ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ផ្តាំទៅ អភិបាលខេត្តស្រះកែវ បានស្នើរដ្ឋាភិបាល លុបចោលទំនាក់ទំនង៧៥ឆ្នាំ សម្ព័ន្ធភាពរវាង កម្ពុជា-ថៃ និងបញ្ឈប់គំរោងនានាជួយកម្ពុជា ជាអភិបាលនិយាយបែបញុះញុង ចង់អោយមានគំនុំជាតិសាសន៍ តជំនាន់ ។
ការស្នើរបស់អភិបាលស្រះកែវរូបនេះ បានធ្វើឡើងនៅចំពោះមុខនាយករដ្ឋមន្រ្តីថៃ ពេលចុះទៅដល់ព្រំដែនច្រកទ្វារខ្លងលឹក ជាប់ច្រកទ្វារប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ឯកឧត្តមតំណាងរាស្ត្រមានប្រសាសន៍ថា ៖ សំដី និងការដឹកនាំរបស់អភិបាលខេត្តស្រះកែវរូបនេះ មិនសម្យធ្វើជាថ្នាក់ដឹកនាំ មិនសម្យធ្វើជាអភិបាលខេត្ត ទេ ។ ឯកឧត្តមថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២៥ គ្រាដែលឯកឧត្តតំណាងរាស្ត្រចុះពិនិត្យស្ថានភាពជាក់ស្តែងនៅ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។
សូមបញ្ជាក់ផងដែរ មេដឹកនាំកំពូលរបស់កម្ពុជា បានបញ្ជាក់រួចហើយថា កម្ពុជាអាចកំដរជាមួយថៃ បានគ្រប់យុទ្ធសាស្រ្តទាំងការទូត នយោបាយ ច្បាប់អន្តរជាតិ និងការប្រើកម្លាំងយោធា៕





