Home

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បន្តចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី៤ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី

ព្រះវិហារ៖ បន្ទាប់ពីបានសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ រួចមក នៅរសៀលថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបន្តដឹកនាំប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះជួបសំណេះសំណាល អត្ថបទពេញ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បង្ហាញមោទនភាព ចំពោះការបោះជំហានឆ្ពោះទៅមុខនៃវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា លោកពិតជាមានមោទនភាពណាស់ ចំពោះការបោះជំហានឆ្ពោះទៅមុខនៃវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ។ ការថ្លែងយ៉ាងដូច្នេះរបស់ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានធ្វើឡើងក្នុងឱកាសអញ្ជើញបើក «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ» នាព្រឹកថ្ងៃទី១៩ អត្ថបទពេញ

កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះជួយរៀបចំផ្ទះប្រជាពលរដ្ឋដែលជួបបាតុភូតខ្យល់កន្រ្តាក់

សៀមរាប៖ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះជួយរៀបចំផ្ទះប្រជាពលរដ្ឋដែលជួបបាតុភូតខ្យល់កន្រ្តាក់ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានណែនាំចង្អុលបង្ហាញឲ្យមេបញ្ជាការតាមបណ្តាមូលដ្ឋានក្រុងស្រុកទាំង១៣ បញ្ចេញកម្លាំងចុះជួយរៀបចំផ្ទះប្រជាពលរដ្ឋដែលជួបបាតុភូតខ្យល់កន្រ្តាក់បក់បោក បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ ក្នុងភូមិសាស្ត្ររបស់ខ្លួន ដែលរងគ្រោះកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ។ ឱកាសនោះ អត្ថបទពេញ

ឯកឧត្តម នេត្រ ភក្ត្រា ចែករំលែកចំណេះដឹងអំពីតួនាទីក្រសួងព័ត៌មាន លើការងារគ្រប់គ្រងព័ត៌មាននិងសាធារណមតិ ជូនដល់និស្សិតសាកលវិទ្យាល័យប៊ែលធី អន្តរជាតិជិត ២០០នាក់

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព បង្ហាញពីប្រវត្តិ និងចែករំលែកពីតួនាទីដ៏សារៈសំខាន់របស់ក្រសួងព័ត៌មាន លើការងារគ្រប់គ្រងព័ត៌មាននិងសារធារណមតិជូនដល់និស្សិតសាកលវិទ្យាល័យប៊ែលធី អន្តរជាតិចំនួន ១៧២នាក់។ ដំណើរទស្សនកិច្ចសិក្សានេះធ្វើឡើងក្រោមកិច្ចព្រមព្រៀងរវាងក្រសួងព័ត៌មាននិងសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ អត្ថបទពេញ

ពីពន្ធនាគារ PJ ស្រ្តីវ័យក្មេងម្នាក់ លាតត្រដាង អំពី«ផលកម្មនៃចំណងស្នេហ៍ក្នុងវិថីគ្រឿងញៀន…»

ពីយុវតីស្រស់សោភានៅខេត្តកំពង់ធំ ក្លាយជាអ្នកទោសពីបទល្មើសគ្រឿងញៀន ស្រ្តីវ័យក្មេង សំបុរស ខ្ពស់ស្ដើងមួយរូប មិនអល់អែកឡើយក្នុងការលាតត្រដាងអំពីរឿងរ៉ាវជីវិតដែលផុងខ្លួនកសាងកំហុសចំពោះគ្រួសារ និងសង្គមជាតិ ដោយសារតែចំណងស្នេហ៍ជាមួយបុរសម្នាក់នៅរាជធានីភ្នំពេញ។ រៀបរាប់ប្រាប់មន្រ្តីព័ត៌មាននៃក្រុមអ្នកនាំពាក្យក្រសួងមហាផៃ្ទកាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្នុងកិច្ចសម្ភាសនៅបណ្ណាល័យពន្ធនាគាររាជធានីភ្នំពេញ (PJ) សោភា (ឈ្មោះជំនួស) បានរម្លឹកថា ដំបូងឡើយនាងបានបើកចិត្តទទួលយកក្ដីស្រលាញ់ អត្ថបទពេញ

ឥណ្ឌូណេស៊ី បានរំដោះពលរដ្ឋរបស់ខ្លួនចំនួន៥០០នាក់ ចេញពីមជ្ឈមណ្ឌលឆបោកតាមអនឡាញ នៅក្នុងប្រទេសមីយ៉ាន់ម៉ា

ឥណ្ឌូណេស៊ី៖ ប្រទេសឥណ្ឌូណេស៊ីបាននិយាយនៅថ្ងៃនេះថា ខ្លួនចាប់ផ្តើមធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួនប្រមាណជា ៥០០នាក់ដែលរំដោះចេញពីតាមមជ្ឈមណ្ឌលឆបោកតាមអនឡាញនានានៅក្នុងប្រទេសមីយ៉ាន់ម៉ា នេះបើតាមការលើកឡើងរបស់ក្រុមមន្រ្តីជាតិឥណ្ឌូណេស៊ីប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានអាអេហ្វប៉េ(AFP)។ ក្រុមមន្រ្តីដដែលបានរៀបរាប់បន្តថា ជនជាតិឥណ្ឌូណេស៊ីដែលចាញ់បោកតាមអនឡាញទំាងអស់នោះ ភាគច្រើនត្រូវរងទុក្ខចេញពីអំពើហិង្សា និងការគំរាមកំហែងនៅពេលដែលពួកគេបានមកដល់មជ្ឈមណ្ឌលឆបោកតាមអនឡាញនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ទីភ្នាក់ងារសារព័ត៌មានបារំាងអាអេហ្វប៉េ (AFP) ដដែលបានគូសបញ្ជាក់ទៀតថា ប្រតិបត្តិការឆបោកតាអនឡាញបានរីកស្គុះស្គាយនៅតាមតំបន់ខ្សែបន្ទាត់ដែលគ្មានច្បាប់របស់ប្រទេសមីយ៉ាន់ម៉ាអស់រយៈពេលជាច្រើនឆ្នំាមកហើយ ព្រោះថា ក្រុមនេះបានអន្ទង ទាក់ទាញបុគ្គលិកជនបរទេសតាមរយៈកលោបាយមានដូចជា សន្យាថាមានចំណូលខ្ពស់ អត្ថបទពេញ

ជនសង្ស័យដែលឆក់កាបូបជនបរទេសកាលពីពេលថ្មីៗនេះ អាចនឹងជាប់ពន្ធនាគារ២០ឆ្នាំ

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យដែលបានជិះម៉ូតូ ១គ្រឿង ធ្វើសកម្មភាពឆក់កាបូបស្ពាយចំហៀងរបស់ជនរងគ្រោះឈ្មោះ GLADYS ELISA ភេទស្រី ដែលកំពុងដើរ នៅចំណុចផ្លូវលេខ១០៦ កែងផ្លូវ លេខ១៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានសម្រេច អត្ថបទពេញ

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ៖ មន្រ្តីនគរបាលទាំង​អស់សូមកុំមានការពាក់ព័ន្ធជាមួយបញ្ហាគ្រឿង​ញៀន

បាត់ដំបង៖ មន្ត្រីនគរបាលទាំងអស់កុំមានការ​ពាក់ព័ន្ធជាមួយបញ្ហាគ្រឿងញៀន​ គឺជាសារដាស់តឿនរបស់លោកឧត្តម​សេនីយ៍ទោ ដាញ់​ អេងប៊ុនចាន់​ ស្នងការ នៃស្នង​ការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ ថ្លែងក្នុងកិច្ចប្រជុំបូក​សរុបលទ្ធផលការងារប្រចាំខែ​ មី​នា​ និងលេីកទិស​ដៅសម្រាប់អនុវត្ត​ ខែ​បន្ត​ នៅសាលប្រជុំក្នុងបរិ​វេ​ណស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ នាព្រឹកថ្ងៃអង្គារ ទី១៨​ ខែមីនា​ ឆ្នាំ២០២៥​។  សេចក្តីថ្លែងរំលឹកដាស់តឿនរបស់លោកឧត្តមសេនីយ៍ទោស្នងការ​ អត្ថបទពេញ

លោកឧត្តមសេនីយ៍ទោ ហេង សុផល ដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែ មីនា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែ មេសា ឆ្នាំ២០២៥

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ នៃស្នងការនគរបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែ មេសា ឆ្នាំ២០២៥ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្ត្រីនគរបាលជាតិ ចូលរួមប្រមាណ ២៧៩ នាក់ ។ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរ ដល់កងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ ទូទាំងខេត្ត ដែលបងប្អូនយកអស់កម្លាំងកាយចិត្ត ខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យបទល្មើសគ្រប់ប្រភេទ មានការថយចុះជាបន្តបន្ទាប់ គួរជាទីមោទនៈ ។ បន្ថែមលើប្រសាសន៍ សំណេះសំណាល លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត បានដាក់ចេញនូវគោលការណ៍ ៦ ចំណុចដល់ផែនការងារជំនាញ រួមមាន÷ ១.ការងារប្រឆាំងបទល្មើសគ្រឿងញៀន ត្រូវបង្ក្រាបដូចភ្លៀងរលឹម អនុវត្តន៍តាមទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយការណ៍គឺ : កុំពាក់ព័ន្ធ : កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។  កុំអន្តរាគមន៍ : កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។  កុំលើកលែង : កុំបន្ធូរបន្ថយការអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។  មួយរាយការណ៍ : ត្រូវរាយការណ៍ ផ្តល់ព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ។ ២.ការងារព្រហ្មទណ្ឌ ប្រើប្រាស់វិធានការជំនាញ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស លួច ឆក់ ប្លន់ និងល្បែងស៊ីសងខុសច្បាប់ ។ ៣.ការងារចរាចរណ៍ផ្លូវគោក : .បង្កើនការផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ តាមគ្រិះស្ថាន សាលារៀន គោលដៅងាយរងគ្រោះ បញ្ជ្រាបចំណេះដឹង និង ពញ្ញាក់ស្មារតី ដល់ប្រជាពលរដ្ឋ ឲ្យមានការយល់ដឹងនិងមានការប្រុងប្រយ័ត្ន ដើម្បីចូលរួមគោរពច្បាប់គ្រប់ៗគ្នា .បន្តរឹតបន្តឹងការអនុវត្តច្បាប់សំដៅកាត់បន្ថយគ្រោះថ្នាក់ឱ្យមានកម្រិត រក្សាបាន អាយុជីវិត ទ្រព្យសម្បត្តិ ។ ៤.ពង្រឹងការងារគ្រប់គ្រងមុខសញ្ញាក្មេងទំនើង .មុខសញ្ញាចេញពីពន្ធនាគារ .ការងារគ្រប់គ្រងដីកា ។ ៥.ពង្រឹងការគ្រប់គ្រង ដឹកនាំបញ្ជា ក្នុងការអនុវត្ត តួនាទី ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ ៦.បង្កើនការសាមគ្គីភាព កិច្ចសហការល្អ ជាមួយមន្ត្រីរាជការ ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ទូទាំងខេត្ត ។ ដោយឡែកការងារអគ្គិភ័យ និងសង្រ្គោះ បន្តត្រួតពិនិត្យ សម្ភារៈមធ្យោបាយ ឧបករណ៍ បច្ចេកទេស បម្រើឱ្យកិច្ចប្រតិបត្តិការសង្គ្រោះ បន្តចុះផ្សព្វផ្សាយ អប់រំ បញ្ហាអគ្គិភ័យ និងចែកលេខទូរស័ព្ទ ទំនាក់ទំនង សម្រាប់កិច្ចអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ ។

ស្នងការដ្ឋាននគរបាលខេត្តកែប បើកវគ្គបំប៉នជំនាញ ស្តីពីវិន័យនគរបាលជាតិកម្ពុជា ការស្លៀកពាក់ឯកសណ្ឋាន ក្រមសីលធម៌វិជ្ជាជីវៈនគរបាល តួនាទីប៉ុស្តិ៍នគរបាល និងលំហាត់របៀប

កែប៖ នារសៀលថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានអញ្ជើញជាអធិបតីពិធីបើកវគ្គបំប៉នជំនាញ ស្តីពីវិន័យនគរបាលជាតិកម្ពុជា ការស្លៀកពាក់ឯកសណ្ឋាន ក្រមសីលធម៌វិជ្ជាជីវៈនគរបាល តួនាទីប៉ុស្តិ៍នគរបាល និងលំហាត់របៀប។ ដែលមានលោក អត្ថបទពេញ