កម្មករប្រមាន ៤០០នាក់ នាំគ្នាបិទផ្លូវ នៅចំណុចកាស៊ីណូ ក្នុងភូមិសាស្ត្រភូមិត្រពាំងផ្លុងទី២ ដើម្បីទាមទារបើកប្រាក់ខែរបស់ពួកគាត់

ត្បូងឃ្មុំ៖ កម្មករប្រមាណជាង ៤០០ នាក់ បាននាំគ្នាបិទផ្លូវនៅចំណុចភូមិត្រពាំងផ្លុងទី២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ តវ៉ាស្នើសុំឱ្យក្រុមហ៊ុនបើកប្រាក់ឈ្នួលដល់ពួកគេដើម្បីបានត្រឡប់ទៅស្រុកកំណើត និងដោះស្រាយជីវភាពប្រចាំថ្ងៃ ។ ការបិទផ្លូវតវ៉ារបស់ក្រុមកម្មករ ធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ដោយមានកម្មករចូលរួមប្រមាណជាង៤០០ នាក់ដើម្បីបិទផ្លូវជាតិផ្អាកការចរាចរណ៍ អត្ថបទពេញ

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីសូត្រមន្ត ប្រោះព្រំប្រសិទ្ធពរ សិរីសួស្តី ជ័យមង្គល ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

បន្ទាយមានជ័យ៖ នៅសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ តែងតែប្រារព្ធពិធីសូត្រមន្ត ប្រោះព្រំប្រសិទ្ធពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ ទទួលអំណោយសាទរឆ្នាំថ្មី ប្រពៃណីជាតិឆ្នាំ ម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ អត្ថបទពេញ

កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បើកយុទ្ធនាការផ្សព្វផ្សាយច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក

ប៉ៃលិន៖  នៅថ្ងៃ​សុក្រ​ ទី១១ ខែ​មេសា ឆ្នាំ​២០២៥ ដោយមានការណែនាំនិងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ត្រី គិត ធីរ៉ា ស្នងការរងផែនការងារ នគរបាលសណ្តាប់ ធ្នាប់ បានចាត់ឱ្យកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងក្រុមការងារកាកបាទក្រហម ខេត្តបាន បើក យុទ្ធនាការផ្សព្វផ្សាយច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក មុនឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២៥ ចំនួន ០២គោលដៅ៖ គោលដៅទី០១ ស្ថិតក្នុងភូមិ​វាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ គោលដៅទី០២ ស្ថិតក្នុងភូមិ​អូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ជាលទ្ធផលបានចែកសៀវភៅ និងខិតប័ណ្ណមួកសរុបចំនួន ៦៥៥ សៀវភៅច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកចំនួន ១០០ក្បាល លិខិតប័ណ្ណសុវត្ថិភាចរាចរណ៍ផ្លូវគោកចំនួន ១០០ សន្លឹក សៀវភៅដែលអ្នកបើកបរទោចក្រយានត្រូវយល់ដឹងចំនួន ១០០ក្បាល ចំណាំងផ្លាតចំនួន ៣០០សន្លឹក ផ្ទាំងសម្រាប់ថ្មើរជើងចំនួន ២០ផ្លាំង មួកសុវត្ថិភាពចំនួន ៣០ មួក ស្ទីកឃ័រថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ចំនួន០៥ សន្លឹក ។

ផ្លូវជាតិលេខ ៧១C ត្បូងឃ្មុំ-កំពង់ចាម តម្លៃប្រមាណ១៣៣លានដុល្លា ត្រូវបានសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៧១C (ត្បូងឃ្ម៉ំ-កំពង់ចាម) នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា អត្ថបទពេញ

សមត្ថកិច្ចជំនាញ ចុះបង្រ្កាប ត្រួតពិនិត្យ និងឆែកឆេរទីតាំងផលិតស្រាមួយកន្លែងនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រកឃើញស្រាក្លែងក្លាយ និងសម្ភារៈមួយចំនួនធំ

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ មន្រ្តីជំនាញ សាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ និងក្រោមការដឹកនាំ សម្របសម្រួល អត្ថបទពេញ

កុំច្រឡំណា! ទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ទ្រង់គង់លើសត្វ «ខ្លា» ជាពាហនៈ មិនមែនជិះសត្វ «ពស់» ដូចឆ្នាំតំណាងឡើយ

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ នឹងឈានចូលមកដល់នៅវេលាទៀបភ្លឺ ថ្ងៃច័ន្ទ ២ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រឹស្តសករាជ ២០២៥ វេលាម៉ោង អត្ថបទពេញ

នគរបាលស្រុកល្វាឯម រៀបរាប់ពីបទពិសោធនិងគោលដៅស្នូលដើម្បីត្រៀមរក្សាសន្តិសុខជូនពលរដ្ឋ នាឱកាសចូលឆ្នាំថ្មី និងរដូវបុណ្យទាននានាកន្លងមក

លោកវរសេនីយ៍ត្រី នង លីកា នាយប៉ុស្ដិ៍រដ្ឋបាលឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល បានផ្ដល់បទសម្ភាសមកកាន់ក្រុមមន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ថា លោកបានចូលកាន់មុខតំណែងជានាយប៉ុស្ដិ៍នគរបាលរដ្ឋបាលបាន៣ឆ្នាំកន្លងហើយ លោកវរសេនីយ៍ត្រី នង លីកា ក៏បានរៀបរាប់បន្ថែមទៀតថា លោកបានត្រៀមលក្ខណៈរួចជាស្រេចដើម្បីដឹកនាំមន្រ្តីនគរបាលប៉ុស្តិ៍សហការធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋក្នុងឱកាសឆ្នាំថ្មី។  បើតាមលោកវរសេនីយ៍ត្រី នង លីកា ការងារស្នូលនាឱកាសចូលឆ្នាំថ្មីនេះ ត្រូវបានលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តយកចិត្តទុកដាក់ប្រជុំបញ្ជាណែនាំរួចជាស្រេច ហើយអធិការនគរបាលស្រុក ក៏បានប្រជុំដឹកនាំតម្រង់ទិសរួចរាល់ហើយ ពោលគឺចាប់ពីពេលនេះតទៅ ខណៈប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរបស់លោក ក៏បានរៀបចំផែនការលម្អិត និងបានប្រជុំទទួលគោលការណ៍សហការបន្ថែមជាប្រចាំជាមួយក្រុមប្រឹក្សាឃុំផងដែរ។ លោកសង្កត់ធ្ងន់ថា«ពីឥលូវនេះទៅ ពួកយើងនឹងធានាឱ្យបានរហូតដល់ចប់ចូលឆ្នាំ នូវសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ»។  លោកវរសេនីយ៍ត្រី បន្ថែមថា សម្រាប់មូលដ្ឋានលោក គឺមានគោលដៅ៣ត្រូវប្រចាំការធានាសុវត្ថិភាពខ្ពស់ ទី១.គោលដៅប្រចាំការនៅវត្តបុទុមចេតិយ (កោះរះលើ) ២.ក្រុមគោលដៅប្រចាំការនៅវត្តវាលអណ្ដែត (កោះរះក្រោម) និង៣.ក្រុមគោលដៅប្រចាំការនៅលោកតាស្រុក (ពេលយប់) ដោយគោលដៅទាំងនេះ មានទាំងកម្លាំងនគរបាល និងកម្លាំងប្រជាការពារ សរុបមួយគោលដៅជាង១០នាក់ឯណោះ។  ឆ្លើយនឹងសំណួរថាតើលោកខ្លួនឯង និងមន្រ្តីប៉ុស្តិ៍ បែងចែកដូចម្ដេចរវាងការងារស្នូល និងការជួបជុំគ្រួសារ? លោកមេប៉ុស្តិ៍ដែលមានបទពិសោធ បម្រើការងារជាមន្រ្តីនគរបាលប្រមាណ២០ឆ្នាំមកហើយនោះបានថ្លែងថា«និយាយទៅគឺធម្មតាទៅហើយ រាល់ឆ្នាំតែអីចឹងឯង មិនថាចូលឆ្នាំឬភ្ជុំទេ គឺពេលវេលាតិចណាស់បាននៅផ្ទះ តែបើជិះកាត់ទៅកាត់មកបែបច្រើនដង ព្រោះត្រូវនាំកម្លាំងចល័តតាមភូមិ តាមគោលដៅ។ ពេលខ្លះក៏សម្រួលឱ្យកូនចៅគ្នាបានទៅជុំពុកម៉ែបងប្អូនកន្លះព្រឹក។ ឥលូវពួកគាត់លែងប្រកាន់ហើយ គាត់ដឹងយើងរវល់ ព្រោះមនុស្សច្រើន យើងមានកាតព្វកិច្ចធានាសន្តសុខ សណ្ដាប់ធ្នាប់»។  លោកវរសេនីយ៍ត្រី នង លីកា អះអាងថា រូបលោក ក៏មិនខុសពីនរគបាលផ្សេងទៀតដែរ គឺគោលដៅចម្បងនាឱកាសពលរដ្ឋជួបជុំសប្បាយរដូវកាលបុណ្យទានដូចចូលឆ្នាំនេះ មានតែមួយគាត់គឺចង់ឃើញពលរដ្ឋសប្បាយប្រកបដោយសេចក្ដីសុខ សុវត្ថិភាព គ្មានអំពើហិង្សា គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានការសេពគ្រឿងញៀន គ្មានការលួចឆក់ប្លន់ គ្មានសម្លាប់ គ្មានរបួសដោយកត្តាផ្សេងៗ។យ៉ាងណាក៏ដោយ លោកអះថាបំណងនេះ មិនអាចនគរបាលពួកលោក ឬអាជ្ញាធរឃុំភូមិសម្រេចបានតែឯកឯងនោះឡើយ គឺសំខាន់បំផុតការចូលរួមពីប្រជាពលរដ្ឋ។  លោកបានសំណូមពរទៅកាន់បងប្អូន ប្រជាពលរដ្ឋចូលរួមបង្កលក្ខណៈងាយស្រួលទាំងអស់គ្នា ដូចជាគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន ជាពិសេសនាក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីនេះ សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ មុននិងក្រោយពេលចាកចេញពីផ្ទះសូមពិនិត្យមើល ភ្លើង ធូប ទៀន និងបិទចរន្តអគ្គិសនីឱ្យបានត្រឹមត្រូវ ចៀសវាងអគ្គីភ័យកើតមានឡើងជាយថាហេតុ ក្នុងនោះសម្រាប់មូលដ្ឋានលោកមានទន្លេ មានស្រះ មានបឹង ក៏សូមអាណាព្យាបាលប្រយ័ត្នកូនចៅបបួលគ្នាទៅលេងទឹកដែលអាចបណ្ដាលឱ្យលង់ជួបគ្រោះថ្នាក់ ។

ឯកឧត្តម អ៊ុំ រាត្រី ប្រគល់ផ្ទះថ្មីជូនបងប្អូនប្រជាពលរដ្ឋទីទាល់ក្រខ្វះទីជម្រក និងពិការភ្នែក រស់នៅភូមិព្រៃវែងឃុំគំរូ ស្រុកថ្មពួក

បន្ទាយមានជ័យ៖ នៅថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះថ្មីជូនបងប្អូនប្រជាពលរដ្ឋទីទាល់ក្រខ្វះទីជម្រក និងពិការភ្នែក រស់នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក។ លោក អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីបួងសួងសុំសេចក្តីសុខ សម្រាប់ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង

នៅព្រឹកថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវៃង និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញប្រារព្ធពិធីបួងសួងសុំសេចក្ដីសុខ អត្ថបទពេញ

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីសូត្រមន្តរាប់បាត្រព្រះសង្ឃ៧៥អង្គ អបអរសាទរទេវតា ឆ្នាំថ្មីដែលនឹងចូលមកដល់នៅថ្ងៃទី១៤មេសាខាងមុខនេះ

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញសូត្រមន្តរាប់បាត្រព្រះសង្ឃ៧៥អង្គ អបអរសាទរទេវតា ឆ្នាំថ្មីដែលនឹងចូលមកដល់នៅថ្ងៃទី១៤មេសាខាងមុខនេះ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃពីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីសូត្រមន្តរាប់បាត្រព្រះសង្ឃចំនួន៦៨អង្គ ក្នុងន័យចូលរួមអបអរសាទរទេវតាឆ្នាំថ្មី ព្រះនាម “គោរាគទេវី”ជាបុត្រីទី២របស់ កបិលមហាព្រហ្មដែលនឹងចុះមកគ្រប់គ្រងភពផែនដីជំនួសទេវតាឆ្នាំចាស់ នាវេលាម៉ោង៤និង៤៨នាទីទៀបភ្លឺថ្ងៃទី១៣មេសាឆ្លងចូលថ្ងៃទី១៤ មេសាឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ,ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ។    ពិធីនេះក៏បានបង្ហាញឱ្យឃើញពីការគោរពប្រតិបត្តិប្រពៃណីទំនៀមទំលាប់ជាតិ ពិសេសក្នុងឧិកាសទទួលទេវតាឆ្នាំថ្មីដើម្បីបណ្តេញគ្រោះចង្រៃអ៊ុបទ្រុបផងទាំងពួងដែលកើតមានពីឆ្នាំចាស់ នឹងសុំពរជ័យពីទេវតាឆ្នាំថ្មីក៏ដូចរួមចំណែកថែរក្សាប្រពៃណីទំនៀមទំលាប់ និងវប្បធម៏ជាតិដ៏ល្អផូរផង់។ នេះជាការចាប់ផ្តើមនៃការប្រារព្វពិធីសូត្រមន្តរាប់បាត្ររបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចស្ថាប័ននានានិងបងប្អូនប្រជាពលរដ្ឋក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ឆ្នាំទី១ដែលមានសម្តេចបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនិងស្របពេលដែលកម្ពុជាកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍន៏លើគ្រប់វិស័យជាពិសេសការអភិវឌ្ឍន៏នៅរាជធានីភ្នំពេញធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងក្រោមម្លប់សន្តិភាព។ ពិធីបុណ្យចូលឆ្នាំនេះ បានរៀបចំឡើងយ៉ាងអធឹកអធម ជាងឆ្នាំកន្លងទៅដោយឆ្នាំនេះ ក្រៅពីសង្ក្រាន្តវត្តភ្នំនៅរមណីយដ្ឋានប្រវត្កិសាស្ត្រវត្តភ្នំចំនួន៣ថ្ងៃ ត្រូវនឹងថ្ងៃទី១៤, ១៥ និងថ្ងៃទី១៦ ខែមេសាឆ្នាំ២០២៥ហើយ នៅបានបន្ថែម ផ្លូវថ្មើរជើង Walk Street បន្ថែមចំនួន៣ថ្ងៃទៀតហើយមុនចូលឆ្នាំចំនួន២ថ្ងៃមានន័យថា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំឱ្យប្រជាពលរដ្ឋបានសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃពីជាតិ ឆ្នាំម្សាញ់ សប្តស័កព.ស.២៥៦៩ ឆ្នាំ២០២៥នេះថ្មើរជើង Walk Street ចំនួន៥ថ្ងៃជាប់គ្នា។   បច្ចុប្បន្ននេះក្រោមការដឹកនាំអភិវឌ្ឍន៏ដោយឯកឧត្ដ ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យការអភិវឌ្ឍន៏ទីក្រុងបោះជំហានទៅមុខ ហួសពីការស្មាន។  ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះដែរ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសជូនដំណឹងពីការហាមដាច់ខាត ចំពោះការបង្ហោះគោម និងការអុជកាំជ្រួចគ្រប់ប្រភេទ ខណៈដែលអាកាសធាតុ ក្តៅស្ងួតខ្លាំង ដែលងាយនឹងបណ្តាលឱ្យមានគ្រោះអគ្គិភ័យកើតឡើង៕