាគមន៍ក្រោយ​​ហាមឃាត់​​របរ​រែង​កាក​សំណល់​ដី​រ៉ែ​ចាស់​ៗ​សេសសល់​តាំងពី​ជំនាន់​ឆ្នាំ​៨០​ផ្លា​យ និង​ដី​ដែល​សល់​ពី​សហគមន៍​រ៉ែ​មាស​ចាស់​

មណ្ឌលគិរី ៖ ក្រុម​ប្រជាពលរដ្ឋ​ចាស់​ក្មេង​ប្រុស​ស្រី​ប្រមាណ​ជិត​មួយ​ពាន់​នាក់ បាន​ប្រមូលផ្តុំ​គ្នា​នៅ​ប​វិ​វេ​ណ​មុខ​សាលាឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី កាលពី​រសៀល​ថ្ងៃ​ទី​១៣ ឧសភា ឆ្នាំ​២០២៥ ដើម្បី​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​សម្តេច​បវរ​ធិ​បតី ជុំវិញ​បញ្ហា​កង្វះ​ជីវភាព​ប្រចាំ​ថ្ងៃ ដែល​ពួក​គាត់​បាន​ជួប​ប្រទះ ក្រោយ​មានការ​ហាមឃាត់​ការ​ធ្វើ​របរ​រែង​កាក​សំណល់​ដី​រ៉ែ​ចាស់​ៗ​សេសសល់​តាំងពី​ជំនាន់​ឆ្នាំ​៨០​ផ្លា​យ និង​ដី​ដែល​សល់​ពី​សហគមន៍​រ៉ែ​មាស​ចាស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ លោក ស៊ុន គី​ម​ស្រ៊ា​ន អត្ថបទពេញ

លោកចោរសាកសមត្ថភាពប៉ូលីស ! បុរសម្នាក់ចូលលួចរថយន្ដសារ៉ែនសមត្ថកិច្ចដល់ក្នុងអធិការដ្នាននគរបាលក្រុងស្វាយរៀង មកជាប់ខ្នោះនៅស្រុកកំពុងរោទិ៍

ស្វាយរៀង​៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានដើរចូលមកក្នុងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង រួចដើរសំដៅទៅលួចយករថយន្ដសារ៉ែនមួយគ្រឿងរបស់សមត្ថកិច្ចបើករត់គេចដល់ស្រុកកំពង់រោទិ៍ត្រូវបានសមត្ថកិច្ចស្រុកកំពង់រោទិ៍ចឃាត់ខ្លួនបានវិញ។​ សមត្ថកិច្ច​បានឲ្យដឹងថារថយន្តដែលបុរសខាងលើលួចនោះម៉ាក តូយូតា(Toyota) កាមរី ស៊េរីឆ្នាំ២០០៣  ពាក់ស្លាកលេខ ន.ប. 2-4203 រួចជិះចេញទៅបាត់ ដោយសមត្ថកិច្ចស្មានថា កម្លាំងនគរបាលបើកចេញល្បាតចល័តទើបមិនបានសួរនាំ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ អត្ថបទពេញ

ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អញ្ជើញជាអធិបតីពិធីបិទ និងបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់ជនជាប់ឃុំ

ព្រៃស ៖ ព្រឹកថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ និងបើកវគ្គបណ្ដុះបណ្ដាលក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់ជនជាប់ឃុំ នៅមណ្ឌលអប់រំកែប្រែទី១ ទី២ អត្ថបទពេញ

អ្នកនាំពាក្យ ដាក់ចំៗចំពោះករណីអនុវត្តច្បាប់ចរាចរណ៍ នៅផ្លូវជាតិលេខ១ ពិសេសរថយន្តក្រុង ដឹកទំនិញ និងគ្រួសារបើកវ៉ាជែងលឿនៗ

នៅពេល សាធារណជន និងអ្នកសារព័ត៌មានចាប់ផ្ដើម សំណូមពរ រិះគន់ បញ្ចេញមតិជាថ្មីទៀតលើករណីចរាចរណ៍ផ្លូវជាតិលេខ១ ដែលសម្បូរអ្នកបើកបរលឿន វ៉ាជែងក្នុងតំបន់គ្រោះថ្នាក់ ជាពិសេសក្នុងចំណោមក្រុមរថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម មានទាំងក្រុមរថយន្តដឹកទំនិញ រហូតដល់អ្នកបើកបរជាលក្ខណៈគ្រួសារ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានចេញការពន្យល់ដោយបញ្ជាក់ចំៗ ចំពោះការអនុវត្តច្បាប់ អត្ថបទពេញ

បុរស២នាក់​ ជិះម៉ូតូទៅដាក់អន្ទាក់កណ្តុរ ភ្លៀង​ក៏ចូលជ្រកក្នុងខ្ទមមួយកន្លែងជាប់ផ្លូវជាតិលេខ៥៦ ត្រូវរន្ទះបាញ់បាត់បង់ជីវិតទាំង​២នាក់

បន្ទាយមានជ័យ៖ បុរស ២នាក់ ជិះម៉ូតូទៅដាក់អន្ទាក់កណ្តុរពេលមេឃកំពុងមានភ្លៀងធ្លាក់​ នាំគ្នាទៅជ្រកក្នុងខ្ទមត្រូវរន្ទះបាញ់ស្លាប់ទាំង​ ២នាក់​ នៅល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥​ជាប់ផ្លូវជាតិលេខ៥៦​ ស្ថិតភូមិខ្លែងពណ៌ ឃុំស្លរក្រាមស្រុក​ ស្វាយចេក។ លោកវរៈសេនីយ៍ឯក ជា ឈ្លូញ អធិការនគរបាលស្រុកស្វាយចេក​ បានឱ្យដឹងថា​ អត្ថបទពេញ

ក្រសួងសុខាភិបាល អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការយកចិត្តទុកដាក់ការពារខ្លួនឱ្យបានហ្មត់ចត់ ចំពោះជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងដល់សាធារណៈជនឱ្យបានជ្រាបថា ស្ថានភាព នៃការចម្លងវីរុសកូវីដ-១៩ នៅតែបន្តមាននៅឡើយ ហើយចុងក្រោយនេះ គឺពពួកអូមីក្រុងដែលបានបំប្លែងខ្លួនជាបន្តបន្ទាប់ ជាពិសេសពពួកអូមីក្រុងបំប្លែងថ្មីប្រភេទ(JN.1) ដែលរកឃើញដំបូង ក្នុងខែសីហា ឆ្នាំ២០២៣ អត្ថបទពេញ

ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំក្រុមការងារក្រុង កាយស្តារប្រលាយបញ្ចៀសការស្ទះទឹកបណ្ដាលឱ្យជន់លិចក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត ចុះពិនិត្យមើលប្រឡាយទឹក នាំយកអេស្ការវ៉ាទ័រ កាយបេីកមុខទឹកតាមប្រឡាយ លូ រំដោះទឹកចេញមកក្រៅក្រុង បញ្ចៀសការស្ទះទឹក ដោយសារទឹកភ្លៀង។ អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវឱ្យកម្មករ កម្មការិនី នៅស្រុកកំចាយមារ ចូលរួមការពារសន្តិភាព បំពេញការងារឱ្យល្អ និងចូលរួមសកម្មភាពវិជ្ជមានក្នុងសង្គម!

ថ្លែងក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយកម្មករ កម្មការិនី ជាង ២៣០០នាក់ ស្ថិតនៅក្នុងស្រុកកំចាយមារខេត្តព្រៃវែង នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងនូវសារៈសំខាន់ នៃកិច្ចការពារសុខសន្តិភាព ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស រួមទាំងបងប្អូនកម្មករ កម្មការិនីត្រូវតែបន្តយកចិត្តទុកដាក់ថែរក្សា ដ្បិតសន្តិភាពបានធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើន ក្នុងនោះក៏បង្កលក្ខណៈឱ្យអ្នកវិនិយោគ មកបណ្តាក់ទុន បង្កើតរោងចក្រ សហគ្រាស ដូចដែលបងប្អូនកំពុងបំពេញការងារក្នុងរោងចក្រ នៅស្រុកកំចាយមារ នេះស្រាប់។  ភ្ជាប់នឹងការអបអរសាទរទិវាពលកម្មអន្តរជាតិ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុករោងចក្រ ដែលមាននៅក្នុងមូលដ្ឋានស្រុកកំចាយមារនេះថា ក៏មិនខុសពីរោងចក្រតាមបណ្តាមូលដ្ឋានផ្សេងៗទូទាំងប្រទេសដែរ គឺអាចដំណើរការទៅបានអាស្រ័យដោយប្រទេសជាតិ មានសុខសន្តិភាព និងមានទំនាក់ទំនងល្អជាមួយបណ្ដាប្រទេស ប្រភពទីផ្សារសម្រាប់ការនាំចេញលទ្ធផលពីរោងចក្រនេះយកទៅលក់។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តបងប្អូនកម្មករ កម្មការិនី ខិតខំបំពេញការងារឱ្យបានសកម្ម គោរពតាមលក្ខខណ្ឌ នៃការអនុវត្តការងារស្របទៅតាមច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជាចូលរួមថែរក្សារាល់សម្ភារៈ និងរាល់មធ្យោបាយបម្រើឱ្យការងារក្នុងរោងចក្រ ក្នុងន័យចាត់ទុករោងចក្រ ប្រៀបបាននឹងផ្ទះបាយ ឬឆ្នាំងបាយរបស់ខ្លួន ពោលគឺកម្មករ និងថៅកែ ត្រូវពឹងអាស្រ័យដល់គ្នាទៅវិញទៅមក។  ខណៈបងប្អូនកម្មករ កម្មការិនី ជាអង្គពិធី ភាគច្រើនមានមូលដ្ឋាននៅជុំវិញតំបន់រោងចក្រនេះស្រាប់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាបានលើកទឹកចិត្តដូចគ្នាឱ្យបងប្អូនកម្មករ កម្មការិនីទាំងអស់ នៅពេលវិលត្រឡប់ទៅផ្ទះវិញ ឬសម្រាប់ការធ្វើដំណើរតាមផ្លូវ ទៅមកធ្វើការ សូមបើកបរដោយការគោរពច្បាប់ មានមួកសុវត្ថិភាពពាក់ជាប្រចាំ ចូលរួមប្រព្រឹត្តនូវសកម្មភាពល្អៗក្នុងសង្គម ទប់ស្កាត់ក្មេងទំនើង និងសហការជាមួយអាជ្ញាធរ អនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីបង្កើតភាពសុខដុម និងការអភិវឌ្ឍក្នុងមូលដ្ឋាន។ ឯកឧត្តម សង្កត់ធ្ងន់ថា សកម្មភាពរួមចំណែកធ្វើអំពើល្អម្នាក់បន្តិចៗ របស់ប្រជាពលរដ្ឋជារួម និងក្នុងនោះក៏មានបងប្អូនកម្មករ កម្មការិនីដែរនោះ គឺជាការបញ្ជាក់អំពីភាពសុខសាន្តជារួម និងលទ្ធផលដ៏ល្អនៃការប្រព្រឹត្តទៅរបស់សង្គមក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល។  ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងលោកជុំទាវ កែ សួនសុភី ស សុខា ក៏បានឧបត្ថម្ភថវិកាជូនដល់កម្មករ កម្មការិនី ចំនួន ២ ២២៣នាក់ ក្នុងម្នាក់ៗថវិកា ចំនួន ៤ម៉ឺនរៀល និងកម្មការិនីមានផ្ទៃពោះ ចំនួន ១០១នាក់ ក្នុងម្នាក់ៗថវិកា ចំនួន ១៤ម៉ឺនរៀលផងដែរ៕