ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំប្រតិភូ អញ្ជើញទៅចូលរួមខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញបំពេញទស្សនកិច្ចចូលរួមកម្មវិធីខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អត្ថបទពេញ

លោក ពូទីន និងលោក Trump បានបញ្ចប់កិច្ចពិភាក្សាដែលមានរយៈពេលជាងបីម៉ោង

លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីនៃប្រទេសរុស្ស៊ី និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីនៃសហរដ្ឋអាមេរិក បានបញ្ចប់កិច្ចពិភាក្សាកំពូលរវាងលោកទាំងពីរ ជាមួយនឹងក្រុមគណៈប្រតិភូដែលមានរយៈពេលជាងបីម៉ោង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោក ពូទីន និងលោក ត្រាំ បានបញ្ចប់កិច្ចពិភាក្សាដែលមានការចូលរួមពីជំនួយការរបស់លោកទាំងពីរ អត្ថបទពេញ

លោក ALFARO MICHAEL BARRY អ្នកកាសែត​អា​មេ​រិ​ក​ប្រចាំ​សេត​វិមាន ដង្ហោយហៅ​លោក ដូ​ណា​ល់ ត្រាំ ឲ្យ​ជួយ​កម្ពុជា ក្រោយ​ឃើញ​ទាហាន​ថៃ ​រាយ​បន្លា​លួស​ហ៊ុម​ព័ទ្ធ​ផ្ទះ​ពលរដ្ឋ​ខ្មែរ

លោក ALFARO MICHAEL BARRY អ្នកឆ្លើយឆ្លង​ព័ត៌មាន​អា​មេ​រិ​ក​ប្រចាំ​សេត​វិមាន នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែសីហា​នេះ បាន​អញ្ជើញ​ទៅ​ដល់ទី​តាំង​ព្រំដែន​កម្ពុជា​-​ថៃ ដែល​យោធា​ឈ្លានពាន​ថៃ បាន​រាយ​បន្លា​លួស​ហ៊ុម​ព័ទ្ធ​ផ្ទះ​ពលរដ្ឋ​ខ្មែរ ក្នុង​ទឹកដី​កម្ពុជា នៅ​ឃុំ​អូរ​បី​ជាន់ ខេត្តបន្ទាយមានជ័យ ដើម្បី​ស្វែង​យល់​ពី​ការ​ពិត​ជាក់ស្តែង យក​ទៅ​ផ្សព្វផ្សាយ​ទៅ​កាន់​ពិភពលោក​។​ ក្នុង​ការ​ផ្សាយ​បន្ត​ផ្ទាល់​របស់​អ្នកឆ្លើយឆ្លង​ព័ត៌មាន​អា​មេ​រិ​ក​ប្រចាំ​សេត​វិមាន នៅ​ម៉ោង​៧​និង​៣២​នាទី​យប់​ថ្ងៃ​សុក្រ​នេះ អត្ថបទពេញ

សិទ្ធិមនុស្សកម្ពុជា ដាក់ញ្ញត្តិបន្ទាន់ជូនអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិលំនៅដ្ឋានមានទីតាំងប្រចាំនៅទីក្រុងហ្សឺណែវ បន្ទាប់ពីចុះអង្កេតដោយផ្ទាល់នៅខេត្តបន្ទាយមានជ័យ

ឯកឧត្តម ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ញ្ញត្តិបន្ទាន់ជូនអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិលំនៅដ្ឋាន មានទីតាំងប្រចាំនៅហ្សឺណែវ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា ដោយមានការសម្របសម្រួលពីគណៈបញ្ជាការឯកភាពខេត្តដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អត្ថបទពេញ

រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយ(ឥតសំណង) ១.៨លានដុល្លារ ផ្នែកមនុស្សធម៌ដល់កម្ពុជា ដែលកំពុងរងគ្រោះដោយសារជម្លោះតាមបន្ទាត់ព្រំដែន

រដ្ឋាភិបាលជប៉ុន ប្រកាសផ្តល់ជំនួយ ១.៨លានដុល្លារអាមេរិក ដើម្បីជួយផ្នែកមនុស្សធម៌នៅកម្ពុជា ដោយផ្តោតលើការរងគ្រោះនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយសារជម្លោះព្រំដែន។ តាមរយៈបណ្តាញសង្គមរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១៥ខែសីហា ឆ្នាំ២០២៥នេះ លោក អ៊ូអិណុ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដែលជាជំនួយឥតសំណង មានទឹកប្រាក់សរុបប្រមាណ អត្ថបទពេញ

ពានរង្វាន់ “Smile Asia Philanthropic Visionary Award” ត្រូវបានប្រគល់ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត​ ក្នុងកម្មវិធី “Smile Asia Charity Gala 2025”

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទទួលបាននូវពានរង្វាន់ “Smile Asia Philanthropic Visionary Award” លើកទី ២ នៅក្នុងកម្មវិធី “Smile Asia Charity Gala អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញការព្រួយបារម្ភពីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់មនុស្សពីមួយឆ្នាំទៅមួយឆ្នាំ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នៅតែបន្តបង្ហាញក្តីព្រួយបារម្ភ ពីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់មនុស្សពីមួយឆ្នាំទៅមួយឆ្នាំ បើទោះបីជាករណីគ្រោះថ្នាក់ចរាចរណ៍ថយចុះក៏ដោយ។ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆមាសទី១និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ អត្ថបទពេញ

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ដើម្បីចុះសង្កេតការណ៍ស្ថានភាពនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា ដែលមានតំណាងមកពីប្រទេសចំនួន ៦ ចូលរួម (ប្រ៊ុយណេ អត្ថបទពេញ

អ្នកនាំពាក្យក្រសួងការពារជាតិ៖ កងទ័ពថៃ បានចូលរាយបន្លាលួស នៅតំបន់អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ថ្ងៃទី១២-១៣ខែសីហា ឆ្នាំ២០២៥នេះ

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៥នេះ កងកម្លាំងប៉ារ៉ាថៃ និងតម្រួតព្រំដែនថៃ ប្រដាប់ដោយអាវុធគ្រប់ដៃ បានធ្វើសកម្មភាពមកត្រួតពិនិត្យនៅទល់មុខច្រកជោគជ័យ និងបានរាយបន្លាលួសក្នុងដែនអធិបតេយ្យកម្ពុជា ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ អត្ថបទពេញ

សមត្ថកិច្ចជំនាញបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបសិប្បកម្មវេចខ្ចប់ប៊ីចេង និងម្សៅស៊ុប ម៉ាកឆេហ្វ55 ខុសច្បាប់ នៅខណ្ឌកំបូល

កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីមន្ត្រី ក.ប.ប សាខារាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបទីតាំងសិប្បកម្មមួយកន្លែងស្ថិតនៅសង្កាត់ភ្លើងឆេះរទះ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលបាន និងកំពុងវេចខ្ចប់ ប៊ីចេង អត្ថបទពេញ