Home

សម្ដេចធិបតី ជំរុញឱ្យរដ្ឋមន្ត្រីក្រសួងការងារស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត ដោយសារកាកើនឡើងតម្លៃប្រេងឥន្ធនៈ

នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ សម្តេចធិបតី បានណែ​នាំឱ្យ​ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ បើកកិច្ចប្រ​ជុំពិភា​ក្សា​ជា​បន្ទាន់​ជា​មួយ​ភាគីពាក់ព័ន្ធ ដើម្បីស្វែង​រកលទ្ធភាព​ជួយសម្រាល​បន្ទុក​ចំណាយថ្លៃធ្វើដំ​ណើររបស់​បងប្អូន​កម្មករ​និយោ​ជិត។ សម្តេចធិបតីបានបញ្ជាក់ថា៖«ដើម្បីពិនិត្យដោះស្រាយផលវិបាកដែលកើតចេញពីការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកលនាពេលថ្មីៗនេះ ខ្ញុំបានណែនាំឱ្យ ឯកឧត្តម ហេង សួរ អត្ថបទពេញ

ពលរដ្ឋភៀសសឹកស្នាក់នៅវត្តកណ្ដោល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចាប់ផ្តើមរើទៅរស់នៅទីតាំងជម្រកផ្ទះបណ្តោះអាសន្ន ដែលរាជរដ្ឋាភិបាល និងអាជ្ញាធររៀបចំ

ប្រជាពលរដ្ឋភៀសសឹក ដែលស្នាក់នៅតាមតង់កៅស៊ូ ស្ថិតនៅមជ្ឈមណ្ឌលសុវត្ថិភាពវត្តកណ្ដោល ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានចាប់ផ្តើមរើទៅរស់នៅទីតាំងជម្រកផ្ទះបណ្តោះអាសន្ន ដែលរាជរដ្ឋាភិបាល និងអាជ្ញាធររៀបចំឱ្យនៅទីតាំងសុវត្ថិភាព ខណៈដែលផ្ទះរបស់គេ ត្រូវបានបំផ្លាញ និងហ៊ុមព័ទ្ធ ដោយលួសបន្លា និងទូកុងតឺន័ររបស់យោធាថៃ  ក្នុងអំឡុងពេលយោធាថៃ បើកការឈ្លានពានមកលើទឹកដីកម្ពុជា លើកទី២ អត្ថបទពេញ

សេតវិមាន៖ សហរដ្ឋអាម៉េរិក បានវាយប្រហារគោលដៅជាង ៧ ៨០០កន្លែងនៅក្នុងប្រទេសអ៊ីរ៉ង់

បើយោងតាមលោកស្រី ខារ៉ូលីន លីវីត អ្នកនាំពាក្យសេតវិមានបាននិយាយថា ជាផ្នែកមួយនៃប្រតិបត្តិការយោធាប្រឆាំងនិងអ៊ីរ៉ង់ យោធាសហរដ្ឋអាម៉េរិកបានវាយប្រហារគោលដៅជាង ៧ ៨០០កន្លែង ដោយបំផ្លាញកប៉ាល់របស់អ៊ីរ៉ង់ជាង ១២០គ្រឿង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។  លោកស្រីបានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Fox News ថា “ឥឡូវនេះយើងពិតជាបានវាយប្រហារគោលដៅជាង អត្ថបទពេញ

ប្រតិមា ព្រះសិវៈរាំ មានប្រភពពីតំបន់ប្រាសាទកោះកេរ្តិ៍ រស់ឡើងវិញ ហើយបន្ទាប់ពីផ្គុំរូបរាងអស់ជាង៥ឆ្នាំ

ប្រតិមាឬបដិមា ព្រះសិវៈរាំ កម្ពស់៥ម៉ែត្រ មានព្រះសិរ២ជាន់ ព្រះភក្ត្រ៥ ព្រះហស្ថ១០ មានប្រភពមកពីប្រាសាទក្រហមនៅតំបន់ប្រាសាទកោះកេរនាស.វ.ទី១០នៃគ.ស.បានឈរត្រដែតឡើងវិញ បន្ទាប់ពីបានជួសជុលអស់រយៈពេលជាង៥ឆ្នាំ ដោយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិព្រះវិហារ និងសាលាបារាំងចុងបូព៌ា សហការជាមួយនាយកដ្ឋានអភិក្សដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា និងមានការគាំទ្រពីសម្ព័ន្ឋភាពការពារបេតិកភ័ណ្ឌ (ALIPH)។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អត្ថបទពេញ

ផ្ទុះគ្រាប់បែកចង្កោមបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ និងស្លាប់ម្នាក់ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៦ វេលាម៉ោង ១១:៣០នាទី មានករណីផ្ទុះគ្រាប់បែកចង្កោមមួយកើតឡើងនៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ ចាន់ សារ៉េត អត្ថបទពេញ

មន្ត្រីរដ្ឋបាលស្រុកកងមាសម្នាក់ ស្រវឹងបើកបរបុកក្មេងហើយបោះពាក្យថា”បុកងាប់សង២ម៉ឺនដុល្លារ”

ភ្នំពេញ៖ មហាជនកំពុងមានប្រតិកម្មយ៉ាងខ្លាំងចំពោះករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើងនៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បណ្ដាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាក FORTHING ពាក់ស្លាកលេខ កម្ពុជា P.YEAN.7 បានបើកបុកម៉ូតូម៉ាក អត្ថបទពេញ

អង្គភាពប្រឆាំងអំពើពុករលួយ ACU ឃាត់ខ្លួនមន្ត្រីក្រោមឱវាទ៣នាក់ ពាក់ព័ន្ធករណីរំលោភអំណាច មានទ្រព្យសម្បត្តិខុសច្បាប់ និងបទសមគំនិតបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួនមនុស្សចំនួន ៣នាក់ និងបានបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ពាក់ព័ន្ធនឹងករណីជាប់សង្ស័យពីបទ រំលោភអំណាច មានទ្រព្យសម្បត្តិដោយខុសច្បាប់ និងមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល និងសមគំនិតក្នុងអំពើរំលោភអំណាច។ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកនៅរសៀលថ្ងៃទី១៨ ខែមីនា អត្ថបទពេញ

នាយកមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិអាម៉េរិក លោក Joe Kent បានលាលែងពីតំណែង ដោយសារសង្គ្រាមលើអ៊ីរ៉ង់

លោក ចូ ខេន (Joe Kent) នាយកមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិសហរដ្ឋអាម៉េរិក បានប្រកាសនៅលើបណ្តាញសង្គមថា លោកបានសម្រេចចិត្តលាលែងពីតំណែងរបស់លោក ដោយបានកត់សម្គាល់ថា លោក “មិនអាចគាំទ្រដោយមនសិការល្អចំពោះសង្គ្រាមដែលកំពុងបន្តនៅក្នុងប្រទេសអ៊ីរ៉ង់បានទេ”។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ លោក ខេន បានសរសេរនៅក្នុងសារមួយនៅលើបណ្តាញសង្គម X អត្ថបទពេញ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រៀបចំពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ

‎‎សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំរៀបចំពិធីក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដី បួងសួងសុំពរជ័យ សិរីសួស្តី សុខសប្បាយ និងសុំសេចក្តីសុខសាន្ត ដើម្បីជាពរជ័យ និងជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ អត្ថបទពេញ

លោក ដូណាល់ ត្រាំ លែងចាប់អារម្មណ៍នឹងពានរង្វាន់ណូបែលសន្តិភាពទៀតហើយ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ អះអាងថា លោកមិនខ្វល់ខ្វាយពីរឿងរង្វាន់ណូបែលសន្តិភាពទៀតនោះទេ ខណៈជម្លោះជាមួយអ៊ីរ៉ង់អាចធ្វើឱ្យលោកបាត់បង់ឱកាសទទួលបានពានរង្វាន់ពិសេសមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Independent។  បញ្ហាជម្លោះនៅមជ្ឈិមបូព៌ាបានរីករាលដាលកាន់តែខ្លាំង ដោយសារការវាយប្រហាររបស់អាម៉េរិក លើអ៊ីរ៉ង់ បាននាំឱ្យមានសំណួរជាច្រើនទាក់ទងនឹងពានរង្វាន់ណូបែលសន្តិភាពដែលលោក ត្រាំ ធ្លាប់ជាបេក្ខជនម្នាក់។ ជាមួយវិបត្តិបច្ចុប្បន្ន អត្ថបទពេញ