Home

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងចុះ MOU ជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសិង្ហបុរី ស្តីពីការបង្ការនិងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា ចេញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសិង្ហបុរី រហូតដល់ថ្ងៃទី៩ ខែកក្កដា។ ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម K. Shanmugam អត្ថបទពេញ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៦២១គ្រួសារ រស់នៅក្រុង-ស្រុកចំនួន៣ នៃខេត្តកណ្តាល

នៅព្រឹកថ្ងៃចន្ទ ១២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៦២១គ្រួសារ អត្ថបទពេញ

អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឆ្មក់ស្ទាក់ ចាប់សាច់បង្កកជាង៨តោនលួចនាំចូលពីប្រទេសវៀតណាម

កម្លាំងជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឆ្មក់ស្ទាក់ចាប់សាច់បង្កកលួចនាំចូលពីប្រទេសវៀតណាមខុសច្បាប់ តាមច្រករបៀងស្រុកកោះធំ ខេត្តកណ្ដាល ជាង៨តោន ចូលមករាជធានីភ្នំពេញ ដើម្បីចែកចាយបន្ត ។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង០៣រសៀល ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវ៣០ម៉ែត្រ ក្នុងភូមិសាស្ត្រសង្កាត់ព្រៃស ខណ្ឌដង្កោ អត្ថបទពេញ

សិង្ហបុរីដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើស្ថាប័នហិរញ្ញវត្ថុចំនួន៩ សម្រាប់ការលាងលុយកខ្វក់

អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បានផាកពិន័យទៅលើស្ថាប័នហិរញ្ញវត្ថុចំនួន៩ នូវទឹកប្រាក់ចំនួន ២៧,៤៥លានដុល្លារសិង្ហបុរី (២១,៥៥លានដុល្លារអាម៉េរិក) សម្រាប់ការបំពានពាក់ព័ន្ធនឹងករណីលាងលុយកខ្វក់ឆ្នាំ២០២៣ ដែលពាក់ព័ន្ធនឹងទ្រព្យសម្បត្តិជាង ៣ពាន់លានដុល្លារសិង្ហបុរី។ ការពិន័យនេះត្រូវបានគេចាត់ទុកថាជាការផាកពិន័យធំជាងគេលំដាប់ទីពីរដែលត្រូវបានដាក់ចេញដោយ MAS សម្រាប់ការបំពានទាក់ទងនឹងការប្រឆាំងការលាងលុយកខ្វក់ និងប្រឆាំងនឹងការផ្តល់ហិរញ្ញប្បទានភេរវកម្ម បន្ទាប់ពីករណី 1Malaysia Development Berhad អត្ថបទពេញ

អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមសកម្មភាពមនុស្សធម៌ ជួយដល់កងទ័ពដែលកំពុងតែឈរជើងតាមបន្ទាត់ព្រំដែន

ក្នុងនាមថ្នាក់ដឹកនាំខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមសកម្មភាពមនុស្សធម៌ ជួយដល់កងទ័ពដែលកំពុងតែឈរជើងតាមបន្ទាត់ព្រំដែន ឱ្យកាន់ផុសផុល សកម្មភាពទាំងនេះ គឺជាការផ្ដល់នូវកម្លាំងចិត្តមួយធ្វើឱ្យកងទ័ពកាន់តែមានទឹកចិត្តដើម្បីការពារបូរណភាពទឹកដី ជាតិមាតុភូមិ។ ការថ្លែងអំពាវនាវរបស់ឯកឧត្តម ក្នុងឱកាសដែរ ព្រះសង្ឃ រួមនឹងបងប្អូនប្រជាពលរដ្ឋ អត្ថបទពេញ

ដំណើរការចាប់ឆ្នោតជុំទី១ រយៈពេល៥ថ្ងៃ នៃកម្មវិធីផ្ដល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព បានបញ្ចប់ដោយជោគជ័យ

លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព បានរកឃើញអ្នកមានសំណាងចំនួន ២ ៥០០គ្រួសារ បន្ទាប់ពីដំណើរការចាប់ឆ្នោតជុំទី១ អស់រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ នេះ បានបញ្ចប់ដោយជោគជ័យ។ ឯកឧត្តម សរ អត្ថបទពេញ

ប៉ូលីសបច្ចេកវិទ្យា ឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនទូរសព្ទពីរនាក់ដែលបានក្លែងអត្តសញ្ញាណលើស៊ីមកាតទូរសព្ទជាច្រើនលេខ

យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន អត្ថបទពេញ

នគរបាលខេត្ដកំពង់ស្ពឺ​ ឃាត់មុខ​សញ្ញា​ជនសង្ស័យ​ចំនួន០៦​នាក់ រួមជាមួ​យ​វត្ថុតាង​គ្រឿង​ញៀន

ដោយអនុវត្ដតាមបទប​ញ្ជា​គោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពីលោក​ឧត្ដមសេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការ​ នគរបាលខេត្ដកំពង់ស្ពឺ​ និងបានការសម្របសម្រួលនីតិវិធី​ ឯកឧត្តម​ អ​យ្យការ​ អមសា​លា​ដំបូងខេត្ដកំពង់ស្ពឺ​ សមត្ថកិច្ច​នគ​រ​បាល​ អធិការ​ដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ ដឹកនាំ​ដោយលោក​វរសេ​នី​យ៍ទោ​ ជុន​ ចន្ទដេត​ អធិកា​រ​ នគរបា​ល​ស្រុក​ ​ថ្ងៃទី០៣​ អត្ថបទពេញ

បង្ក្រាបជនជាតិចិន៣នាក់ ដែលចាប់ជំរិតជនជាតិចិន២នាក់​ ក្រោមរូបភាពណាត់ជួប និងអាហារជាមួយថៅកែចិន

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានទទួលពាក្យបណ្តឹងពីឈ្មោះ JIANG QINGQING ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិចិន និងឈ្មោះ XU XIAODAN ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិចិន ដោយកាលពីថ្ងៃទី២១ អត្ថបទពេញ

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួនជនក្លែងបន្លំ​តេឡេក្រាមសម្តេចតេជោបាន​៤នាក់

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្រ្កាបករណីក្លែងបន្លំតេឡេក្រាម សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានធ្វើការឆបោកប្រាក់ក្រោមរូបភាពវិនិយោគ ដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយ:ពេលខ្លី។ ក្នុងករណីនេះ​ យោងតាមបញ្ជាដឹកនាំដោយ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ អត្ថបទពេញ