ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជុំវិញករណីស្ត្រីម្នាក់ឈ្មោះ ញ៉ែម ស្រីល័ក្ខ ស្រុកកំណើត នៅភូមិឬស្សីស្រស់ សង្កាត់ និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានធ្វើការឡាយវីដេអូក្នុងបណ្តាញសង្គម ដោយបានសំណូមពរឱ្យសម្តេចតេជោជួយអន្តរាគមន៍យកគាត់ចេញពីប្រទេសចិន មកស្រុកកំណើតវិញ។
ក្នុងករណីនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យអធិការនគរបាលខណ្ឌច្បារអំពៅ ស្រាវជ្រាវករណីនេះ បានរកឃើញថា ស្ត្រីខាងលើបានផ្លាស់ចេញពីភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទៅរស់នៅខេត្តព្រៃវែង តាំងពីឆ្នាំ២០១៦ មកម្ល៉េះ និងលក់ផ្ទះដែលរស់នៅទៅឈ្មោះ អៀង ពៅ រស់នៅបន្តរហូតដល់សព្វថ្ងៃ។
ពាក់ព័ន្ធនឹងនេះដែរ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងធ្វើកិច្ចការការងារនេះហើយ៕


