Home

ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំក្រុមការងារក្រុង កាយស្តារប្រលាយបញ្ចៀសការស្ទះទឹកបណ្ដាលឱ្យជន់លិចក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត ចុះពិនិត្យមើលប្រឡាយទឹក នាំយកអេស្ការវ៉ាទ័រ កាយបេីកមុខទឹកតាមប្រឡាយ លូ រំដោះទឹកចេញមកក្រៅក្រុង បញ្ចៀសការស្ទះទឹក ដោយសារទឹកភ្លៀង។ ដោយសារតែកាលពីថ្ងៃទី១០-១១ ខែឧសភា ភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យក្រុងប៉ោយប៉ែត អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវឱ្យកម្មករ កម្មការិនី នៅស្រុកកំចាយមារ ចូលរួមការពារសន្តិភាព បំពេញការងារឱ្យល្អ និងចូលរួមសកម្មភាពវិជ្ជមានក្នុងសង្គម!

ថ្លែងក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយកម្មករ កម្មការិនី ជាង ២៣០០នាក់ ស្ថិតនៅក្នុងស្រុកកំចាយមារខេត្តព្រៃវែង នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងនូវសារៈសំខាន់ នៃកិច្ចការពារសុខសន្តិភាព ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស រួមទាំងបងប្អូនកម្មករ កម្មការិនីត្រូវតែបន្តយកចិត្តទុកដាក់ថែរក្សា ដ្បិតសន្តិភាពបានធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើន ក្នុងនោះក៏បង្កលក្ខណៈឱ្យអ្នកវិនិយោគ មកបណ្តាក់ទុន បង្កើតរោងចក្រ សហគ្រាស ដូចដែលបងប្អូនកំពុងបំពេញការងារក្នុងរោងចក្រ នៅស្រុកកំចាយមារ នេះស្រាប់។  ភ្ជាប់នឹងការអបអរសាទរទិវាពលកម្មអន្តរជាតិ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុករោងចក្រ ដែលមាននៅក្នុងមូលដ្ឋានស្រុកកំចាយមារនេះថា ក៏មិនខុសពីរោងចក្រតាមបណ្តាមូលដ្ឋានផ្សេងៗទូទាំងប្រទេសដែរ គឺអាចដំណើរការទៅបានអាស្រ័យដោយប្រទេសជាតិ មានសុខសន្តិភាព និងមានទំនាក់ទំនងល្អជាមួយបណ្ដាប្រទេស ប្រភពទីផ្សារសម្រាប់ការនាំចេញលទ្ធផលពីរោងចក្រនេះយកទៅលក់។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តបងប្អូនកម្មករ កម្មការិនី ខិតខំបំពេញការងារឱ្យបានសកម្ម គោរពតាមលក្ខខណ្ឌ នៃការអនុវត្តការងារស្របទៅតាមច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជាចូលរួមថែរក្សារាល់សម្ភារៈ និងរាល់មធ្យោបាយបម្រើឱ្យការងារក្នុងរោងចក្រ ក្នុងន័យចាត់ទុករោងចក្រ ប្រៀបបាននឹងផ្ទះបាយ ឬឆ្នាំងបាយរបស់ខ្លួន ពោលគឺកម្មករ និងថៅកែ ត្រូវពឹងអាស្រ័យដល់គ្នាទៅវិញទៅមក។  ខណៈបងប្អូនកម្មករ កម្មការិនី ជាអង្គពិធី ភាគច្រើនមានមូលដ្ឋាននៅជុំវិញតំបន់រោងចក្រនេះស្រាប់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាបានលើកទឹកចិត្តដូចគ្នាឱ្យបងប្អូនកម្មករ កម្មការិនីទាំងអស់ នៅពេលវិលត្រឡប់ទៅផ្ទះវិញ ឬសម្រាប់ការធ្វើដំណើរតាមផ្លូវ ទៅមកធ្វើការ សូមបើកបរដោយការគោរពច្បាប់ មានមួកសុវត្ថិភាពពាក់ជាប្រចាំ ចូលរួមប្រព្រឹត្តនូវសកម្មភាពល្អៗក្នុងសង្គម ទប់ស្កាត់ក្មេងទំនើង និងសហការជាមួយអាជ្ញាធរ អនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីបង្កើតភាពសុខដុម និងការអភិវឌ្ឍក្នុងមូលដ្ឋាន។ ឯកឧត្តម សង្កត់ធ្ងន់ថា សកម្មភាពរួមចំណែកធ្វើអំពើល្អម្នាក់បន្តិចៗ របស់ប្រជាពលរដ្ឋជារួម និងក្នុងនោះក៏មានបងប្អូនកម្មករ កម្មការិនីដែរនោះ គឺជាការបញ្ជាក់អំពីភាពសុខសាន្តជារួម និងលទ្ធផលដ៏ល្អនៃការប្រព្រឹត្តទៅរបស់សង្គមក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល។  ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងលោកជុំទាវ កែ សួនសុភី ស សុខា ក៏បានឧបត្ថម្ភថវិកាជូនដល់កម្មករ កម្មការិនី ចំនួន ២ ២២៣នាក់ ក្នុងម្នាក់ៗថវិកា ចំនួន ៤ម៉ឺនរៀល និងកម្មការិនីមានផ្ទៃពោះ ចំនួន ១០១នាក់ ក្នុងម្នាក់ៗថវិកា ចំនួន ១៤ម៉ឺនរៀលផងដែរ៕

ឯកឧត្តម នេត្រ ភក្ត្រា អនុញ្ញាតឱ្យយុវជន តារារិទ្ធិ ជាអ្នកជិះកង់កង់ពីកម្ពុជា ឆ្ពោះទៅទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា ចូលជួបសម្តែងការគួរសម និងលើកទឹកចិត្តបន្តបេសកកម្មក្នុងបុព្វហេតុកុមារកម្ពុជា

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នេះ ​បានអនុញ្ញាតឱ្យយុវជន ទីវ តារារិទ្ធិ ដែលជាអ្នកផ្សងព្រេងដំបូងគេ និងជាអ្នកជិះកង់ដំបូងគេចេញពីប្រទេសកម្ពុជា ឆ្ពោះទៅទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា ក្នុងគោលបំណងបង្ហាញពីដំណើេបសកកម្មរបស់ខ្លួនដោយឆ្លងកាត់ជាង ១៥ប្រទេស នៅលើតម្រាយផ្លូវជាង ២ម៉ឺនគីឡូម៉ែត្រ។ អត្ថបទពេញ

ក្រសួងអប់រំបង្ហាញឆានែលតេឡេក្រាមផ្លូវការរបស់ក្រសួង ដើម្បីឱ្យសាធារណជន និងសិស្សទទួលបានព័ត៌មានថ្មីៗជុំវិញវិស័យអប់រំ និងការប្រឡងបាក់ឌុប២០២៥

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ បានបង្ហាញពីឆានែលតេឡេក្រាមផ្លូវការរបស់ខ្លួន ដើម្បីឱ្យសាធារណជន និងសិស្សានុសិស្សទទួលបានព័ត៌មានសំខាន់ថ្មីៗជុំវិញវិស័យអប់រំ ក៏ដូចជាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥។ ក្រសួងអប់រំបានឱ្យដឹងតាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ដើម្បីទទួលបានព័ត៌មានសំខាន់ថ្មីៗជុំវិញវិស័យអប់រំ និងការប្រឡងបាក់ឌុប សម័យប្រឡង៖ ១៨ សីហា ២០២៥ សូមចុចនូវតំណភ្ជាប់តេឡេក្រាមដែលក្រសួងបានដាក់នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន(https://t.me/moeysnews, អត្ថបទពេញ

លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន ចុះពិនិត្យ សំណេះសំណាល សិក្ខាកាមកំពុងហ្វឹកហាត់ត្រៀមឈរផែន និងព្យុះហយាត្រាដើម្បីចូលរួមពិធីសម្ភោធ មជ្ឈមណ្ឌលហ្វឹកហ្វឺន និងប្រារព្ធខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ

បន្ទាយមានជ័យ: ដោយអនុវត្តបទបញ្ជាលោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រាប់ត្រៀមឈរផែន និងព្យុះហយាត្រាដើម្បីចូលរួមពិធីសម្ភោធដាក់ ឱ្យប្រើប្រាស់នៅ មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងប្រារព្ធខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ ។ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥នេះ លោកឧត្ដមសេនីយ៍ត្រី បោន អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ប្រវែង ១៨ ៣៤០ម៉ែត្រ នៅស្រុកព្រះស្តេច

នៅព្រឹកថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានជាអធិបតីពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ប្រវែង ១៨ ៣៤០ម៉ែត្រ នៅភូមិព្រីង ឃុំក្រាងស្វាយ ស្រុកព្រះស្តេច អត្ថបទពេញ

ពន្លាតដែនសមត្ថកិច្ចឆ្លងខេត្ត ភ្នំពេញ-ស្វាយរៀង រកឃើញគ្រឿងញៀនជិត ៣គីឡូក្រាម!

អាវុធហត្ថរាជធានីភ្នំពេញ បើកការស្រាវជ្រាវករណីគ្រឿងញៀន អស់រយៈពេលជាច្រើនថ្ងៃ រហូតពន្លាតដែនដី ទៅសហការណ៍ជាមួយ កម្លាំងអាវុធហត្ថខេត្តស្វាយរៀង និងកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ ក្នុងថ្ងៃទី០៥ ទី០៦ ខែឧសភា ឆ្នាំ២០២៥ បានការឆែកឆេរបីទីតាំង ជាបន្តបន្ទាប់ រកឃើញថ្នាំញៀន ប្រភេទក្រាមពណ៌សថ្លា សរុបចំនួន អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីពិធី«បុណ្យវិសាខបូជា​» នៅភ្នំព្រះរាជទ្រព្យ

នៅព្រឹកថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អត្ថបទពេញ

ក្រុងប៉ោយប៉ែត មានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង ទឹកហូរអត់ទាន់បណ្តាលឱ្យលិចគ្រប់ផ្លូវសំខាន់ៗ

បន្ទាយមានជ័យ៖ មេឃក្តៅហួតហែង ក៏មានភ្លៀងកក់ខែយ៉ាងខ្លាំងមួយមេ ធ្វើឱ្យចរន្ធទឹកហូរអត់ទាន់ក៏បណ្តាលអោយជនលិចផ្ទះសំបែងប្រជាពលរដ្ឋ នឹងផ្លូវសំខាន់ៗ ពេញក្រុងតែម្តង ។ តាមសេចក្តីរាយកាណ៍ ពេលនេះភ្លៀងបានធូថយហើយ តែទឹកនៅតែមិនទាន់ស្រកទេ ។ យ៉ាងណាចំពោះអាជ្ញាធរដែនដីនៅទីនោះ កំពុងដុតដៃ ដុតជើង ជួយប្រជាពលរដ្ឋ នឹងខ្លះ ស្តាតាមបណ្តាមាត់លូសំខាន់ៗ ។ បើតាមការផ្សាយផ្ទាល់របស់លោកបណ្ឌិត ប៉ាន់ខែម អត្ថបទពេញ

ថ្ងៃចន្ទសប្ដាហ៍ក្រោយ មន្ត្រី នឹងប្រគេនអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដល់ព្រះសង្ឃជាលើកដំបូង!

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ នាថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ មន្ត្រីអត្តសញ្ញាណកម្មនឹងប្រគេនអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនព្រះសង្ឃគង់នៅវត្តនិគ្រោធវ័ន (គល់ទទឹង) រួមទាំងអាចារ្យ តាជី យាយជី សរុបចំនួន៧០អង្គ/នាក់។ ការប្រគេន និងផ្ដល់ជូននេះបានធ្វើឡើង បន្ទាប់ពីអគ្គនាយកដ្ឋាន បានចាត់មន្រ្តីជំនាញចុះផ្ដល់សេវាធ្វើអត្តសញ្ញាណបណ្ណប្រគេន ព្រះសង្ឃចំនួន១២៨អង្គ និងគណកម្មការវត្ត៣២នាក់នៅវត្តគល់ទទឹង កាលពីពេលថ្មីនេះ។ បើតាមរបាយការណ៍ដដែល នៅមានព្រះសង្ឃ និងគណកម្មការវត្ត ចំនួន អត្ថបទពេញ