១៣ថ្ងៃ ក្មេងទំនើងជាង៥០នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងបទល្មើសជាង១០ករណី !

ក្នុងរយៈពេល១៣ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចបង្ក្រាបក្មេងទំនើងបានជាង ១០ករណី និងឃាត់ខ្លួនមនុស្សជាង៥០នាក់ ដោយភាគច្រើនបញ្ជូនទៅពន្ធធនាគារ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្នុងមួយរយៈពេលកន្លងមកនេះ ទោះបីករណីក្មេងទំនើង មានសភាពថមថយបន្តិចមែន ក៏ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ចមិនបានបន្ថយដៃនោះឡើយ អត្ថបទពេញ

ក្រសួងព័ត៌មាន នឹងបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» ដើម្បីពង្រឹងសុវត្ថិភាពព័ត៌មាន

នៅព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ ក្រុមការងារផលិតស្ពតប្រឆាំងព័ត៌មានក្លែងក្លាយ នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាបានជួបសម្ភាសន៍ជាមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីត្រៀមផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» នាពេលខាងមុខ។ សូមជម្រាបជូនថា យុទ្ធនាការ «និយាយថាទេ អត្ថបទពេញ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាវិទ្យាល័យ នេត យ៉ង់

បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់ ភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី អត្ថបទពេញ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំប្រជុំពង្រឹងបច្ចេកទេស និង ត្រួតពិនិត្យវឌ្ឍនភាពការងារ តាមបណ្តាទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤

បន្ទាយមានជ័យ៖ នៅថ្ងៃអាទិត្យ ទី២៣ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញ និងដឹកនាំលោកឧត្តមសេនីយ៍ស្នងការរងផែនជំំនាញប្រជុំពង្រឹងបច្ចេកទេស និង ត្រួតពិនិត្យវឌ្ឍនភាពការងារ តាមបណ្តាទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ រួមមាន ៨០៧,៨១៥,៨៩១,៩១១ អត្ថបទពេញ

កម្លាំងអាវុធហត្ថ មន្រ្តីគយ និងមន្រ្តីរដ្ឋបាលព្រៃឈើ ចុះបង្ក្រាបទីតាំងកែច្នៃរថយន្ត ដាប់លេខរថយន្ត និងនាំចូលរថយន្តខុសច្បាប់មួយកន្លែងរបស់ជនជាតិចិន នៅស្រុករតនៈមណ្ឌល

បាត់ដំបង៖ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយមន្រ្តីគយ និងមន្រ្តីរដ្ឋបាលព្រៃឈើ ក្រោមការសម្របសម្រួលដឹកនាំដោយលោក ទុត វីនីត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បានចុះបង្ក្រាបទីតាំងកែច្នៃរថយន្ត ដាប់លេខរថយន្ត និងនាំចូលរថយន្តខុសច្បាប់មួយកន្លែងស្ថិតនៅភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។ អត្ថបទពេញ

ក្រសួងសុខាភិបាល រកឃើញជំងឺផ្តាសាយបក្សី លើកុមារាអាយុ ៣ឆ្នាំ ៦ខែ នៅខេត្តក្រចេះ

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសដល់សាធារណជនឱ្យបានជ្រាបថា មានអ្នកជំងឺផ្តាសាយបក្សី ១ករណី កើតលើកុមារាអាយុ ៣ឆ្នាំ ៦ខែ និងត្រូវបានបញ្ជាក់វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ដែលមានទីលំនៅក្នុងភូមិព្រែកតាអាំ អត្ថបទពេញ

ឣាវុធហត្ថបញ្ជូនជនសង្ស័យ៦នាក់ ទៅសាលាដំបូងពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បន្ទាយមានជ័យ: នៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ មានករណីលួចស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ធាក់យកម៉ូតូ) កើតឡើងនៅចំណុចភូមិបារាយណ៍ ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទយមានជ័យ បង្កឡើងដោយជនសង្ស័យ០១ក្រុម ពុំស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពធាក់ផ្ដួលដើម្បីយកម៉ូតូ  របស់ជនរគ្រោះឈ្មោះ សួន  អត្ថបទពេញ

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែមីនា ត្រីមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅសម្រាប់ខែបន្ត

សៀមរាប៖ នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែមីនា, ត្រីមាសទី១ ឆ្នាំ២០២៥ អត្ថបទពេញ

ឯកឧត្តម ឈន សាណាត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅខែមេសា ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានពន្ធនាគារ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារសំរាប់ខែមេសា ដោយអញ្ចើញចូលរួម ពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋានទាំង៥ ប្រធានមណ្ឌលអប់រំកែប្រែ ប្រធានពន្ធនាគាររាជធានី អត្ថបទពេញ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជនតាមគ្រឹះស្ថានឧត្តមសិក្សា

ភ្នំពេញ៖ ក្នុងនាមតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) បានណែនាំដល់ថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានសិក្សាវិជ្ជាជីវៈទាំងរដ្ឋ និងឯកជនទាំងអស់ ឱ្យបំផុសស្មារតីជាតិនិយមដល់យុវជនទាំងអស់ឱ្យស្រលាញ់ អត្ថបទពេញ